
ឈ្លោះទាស់ប្ដីប្រពន្ធ! ក្នុងនាមជាឪពុកម្ដាយ ទោះបែកចែកផ្លូវគ្នាក៏ដោយ សូមកុំយកកូនដើម្បីបញ្ចេញកំហឹង ព្រោះកូនគ្នាមិនដឹងខ្យល់អីទេ
ធ្លាប់ឃើញច្រើនមកហើយ មិនថាប្ដី ឬប្រពន្ធទេ ពេលឈ្លោះទាស់ បែកបាក់ ចែកផ្លូវគ្នា ប្រាកដជាមានម្ខាងដែលបានសិទ្ធក្នុងការចិញ្ចឹម បីបាច់ថែរក្សាកូន ក្នុងភាពជាអាណាព្យាបាល។ បើជាសំណាង កូននឹងទទួលបានការថ្នាក់ថ្នមពីឪពុក ឬម្ដាយដែលមើលថែ បើទោះបីជាឪពុកម្ដាយមិនជួបជុំគ្នាក៏ដោយ។ ប៉ុន្តែសម្រាប់កូនខ្លះ គាត់អកុសល ដែលបានទៅជួបឪពុក ឬម្ដាយចិត្តមិនបាន ពេលខ្លះ ឪពុក/ម្ដាយ នៅដក់ចិត្តគុំខឹងនិងអតីតប្ដី ឬប្រពន្ធ ចងគំនុំក្នុងចិត្ត ក៏បែរជាបង្វែរអារម្មណ៍ មកបញ្ចេញកំហឹងលើកូនដែលមិនដឹងអី វាយ ធ្វើបាបគ្នា ព្រោះតែក្នុងគំនិតគិតថា ៖ – កូននេះ មានឈាមរបស់អតីតប្ដី ឬប្រពន្ធខ្លួន…



















