
មេរៀនជីវិតទាំង៣ ដែលត្រូវតែចងចាំទុក ដើម្បីផ្លាស់ប្ដូរជីវិត នៅពេលដែលជួបការបរាជ័យ
ជីវិតតែងតែផ្តល់ឱ្យយើងនូវឧបសគ្គ បញ្ហា ការលំបាកច្រើនរាប់មិនអស់។ សម្រាប់អ្នកដែលដឹងពីវិធីដើម្បីប្រឈមមុខ ប្រយុទ្ធនឹងបញ្ហា នោះអ្នកនឹងមានឱកាសក្លាយជាអ្នកឈ្នះមិនខានឡើយ។ យ៉ាងណាមិញ មេរៀនទាំង៣ខាងក្រោមនេះ គឺជារឿងដែលអ្នកគួរតែចងចាំទុក នៅពេលដែលជីវិតជួបបញ្ហា ប្រសិនបើអ្នកអាចធ្វើបាន អ្នកនឹងក្លាយជាអ្នកឈ្នះយ៉ាងពិតប្រាកដ។ ១. រឿងដំបូង នៅព្រឹកព្រលឹម អ្នកកាប់ឈើបានជួបក្រុមអ្នកគង្វាលនៅឯជើងភ្នំ។ គាត់បានជជែកគ្នាដោយរីករាយ ជាមួយអ្នកគង្វាលពេញមួយថ្ងៃ។ រហូតដល់មេឃចាប់ផ្ដើមងងឹត សត្វចិញ្ចឹមរបស់ង្នកគង្វាល ក៏បានស៊ីស្មៅឆ្អែត ចំណែកឯអ្នកកាប់ឧសវិញ មិនបានឧសសោះឡើយ។ ភារកិច្ចនៅដំណាក់កាលនីមួយៗនៃជីវិត គឺខុសគ្នា វាចាំបាច់ក្នុងការបែងចែកឱ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកជាអ្នកកាប់ឈើ អ្នកមិនអាចនិយាយជាមួយក្រុមគង្វាលបានទេ។ មិនមានអ្វីគួរឱ្យភ័យខ្លាចអំពីការដើរតែម្នាក់ឯងនៅក្នុងជីវិតនោះឡើយ។ អ្វីដែលគួរភ័យខ្លាចនោះគឺថា យើងរសាត់ទៅតាមលំហូរ ហើយបាត់បង់ភាពជាខ្លួនឯង…




















