ឈ្លោះទាស់ប្ដីប្រពន្ធ! ក្នុងនាមជាឪពុកម្ដាយ ទោះបែកចែកផ្លូវគ្នាក៏ដោយ សូមកុំយកកូនដើម្បីបញ្ចេញកំហឹង ព្រោះកូនគ្នាមិនដឹងខ្យល់អីទេ

ឈ្លោះទាស់ប្ដីប្រពន្ធ! ក្នុងនាមជាឪពុកម្ដាយ ទោះបែកចែកផ្លូវគ្នាក៏ដោយ សូមកុំយកកូនដើម្បីបញ្ចេញកំហឹង ព្រោះកូនគ្នាមិនដឹងខ្យល់អីទេ
ការផ្សាយពាណិជ្ជកម្ម

ធ្លាប់ឃើញច្រើនមកហើយ មិនថាប្ដី ឬប្រពន្ធទេ ពេលឈ្លោះទាស់ បែកបាក់ ចែកផ្លូវគ្នា ប្រាកដជាមានម្ខាងដែលបានសិទ្ធក្នុងការចិញ្ចឹម បីបាច់ថែរក្សាកូន ក្នុងភាពជាអាណាព្យាបាល។ បើជាសំណាង កូននឹងទទួលបានការថ្នាក់ថ្នមពីឪពុក ឬម្ដាយដែលមើលថែ បើទោះបីជាឪពុកម្ដាយមិនជួបជុំគ្នាក៏ដោយ។ ប៉ុន្តែសម្រាប់កូនខ្លះ គាត់អកុសល ដែលបានទៅជួបឪពុក ឬម្ដាយចិត្តមិនបាន​ ពេលខ្លះ ឪពុក/ម្ដាយ នៅដក់ចិត្តគុំខឹងនិងអតីតប្ដី ឬប្រពន្ធ ចងគំនុំក្នុងចិត្ត ក៏បែរជាបង្វែរអារម្មណ៍ មកបញ្ចេញកំហឹងលើកូនដែលមិនដឹងអី វាយ ធ្វើបាបគ្នា ព្រោះតែក្នុងគំនិតគិតថា ៖

ឈ្លោះទាស់ប្ដីប្រពន្ធ! ក្នុងនាមជាឪពុកម្ដាយ ទោះបែកចែកផ្លូវគ្នាក៏ដោយ សូមកុំយកកូនដើម្បីបញ្ចេញកំហឹង ព្រោះកូនគ្នាមិនដឹងខ្យល់អីទេ
រូបភាពដំណាង

– កូននេះ មានឈាមរបស់អតីតប្ដី ឬប្រពន្ធខ្លួន
– កូននេះ ពេលខ្លះវាមានចរិតដូច អតីតប្ដី ឬប្រពន្ធខ្លួន
– កូននេះ វាមិនស្ដាប់បង្គាប់ រឹងរូស ដូចអតីតប្ដី ឬប្រពន្ធខ្លួន
– កូននេះ វាមកនៅជាបន្ទុក នាំការលំបាកដល់ខ្លួន
– កូននេះ វាកើតមកនាំចង្រៃ និងភាពមិនល្អ ទើបជីវិតប្ដីប្រពន្ធត្រូវបែកបាក់ …!!!

ការផ្សាយពាណិជ្ជកម្ម
A8d8edc43acad9f150d66cc001e3866b
រូបភាពដំណាង

លើសពីនេះ ក៏មានឪពុកម្ដាយខ្លះ ព្រោះតែបានជួបគូជីវិតថ្មី មានប្ដី ឬប្រពន្ធថ្មី ក៏បែរជាចាប់ផ្ដើមមិនពេញចិត្តនឹងកូនដើម ពេលមានកូនជាមួយនឹងប្ដី ឬប្រពន្ធក្រោយ ក៏ចាប់ផ្ដើមលម្អៀង ខឹង វាយតប់ ជេរប្រទេចដាក់កូនដើម …​ សួរថា ធ្វើបែបនេះធ្វើអ្វី? ក្រែងកូននេះ ក៏ជាកូនយើង មានឈាមយើងដែរតើ មែនអត់? សួរថា មកជះកំហឹង សងសឹក និងធ្វើបាបក្មេងបែបហ្នឹង តើក្មេងគ្នាទៅដឹងអី? យ៉ាងហោចណាស់ ក៏គួរតែមានចិត្តអាណិតអាសូរគ្នា កូនត្រូវកំព្រាម្ដាយ/ឪពុក មកជួបជីវិតគ្រួសារបែកបាក់ ទាំងមិនទាន់ដឹងក្ដី គ្នាកម្សត់ពេកហើយ ដល់ត្រូវមកជួបរឿង ឬរងទម្ងន់កំហឹង ពីអ្នកដែលជាម្ដាយ ឬឪពុកក្នុងបន្ទុកឈ្មោះជាអាណាព្យាបាលទៀត តើវាជាសម្ពាធលើអារម្មណ៍កូនកម្រិតណាទៅ?

B663c19b42b994180383e4577ebf0a52
រូបភាពដំណាង

គួរអាណិតកូនដែលមិនដឹងអី អាណិតក្មេងដែលមិនទាន់ដឹងក្ដី មិនថាខឹង ឬស្អប់អតីតប្ដី ឬប្រពន្ធដែលជាឪពុកម្ដាយក្មេងនេះយ៉ាងណាក៏ដោយ ក៏ជាមនុស្សផ្សេងគ្នា ទោះបីជាមានប្ដី ឬប្រពន្ធក្រោយ មានកូនក្រោយក៏ដោយ សូមកុំធ្វើបាបកូនដើម ចូរស្រឡាញ់ថ្នាក់ថ្នមគាត់ ផ្ដល់ភាពកក់ក្ដៅដ៏ពេញលេញឱ្យដល់គាត់ឱ្យបានច្រើន កុំធ្វើរឿងមិនគប្បីចំពោះគាត់បន្ថែមទៀត ត្រឹមយើងបែកបាក់ប្ដីប្រពន្ធខ្លួនឯងនេះ យើងបានធ្វើរឿងមិនគប្បីសម្រាប់គាត់ហើយ ដូច្នេះ កុំធ្វើឱ្យកាត់រងថ្មបាក់ពីយើងបន្ថែមទៀតអី។

ការផ្សាយពាណិជ្ជកម្ម

ស្រឡាញ់កូន ថ្នាក់ថ្នមកូន មើលថែ និងផ្ដល់ភាពកក់ក្ដៅដល់កូន ព្រោះតទៅថ្ងៃមុខ យើងដែលជាម្ដាយ ឬឪពុករ៉ាប់រងបន្ទុក​ ធ្វើជាអាណាព្យាបាលគាត់នេះហើយ ដែលត្រូវរស់នៅ និងទទួលបានការតបស្នងពីគាត់ត្រឡប់មកវិញ!!!៕

អត្ថបទ ៖ ភី អេក​ / ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម