
ឲ្យគេមើលងាយសិនចុះ លាភធំនឹងផុសដល់ម្ចាស់ឆ្នាំទាំង ៣ ពេញ ៦ ខែដំបូង ឆ្នាំ ២០២៣
តាមហោរាសាស្រ្តបានឲ្យដឹងថា ចូលដល់ដើមឆ្នាំ ២០២៣ ភ្លែត ពោលពីខែមករា ដល់មិថុនា ពេញ ៦ ខែឆ្នាំថ្មី សម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងទទួលបានលាភសំណាងធំ ក្រោយពីត្រូវបានគេមើលស្រាល មិនឲ្យតម្លៃ នៅឆ្នាំ ២០២២ នេះ៖ អ្នកកើតឆ្នាំមមី – សេះ មនុស្សដែលកើតឆ្នាំមមី ភាគច្រើនជាមនុស្សឆ្លាតនិងពូកែ ហើយពួកគេចេះបត់បែន និងសម្របខ្លួនបានល្អទៅតាមកាលៈទេសៈ។ រាល់ពេលជួបបញ្ហា មនុស្សនេះមិនងាយបាក់ទឹកចិត្តទេ ពោលរមែងអាចដោះស្រាយបញ្ហាទាំងនោះបានដោយភាពការប្រើអារម្មណ៍ស្ងប់ស្ងាត់។ យ៉ាងណាពេលវេលាហៅទ្រព្យរបស់អ្នកបានចូលមកដល់ហើយ ក្នុងកំឡុងពេល ៦ ខែដំបូង…




















