
តើអ្វីជាមន្តស្នេហ៍របស់អ្នក? បើកបៀមួយដែលអ្នកចាប់អារម្មណ៍ ដើម្បីទាញមកប្រើឲ្យបានផល
តើប្រិយមិត្តចង់ដឹងពីអ្វីជាមន្ដស្នេហ៍របស់អ្នកទេ? តើមន្ដស្នេហ៍របស់អ្នកស្ថិតនៅចំណុចណា? សូមធ្វើការបន់ស្រន់ក្នុងចិត្ត មុននឹងជ្រើសរើសឈុតសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍ បន្ទាប់មករំកិលចុះទៅអានការទស្សន៍ទាយខាងក្រោម ។ របៀបលេង ២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អរបៀបលេង ឈុតបៀទី ១ ទឹកបៀនេះមានភាពទាក់ទាញបំផុត គឺភាពស្រស់ស្អាត សង្ហា រហូតពេលខ្លះអ្នកគិតថា ភាពស្រស់ស្អាតរបស់អ្នកវានាំមកនូវផលលំបាកទៅវិញ ព្រោះមានមនុស្សជាច្រើនចូលមករកអ្នកទាំងល្អ និងអាក្រក់ ប៉ុន្តែអ្នកនៅតែអាចប្រើចំណុចទាក់ទាញនេះបានយ៉ាងត្រឹមត្រូវ ។ ឈុតបៀទី 2 ភាពទាក់ទាញរបស់អ្នកគឺ អ្នកមានគុណធម៌ស្រឡាញ់ការពិត…




















