Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
7
សុខភាព

តិចអត់ដឹង! ទម្លាប់ថែរក្សាស្បែក ៤ យ៉ាង ដែលស្ត្រីតែងធ្វើរាល់ថ្ងៃ មានសក្កដានុពលបំផ្លាញស្បែកធ្ងន់ធ្ងរណាស់

ការមានរបាំងមុខធម្មជាតិដែលមានសុខភាពល្អគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្បែក។ ស្រទាប់ខាងក្រៅបំផុតនៃស្បែកមានតួនាទីបំពេញមុខងារពីរយ៉ាងគឺរក្សាធាតុមានប្រយោជន៍ (សារធាតុចិញ្ចឹមសំណើម​​) និងការពារស្បែកពីអ្វីដែលបង្កគ្រោះថ្នាក់ (ដូចជាការបំពុលបរិស្ថាន)។ នៅពេលរបាំងធម្មជាតិត្រូវបានបំផ្លាញស្បែករបស់អ្នកនឹងស្ងួតរលាកឆាប់កើតមុននិងមានផលប៉ះពាល់ជាច្រើនទៀត។ អ្នកត្រូវដឹង ខាងក្រោមនេះគឺជាទម្លាប់ថែរក្សាស្បែកអាចបំផ្លាញរបាំងការពារយ៉ាងធ្ងន់ធ្ងរ។ 1. ការប្រើទឹកសម្អាតខ្លាំងពេក ផលិតផលសម្អាតគឺជាផលិតផលដែលធ្លាប់ស្គាល់នៅក្នុងដំណើរការថែរក្សាស្បែកហើយក៏ជាផលិតផលថែរក្សាស្បែកដែលមានសក្តានុពលរហូតអាចបំផ្លាញរបាំងការពារ។ ប្រសិនបើអ្នកប្រើទឹកសម្អាតដែលមានសរធាតុខ្លាំងពេក នឹងធ្វើឱ្យរបាំងធម្មជាតិរបស់អ្នកចុះខ្សោយធ្វើឱ្យស្បែកទន់ខ្សោយនិងឆាប់ស្ងួត។ ដូច្នេះ គួរប្រើតែទឹកលាងសម្អាតស្រាលៗ ដែលមិនបាត់បង់ជាតិសំណើម ប៉ុន្តែនៅតែស្អាតប្រកបដោយប្រសិទ្ធភាព។ 2. ការប្រើ exfoliants ដ៏អាក្រក់ ភ្នាសធម្មជាតិរបស់ស្បែកអាចត្រូវបាត់បង់អស់នៅពេលអ្នកខាត់ស្បែកញឹកញាប់ពេក។ ការខាត់ស្បែកជាមួយផលិតផលធ្ងន់ៗ នឹងធ្វើឱ្យស្បែកខូច ស្បែកទន់ខ្សោយនិងមិនអាចមានរបាំងការពារបាន។ ហេតុដូចនេះ អ្នកគួរតែខាត់ស្បែកជាមួយសារធាតុល្មមៗប្រហែល ២-៣ ដងក្នុងមួយសប្តាហ៍។ 3. ការលាងមុខជាមួយទឹកក្តៅ រដូវត្រជាក់មកដល់ហើយការលាងមុខរបស់អ្នកជាមួយទឹកក្តៅគឺជាកំហុសទូទៅបំផុតក្នុងការថែរក្សាស្បែកដែលអាចធ្វើឱ្យស្បែកស្ងួតនិងកាន់តែអាក្រក់ទៅៗ។…

4
សង្គម

ស៊ែចែកគ្នា! មិននឹកស្មានដល់ថា សម្បត្តិ ៣ យ៉ាងនេះ អាចនាំមកនូវអត្ថប្រយោជន៍រាប់មិនអស់ចូលក្នុងជីវិត

អ្នកប្រាកដជាមិនដែលបានដឹង ខាងក្រោមនេះ ជាសម្បិត្តិបីយ៉ាងដែលតែងមានជាប់ក្នុងខ្លួនមនុស្សតាំងពីយូរមក មិនតែប៉ុណ្ណោះវាអាចមានសក្ដានុពលយ៉ាងខ្លាំងនាំនូវអត្ថប្រយោជន៍ជាច្រើនចូលក្នុងជីវិតទៀតផង។ មេត្តាករុណា សេចក្តីសប្បុរសប្រៀបដូចជាទឹកដែលហូរនៅក្រោមបាតទន្លេ វាហាក់មានភាពរឹងមាំ ប៉ុន្តែផ្ទៃខាងលើបែរជាមានភាពស្ងប់ស្ងាត់។ សេចក្តីសប្បុរសរបស់មនុស្សម្នាក់អាចបង្កើតបុគ្គលិកលក្ខណៈរបស់មនុស្សហើយក៏ជាការបង្ហាញពីចិត្តគំនិតដ៏ថ្លៃថ្នូផងដែរ។ នៅពេលមនុស្សម្នាក់មានសេចក្តីសប្បុរសប្រាកដជានឹងទទួលបានពរជ័យជាច្រើនហើយទទួលបានជីវិតកាន់តែរលូន។ ការរក្សាទុក មានមនុស្សជាច្រើនតែងតែមានការចំណាយយ៉ាងខ្ជះខ្ជាយនិងរីករាយជាមួយជីវិតដ៏ប្រណិត។ ប៉ុន្តែក្នុងជីវិតមួយនេះបើអ្នកមិនចេះសន្សំទេនោះនៅចំណុចណាមួយអ្នកនឹងបាត់បង់អ្វីៗគ្រប់យ៉ាង។ ដូច្នេះ សូមកោតសរសើរអាហាររបស់អ្នកសម្លៀកបំពាក់របស់អ្នកទ្រព្យសម្បត្តិនិងសំណាងល្អរបស់អ្នក ដែលបានធ្វើឲ្យអ្នកមានសព្វថ្ងៃនេះ។ ការហ៊ានឈរនៅចំពោះមុខពិភពលោក ក្នុងនាមជាមនុស្សឆ្លាតម្នាក់ អ្នកគួរតែឈប់នៅរយៈពេលត្រឹមត្រូវណាមួយប្រសិនបើអ្នកមានអារម្មណ៍ថា គ្រប់គ្រាន់។ មនុស្សម្នាក់ដែលសម្បូរពោរពេញដោយមាសនិងត្បូងគឺមិនអាចលាក់បាំងបានទេ ហើយប្រសិនបើមានមោទនភាពដោយសារទ្រព្យសម្បត្តិ នៅថ្ងៃណាមួយនឹងនាំមកនូវគ្រោះមហន្តរាយជាក់ជាមិនខាន៕ ប្រភព៖ បរទេស

1633626142_764975_1633626219_noticia_normal
កីទ្បា

៣២០ ពាន់​លាន​ផោន​ជា​ទ្រព្យ​សម្ព័ន្ធ PIF ទាំង​មូល ចុះ​បើ​រាប់​តែ​បុគ្គល Bin Salman ផ្ទាល់​ តើ​មាន​ប៉ុន្មាន?

អ្នក​គាំទ្រ​នៅ​រយៈ​ពេល​ចុង​ក្រោយ ហាក់​មាន​ការ​ភ័ន្តច្រឡំ​ជុំវិញ​ទ្រព្យ​សម្បត្តិ​រួម​របស់​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Saudi Public Investment Fund និង​ព្រះ​អង្គ​ម្ចាស់ Bin Salman ដែល​បាន​ចូល​មក​កាន់កាប់​ក្លឹប​បាល់ទាត់ Newcastle United។ ក្រុមហ៊ុន​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ចាយ​លុយ ៣០០ លាន​ផោន ទិញ​យក​ក្លឹប Newcastle ពី​ម្ចាស់​ចាស់​លោក Mike Ashley ក្រោយ​បាន​ដឹកនាំ​អស់​រយៈ​ពេល ១៤ ឆ្នាំ។ តែ​យ៉ាង​ណា​សម្រាប់​បុគ្គល​លោក Bin Salman ផ្ទាល់ មិនមែន​ជា​អ្នក​កាន់កាប់​ភាគហ៊ុន​ដែល​បាន​ទិញ​ទាំង​មូល​នោះ​ទេ ផ្ទុយ​ទៅ​វិញ​លោក​គ្រាន់​តែ​ជា​អ្នក​តំណាង​នៃ​សម្ព័ន្ធ PIF ប៉ុណ្ណោះ។ សម្ព័ន្ធ…

Dfasdf
កីទ្បា

Ronaldo ទទូច​ឲ្យ Man Utd ចរចា​យក​ម្ចាស់​ជើង​ឯក Euro រូប​នេះ មក​ជួយ​ខ្លួន

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ទទួល​បាន​សំណើ​ពី​ Cristiano Ronaldo ក្នុង​ការ​ចង់​ឲ្យ​ក្រុម​មាន​ការ​ពង្រឹង​តំបន់​ប្រយុទ្ធ ឲ្យ​កាន់​តែ​ស្រួច​ជាង​នេះ តាម​រយៈ​ការ​នាំ​យក​អ្នក​ថ្មី​មក​ចូលរួម ហើយ​នោះ​គឺ​ជា​កីឡាករ​នៅ​ជម្រើស​ជាតិ​អ៊ីតាលី ក៏​ដូច​ជា​ម្ចាស់​ជើង​ឯក Euro 2020។ បើ​តាម​របាយការណ៍​ពី​ភ្នាក់ងារ Ivan Reggiani បាន​និយាយ​ថា Ronaldo ចាប់​អារម្មណ៍​លើ​យុវជន​សញ្ជាតិ​អ៊ីតាលី​ខាង​លើ ហើយ​ចង់​បាន​គេ​មក​ចូលរួម​នៅ United ខណៈ​ដែល​តម្លៃ​ផ្ទេរ​របស់​គេ​អាច​ថ្លៃ​ដល់​ទៅ ១២០-១២០ លាន​ផោន។ Chiesa ដែល​មាន​វ័យ ២៣ ឆ្នាំ កន្លង​មក​គេ​ជា​ចំណែក​សំខាន់​ជួយ​អ៊ីតាលី​លើក​ពាន Euro 2020…

2
សង្គម

ព្រះពុទ្ធសម្ដែងថា! បើអ្នកមិនចង់ឲ្យអ្នកដទៃអស់ទំនុកចិត្តលើអ្នក ដាច់ខាតកុំនិយាយពាក្យមួយនេះមកក្រៅ អឡុងពេលអ្នករំភើបចិត្ត

ទោះជាយ៉ាងណាក៏ដោយនៅពេលដែលអ្នកកំពុងស្ថិតក្នុងស្ថានភាពរំភើបសប្បាយចិត្ត ដាច់ខាអ្នកត្រូវចងចាំថា មិនគួរអ្វើអ្វីឬសន្យាអ្វីតាមអំពើចិត្តនោះទេ ព្រោះប្រសិនបើអ្នកមិនអាចធ្វើតាមសន្យាបាន វាអាចបង្កគ្រោះថ្នាក់ធំណាស់ដល់ជីវិតអ្នកនាពេលអនាគត ជាពិសេសមិនអាចសូម្បីទទួលបានការទុកចិត្តពីអ្នកដទៃទៀតផង។ កុំសន្យាពេលសប្បាយ សប្បាយច្រើនពេកច្រើនតែភ្លេចរឿងជាច្រើន។ នៅពេលអ្នកសប្បាយចិត្ត សូមកុំធ្វើតាមអំពើចិត្តឬសន្យាជាមួយអ្នកណា។ ការមានក្ដីរំភើបលាយឡំជាមួយការសន្យាដោយមិនបានគិត តែក្រោយមកអ្នកមិនអាចធ្វើតាមសន្យាបានទេ វាអាចនឹងនាំឲ្យមានភាពឆ្គាំឆ្គងយ៉ាងខ្លាំងនាពេលអនាគត។ ទោះជាយ៉ាងណា អ្នកត្រូវតែដឹងថា ការជឿទុកចិត្តរបស់មនុស្សម្នាក់តែងតែមានដែនកំណត់។ ដូច្នេះ មុននឹងអ្នកនិយាយថាយល់ស្របជាមួយនរណាម្នាក់ សូមគិតឱ្យបានហ្មត់ចត់ថា តើគួរយល់ព្រមឬមិនយល់ព្រម។ ជាទូទៅ មនុស្សម្នាក់ដែលបានសន្យាច្រើនហើយធ្វើខុសការសន្យាជាច្រើនលើក គឺពិបាកទទួលបានការទុកចិត្តពីអ្នកដទៃណាស់ ពិសេសបានបំផ្លាញភាពជឿជាក់របស់ខ្លួនឯងទៀតផង។ »»សូមចងចាំ៖ ១. កិត្យានុភាពគឺជាស្ពានតភ្ជាប់មនុស្សទៅមនុស្សហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់យើងក្នុងការរស់នៅជាមួយគ្នាក្នុងសហគមន៍បង្កើតភាពសុខដុមនិងភាពស្មោះត្រង់។ ២. នៅពេលដែលយើងមិនអាចរក្សាការប្តេជ្ញាចិត្តរបស់យើង វានឹងធ្វើឱ្យបាត់បង់អ្នកដ៏ទៃ ថែមទាំងធ្វើឱ្យបុគ្គលិកលក្ខណៈរបស់យើងខូចទៀតផង។ ៣.…

Dfadsfs
កីទ្បា

ហេតុ​តែ​ចង់​រួម​ជើង Messi ទោះ​អតីត​ក្លឹប​ចាស់ Ronaldo ហៅ ២ ដង ក៏ Aguero មិន​ព្រម​ទៅ

Sergio Aguero មុន​ផ្ទេរ​មក​ក្លឹប Barcelona កំឡុង​ពេល​សល់​កុងត្រា​ឆ្នាំ​ចុង​ក្រោយ​ជាមួយ​ក្លឹប Man City សារ​នោះ គឺ​មាន​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​មក​លើ​លោក តែ​យ៉ាង​ណា​កីឡាករ​អាហ្សង់ទីន មាន​គោលដៅ​ច្បាស់លាស់ គឺ​ខ្លួន​ចង់​ទៅ​លេង​ជាមួយ Leo Messi តែ​មួយ​គត់។ បុរស​វ័យ ៣៣ ឆ្នាំ ក៏​បាន​សម្រេច​ការ​ផ្ទេរ​ដូច​ការ​គ្រោង​ទុក តែ​ស្តាយ Messi បែរ​ជា​ត្រូវ​ចាកចេញ​ទៅ​កាន់​ក្លឹប​ដទៃ ទុក​ឲ្យ Aguero នៅ​ម្នាក់​ឯង​នៅ​ក្លឹប Barcelona។ រំឭក​ទៅ​មុន​នោះ Aguero ក៏​បាន​លះបង់​ឱកាស​ផ្ទេរ​ទៅ​ក្លឹប​យក្ស​ដទៃ​ទៀត​ រួម​មាន​ទាំង Juventus ដែល​មាន​វត្តមាន…

Maxresdefault
កីទ្បា

Messi ចុច​ឈ្មោះ ៤ រូប​នេះ​ចំៗ តែ​អត់ Ronaldo ទេ សម្រាប់​អ្នក​សង្ឃឹម​ឈ្នះ​ពាន Ballon d’Or

ស្ថាប័ន France Football បាន​ប្រកាស​នៅ​ព្រឹក​នេះ ជុំវិញ​ការ​បេក្ខភាព ៣០ រូប​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ Ballon d’Or ដែល​មាន​តាំង​ពី​តារា​ឆ្នើម Cristiano Ronaldo, Lionel Messi, Kylian Mbappe, Neymar, Robert Lewandowski និង Jorginho ជា​ដើម។ យ៉ាង​ណា​ក្រោយ​ចេញ​ឈ្មោះ​បេក្ខភាព​ទាំង ៣០ រូប ងាក​មក​មើល​ខ្សែ​ប្រយុទ្ធ​ក្លឹប PSG គឺ​កីឡាករ Leo Messi ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ឈ្មោះ​បេក្ខភាព ៤…

1235409774.0
កីទ្បា

Koeman សម្លឹង​ឃើញ​កីឡាករ​ដែល​ Man Utd បោះបង់​មួយ​រូប ចង់​នាំ​យក​មក Barca

អ្នកចាត់ការ​ក្លឹប Barcelona លោក Ronald Koeman បាន​នឹង​កំពុង​មើល​ឃើញ​កីឡាករ​សញ្ជាតិ​ហូឡង់​មួយ​រូប​ទៀត​ហើយ​ ចេញ​ពី​ក្លឹប Man Utd នោះ​គឺ Donny van de Beek សម្រាប់​ការ​ផ្ទេរ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ។ អតីត​ខ្សែ​បម្រើ​របស់​ក្លឹប Ajax បាន​ចាយ​ពេល​មួយ​ឆ្នាំ​ហើយ​នៅ​ Premier League តែ​គេ​មិន​ទទួល​បាន​ឱកាស​ចូល​លេង​ទៀងទាត់​ទាល់​តែ​សោះ នាំ​ឲ្យ​មាន​ដំណឹង​ផ្ទុះ​ឡើង​ថា de Beek ចង់​អេះអុញ​សុំ​ក្លឹប​ចែក​ផ្លូវ​ត្រឹម​រដូវ​រងា ខែ​មករា​ខាង​មុខ។ ក្នុង​ចំណោម​ក្លឹប​ជា​ច្រើន ដែល​មើល​ឃើញ​ឱកាស​ដ៏​ល្អ​នេះ ក៏​មាន​ក្លឹប Barcelona មួយ​ផង​ដែរ។ តាម​របាយការណ៍​ពី…

What Does The Newcastle United Takeover Mean For The Future Of The Club
កីទ្បា

ឡើង​ម្ចាស់​ថ្មី​ភ្លាម ​ក្លឹប Newcastle សម្លឹង​ឃើញ​អតីត​កីឡាករ​ Liverpool ​រូប​នេះ​ភ្លែត

ក្លឹប​សារិកា​ព្រៃ Newcastle United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​អតីត​ខ្សែ​បម្រើ​នៅ Liverpool ដោយ​ចង់​បាន​គេ​មក​ចូលរួម នា​ពេល​ខាង​មុខ ឆ្លើយតប​ទៅ​នឹង​ការ​ទើប​តែ​មក​ដល់​របស់​ម្ចាស់​ក្លឹប​ថ្មី ដែល​ជា​សម្ព័ន្ធ​យក្ស​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ បើ​តាម​សារព័ត៌មាន Sport.es ចុះ​ផ្សាយ​ថា ក្លឹប Newcastle ចង់​ចាយ​ទុន​ធំ ថ្ពក់​យក Philippe Coutinho ​មក​កាន់​ក្របខ័ណ្ឌ Premier League សារ​ជា​ថ្មី បន្ទាប់​ពី​ចាយ​ពេល​ផ្ទេរ​ទៅ​ក្លឹប Barcelona អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​និង​មិន​អាច​បង្ហាញ​ផ្លែផ្កា​ជោគជ័យ​ទាល់​តែ​សោះ នៅ​ទី​នោះ។ ប្រភព​សង្កត់​ធ្ងន់ Newcastle នឹង​ចាយ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដ្បិត​អី​តាម​ច្បាប់ FFP…

PicsArt_09 29 11.15.34
មិត្តអ្នកអាន

មកមើលជោគវាសនា នៅថ្ងៃអនាគតរបស់អ្នកទៅជាយ៉ាងណា? គ្រាន់តែជ្រើសរើសរូបភាពថ្ងៃលិចមួយ ដែលអ្នកចូលចិត្តបំផុត

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលអនាគត តាមរយៈការជ្រើសរើសរូបភាពព្រះអាទិត្យអស្តង្គតមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ រូបភាពទី ១ ជោគវាសនាស្ថិតក្នុងដៃរបស់អ្នកផ្ទាល់ ទោះអ្នកមិនបានកើតមកជាមួយជីវិតជាកូនអ្នកមានក៏ពិតមែន ប៉ុន្តែជីវិតរបស់អ្នកគឺជាចំណុចចាប់ផ្តើមដ៏ល្អ និងចំណុចបញ្ចប់ដ៏ស្រស់ស្អាត ហើយទោះបីជាពិបាកយ៉ាងណាក៏ដោយ ប៉ុន្តែបន្ទាប់ពីអ្នកបានប្រឹងប្រែងអស់ពីសមត្ថភាព ហើយអ្នកអាចធ្វើបាន អ្វីដែលអ្នកប្រាថ្នានឹងសម្រេចនៅទីបំផុត។ ទន្ទឹមនឹងនោះ អ្នកមានភាពស្មោះត្រង់និងទទួលខុសត្រូវចំពោះភារកិច្ចការងាររបស់ខ្លួន បើមើលពីសំបកក្រៅ អ្នកដូចជាចូលចិត្តនៅជាប់នឹងអ្វីដែលអ្នកដទៃគិតថាគ្មានប្រយោជន៍ ប៉ុន្តែនៅពេលអ្នកធ្វើវាជោគជ័យ អ្នកដទៃនឹងភ្លឺភ្នែកមិនខាន ។ រូបភាពទី ២ ការសិក្សា ការងារ លុយកាក់ របៀបល្អទាំងព្រម ហើយជីវិតបន្ទាប់ពីរៀបការហើយក៏នឹងដំណើរការដោយរលូនដែរ ។…

PicsArt_09 28 10.12.22
មិត្តអ្នកអាន

ផ្លែប៉ោមនាំសំណាង! មកព្យាករណ៍អនាគតដ៏ខ្លីខាងមុខជាមួយការជ្រើសរើស Fortune Apple ដើម្បីដឹងពីលាភសំណាងរបស់អ្នក

ថ្ងៃនេះគេហទំព័រ Knongsrok សូមអញ្ជើញបងប្អូនប្រិយមិត្តទាំងអស់ មកទាយអំពីអនាគតដ៏ខ្លីខាងមុខនេះ តាមរយៈការជ្រើសរើសផ្លែប៉ោមនាំសំណាង ១ ក្នុងចំណោមផ្លែប៉ោម ៨ ផ្លែនៅលើដើមឈើដែលអ្នកបានឃើញ ហើយមានអារម្មណ៍ថាចង់បេះបំផុត បន្ទាប់មករំកិលចុះចុះក្រោមដើម្បីអានការព្យាករណ៍អនាគតខាងក្រោម ។ ផ្លែប៉ោមលេខ 1 ប្រសិនបើអ្នកជ្រើសរើសផ្លែប៉ោមលេខ ១ នោះមានន័យថា បំណងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិតឆាប់ៗនេះ អ្នកនឹងឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស គ្មានអ្វីអាចបញ្ឈប់អ្នកបានទេ ប៉ុន្តែនៅមានការដាស់តឿនមួយឲ្យអ្នកចង់ចាំថា អ្នកនឹងត្រូវបន្តព្យាយាមជំនះឧបសគ្គកុំរាថយ ហើយព្យាយាមរក្សាភាពស្ងប់ស្ងៀម កុំបង្ហាញខ្លួនទៅនេះទៅនោះច្រើនពេក ។ ផ្លែប៉ោមលេខ 2 ប្រសិនបើអ្នកជ្រើសរើសផ្លែប៉ោមលេខ ២ មានន័យថា គោលដៅរបស់អ្នកនឹងសម្រេចតាមការរំពឹងទុក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ…

1235753451
កីទ្បា

ក្រោយគ្រប់គ្រង Newcastle United ពេញដៃពេញជើង ម្ចាស់​ក្លិបថ្មី​គ្រោង​ទម្លាក់លុយ​ពង្រឹង​កីឡាករ​ថ្មី​

បន្ទាប់ពីមានការបញ្ជាក់នាពេលថ្មីៗនេះថាក្រុមហ៊ុនសម្ព័ន្ធដែលគាំទ្រដោយមហាសេដ្ឋីអារ៉ាប៊ីសាអ៊ូឌីតបានដណ្តើមបានជោគជ័យលើការ​កាន់​កាប់ក្រុម Newcastle United ហើយ​ថ្នាក់​ដឹកនាំថ្មីរបស់ក្លឹបក៏កំពុងឆ្ពោះទៅមុខជាមួយផែនការផ្ទេរសម្រាប់ទីផ្សាររដូវរងាខាងមុខនេះ។ ព័ត៌មាននៅដើមសប្តាហ៍នេះបានបញ្ជាក់ថរាជបុត្រអារ៉ាប៊ីសាអូឌីត និងជាមហាសេដ្ឋីពាន់លាន Mohammad Bin Salman បានក្លាយជាម្ចាស់ភាគហ៊ុនថ្មីរបស់ Magpies នេះបើយោងតាម BBC Sport ។ អ្នកនយោបាយអារ៉ាប៊ីសាអ៊ូឌីតដ៏សំបូរបែបម្នាក់នេះ ដែលមានទ្រព្យសម្បត្តិសុទ្ធរាប់ពាន់លានផោន ត្រូវបានគេរំពឹងថានឹងបញ្ចូលសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងក្លឹប ដើម្បីស្តារក្រុមកីឡាកររបស់ពួកគេឡើងវិញ។ ថ្មីៗនេះ! របាយការណ៍ពីកាសែត(CaughtOffside) ថាកីឡាករម្នាក់ដែលមហាសេដ្ឋីជាន់​ថ្មីមួយ​នេះកំពុងកំណត់គោលដៅគឺអ្នកចាំទីក្លិប Burnley កីឡាករ Nick Pope ។ ទោះយ៉ាងណាក៏ដោយ! បន្ថែមពី​លើ​អ្នកចាំ​ទី​អង់គ្លេស​រូបនេះសារព័ត៌មាន Stretty News យល់ថាក្រុមជ្រើសរើសបុគ្គលិកនិងកីឡាកររបស់…

PicsArt_09 30 11.36.50
មិត្តអ្នកអាន

តេស្ដចិត្តសាស្ត្រ៖ សូមរើសគ្រាប់កូនគ្លីមួយដែលអ្នកចូលចិត្តបំផុត ដើម្បីបង្ហាញឲ្យឃើញថាអ្នកជាមនុស្សបែបណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសគ្រាប់កូនគ្លីមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ គ្រាប់កូនគ្លីទី ១ អ្នកមានភាពរហ័សរហួន និងបានគ្រប់កាលៈទេសៈ មានការសម្របខ្លួនបានយ៉ាងល្អទៅនឹងស្ថានភាពផ្សេងៗ តែរាងឆាប់ខឹងបន្តិច តែងតែឆាប់ភ្ញាក់ផ្អើលយ៉ាងងាយ ឬហៅវាថាខ្សោយផ្លូវចិត្ត ។ អ្នកក៏ជាមនុស្ស ដែលចូលចិត្តធ្វើរឿងគ្រប់យ៉ាងច្រើនក្នុងពេលតែមួយ ហើយនៅក្នុងជីវិតនេះតែងតែមានអ្វីមួយដែលត្រូវកើតឡើង ឲ្យអ្នកជ្រើសរើសបង្កជាភាពមិនស្រណុកចិត្តរហូត ។ ពេលខ្លះអារម្មណ៍របស់អ្នកក៏ងាយប្រែប្រួល ម្តងឡើងម្តងចុះ ចិត្តច្រើន រហូតសម្រេចចិត្តធ្វើអ្វីមួយឲ្យប្រាកដមិនបាន តែងតែមើលឃើញគុណសម្បត្តិ និងគុណវិបត្តិដើរទន្ទឹមគ្នារហូត ។ ម្យ៉ាងទៀតអ្នកក៏ពូកែវោហាសាស្ត្រ អាចនិយាយបញ្ចុះបញ្ចូលអ្នកដទៃឲ្យស្តាប់អ្នក ថែមទាំងឆ្លាត…

PicsArt_09 29 11.00.46
មិត្តអ្នកអាន

តើអ្នកស្គាល់ខ្លួនឯង ច្បាស់ប៉ុណ្ណា? តើចរិតលក្ខណៈពិតរបស់អ្នកនឹងនាំអ្នកទៅរកផ្លូវល្អ ឬផ្លូវបរាជ័យ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសរូបមេអំបៅមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ជ្រើសរើសមេអំបៅទី 1 អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់ខ្លាំង  ថែមទាំងមានទន់ជ្រាយ ព្រមទាំងរ៉ូមែនទិកទៀតផង។ អ្នកតែងតែយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន តែងតែយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់អ្នកដទៃ រហូតដល់ថ្នាក់ភ្លេចគិតពីខ្លួនឯងក៏មាន ។ អ្នកចូលចិត្តយកអាសារអ្នកដទៃណាស់ រាល់ពេលពួកគេមានបញ្ហា រហូតពេលខ្លះភាពស្មោះត្រង់របស់អ្នកបែរជាមានអ្នកលួចចាក់ពីក្រោយខ្នងទៅវិញ ម្ល៉ោះហើយអ្នកគួរតែយកចិត្តទុកដាក់បន្ថែមចំពោះខ្លួនឯង ត្រូវផ្តោតលើមនុស្សដែលយកចិត្តទុកដាក់ចំពោះអ្នកពិតប្រាកដ ហើយត្រូវជួយខ្លួនឯងមុនពេលអ្នកងាកទៅជួយអ្នកដទៃ។ ជ្រើសរើសមេអំបៅទី 2 អ្នកជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តរស់នៅក្នុងជីវិតសាមញ្ញ មិនសន្ធោទ្រព្យ មិនចូលចិត្តកន្លែងដែលមានមនុស្សច្រើន ហើយអ្នកប្រកាន់ខ្ជាប់នូវពាក្យថាតុល្យភាព ដោយសារតែអ្នកមានជំនឿថា ការរក្សាជីវិតរបស់អ្នកឱ្យមានតុល្យភាព…

Untitled 1
កីទ្បា

John Murtough បញ្ជាក់ពីសារៈសំខាន់នៃភាពស្មោះត្រង់នៅ Old Trafford៖ “ សូមកុំមើលស្រាលអំណាចអ្នកគាំទ្រ”

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹបអំពីរបៀបដែលការគាំទ្ររបស់អ្នកគាំទ្របានដើរតួក្នុងរដូវកាលនេះ លោក John Murtough ប្រធានផ្នែកកីឡារបស់​ក្លិបបិសាចក្រហមបានពន្យល់ថា៖“ ឧទាហរណ៍ដ៏អស្ចារ្យមួយគឺការប្រកួតរបស់ Leeds នៅពេលដែល Rafa Varane ដើរចេញមកក្រៅទីលាន”។ “គាត់មានកម្ពស់ប្រហែល១.៩១ម៉ែត្រ ទោះយ៉ាងណា ខ្ញុំគិតថាគាត់មានអារម្មណ៍ថាគាត់មានកម្ពស់ខ្ពស់ជាងមុន ពេល​គាត់ដើរ​ចេញ​ពី​ក្នុង​បន្ទប់មក​បង្ហាញខ្លួន ហើយបន្ទាប់មក អ្នកទាំងអស់គ្នាបានស្វាគមន៍គាត់” ។ លោកបានបន្ថែមទៀតថា៖“ រឿងមួយដែលកីឡាករនិយាយមកកាន់ខ្ញុំ ជាពិសេសកីឡាករថ្មីទោះ​បី​ជាការ​ប្រកួត​ក្រៅ​ដី​ក៏​ពួគ​គេ​ត្រូវ​ការ​ការ​គាំទ្រ”។ “ដូច្នេះសូមកុំមើលស្រាលអំណាច និងថាមពលដែលពួកគេ(អ្នក​គាំទ្រ)ផ្តល់ឱ្យក្រុម”។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ការ​ប្រកួតហាក់មិនមានអារម្មណ៍ដូច​មុន​នោះ​ទេ បើគ្មានអ្នក​គាំទ្រដ៏ស្មោះត្រង់នៅ Old Trafford ប៉ុន្តែសំណាងល្អអ្វីៗបានប្រសើរឡើងឥឡូវនេះ។ អ្នកគាំទ្រកាន់តែច្រើនឡើង ៗ ត្រូវបានអនុញ្ញាតឱ្យចូលទៅទស្សនាក្នុងកីឡដ្ឋាន…

1_GettyImages 1339671455
កីទ្បា

បែកធ្លាយបញ្ជី​ឈ្មោះបេក្ខភាពឈ្នះពានបាល់​មាស​ Ballon d’Or ទាំង៣០នាក់ កីឡាករ Man Utd មាន​២​នាក់​ដែរ

បញ្ជីឈ្មោះផ្លូវការរបស់បេក្ខភាព Ballon d’Or ឆ្នាំ ២០២១ មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ប៉ុន្តែមានកំណែលេចធ្លាយមួយដែលធ្វើឱ្យមានការប្រកួតប្រជែងក្នុង​បណ្ដាញ​សារព័ត៌មាន។ Bruno Fernandes និង Cristiano Ronaldo ត្រូវបានគេដាក់ឈ្មោះក្នុងចំណោមបេក្ខភាពទាំង ៣០ សម្រាប់ពានរង្វាន់ Ballon d’Or ដ៏មានកិត្យានុភាព។ ខាងក្រោម​ជា​បញ្ជី​ឈ្មោះ​បេក្ខភាព​ទាំង៣០​នាក់ដែល​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម៖

១
ប្លែកៗ

តេស្តមើលជីវិតរបស់អ្នក ពេលចាស់ទៅ អ្នកនឹងមានជីវិតបែបណា?

ជ្រើសរើសស្លាបសត្វមួយ ដើម្បីដឹងពីស្ថានភាពជីវិតរបស់អ្នកពេលចាស់ទៅ តើនឹងប្រែទៅជាបែបណា? 1. ស្លាបសត្វទី​ 1 អ្នកជាមនុស្សក្លាហាន ហ៊ានធ្វើអ្វីដែលអ្នកចង់ធ្វើ។ មិនថាក្នុងជីវិត ឬការងារ អ្នកគឺជាមនុស្សដែលមានសមត្ថភាពខ្ពស់។ ទោះបីជាអ្នកបានរងទុក្ខច្រើនក្នុងយុវវ័យក៏ដោយ អ្នកកម្របន្ទោសអ្វីៗផ្សេងណាស់។ ផ្ទុយទៅវិញ អ្នកខិតខំដើម្បីជោគជ័យ។ នៅពេលអ្នកឈានចូលអាយុ ៤០ និង ៥០ អ្នកមានចំណេះដឹង និងបទពិសោធន៍ច្រើនរួចទៅហើយ។ ពេលចាស់ទៅ អ្នកនឹងទទួលបានការងាររឹតតែល្អ ជីវិតមានការវិវត្តន៍ដ៏ប្រសើរ។ អ្នកក៏នឹងក្លាយជាអ្នកមានស្ដុកស្ដម្ភផងដែរ។ នៅពេលអ្នកចាស់ទៅ អ្នកមានជីវិតដ៏ផ្អែមល្ហែម និងរីករាយមិនចាំបាច់ខ្វល់ខ្វាយរឿងលុយកាក់ឡើយ ហើយរស់នៅដោយរីករាយ និងមានសុខភាពល្អរស់នៅក្នុងជីវិតដែលមានប្រយោជន៍។ ​ 2.…

៦
ប្លែកៗ

តើអ្នកជាមនុស្ស ដែលមានគុណធម៌ដែរឬទេ?

ជ្រើសរើសរូបទេពអប្សរមួយ ដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងពីគុណធម៌នៅក្នុងខ្លួនអ្នក។ 1. ទេពអប្សរទី ​1 អ្នកគិតថាមិត្តភាពគឺជាអ្វីៗគ្រប់យ៉ាង។ អ្នកតែងតែត្រៀមខ្លួនជួយមិត្តភក្តិក្នុងគ្រាលំបាកជានិច្ច។ កុំបន្ទោសពួកគេចំពោះអសមត្ថភាពក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯង ហើយគិតថាវាជារឿងធម្មតាទេ ដែលនរណាម្នាក់ត្រូវការជំនួយពីអ្នកដទៃ។ អ្នកតែងតែជាស្មាដែលមិត្តរបស់អ្នកយំ ហើយមនុស្សមើលអ្នកថាជាមនុស្សចិត្តល្អ ប៉ុន្តែរឹងមាំ។ 2. ទេពអប្សរទី ​2 កំណត់អាទិភាពជីវិតរបស់អ្នក គឺធ្វើតាមបំណងប្រាថ្នា និងគោលដៅរបស់អ្នក។ ប្រសិនបើអ្នកត្រូវការសម្រេចបានអ្វីមួយអ្នកត្រូវប្រថុយ។ “គ្មានការរឹតត្បិត ឬការហាមឃាត់” នោះគឺជាបាវចនារបស់អ្នក។ 3. ទេពអប្សរទី ​3 អ្នកជាមនុស្សដែលមានភាពស្និទ្ធស្នាល ហើយមិនចូលចិត្តបង្ហាញអារម្មណ៍របស់អ្នក។ ជាច្រើនដងដែលអ្នកឈឺចាប់នៅពេលអ្នកទៅជិតនរណាម្នាក់។ ប្រសិនបើអ្នកមិនអាចជឿទុកចិត្ត និងគោរពមនុស្សម្នាក់បានទេ…

7
គ្រួសារ

ដាច់ខាតស្រ្តីមិនគួរធ្វើទង្វើទាំងនេះទេ បើមិនចង់ឲ្យស្វាមីមានអារម្មណ៍ថា ចង់លែងលះ

ស្រ្តីគ្រប់រូបកាលដែលបានរៀបការជាមួយបុរសម្នាក់ដែលខ្លួនស្រលាញ់ពេញចិត្តគឺពិតជាមានសំណាងណាស់ ហើយប្រសិនបើបានបុរសដែលមានមុខរបរច្បាស់លាស់ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារកាន់តែអស្ចារ្យថែមទៀត។ បុរសភាគច្រើនដំបូងតែងនិយាយដោយធានាថា មិនសុំឱ្យប្រពន្ធរកប្រាក់ឬមិនមានការងារធ្វើក៏បាន ព្រោះខ្លួនជាអ្នករកស៊ីចិញ្ចឹមមើលថែគ្រួសារ។ ប៉ុន្តែក្នុងនាមជាស្រ្តីម្នាក់ក៏មិនត្រូវមានចិត្តត្រេកអរមុនដែរ ព្រោះមិនអាចស្មានដឹងពីបញ្ហាស្មុគស្មាញដែលកើតមានឡើងពេលក្រោយ។ តែងតែឈ្លោះជាមួយម្តាយក្មេកនិងបងថ្លៃ ស្ត្រីម្នាក់ៗតែងតែចង់រស់នៅដោយសុខដុមជាមួយគ្រួសារប្តីរបស់នាង។ ប៉ុន្តែជីវិតនេះមិនដូចសុបិនទេ មានមនុស្សតិចណាស់ដែលអាចធ្វើវាបានព្រោះជីវិតនេះមានភាពស្មុគស្មាញធ្វើឱ្យគ្រួសារជាច្រើនមានតែជម្លោះ។ ជាងនេះទៅទៀតស្ត្រីក៏ត្រូវចងចាំផងដែរ បុរសគ្រប់រូបឱ្យតម្លៃម្តាយរបស់ខ្លួនលើសពីអ្វីៗទាំងអស់ ដូច្នេះប្រសិនបើអ្នកតែងតែឈ្លោះជាមួយម្តាយរបស់គាត់ (ទោះបីជាអ្នកនិយាយត្រូវក៏ដោយ) វានឹងធ្វើឱ្យគាត់អស់កម្លាំង។ យូរៗទៅការសោកស្តាយចំពោះពិធីមង្គលការរបស់អ្នកទាំងពីរបានចាប់ផ្តើមលេចឡើងនៅក្នុងគំនិតរបស់ស្វាមី ហើយគាត់ប្រាកដជាគិតម្ដងទៀតថា គាត់អាចនឹងរៀបការជាមួយប្រពន្ធដែលមានសុជីវធម៌និងសុភាពរាបសារ។ គ្មានការងារ បុរសមិនសុំឱ្យប្រពន្ធរកប្រាក់បានច្រើនទេ ប៉ុន្តែយ៉ាងហោចអ្នកត្រូវមានការងារនិងជីវិតផ្ទាល់ខ្លួន។ បុរសភាគច្រើននឹងមានអារម្មណ៍ធុញទ្រាន់លើប្រភេទមនុស្សស្រីដែលនៅតែក្នុងផ្ទះបាយ ស្លៀកពាក់ខោអាវចាស់ៗ គ្មានមិត្តភក្តិ។ ដូច្នេះបើទោះបីជាប្តីណែនាំថា “អ្នកមិនចាំបាច់ទៅធ្វើការទេនៅផ្ទះខ្ញុំដើម្បីចិញ្ចឹម” កុំជឿឲ្យសោះ ព្រោះគាត់ផ្ទាល់ក៏មិនបានគិតទុកជាមុនថា តើបញ្ហាស្មុគស្មាញនឹងកើតឡើងយ៉ាងដូចម្តេចនៅពេលប្រពន្ធរបស់គាត់មិនមានការងារផ្ទាល់ខ្លួនធ្វើនោះ។ មើលងាយប្តី សូមចងចាំថា…

4
សង្គម

ទម្លាប់ ៥ យ៉ាងងាយៗ អាចធ្វើឱ្យស្ត្រីមិនសប្បាយចិត្តពេញមួយជីវិតគឺលង់ក្នុងភាពបរាជ័យនិងភាពក្រីក្រ

ប្រសិនបើអ្នកចង់ឲ្យជីវិតរស់នៅប្រកបដោយភាពជោគជ័យ រីករាយជារៀងរហូត អ្នកមិនគួរប្រកាន់ខ្ជាប់ធ្វើនូវទម្លាប់ប្រចាំថ្ងៃ ដូចខាងក្រោមនេះទេ។ មិនទទួលខុសត្រូវ ក្នុងនាមជាស្ត្រីសូមកុំប្រើលេសនៃចរិតទន់ខ្សោយដើម្បីផ្តល់ឱ្យខ្លួនឯងនូវសិទ្ធិរស់នៅដែលគ្មានទំនួលខុសត្រូវ។ អ្នកត្រូវដឹងពីរបៀបជំរុញការទទួលខុសត្រូវចំពោះអ្នកដទៃ នឹងបៀបប្រឈមមុខជាមួយកំហុសរបស់អ្នកដោយស្មោះត្រង់ដើម្បីទទួលបានបទពិសោធន៍ថ្មី។ ខ្ជះខ្ជាយ​ពេល ពេលវេលាជាមាសសម្រាប់យុវជនយុវនារីមិនមានច្រើនទេ ដូច្នេះកុំខ្ជះខ្ជាយពេលវេលាតទៅទៀត។ អ្នកគួរតែដាក់ទូរស័ព្ទចុះ កុំចំណាយពេលលង់លក់ជាមួយទូរស័ព្ទដោយឥតប្រយោជន៍ ប៉ុន្តែអ្នកត្រូវចំណាយពេលដើម្បីធ្វើឱ្យជីវិតមានភាពល្អឥតខ្ចោះ រៀនអ្វីថ្មីនិងថែរក្សាខ្លួនអ្នកឱ្យបានល្អ។ ខ្ជិល ក្នុងនាមជាស្ត្រីអ្នកត្រូវតែមានការងារនិងខិតខំដើម្បីរកប្រាក់ចំណូលក្នុងខ្លួន។ កុំធ្វើការដើម្បីលុយរហូតធ្វើបាបអ្នកដទៃដើម្បីប្រយោជន៍ខ្លួន។ អ្នកត្រូវដឹង ស្ត្រីដែលមានលក្ខណៈអស្ចារ្យបំផុតគឺនៅពេលដែលនាងរកលុយបានដោយខ្លួនឯង ទោះរៀបការឬមិនរៀបការក៏ដោយនាងនៅតែអាចមើលថែខ្លួនឯងបាន។ ការភ័យខ្លាច ក្នុងនាមជាមនុស្សម្នាក់មិនត្រូវមានការភ័យខ្លាចឡើយ បើអ្នកភ័យខ្លាចគួតែជំនួសឱ្យការជំនះយកឈ្នះវាដើម្បីធ្វើអ្វីមួយដែលអស្ចារ្យបំផុត។ មនុស្សជាច្រើនតែងមានអារម្មណ៍ថា ខ្លាចគ្រោះថ្នាក់ ហើយមិនហ៊ានធ្វើអ្វីសោះ ព្រោះខ្លាចបរាជ័យខ្លាចការរិះគន់និងការពិភាក្សា។ ប៉ុន្តែអ្នកត្រូវចងចាំថា ការមានភាពភ័យខ្លាចច្រើនពេកនៅក្នុងខ្លួន ប្រាកដជាបង្កការលំបាកដល់អ្នកក្នុងការទទួលបានជោគជ័យនិងរីករាយ៕ ប្រភព៖…

Cover Copy
គ្រួសារ

ទាំងប្រុសទាំងស្រីគួរដឹង! អាថ៌កំបាំងធំៗទាំង១០ចំណុច នៅក្នុងជីវិតរៀបការ ដែលវានឹងកើតឡើង

មិនថាអ្នករៀបការនៅវ័យណានោះឡើយ ឱ្យតែអ្នកមិនទាន់មានចិត្តគំនិតចាស់ទុំគ្រប់គ្រាន់ មិនទាន់បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការប្រើប្រាស់ជីវិតគូ នោះអ្នកក៏នឹងត្រូវជួបរឿងខកចិត្ត ឈឺចាប់ ហើយក៏ត្រូវតែបែកបាក់គ្នានៅថ្ងៃណាមួយ។ យ៉ាងណាមិញ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ គ្រប់គ្នា មិនថាប្រុស ឬស្រីនោះទេ អ្នកត្រូវតែដឹងពីអាថ៍កំបាំងទាំង៦ចំណុចធំៗខាងក្រោមនេះ ដែលអ្នកនឹងត្រូវជួបប្រទះ និងឆ្លងកាត់នៅពេលដែលអ្នកសម្រេចចិត្តរៀបការ ឬជ្រើសយកនរណាម្នាក់ មករួមដំណើរជីវិតជាមួយ។ ១. អាថ៌កំបាំងទី ១ មនុស្សគ្រប់រូបដែលអ្នករៀបការរួច រមែងមានចំណុចខ្សោយរៀងៗខ្លួន។ មានតែព្រះទេដែលមិនមានចំនុចខ្សោយ។ ដូច្នេះប្រសិនបើអ្នកផ្តោតលើភាពទន់ខ្សោយរបស់ប្តី ឬប្រពន្ធអ្នក អ្នកមិនអាចទទួលបានភាពខ្លាំងពីដៃគូជីវិតរបស់អ្នកនោះឡើយ។ ដូច្នេះហើយ ក្នុងការរស់នៅជាមួយនឹងដៃគូ អ្នកត្រូវតែទទួលយក និងអភ័យចំពោះភាពទន់ខ្សោយរបស់ដៃគូ ដាច់ខាតកុំឈ្លោះទាស់ ចាប់ថ្នាក់ ឬខឹងគុំកួនដៃគូ…