ក្នុងចំណោមរូបភាពត្រីកោណទាំង ៥ ដូចបង្ហាញខាងក្រោម តើអ្នកពេញចិត្តមួយណាជាងគេ? ការជ្រើសរើសមួយរបស់អ្នក នឹងអាចផ្ទៀងផ្ទាត់នូវចម្លើយដែលសបង្ហាញពីនិស្ស័យពីកំណើតរបស់អ្នកដូចខាងក្រោម៖
ត្រីកោណទី ១

អ្នកគឺជាមនុស្សដែលដែលខិតខំប្រឹងប្រែងដើម្បីចង់ពង្រឹងគុណភាពជីវិតរបស់ខ្លួនឯង។ អ្នកខ្លះគិតថា ចង់មានទំនាក់ទំនងជាមួយអ្នកគឺរាងពិបាក ប៉ុន្តែការពិតទៅពេលស្គាល់អ្នកឲ្យស៊ីជម្រៅទើបពួកគេដឹងច្បាស់។ អ្នកមិនមែនជាមនុស្សអាត្មានិយមទេ ហើយការខិតខំគ្រប់យ៉ាងគឺដើម្បីចង់ទទួលបានជីវិតដ៏ល្អមួយតែប៉ុណ្ណោះ។
ត្រីកោណទី ២
អ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ អ្នកចូលចិត្តមើលថែយកចិត្តទុកដាក់អ្នកដទៃ ឲ្យតែស្ថិតក្នុងបរិបទការងាររបស់អ្នក។ អ្នកជាមនុស្សឆ្លាតវៃ រហ័ស ហើយអ្នកដែលបានស្គាល់អ្នក គេតែងតែមិនរារេនោះទេក្នុងការស្តាប់យោបល់ល្អៗពីអ្នក។
ត្រីកោណទី ៣
គំនិតរបស់អ្នកគឺសំខាន់ខ្លាំងណាស់ មិនថាតែសម្រាប់អ្នកផ្ទាល់និងមនុស្សជុំវិញខ្លួន។ គេឲ្យតម្លៃទៅលើការគិត និងការបញ្ចេញយោបល់របស់អ្នក។ ជាធម្មតាអ្នកងាយនឹងចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន ប៉ុន្តែបើរឿងខ្លះខុសអ្នកក៏ស៊ូកែតម្រូវធ្វើឲ្យបានត្រឹមត្រូវ បើទោះបីជាមនុស្សនៅជុំវិញខ្លួនគិតផ្សេងក៏ដោយ។
ត្រីកោណទី ៤

អ្នកមានវិចារណញ្ញាណរាងចម្លែកបន្តិច ដោយជារឿយៗអ្នករមែងត្រូវបានគេយល់ច្រឡំ ហើយធ្វើឲ្យអ្នកឈឺចាប់។ ត្បិតបើពេលខ្លះអ្នកឲ្យតម្លៃអ្នកដទៃ តែគេបែរជាមិនឃើញពីតម្លៃរបស់អ្នក ហើយនាំឲ្យអ្នកធ្លាក់ក្នុងផ្លូវងងឹតមួយតែម្នាក់ឯង។ អ្នកជាប្រភេទមនុស្សដែលប្រើប្រាស់មនោសញ្ចេតនាខ្ពស់ណាស់។
ត្រីកោណទី ៥
អ្នកជាមនុស្សឯករាជ្យ ហើយចេះបង្កើតវិន័យចំពោះជីវិតខ្លួនឯង ដោយឡែកក្នុងការបំពេញការងារអ្វី គឺអ្នកមិនសូវចេះពឹងពាក់អ្នកដទៃឲ្យជួយឡើយ ដោយអ្នកមានជំនឿជាក់និងភាពរឹងមាំដោយខ្លួនឯង។
អ្វីដែលអ្នកទាមទារពីអ្នកដទៃ គឺមានតែមួយគត់ នោះគឺភាពស្មោះត្រង់របស់គេ អ្វីផ្សេងគឺអ្នកអាចបំពេញសម្រាប់ខ្លួនឯងបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

