
ដឹងហេតុផល ៣ នេះ ស្រីៗប្រាកដជាលែងហ៊ានពាក់ខ្សែចងសក់ជាប់ដៃទៀតហើយ
មនុស្សស្រីជាច្រើនរមែងមានទម្លាប់មួយ គឺទៅណាមកណា តែងតែពាក់ខ្សែចងសក់ជាប់នៅនឹងកដៃរបស់ពួកគេ ព្រោះគិតថាងាយយកមកចងសក់ពេលដែលត្រូវការចាំបាច់។ ទម្លាប់នេះ សម្រាប់មនុស្សស្រីខ្លះ ពាក់កាន់ម៉ោង ៥-១០ ម៉ោងក្នុងមួយថ្ងៃក៏មាន តែសរុបមកវាជាទម្លាប់មិនល្អនោះទេ ហើយអ្នកត្រូវតែផ្លាស់ប្តូរជាបន្ទាន់ ក្រោយអានហេតុផល ៣ ខាងក្រោម៖ ៣) បណ្ដាលឲ្យមានបញ្ហាចរន្តឈាម អ្នកអាចប្រឈមនឹងការស្ទះសរសៃឈាម ព្រោះចរន្តឈាមនៅពេលអ្នកយកខ្សែទៅបន្តឹងត្រង់កដៃនោះ គឺវាបានប៉ះពាល់រួចទៅហើយ។ វាអាចវិវត្តទៅអាការៈម្យ៉ាងគេហៅថា ការបង្ហាប់សរសៃប្រសាទនិងសរសៃឈាម ដែលនាំឲ្យរាងកាយយើងស្ពឹក ទាំងម្រាមដៃ និងប្រអប់ដៃជាដើម។ ២) បណ្តាលឲ្យមានការឆ្លង បាក់តេរីដែលបន្តហាប់នៅទីតាំងដៃនោះ យូរទៅក៏អាចបង្កទៅជាជំងឺហើម តួយ៉ាងដូចស្រ្តីម្នាក់នៅសហរដ្ឋអាមេរិក ប៊ិះតែសង្រ្គោះមិនទាន់ពេល។ ដោយនាងមានទម្លាប់ពាក់ខ្សែចងសក់នៅកដៃ យូរទៅវាកាន់តែតឹងទៅ…



















