
ជ្រើសរើសសញ្ញានៃដៃណាមួយ ដើម្បីដឹងពី អាថ៌កំបាំង ទាំង៨ចំណុចរបស់អ្នក!
មនុស្សយើងម្នាក់ៗ សុទ្ធតែមានចំណុចពិសេស និងអាថម៌នៃគុណសម្បត្តិរបស់យើងរៀងៗខ្លួន ដូច្នេះ ដោយគ្រាន់តែរើសរូបសញ្ញានៃដៃណាមួយ ក្នុងចំណោម៤នេះ នោះអ្នកនឹងដឹងពីចំណុចអាថ៎កំបាំងរបស់អ្នក ដែលអ្នកក៏ចង់ឱ្យអ្នកដទៃបានដឹងដូចគ្នាដែរ។ តោះ! ជ្រើសរួចហើយ យើងទៅមើលចម្លើយទាំងអស់គ្នា ៖ ក . រូបដៃនៅក្នុងអក្សរ ក ១. អ្នកជាមនុស្សចូលចិត្តធ្វើអ្វីដែលងាយៗ មិនចូលចិត្តគិតអ្វីដែលធ្វើឱ្យស្មុគស្មាញនោះឡើយ ជាពិសេសគឺ មិនចូលចិត្តធ្វើអ្វីដែលនាំឱ្យកើតមានគ្រោះថ្នាក់។ ២. ឆាប់ខឹង តែក៏ឆាប់ភ្លេច មិនចេះគុំកួនទុកនោះទេ។ ៣. មានស្មារតីប្រយុទ្ធដើម្បីយុត្តិធម៌ និងខិតខំធ្វើការ។ ៤. ធ្វើអ្វីៗគ្រប់យ៉ាងដោយមានផែនការជាក់លាក់ មិនមែនជាមនុស្សឆិនឆៃ ឬធ្វើអ្វីឱ្យរួចតែពីដៃនោះឡើយ។…



















