Man United ស្ថិតក្នុងចំណោមក្លឹបមួយចំនួននៅ Premier League ដែលបានបញ្ចុះបញ្ចូលឱ្យបញ្ឈប់ក្រុម Newcastle United ពីការកាន់កាប់ដោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) នេះបើយោងតាម Daily Mail ។ បិសាចក្រហម Man Utd ក្រុមហង្សក្រហម Liverpool កាំភ្លើងធំ Arsenal និង Tottenham Hotspur មិនសប្បាយចិត្តនិងរារាំងការកាន់កាប់នេះហើយព្យាយាមបញ្ឈប់កិច្ចព្រមព្រៀងនេះឱ្យកើតឡើងទៀតផង។ ប៉ុន្តែការប៉ុនប៉ងរបស់ពួកគេគឺគ្មានប្រយោជន៍ទេ ខណៈដែលគណៈកម្មាធិការក្របខ័ណ្ឌ Premier League បានបដិសេធមិនព្រមផ្លាស់ប្តូរ និងដាក់ទណ្ឌកម្មលើការកាន់កាប់នេះ។ ក្លឹប…
យោងតាមសារព័ត៌មានអេស្ប៉ាញ Sport ដែលជាប្រភពលំដាប់ថ្នាក់ទី ២បានឱ្យដឹងថា គ្រូបង្វឹកក្រុម Barcelona លោក Ronald Koeman ចង់នាំយក Donny van de Beek មកកាន់ទឹកដី Camp Nou នៅដើមខែមករាខាងមុខនេះ។ Koeman ស្គាល់គ្នាជាមួយ Donny មកពីក្រុមជម្រើសជាតិហូឡង់ ហើយអ្នកទាំងពីរត្រូវបានគេជឿជាក់ថានឹងមានទំនាក់ទំនងល្អជាមួយគ្នា។ កង្វះពេលវេលាលេងរបស់ខ្សែបម្រើក្រុមបិសាចក្រហម Manchester United បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់ការជជែកវែកញែកជាមួយ Van de Beek ដែលរំពឹងថានឹងស្វែងរកការធានាអំពីតួនាទីរបស់គាត់នៅក្នុងក្លឹប។ Van…