
សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ីចាប់អារម្មណ៍ដេញថ្លៃធ្វើម្ចាស់ផ្ទះ 2023 Asian Cup
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) កាលពីម្សិលមិញបានបញ្ជាក់ថាការប្រកួតជម្រុះ Asian Cup ឆ្នាំ ២០២៣ នឹងត្រូវធ្វើឡើងដោយផ្តោតជាសំខាន់គឺរាល់ការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងតាមរូបមន្តជួបគ្នាតែម្ដងគត់។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ AFC ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីគិតគូរពីកត្តានិងបញ្ហាប្រឈមដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈអ្វីៗទាំងនេះផ្តល់អាទិភាពដល់សមាជិកទាំងអស់ដែលពាក់ព័ន្ធ។ AFC ក៏បានជូនដំណឹងផងដែរថាការប្រកួតជម្រុះចុងក្រោយសម្រាប់ពានរង្វាន់ Asian Cup ឆ្នាំ ២០២៣ នឹងត្រូវធ្វើឡើងចំនួន ៣ ថ្ងៃដែលបានកំណត់គឺថ្ងៃទី ៨ ទី ១១ និងទី ១៤ ខែមិថុនាឆ្នាំ ២០២២ ហើយ បើកចំហសម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់សមាជិកណាមួយដែលពាក់ព័ន្ធ។…




















