Scott McTominay នៅតែជាកីឡាករដែលគួរឱ្យជឿជាក់បំផុតនៅ Old Trafford ដោយបានអភិវឌ្ឍន៍ខ្លួនឯងជាសមាជិកសំខាន់នៃក្រុមលោក Ole Gunnar Solskjaer ក្នុងក្រុមបិសាចក្រហម Manchester United។ Scott តែងតែមានវត្តមាននៅក្នុងតំបន់បម្រើរបស់ក្រុមបិសាចក្រហម Manchester United ហើយអវត្តមានរបស់គាត់បានបន្សល់ទុកនូវចន្លោះប្រហោងនៃការរៀបចំយុទ្ធសាស្ត្ររបស់អ្នកចាត់ការទូទៅសញ្ជាតិន័រវេស។ ការផ្លាស់ប្តូរទម្រង់លេងរបស់ McTominay មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ប៉ុន្តែបន្ថែមពីលើការបង្កើនកាយសម្បទារឹងមាំជាងមុន McTominay លូតកម្ពស់ ២៥ សង្ទីម៉ែត្រចាប់តាំងពីឆ្នាំ ២០១៥។ រូបភាពនេះគឺ Scott មានកម្ពស់១.៧០ម៉ែត្រកាលពីឆ្នាំ២០១៥៖ ហើយរូបនេះគឺ Scott មានកម្ពស់១.៩៣ម៉ែត្រនៅឆ្នាំ២០២១៖
អតីតកីឡាករ Barcelona និងជម្រើសជាតិព័រទុយហ្គាល់លោក Luis Figo បានបង្ហាញការយល់ឃើញថា ការសម្រេចចិត្តផ្ទេរមក Man Utd សារនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កីឡាករកំពូល Cristiano Ronaldo ផ្ទុយទៅវិញបើរើសយក Man City ម្ល៉េះ នឹងមានការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រជាច្រើនហើយ។ បញ្ជាក់ថា CR7 បានផ្ទេរមក Man Utd ចូលរួមបាន ៣ ប្រកួតទៅហើយ និងរកបាន ៤ គ្រាប់ឲ្យក្លឹប ពោលគ្រប់គ្នាជឿថា ការមកវិញសារនេះ Ronaldo…
កាលពីប្រកួតទល់ក្លឹប West Ham United នៅពាក់កណ្តាលសប្តាហ៍ ដែលក្លឹប Man Utd បរាជ័យ ១-០ ជាការប្រកួតនៅពាន Carabao Cup ជុំទី ៣ គឺយើងសង្កេតឃើញ លោក Ole Gunnar Solskjaer ពុំបានដាក់ Cristiano Ronaldo ឲ្យចូលលេងនោះទេ។ បើតាមការនិយាយក្រោយចប់ការប្រកួត អ្នកចាត់ការសញ្ជាតិន័រវេសបង្ហើបថា CR7 បានស្នើសុំចូលលេងដែរ តែជាការសម្រេចចិត្តរបស់គ្រូ គឺចាំបាច់ត្រូវតែបែងចែកពេលវេលាសម្រាប់កីឡាករដទៃ ហើយឲ្យកីឡាករសំខាន់ដូចជា Ronaldo…
កាសែតអេស្ប៉ាញ Mundo Deportivo និយាយថាលោក Thierry Henry ត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីបេក្ខជនដែលអាចមកជំនួសលោក Ronald Koeman នៅក្លិប FC Barcelona។ FC Barca ធ្លាប់បានបង្ហើបការយកអតីតខ្សែប្រយុទ្ធរបស់ខ្លួននិងក្លិប Arsenal រូបនេះមកដឹកនាំ ក្នុងជំនាន់ប្រធានក្លិបចាស់លោក Josep Bartomeu នៅកាន់កាប់។ ពេលនោះគ្រូបង្វឹកចាស់លោក Ernesto Valverde កំពុងតែស្ថិតក្រោមសម្ពាធក្លិបបណ្ដេញចេញដែរ។ ទោះយ៉ាងណាក៏ដោយ! ផែនការបានបរាជ័យដោយសារតែ Thierry Henry មិនយល់ព្រម។ ចាប់តាំងពីពេលនោះមក Thierry…