តាមរយៈកែវទាំង ៣ ដូចបង្ហាញខាងក្រោម មានបង្កប់រមូលសារខុសប្លែកពីគ្នា តែវាមានអត្ថន័យតែមួយ គឺមនុស្សដែលអ្នកបម្រុងនឹងជួបក្នុងជីវិតស្នេហានាពេលដ៏ខ្លីខាងមុខ។ សម្រាប់អ្នកនៅលីវជាពិសេស ចូរជ្រើសរើសកែវថ្មមួយ ដើម្បីទៅមើលចម្លើយដូចខាងក្រោម៖
កែវថ្មទី ១

អ្នកនឹងប្រទះជួបនូវទំនាក់ទំនងស្នេហា ដែលមានភាពរំជើបរំជួលខ្ពស់ អារម្មណ៍ចំណង់នៃការស្រលាញ់ពុះកញ្រ្ជោល ដោយបាត់គ្នាមិនបាន ទៅណាឆ្ងាយបន្តិចក៏មិនបានដែរ។ អ្នកនឹងទទួលបានអារម្មណ៍បែបនោះ ពីដៃគូនៅពេលខាងមុខ ហើយអ្វីដែលពិសេស អ្នកក៏នឹងទទួលបានបុរស ឬស្រ្តី ដែលពូកែខាងផ្គាប់ចិត្តអ្នក យល់ពីអ្នកច្បាស់ថែមទៀតផង។
កែវថ្មទី ២

អ្នកប្រហែលជារកបាននូវស្នេហាដែលមិនសូវមានបញ្ហាច្រើន របៀបការស្រលាញ់បែបចាស់ទុំ នាំឲ្យទំនាក់ទំនងនោះ អាចបោះជំហានទៅមុខបានយូរអង្វែងរួមគ្នា។ ការស្រលាញ់នៅពេលខាងមុខ អ្នកមិនបាត់បង់ភាពជាខ្លួនឯងទេ ពោលដៃគូចេះសម្របខ្លួនទៅមក ហើយមានភាពស្ងប់ស្ងាត់ ជាងការឈ្លោះទាស់ទែងគ្នា។
កែវថ្មទី ៣

សម្រាប់កែវថ្មចុងក្រោយ បង្ហាញអំពីទំនាក់ទំនងស្នេហាដែលរាងមានភាពស្មុគស្មាញបន្តិច តែក៏មិនមានន័យថា ដៃគូនោះ ក្បត់ ឬមិនស្រលាញ់អ្នកអ្វីដែរ។ គ្រាន់ថាអត្តចរិតរបស់អ្នកទាំងពីរ ស្រលាញ់គ្នាទៅមក ប្រៀបដូចជាកូនក្មេង ងាយមានរឿងឈ្លោះ ងាយមានរឿងទាស់ពាក្យគ្នា ជារួមទៅគឺពិបាកនឹងយល់។
ក៏ប៉ុន្តែវាដូចជាស្នេហាឆ្មារកណ្តុរ មានន័យថា ឈ្លោះច្រើនស្រលាញ់ច្រើន ហើយក៏បាត់គ្នាមិនបានយូរដែរ។ បើអ្នកចេះសម្របតាម ចេះបត់បែនតែបន្តិច នោះក៏នឹងអាចរក្សាឲ្យក្លាយជាចំណងស្នេហ៍យូរអង្វែងតទៅមុខ។ យ៉ាងណា បញ្ជាក់ បើជួបស្នេហាបែបនេះ ចូរអ្នកប្រកាន់ខ្ជាប់ចិត្តអត់ធ្មត់ខ្ពស់បំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

