Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Web Copy
ប្លែកៗ

តើអ្នកណា ជាអ្នកដែលតែងតែជម្រុញឆន្ទៈរបស់អ្នក គ្រប់ពេលជួបទុក្ខលំបាក?

ជ្រើសរើសរូប១ ដើម្បីដឹងថា ពេលដែលអ្នកស្ថិតក្នុងស្ថានភាពដែលលំបាក​ ជួបឧបសគ្គផ្សេងៗ តើអ្នកណាដែលតែងតែនៅក្បែរអ្នក លើកទឹកចិត្ត និងជម្រុញឆន្ទៈឱ្យអ្នកប្រឹងប្រែង តស៊ូបន្តទៅមុខ។ ក. បើអ្នកជ្រើសយករូប “ក” នេះមានន័យថា អ្នកដែលស្ម័គ្រចិត្តឆ្លងកាត់រលកជីវិតជាមួយអ្នក គឺជាមិត្តភក្តិជិតស្និទ្ធបំផុតរបស់អ្នក។ ដ្បិតថាមិត្ដភាព មិនមែនស្ថិតនៅក្នុងកន្លែងធំបំផុតនៅក្នុងបេះដូងរបស់អ្នកពិតមែន ប៉ុន្តែវាក៏មានកន្លែងសំខាន់ដែលមិនអាចជំនួសបានដែរ។ អ្នកមិនមានទំនាក់ទំនងក្នុងសង្គមច្រើនពេកទេ ប៉ុន្តែសំណាងល្អដែលអ្នកមានមិត្តដ៏ល្អបំផុតមួយចំនួន ដែលយកចិត្តទុកដាក់ និងស្រឡាញ់អ្នកពិតប្រាកដ ហើយពួកគេក៏ត្រៀមខ្លួនជួយអ្នកក្នុងស្ថានភាពណាមួយផងដែរ។ ខ. បើអ្នកជ្រើសយករូប “ខ” នេះមានន័យថា ក្នុងគ្រាដែលអ្នកមានអារម្មណ៍អស់សង្ឃឹម និងជួបរឿងបរាជ័យខ្លាំង នៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពលំបាកខ្លាំង សូមចាំថាមានមនុស្សម្នាក់ដែលតែងតែត្រៀមខ្លួននៅពីក្រោយអ្នក រង់ចាំ និងលួងលោមអ្នកគ្រប់ពេលនោះគឺជាមនុស្សដែលស្រលាញ់អ្នក។…

New Copy
ប្លែកៗ

បើកតម្រា បង្ហាញមុខឆ្នាំសំណាងទាំង ៤ ជីវិតសម្បូរសប្បាយ លុយចាយពេញដៃ ៣ ឆ្នាំខាងមុខ

ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ខាង​មុខ​នេះ អ្នកដែលកើតក្នុងឆ្នាំទាំង ៤​ ខាងក្រោមនេះ នឹង​ទទួល​បាន​លាភ​សំណាង ទ្រព្យ​សម្បត្តិ​ច្រើន ជីវិតរឹតតែសម្បូរសប្បាយ លុយចាយពេញដៃ។ ១. ឆ្នាំឆ្លូវ ហោរាសាស្ត្រ​ចែង​ថា ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ខាង​មុខ​នេះ អ្នកឆ្នាំគោ​នឹង​មាន​លាភ​សំណាង​ល្អ​។ អ្នក​កើត​ឆ្នាំ​ឆ្លូវ មាន​ចរិត​ឧស្សាហ៍​ព្យាយាម ដោយសារធម្មជាតិរបស់ពួកគេមានការប្រុងប្រយ័ត្ន និងស្ថិរភាព ទើបពួកគេ ព្យាយាមឥតឈប់ឈរ ប្រឹងប្រែងច្រើន ទទួលយកការងារលំបាកជាថ្នូរនឹងជីវិតកាន់តែប្រសើរឡើង។ យ៉ាងណាមិញ ភាពជោគជ័យមិនយូរមិនឆាប់ គឺស្ថិតនៅក្នុងដៃរបស់ពួកគេមិនខាន។ ក្នុង​ពេល​ខាង​មុខ​នេះ​ អាជីព​របស់​គោ​នឹង​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ ហើយ​រាសី​មាន​បរិបូរណ៍។ សំណាង​របស់អ្នកនឹង​ឈាន​ដល់​ចំណុច​កំពូល​ហើយ…

New Copy
សង្គម

គេពិតជាស្រឡាញ់អ្នកណាស់ ប្រសិនបើគេ ហ៊ានផ្ដល់ ៥ យ៉ាងនេះដល់អ្នក

ប្រសិនបើមានមនុស្សម្នាក់ចូលមកក្នុងជីវិតអ្នក ហើយហ៊ានផ្ដល់ឱ្យអ្នកនូវ ៥ យ៉ាងដូចខាងក្រោមនេះ វាបង្ហាញឱ្យច្បាស់ថា អ្នកពិតជាសំខាន់ ហើយគេក៏ស្រឡាញ់អ្នកខ្លាំងណាស់ដែរ។ ដូច្នេះហើយ កុំបណ្ដោយឱ្យបាត់បង់គេ កុំឱ្យរបូតចេញពីដៃឱ្យសោះ ថែរក្សាគេឱ្យបានល្អទៅ ជីវិតអ្នក មិនមែនចេះតែជួបមនុស្សល្អបែបហ្នឹងឡើយ។ ១. ចិត្តស្មោះ ទំនាក់ទំនងណាមួយក៏ដោយ គឺសុទ្ធតែទាមទារនូវភាពស្មោះត្រង់។ ក្នុង​សេចក្ដី​ស្រឡាញ់ ភាព​ស្មោះ​ត្រង់​ជា​កត្តា​ចាំបាច់​ សម្រាប់​ជួយ​ឱ្យ​គូស្នេហ៍​យល់​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង។ ប្រសិនបើបុរសម្នាក់ប្រព្រឹត្តចំពោះអ្នក ដោយការកក់ទុកតាំងពីការចាប់ផ្តើមនៃទំនាក់ទំនង ទោះបីជាអ្នកប្រព្រឹត្តចំពោះពួកគេដោយស្មោះត្រង់ក៏ដោយ វានៅតែមានចម្ងាយរវាងអ្នកទាំងពីរ ហើយគាត់នឹងមិនអាចប្រព្រឹត្តចំពោះអ្នកតាមរបៀបដែលអ្នកប្រព្រឹត្តចំពោះគាត់នោះទេ។ បុរស​ម្នាក់​ដែល​មិន​អាច​ផ្តល់​ភាព​ស្មោះ​ត្រង់​ដល់​អ្នក តើ​គាត់​អាច​ផ្តល់​ឱ្យ​អ្នក​នូវ​អនាគត​ដ៏​ស្រស់​ស្អាត និង​សុភមង្គលបាន​យ៉ាង​ដូច​ម្តេច? វាពិតជាមិនអាចឡើយ។ ២. លុយ បុរសគ្រប់រូប…

Cover Copy
ប្លែកៗ

អាថ៌កំបាំងហុងស៊ុយ! នៃការពាក់ចិញ្ចៀន ដើម្បីនាំលាភសំណាង លុយកាក់ និងជួយដោះស្រាយបញ្ហាមិនល្អទាំងអស់

យោងទៅតាមក្បួននៃជោគជតារាសីហុងស៊ុយ ទម្លាប់នៃការពាក់ចិញ្ចៀននៃម្រាមដៃនីមួយៗ ក៏អាចនាំមកនូវលាភសំណាងល្អ ឬពង្រឹងជោគវាសនារបស់មនុស្សម្នាក់ៗផងដែរ។ តោះស្វែងយល់ពីរបៀបពាក់ចិញ្ចៀនតាមក្បួនហុងស៊ុយដើម្បីនាំសំណាង និងដោះស្រាយរាល់សំណាងអាក្រក់របស់អ្នក។ យោងទៅតាមហោរាសាស្ត្រ ចិញ្ចៀនមិនមែនគ្រាន់តែជាគ្រឿងអលង្ការដ៏សាមញ្ញ ដែលជួយឱ្យរូបរាងរបស់យើងលេចធ្លោ និងគួរឱ្យចាប់អារម្មណ៍តែប៉ុណ្ណោះទេ។ ប្រសិនបើអ្នកដឹងពីអត្ថន័យនៃការបាក់ចិញ្ចៀននីមួយៗ អ្នកក៏អាចជួយខ្លួនអ្នកឱ្យប្រសើរឡើងនៅក្នុងជីវិតដែរ! តោះ! យើងទៅឈ្វេងយល់លម្អិតទាំងអស់គ្នា។ ១. ពាក់ចិញ្ចៀននៅមេដៃ យោងទៅតាមក្បួនហុងស៊ុយ មេដៃជាកម្មសិទ្ធិរបស់វាសនាម៉ុក តំណាងឱ្យឪពុកម្តាយ ឬមត៌ករបស់មនុស្សដែលចង់ឈរជើងដោយខ្លួនឯង។ ពាក់ចិញ្ចៀននៅលើមេដៃរបស់អ្នក បង្ហាញថាអ្នកជាមនុស្សឯករាជ្យ រឹងមាំ មិនខ្លាចការលំបាក។ បើយោងទៅតាមជនជាតិចិន ការពាក់ចិញ្ចៀននៅលើមេដៃនឹងជួយបង្កើនសំណាង និងសុភមង្គលរបស់ពួកគេ ពីព្រោះម្រាមដៃនេះក៏តំណាងឱ្យសន្តិភាព និងទ្រព្យសម្បត្តិផងដែរ។ ជាធម្មតាបុរសវ័យចំណាស់ពាក់ចិញ្ចៀននៅលើម្រាមដៃនេះ។ ទោះយ៉ាងណាចិញ្ចៀនដៃមួយនេះពិតជាសំខាន់។ បើតាមអ្នកជំនាញហុងស៊ុយបានឱ្យដឹងថា…

5
ប្លែកៗ

តើអ្នកនឹងមានអារម្មណ៍បែបណា ប្រសិនបើថ្ងៃណាមួយចៃដន្យជួបសង្សារចាស់របស់អ្នក?

ពិភពលោកនេះពិតជាតូចចង្អៀតណាស់ ដូច្នេះ មនុស្សរស់នៅលើផែនដីនេះជាមួយគ្នា លែងអីនឹងបានជួបគ្នាដោយចៃដន្យនៅថ្ងៃណាមួយ នោះគឺ អតីតសង្សាររបស់អ្នក។ ចង់ដឹងថា តើអ្នកនឹងមានអារម្មណ៍បែបណា នៅពេលដែលបានជួបសង្សារចាស់ដោយចៃដន្យ តោះ! ជ្រើសរើសរូបមួយ ហើយយើងទៅផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នា។ A. រូបត្រីកោណ ប្រសិនបើអ្នកជ្រើសរើសយករូបត្រីកោណនេះ វានឹងបង្ហាញថា អ្នកលែងមានអារម្មណ៍ចំពោះគ្នាតទៅទៀតហើយ ដូច្នេះបើទោះបីជាអ្នកបានគ្នាដោយចៃដន្យក៏ដោយ ក៏អ្នកនៅតែស្ងប់ស្ងាត់ ប្រៀបបាននឹងមនុស្សដែលមិនធ្លាប់ស្គាល់គ្នាអ៊ីចឹង។ ប៉ុន្តែអ្វីែលអ្នកបារម្ភនោះគឺ អ្នកខ្លាចថា អតីតសង្សារអ្នក គេនៅតែមានចិត្តលើអ្នក អ្នកខ្លាចគេមករំខានអ្នកទៀត អ្នកខ្លាចថា ការរាក់ទាក់របស់គេ ខ្លាចធ្វើឱ្យខ្លួនអ្នក ជាប់ជំពាក់ចិត្តលើគេម្ដងទៀត។ B. រាងការ៉េ បើអ្នកជ្រើសយករូបមួយដែលមានរាងជាការ៉េ…

១
ប្លែកៗ

ជីកគន្លឹះល្អៗ ដែលអ្នកនឹងទទួលបាន ដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នក

ជ្រើសរើសផ្លូវមួយតាមគំនិតរបស់អ្នក ដើម្បីដឹងថា តើគន្លឹះ ឬពាក្យអ្វី ដែលអ្នកគួរតែទទួលបាន ដើម្បីយកមកអនុវត្តន៍ កែប្រែ ផ្លាស់ប្ដូរខ្សែជីវិតរបស់អ្នកទៅថ្ងៃមុខ។ ​1. ផ្លូវទី 1 អ្នកនឹងប្រឈមមុខនឹងស្ថានភាពលំបាក ដែលនឹងធ្វើឱ្យអ្នកអស់កម្លាំង។ ប៉ុន្តែអ្វីដែលល្អ អ្នកនឹងអាចចាកចេញពីភាពលំបាកទាំងនោះបាន មិនអីទេ។ នៅពេលដែលអ្វីៗកើតឡើងក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ អ្នកគួរតែព្យាយាមរៀនឱ្យបានច្រើនតាមដែលអាចធ្វើទៅបានពីបទពិសោធន៍ទាំងនេះ ពីព្រោះប្រាជ្ញា និងឱកាសជាដែលអ្នកមាននឹងទទួលបានក្នុងអំឡុងពេលនេះនឹងជួយអ្នកច្រើនក្នុងជីវិត។ 2. ផ្លូវទី 2 តំបន់ខ្លះនៃជីវិតរបស់អ្នក មិនមានតុល្យភាពល្អប្រសើរទេ។ វាអាចជារបបអាហារ ទម្លាប់សុខភាព ការងារ ឬទំនាក់ទំនង … វាជាការល្អក្នុងការចាប់ផ្តើមកំណត់ហេតុប្រចាំថ្ងៃ និងកត់ត្រាពីរបៀបដែលអ្នកចំណាយពេលវេលារបស់អ្នក…

1
ប្លែកៗ

បើកទំព័រខែថ្មី! តើពណ៌អ្វី ដែលជួយលើករាសីដល់អ្នក សម្រាប់ខែថ្មីនេះ?

ជ្រើសរើសកាតនិមិត្តមួយសន្លឹក ដើម្បីដឹងថា សម្រាប់ខែថ្មីដែលទើបតែចូលមកដល់នេះ ហុយស៊ុយ ដែលជួយនាំលាភសំណាងមកឱ្យអ្នក ស្ថិតនៅលើពណ៌អ្វី? 1. កាតនិមិត្តទី 1 អ្នកមានអារម្មណ៍ថាមានសម្ពាធ និងអាថ៌កំបាំងខ្លាំងប៉ុន្មានខែចុងក្រោយនេះ ដូច្នេះអ្នកពិតជាត្រូវការអ្វីមួយដើម្បីជួយសម្រាលថាមពលអវិជ្ជមាននេះ។ កម្ចាត់ពណ៌ស្រអាប់នៅជុំវិញជីវិតរបស់អ្នក ហើយទៅរកពណ៌ផ្កាឈូកជំនួសវិញ។ ពណ៌នេះ គឺដូចជាទេវតា ដែលពោរពេញដោយភាពទន់ភ្លន់ និងការចេះពិចារណាវានឹងបណ្តេញកងកម្លាំងងងឹតដែលនៅជុំវិញអ្នកចេញ ជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ជាងមុន។ 2. កាតនិមិត្តទី 2 ពណ៌ក្រហមនឹងក្លាយជាពណ៌សំណាងរបស់អ្នកនៅខែកញ្ញានេះ។ វាជានិមិត្តរូបនៃថាមពលគ្មានដែនកំណត់ និងភាពរីករាយដែលឆេះឆួលឡើង ហើយនោះគឺជាធាតុពីរដែលអ្នកកំពុងខ្វះខាតនៅក្នុងពេលនេះផងដែរ។ ផ្លូវសិក្សា/អាជីពរបស់អ្នកកំពុងកើនឡើង អ្នកនឹងត្រូវការការលើកទឹកចិត្តជាច្រើនពីពណ៌ក្រហមដ៏រស់រវើក ទោះយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់ស្រោបពណ៌ក្រហមទាំងមូលនៅលើដងខ្លួននោះឡើយ ដោយគ្រាន់តែមានពណ៌ក្រហមជាអាវ ជាខោ…

New Copy
សង្គម

មនុស្សបែបណា ដែលគេហៅថា ជាមនុស្សរឹងមាំ?

មនុស្សយើងម្នាក់ៗ ប្រហែលជាយល់ច្រឡំ ចំពោះស្ថានភាពជីវិតរបស់ខ្លួន ហើយគិតថា ខ្លួនឯងជាមនុស្សរឹងមាំ ដោយហេតុអាចទ្រាំជាមួយនឹងស្ថានភាពជាច្រើនបាន ហើយនៅតែអាចរស់នៅ បើទោះជាត្រូវឈឺចាប់ គ្រាំគ្រាក៏ដោយ។ ជាការពិត ដ្បិតថាការដែលយើងអាចទ្រាំ អត់ធ្មត់ ជាមួយនឹងរឿងគ្រប់យ៉ាង វាក៏ជាភាពរឹងមាំមួយផ្នែកដែរ… ។ ប៉ុន្តែ ភាពរឹងមាំពិតប្រាកដរបស់មនុស្សម្នាក់ៗ មិនអាចសម្ដៅលើការដែលយើងអាចនៅទ្រាំឈរ ប្រឈមមុខជាមួយនឹងសេចក្ដីទុក្ខ ការលំបាកទាំងអស់នោះឡើយ … ភាពរឹងមាំ គឺ …៖ ១. យើងរឹងមាំគ្រប់គ្រាន់ ដែលព្រមដោះលែងនរណាម្នាក់ ឱ្យគេចាកចេញទៅ ព្រោះយើងដឹងច្បាស់ថា មិនអាចឃាត់គេឱ្យនៅ មិនអាចឱបក្រសោបគេបន្តទៀតបាន។ ២.…

1
សង្គម

ហេតុអី! មនុស្សស្រីចូលចិត្តងរងក់ រករឿង​ ដល់ពេលមនុស្សប្រុសមិនលួង មិនទ្រ តាំងថាគេមិនស្រឡាញ់ ទ្រាំនឹងខ្លួនឯងមិនបាន?

មនុស្សស្រីភាគច្រើន ចូលចិត្តងរងក់ រករឿង ជួនកាលគ្មានមូលហេតុច្បាស់លាស់ទេ សូម្បីតែរឿងតូចតាច បន្តិចបន្តួច ក៏អាចឱ្យនាងអន់ចិត្ត គិតច្រើនបានដែរ ប៉ុន្តែមិនដែលនិយាយប្រាប់ដៃគូឱ្យបានច្បាស់នោះឡើយ បែរជាសុខចិត្តឱ្យដៃគូគិត រកមូលហេតុថានាងខឹងរឿងអី? អន់ចិត្តរឿងអី? ឬគិតថា ដៃគូ ឬគូស្នេហ៍របស់អ្នកជាគ្រូទាយមែនទេ? មនុស្សស្រី ចូលចិត្តអន់ចិត្ត គិតច្រើន ព្រោះតែស្រឡាញ់គេខ្លាំង ខ្លាចបាត់បង់ ក៏បែរជាធ្វើខ្លួនគួរឱ្យធុញទ្រាន់ ចូលចិត្តរករឿងឈ្លោះ ដើម្បីសាកចិត្តដៃគូ ថាគេទ្រាំនឹងខ្លួនបានអត់? ចង់ដឹងថា គេតាមលួងលោម តាមទ្រខ្លួនឯងឬក៏អត់? ប៉ុន្តែអ្នកត្រូវដឹងថា ទម្លាប់អស់ទាំងនេះ គឺអាចនឹងធ្វើឱ្យគូស្នេហ៍របស់អ្នកកាន់តែមានអារម្មណ៍ធុញទ្រាន់ ហត់នឿយទៅវិញទេ? លើសពីនេះ…

New Copy
ប្លែកៗ

ឆ្នាំទាំង ៣ មិនបាច់ភ័យព្រួយទេ ទេវតាតាមថែរក្សាការពារអ្នករហូតដល់ដាច់ឆ្នាំ

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ នឹងមានឆ្នាំ ៣ ដែលត្រូវបានថែរក្សាយ៉ាងកក់ក្តៅពីទេវតា ទាំងទ្រព្យ និង ឥស្សរិយយស ហើយអនាគតជីវិតនឹងវិលទៅរកទំព័រដែលមិននឹកស្មានដល់។ ១. ឆ្នាំវក ដោយសារការខិតខំប្រឹងប្រែង និងភាពអំណត់មិនចេះចប់មិនចេះហើយ ទើបក្នុងខែចុងក្រោយនៃឆ្នាំនេះ អ្នកឆ្នាំស្វានឹងមានជីវិតពោរពេញដោយក្តីសុខ ទទួលបានរឿងល្អៗជាច្រើនក្នុងជីវិត។ ប្រសិនបើក្នុងខែដើមឆ្នាំ ការងាររបស់អ្នកមានភាពតានតឹង ប្រញាប់ប្រញាល់ ហើយមិនមានការរីកចម្រើនអ្វីគួរឱ្យកត់សម្គាល់នោះ នៅចុងឆ្នាំនេះ អ្នកនឹងមានឱកាសក្នុងការអភិវឌ្ឍន៍អាជីពការងារ លាភសំណាង។ បើចេះឆ្លៀតឱកាស អាចបង្កើតចំណុចរបត់ធំមួយក្នុងជីវិត ឈានមួយជំហានទៅមុខ លុយកាក់ ឬស្នេហាដោយមិនគិត។ ២. ឆ្នាំមមី យោងតាមហោរាសាស្ត្រទាំង ១២ ឆ្នាំ…

1
ហុងស៊ុយ

ទម្លាប់តូចតាចទាំង១០ដែលអ្នកបានធ្វើ តែវាជាទម្លាប់ដែលធ្វើឱ្យយើងខាតបង់លាភ សូម្បីតែលុយកាក់ក៏មិននៅជាមួយយើងដែរ

យោងទៅតាមអ្នកជំនាញនៃក្បួនហុងស៊ុយ មានសកម្មភាពមួយចំនួនដែលយើងធ្វើជាប្រចាំ ដោយគិតថាវាជារឿងធម្មតា ឬតូចតាច ប៉ុន្តែវាក៏នឹងប៉ះពាល់ដល់សំណា ងនិងលុយកាក់របស់អ្នកផងដែរ។ ព្រោះទាំងនេះជាទម្លាប់អាក្រក់ដែលមិនត្រឹមតែកំណត់ថាអ្នកជានរណានោះទេ តែវាក៏ជាអ្វីដែលបញ្ចៀសនូវលាភសំណាងក្នុងជីវិតអ្នកផងដែរ។ ខាងក្រោមនេះ ជាទម្លាប់អាក្រក់ដែលយើងធ្វើដោយមិនដឹងខ្លួន តោះ!ទៅឈ្វេងយល់ទាំងអស់គ្នា។ ១. ការទិញរបស់របរហើយ តែងតែរអ៊ូ ឬមិនពេញចិត្ត នេះប្រហែលជាទម្លាប់របស់មនុស្សជាច្រើន នៅពេលទិញរបស់របរជាច្រើនមនុស្សជាច្រើនគិតថា មិនពេញចិត្ត មិនរីករាយ ហើយតែងតែចង់យកទៅដូរគេវិញម្ដងហើយម្ដងទៀត ដែលគេហៅថា សាំញុំាគួរឱ្យធុញ។ ថ្វីត្បិតតែនេះជារឿងដែលយើងត្រូវគិតគូររាល់ពេលទិញរបស់របរ មិនពេញចិត្ត ត្រូវដូរគេវិញក៏ដោយ តើអ្នកធ្លាប់គិតថាវាជាការងារមួយដែលជះឥទ្ធិពលដល់ហុងស៊ុយផ្ទាល់ខ្លួនអ្នកទេ? វាធ្វើឱ្យទ្រព្យសម្បត្តិរបស់អ្នកខ្ជះខ្ជាយ អ្នកចំណាយលុយខុសហើយ ធ្វើឱ្យខ្លួនឯងក្ដៅក្រហាយ មិនសប្បាយចិត្តថែមទៀតផង។ ២. ស្លៀកពាក់ខោអាវដែលមានហោប៉ៅច្រើនពេក…

ជើងតូច
សម្រង់

មិនដែលដឹងសោះ! មានភូមិស្ត្រីជើងតូច នៅក្នុងប្រទេសចិន

ភូមិ Liuyi ត្រូវបានគេស្គាល់ថាជា “ ភូមិស្ត្រីជើងតូច” ដែលនៅក្នុងភូមិចំនាស់មួយនោះ មានស្ត្រីវ័យចាស់ៗដែលពួកគាត់ភាគច្រើនមានអាយុលើសពី៧០ឆ្នាំ ប្រមាណជាង១០០នាក់ដែលមានជើងតូចនិងស្តួច ដោយសារតែទំនៀមទម្លាប់នៃការចងជើងរបស់ជនជាតិចិននៅក្រោមសក្តិភូមិដែលបានចាប់ផ្តើមក្នុងរាជវង្សថាង (៦១៨-៩០៧) ប៉ុន្តែត្រូវបានបញ្ឈប់វិញនៅដើមសតវត្សរ៍ទី ២០ ។ ទំនៀមទម្លាប់ចងជើងមួយនេះបានកើតឡើងដោយសារតែមនុស្សសម័យមុននៅប្រទេសចិនគិតថា មនុស្សស្រីណាដែលមានជើងតូចនោះគេហ្នឹងចាត់ទុកថាជាមនុស្សស្រីដែលស្រស់ស្អាត និងគួរអោយទាក់ទាញ ហេតុនេះហើយទើបសម័យនោះម្តាយភាគច្រើន បានចងស្បែកជើងរបស់កូនស្រីពួកគេអោយរឹតតឹងណែនតាំងពីក្មេង ដើម្បីកុំអោយជើងរបស់ពួកគេលូតលាស់ទៅជាធំ ។ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះ គឺការចងជើងបានបណ្តាលឱ្យមានពិការភាពពេញមួយជីវិតរបស់ជនរងគ្រោះភាគច្រើន ដោយសារតែជើងរបស់ពួកគេមានសភាពតូចពេកដែលមិនអាចទ្រទ្រង់ទម្ងន់ខ្លួនទាំងមូលបាន ហើយបើទោះបីជាជនរងគ្រោះខ្លះអាចដើរបាន ក៏ពួកគេមិនអាចធ្វើការធម្មតាដូចមនុស្សទូទៅបានដែរ ។   គួរឱ្យដឹងផងដែរថា បើគិតមកទល់សព្វថ្ងៃនេះ គឺមនុស្សដែលមានជើងតូចបែបនេះ នៅសល់តែចំនួន១០នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតជាមួយហ្នឹងជើងបែបនេះ…

ទឹកក្តៅ
ទស្សនៈ

កុំគិតថាមិនឆ្ងាញ់នោះ! ការពិតផឹកទឹកក្តៅ ល្អចំពោះសុខភាពដល់ម្លឹងផង

ការផឹកទឹកក្តៅឬទឹកត្រជាក់ វាអាចជួយធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អនិងអាចបំពេញជាតិទឹកបានគ្រប់គ្រាន់។ ប៉ុន្តែបើយ៉ោងតាមរបាយការណ៍មួយចំនួនបានអោយដឹងថា ការផឹកទឹកក្តៅពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ទៅដល់រាងកាយរបស់យើងដូចជា ជួយទៅដល់ការរំលាយអាហារអោយប្រសើរឡើង, ជួយសម្រួលបំពង់ក និងថែមទាំងជួយអោយអ្នកជៀសផុតពីជំងឺមួយចំនួនថែមទៀតផងបើប្រៀបធៀបជាមួយនឺងការផឹកទឹកត្រជាក់។   អ្នកខ្លះជឿថាការផឹកទឹកក្តៅមានប្រសិទ្ធភាពបំផុតចំពោះសុខភាព ជាពិសេសប្រសិនបើរាងកាយរបស់អ្នកមានបញ្ហាក្នុងការរំលាយអាហារ នោះវានឹងអាចជួយដំណើរការនូវប្រព័ន្ធរំលាយអាហារជំនួសបាន។ ការស្រាវជ្រាវបានបង្ហាញថាទឹកក្តៅអាចមានឥទ្ធិពលយ៉ាងល្អទៅលើចលនាពោះវៀននិងអាចធ្វើអោយសកម្មភាពប្រព័ន្ធសរសៃប្រសាទកណ្តាលក៏ដូចជាអារម្មណ៍របស់អ្នកបានធូរស្បើយនិងប្រសើរឡើង។ ការខ្វះជាតិទឹកគឺជាបុព្វហេតុទូទៅមួយនៃការទល់លាមក។ ក្នុងករណីជាច្រើនទឹកផឹកគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបំបាត់និងការពារការទល់លាមកហើយការរក្សាជាតិទឹកឱ្យបានត្រឹមត្រូវគឺអាចជួយក្នុងការបន្ទន់លាមកអោយមកសភាពល្អវិញ ហើយការទទួលទានទឹកក្តៅជាប្រចាំអាចជួយឱ្យចលនាពោះវៀនរបស់អ្នកទៀងទាត់។ មិនត្រឹមតែប៉ុណ្ណោះការផឹកទឹកក្តៅឬងូតទឹកនៅពេលយប់ក៏អាចជួយឱ្យអ្នកមានភាពធូរស្រាលនិងគេងលក់ស្រួលផងដែរ។ ម្យ៉ាងទៀតប្រសិនបើអ្នកថែមក្រូចឆ្មាចូលទៅក្នុងទឹកក្តៅរបស់អ្នកនោះ រឿងដែលមិននឹកស្មានប្រាកដជាកើតឡើងព្រោះបើតាមអ្នកវិទ្យាសាស្រ្តមួយចំនួនគាត់បានណែនាំថា ការដាក់ក្រូចឆ្មាចូលទៅក្នុងទឹកក្តៅដើម្បីផឹក វាអាចផ្តល់នូវវីតាមីន C , ជួយអោយខ្យល់ដង្ហើមដកបានស្រួល រួមទាំងបង្កើនសុខភាពបន្ថែមទៅដល់រាងកាយអ្នកថែមទៀតផង ៕ ប្រភព៖ បរទេស

ឈាមរដូវ
សម្រង់

ស្រីៗដឹងអត់ ភាពខុសគ្នានៃពណ៌ឈាមរដូវ អាចប្រាប់ពីសុខភាពអ្នកបាន

ការមករដូវគឺជាធម្មជាតិរបស់មនុស្សស្រីដែលវាតែងតែកើតមានជារៀងរាល់ខែ ប៉ុន្តែឈាមរដូវមានពណ៌មិនដូចគ្នាទេ ហើយវាពិតជាមានប្រយោជន៍ណាស់ក្នុងការគិតពីពណ៌ឈាមរដូវរបស់អ្នកព្រោះវាជាសញ្ញាមួយដែលអាចផ្តល់ពត៌មានអោយអ្នកដឹងអំពី សុខភាពរបស់បាន។ នៅពេលដែលអ្នកមករដូវស្បូនរបស់អ្នកនឹងស្រក់ស្រទាប់របស់វា។ ឈាមមានរដូវហូរចេញពីស្បូនឆ្លងកាត់មាត់ស្បូនហើយហូរចេញពីរាងកាយឆ្លងកាត់ទ្វារមាស។ ក្នុងរយៈពេលនៃការមករដូវឈាមរបស់អ្នកអាចផ្លាស់ប្តូរពណ៌ដូចជាមាន ពណ៌ខ្មៅ, ពណ៌ទឹកក្រូច, ពណ៌ផ្កាឈូក, ពណ៌ក្រហមភ្លឺ, ពណ៌ក្រហមដឹត និងងពណ៌ត្នោត រឺខ្មៅជាដើម ។ តោះមកដឹងពីស្ថានភាពសុខភាពរបស់អ្នកតាមរយៈពណ៌ឈាមរដូវខាងក្រោម ៖ ១. ពណ៌ខ្មៅ ឬពណ៌ត្នោត ឈាមពណ៌ខ្មៅឬពណ៌ត្នោតមើលទៅគួរឱ្យបារម្ភប៉ុន្តែវាមិនមែនជាហេតុផលអាក្រក់នោះឡើយ ពោលវាគឺគ្រាន់តែជាឈាមចាស់ ដែលបានវិវត្តន៍ខ្លួនប្តូរពណ៌ខុសពីឈាមដើមតែប៉ុណ្ណោះ។ ឈាមពណ៌ត្នោតជាពិសេសត្រូវបានគេមើលឃើញជាញឹកញាប់នៅពេលចាប់ផ្តើមឬចុងបញ្ចប់នៃរដូវរបស់អ្នក។ នៅខណៈនោះដំណើរការឈាមរត់ចេញពីស្បូនរបស់អ្នកអាចនឹងយឺតដោយសារតែល្បឿនលំហូរ ។ ២. ពណ៌ក្រហមដឹត ពណ៌ក្រហមដឹតមួយនេះជាឈាមរដូវដែលភាគច្រើនកើតមាននៅពេលព្រឹក គ្រាន់តែមានន័យថាឈាមបានស្ថិតនៅក្នុងស្បូនរបស់អ្នកអស់មួយរយៈ ដែលជាហេតុបណ្តាលអោយវាប្តូរទៅជាពណ៌បែបនេះ។ ឈាមពណ៌ក្រហមងងឹតត្រូវបានផ្សារភ្ជាប់ជាមួយនឹងចុងបញ្ចប់នៃការមករដូវរបស់អ្នក។…

គ្មានដៃ គ្មានជើង
ទស្សនៈ

កុំចុះចាញ់នឹងបញ្ហា! ទោះ គ្មានដៃ គ្មានជើង តែបុរសម្នាក់បានក្លាយជាជាងថតរូបដែលជំនាញ

ប្រសិនបើអ្នកក្រឡេកមើលស្នាដៃរបស់អ្នកថតរូបឥណ្ឌូនេស៊ីឈ្មោះ Achmad Zulkarnain មុនពេលអ្នកមើលឃើញរូបរាងគាត់ អ្នកនឹងមិននឹកស្មាននោះទេថាគាត់អាចថតរូបបានយ៉ាងជំនាញនិងស្អាតទោះបីជាគាត់គ្មានដៃ គ្មានជើង ហើយពេលថតគាត់ត្រូវប្រើមាត់របស់គាត់ដើម្បីបើកកាមេរ៉ាក៏ដោយ។ កូនកាត់អាយុ ២៤ ឆ្នាំរូបនេះកើតមកដោយគ្មានដៃនិងជើងប៉ុន្តែគាត់ពិតជាមានស្មារតីស្វាហាប់និងស្រលាញ់ទៅលើការថតរូប។ Zulkarnain គ្មានម្រាមដៃនោះទេ ប៉ុន្តែគាត់បានប្រើដៃកំបុតខ្លីរបស់គាត់ដើម្បីថតរូបអោយភ្ញៀវដោយគាត់ប្រើវាបានយ៉ាងរលូន ហើយការខំប្រឹងមួយនេះគឺដើម្បីអាជីពថតរូបដែលគាត់ស្រលាញ់។ មិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងបានបង្កើតក្រុមហ៊ុន DZOEL ផ្ទាល់ខ្លួនរបស់គាត់ទៀតផងដើម្បីជួយគាត់ក្នុងការគ្រប់គ្រងលំហូរចូលនៃអាជីវកម្មដែលគាត់កំពុងទទួលបាននៅក្នុងតំបន់របស់គាត់។ លោក Zulkarnain បាននិយាយថា“ ខ្ញុំមិនចង់អោយមនុស្សគ្រប់គ្នាមើលមកខ្ញុំហើយគិតថាខ្ញុំជានរណានោះទេ ខ្ញុំគ្រាន់តែចង់អោយពួកគេមើលឃើញការច្នៃប្រឌិតរបស់ខ្ញុំប៉ុណ្ណោះ” ។ គាត់បានលើកទឹកចិត្តដល់មនុស្សជាច្រើនដែលមានកាយសម្បទាមិនគ្រប់គ្រាន់ដូចគាត់ កុំអោយអស់សង្ឃឹមនិងព្យយាមចាប់យកក្តីស្រម៉ៃរបស់ខ្លួនឯងព្រោះពិការភាពមិនមានន័យថាពួកគេមិនអាចធ្វើអ្វីបាននោះទេ៕ ខាងក្រោមនេះគឺជាស្នាដៃរូបថតរបស់គាត់៖ ប្រភព៖ បរទេស

កូនភ្លោះ
ប្លែកៗ

ប្លែកមែន! កោះចម្លែកតូចមួយ មានសុទ្ធតែកូនភ្លោះចំនួន ១០០ គូ!

រឿងហេតុនេះបានកើតឡើងនៅកោះ Alabat តូចមួយនៅក្នុងប្រទេសហ្វីលីពីនដែលល្បីល្បាញនិងត្រូវបានគេស្គាល់ជាច្រើនដោយសារតែមនុស្សដែលរស់នៅទីនោះមានចំនួនតិច ប៉ុន្តែសុទ្ធតែកូនភ្លោះដោយមិនដឹងថាវាបង្ករមកពីមូលហេតុអ្វីអោយពិតប្រាកដនោះទេ ដោយឥឡូវនេះមានកូនភ្លោះមិនដូចគ្នាចំនួន ៧៨ គូនិងកូនភ្លោះដូចគ្នាចំនួន ២២ គូរួមទាំងកូនភ្លោះដែលនៅជាប់គ្នាមួយគូ។   អត្រាមានកូនភ្លោះច្រើនបែបនេះគឺមិនធម្មតានោះទេ វាមានចំនួនលើសពីអត្រានៃការមានកូនភ្លោះថ្នាក់ជាតិទៅទៀត បើធៀបទៅហ្នឹងភាគនិរតីប្រទេសនីហ្សេរីយ៉ា ដែលត្រូវបានគេសង្កេតឃើញថាវាមានអត្រាខ្ពស់ជាងពី(៤,៥ ទៅ ៥%)។ បើយោងទៅតាមអ្នកជំនាញខាងហ្សែនបានអោយដឹងថាការមានកូនភ្លោះច្រើនបែបនេះគឺដោយសារទាក់ទងទៅហ្នឹងការឃ្លាតគ្នារបស់ហ្សែននិងការបង្កាត់ពូជ។ ទោះបីជាកោះមួយនេះមានអភូតហេតុចំលែកបែបនេះក៏ដោយ អ្នកដែលរស់នៅទីនោះគ្មានភាពកង្វល់ពីបញ្ហាកូនភ្លោះនោះទេ ផ្ទុយទៅវិញពួកគេនៅតែមានភាពសប្បាយរីករាយនិងមានមោទនៈភាពដែលកោះរបស់ពួកគេមានការខុសប្លែកពីកោះដទៃទៀត ហើយពួកគេនៅតែជឿជាក់ថាការដែលមានកូនភ្លោះច្រើនបែបនេះគឺជារឿងល្អដែលដូនតាពួកគេបានបន្សល់ទុកអោយ ៕ ប្រភព៖ បរទេស

Cover Copy
ទស្សន៍ទាយ

ផុតពីខែនេះ រហូតដល់ឆ្នាំថ្មី ២០២៤ អ្នកឆ្នាំទាំង ៣ ការងាររលូនទៅមុខ សម្រុកកើបលាភ លុយហូរចូលដូចទឹក

ហោរាសាស្រ្តបានឱ្យដឹងថា ក្នុងខែចុងក្រោយនៃឆ្នាំ ២០២៣ បានបង្ហាញថា អ្នកឆ្នាំទាំង ៣ នេះ នឹងមានសំណាងផ្លាស់ប្តូរជីវិត ការងារកាន់តែរលូន មុខរបររកស៊ីកាក់កបល្អ នឹងមានទ្រព្យសម្បត្តិហូរចូលច្រើន។ ១. ឆ្នាំច យោងតាមហោរាសាស្ត្រនៃឆ្នាំទាំង ១២ ចាប់ពីពាក់កណ្ដាលឆ្នាំ ២០២៣ នេះទៅ គឺជាពេលវេលាអំណោយផលសម្រាប់ការងាររបស់មនុស្សដែលកើតក្នុងឆ្នាំច។ នៅ​ក្នុង​រយៈពេល​ ៥​ ខែ​ចុងក្រោយនៃឆ្នាំ ​២០២៣ សំណាង​របស់​អ្នក​កើត​ឆ្នាំ​ច​នឹង​កើនឡើង​ជា​បន្តបន្ទាប់ ដែល​នាំ​ឱ្យ​អ្នក​មានឱកាស​អភិវឌ្ឍន៍​បានច្រើន។ អ្នកដែលកើតក្នុងឆ្នាំច ត្រូវចាប់យកឱកាសនេះឱ្យបានលឿន ហើយប្រើភាពប៉ិនប្រសប់របស់ខ្លួន ដើម្បីចាប់យកឱកាសជោគជ័យធំ។ ពួកគេក៏កំពុងស្វែងរកនូវឱកាសផ្សេងៗ ដើម្បីពង្រីកអាជីពការងារ និងជួយខ្លួនឯងឱ្យទទួលបានប្រាក់ចំណេញខ្ពស់។…

Cover
សង្គម

ពេលខ្លះ យើងមិនបាច់ទៅចង់ដឹងចង់ឮ ឬចង់បានហេតុផលពីអ្នកណាម្នាក់ទេ វាអត់ប្រយោជន៍

ក្នុងទំនាក់ទទំនងមួយ មិនថាជាមិត្តភាព ឬស្នេហានោះទេ បើមានម្ខាងណាគេចង់ចាកចេញ ឬចង់បញ្ចប់ហើយនោះ ក៏រមែងមានម្ខាងទៀតដែលមិនអស់ចិត្ត ហើយព្យាយាមចង់ដឹងពីហេតុផល ចង់ដឹងការពិតថា ហេតុអ្វីត្រូវបែកគ្នា? ហេតុអ្វីគេចាកចេញ? ឬក៏ ហេតុអ្វី នៅសុខៗ ម្នាក់នោះក៏ស្រាប់តែស្ងៀមស្ងាត់ មិននិយាយស្ដីរកយើង? ហេតុអ្វីម្នាក់នោះព្រងើយកន្តើយដាក់យើង? ទាំងអស់នេះ គឺសុទ្ធតែជាអារម្មណ៍មិនជ្រះស្រឡះ របស់មនុស្សម្នាក់ដែល​មិនចង់បាត់បង់ មិនចង់បែកបាក់ តែវាជារឿងមួយដែលពិបាក ដែលយើងព្យាយាមទៅសួរដេញដោល ចង់ដឹងហេតុផលពីមនុស្សម្នាក់ដែលគេអស់ចិត្ត ឬគេមិនដែលនឹងគិតឱ្យតម្លៃយើង។ មនុស្សខ្លះ នៅសុខៗគេស្រាប់តែស្ងៀមស្ងាត់ទៅ ស្ងាត់ៗគេក៏អស់ចិត្តពីយើងទៅដោយគ្មានហេតុផល ឬមិនបានប្រាប់ពីហេតុផលច្បាស់លាស់ថា យើងនេះខុសអ្វី? យើងបានធ្វើអ្វីឱ្យគេមិនពេញចិត្ត? ទាំងដែលការពិតយើងស្រឡាញ់គេអស់ពីចិត្ត យើងល្អជាមួយគេខ្លាំងបំផុត…

1
ប្លែកៗ

ជ្រើសរើស ស្ករសូកូឡាមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងអំពីបុគ្គលិកលក្ខណៈដៃគូរបស់អ្នក និងអ្នក មានចំពោះគ្នាបែបណា?

តើសូកូឡាមួយណា ដែលអ្នកចាប់អារម្មណ៍ជាងគេ? ជ្រើសរើសស្ករសូកូឡាណាមួយ ដើម្បីដឹងអំពីបុគ្គលិកលក្ខណៈដៃគូរបស់អ្នក និងអ្នក ចំពោះគ្នាបែបណា? តោះ! ទៅមើលចម្លើយទាំងអស់គ្នា! 1. គ្រាប់សូកូឡាលេខ 1 ប្រសិនបើអ្នកជ្រើសរើសយកសូកូឡាលេខ ១ នេះបង្ហាញថា ដៃគូរបស់អ្នកជាមនុស្សសដែលមានលក្ខណៈសាមញ្ញ និងចូលចិត្តលេងសើច ធ្វើអ្វីឆ្កួតៗ។ តាមពិត ការលាក់ខ្លួននៅខាងក្នុងអ្នក គឺជាពិភពនៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។ អ្នកច្រើនតែបារម្ភគិតអំពីអនាគតមិនមែនសាមញ្ញដូចគេគិតទេ។ អ្នកមានការកោតសរសើរយ៉ាងខ្លាំងចំពោះដៃគូរបស់អ្នក ប៉ុន្តែពិតជាមិនពេញចិត្តនឹងស្តង់ដាររបស់គាត់ ហើយកំពុងទន្ទឹងរង់ចាំគោលដៅដែលប្រសើរជាងនេះ។ 2. សូកូឡាលេខ 2 ប្រសិនបើអ្នកជ្រើសរើសយកសូកូឡាលេខ 2 នេះតាមក្រសែភ្នែករបស់អ្នក ដៃគូរបស់អ្នកជាមនុស្សឧស្សាហ៍ព្យាយាមគួរឱ្យទុកចិត្ត មានទំនួលខុសត្រូវ…

៤
ប្លែកៗ

តើរូបរាងខាងក្រៅរបស់អ្នក និងចិត្តខាងក្នុងរបស់អ្នក មានសភាពដូចគ្នាដែរឬទេ?

ជ្រើសរើសរូបរបាំងមុខមួយដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា រូបរាង ទឹកមុខខាងក្រៅរបស់អ្នក ដូចទៅនឹងអ្វីដែលមាននៅក្នុងចិត្តរបស់អ្នកដែរឬទេ? តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា​។ A. នៅលើផ្ទៃមុខអ្នកលេចចេញនូវភាពរីករាយ និងមើលទៅមិនមានទុក្ខទាល់តែសោះ។ មនុស្សជុំវិញខ្លួនយល់ច្រឡំថាអ្នកជាមនុស្សរួសរាយរាក់ទាក់ និងភ្លឺស្វាង តែតាមពិតអ្នកពិតជាត្រជាក់តែខាងក្រៅតែប៉ុណ្ណោះ។ អ្នកជាប្រភេទដ៏កម្រមួយនៃ “ក្តៅ និងត្រជាក់នៅខាងក្រៅ” ។ ប្រសិនបើអ្នកជួបប្រទះអ្វីមួយដែលមិនទាក់ទងនឹងអ្នក អ្នកនឹងធ្វើព្រងើយកន្តើយ មិនខ្វល់ ឬរវល់ជាមួយឡើយ។ ទោះបីជាអ្នកផ្សេងទៀតប្រាប់អ្នកឱ្យរៀបចំ ឬចង់ឱ្យអ្នកចូលរួមក្នុងអ្វីមួយក៏ដោយ អ្នកនឹងផ្តល់ឱ្យពួកគេនូវការបដិសេធទាំងស្រុង។ ភាពត្រជាក់ និងការព្រងើយកន្តើយរបស់អ្នក មិនមែនជាចរិតធម្មជាតិរបស់អ្នកនោះឡើយ តែដោយសារតែស្ថានភាពជីវិត និងរឿងដែលបានឆ្លងកាត់ បានរុញច្រានអ្នក ឱ្យទៅកាន់ចំណុចមួយនេះ។ B.…

New Copy
គ្រួសារ

សញ្ញាប្រកាសអាសន្នទាំង ៧ បង្ហាញថា ជីវិតអាពាហ៍ពិពាហ៍របស់អ្នក ឈានដល់ផ្លូវបំបែក ដែលមិនអាចស្រោចស្រង់បានឡើយ

សញ្ញាទាំង ៧ ខាងក្រោមនេះ ដែល​បញ្ជាក់​ថា​ អាពាហ៍ពិពាហ៍​របស់អ្នកកំពុង​ឈាន​ដល់​ការ​បែក​បាក់ ដែលមិនអាចស្រោចស្រង់បានឡើយ ដូច្នេះហើយ អ្នកគួរតែរៀនសង្កេតមើល ដើម្បីដឹងកាន់តែច្បាស់។ ១. ប្តី​ប្រពន្ធ​ដេកបែកគ្រែ គួរ​មាន​ភាព​ស្និទ្ធស្នាល​ជា​រៀង​រាល់​ថ្ងៃ​រវាង​ប្ដី​ប្រពន្ធ។ មិន​ថា​មាន​ជម្លោះ​អ្វី​ទេ គួរតែ​«​ឈ្លោះ​គ្នា​នៅ​ក្បាល​គ្រែ ត្រូវ​គ្នា​នៅ​ចុង​គ្រែ​» ។ កុំធ្វើឱ្យភាពតានតឹងកើនឡើងដល់ចំណុចដែលអ្នកទាំងពីរមិនខ្វល់ពីគ្នាទៅវិញទៅមក។ ប្រសិនបើបុរសចាប់ផ្តើមគេងដោយឡែក វាមានន័យថា គាត់មានការខកចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងអាពាហ៍ពិពាហ៍។ ក្នុង​ចិត្ត​របស់​គាត់ សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​កំពុង​រសាត់​បន្តិច​ម្ដងៗ។ ផ្ទៃ​ខាង​ក្រៅ​អ្នក​ទាំង​ពីរ​នៅ​តែ​ជា​ប្តី​ប្រពន្ធ ប៉ុន្តែ​ខាង​ក្នុង​គាត់​ធុញ​នឹង​អ្នក​ហើយ។ ប្រហែល​ជា​ចិត្ត​គាត់​បាន​ផ្លាស់​ប្តូរ ឬ​គាត់​ខក​ចិត្ត​នឹង​អ្វី​មួយ ដែល​ពិបាក​នឹង​សង្គ្រោះ។ ដូច្នេះ​បើ​ឃើញ​ប្តី​មាន​អាការ​មិន​ប្រក្រតី ប្រពន្ធ​គួរ​និយាយ​ដោយ​ត្រង់ៗ ហើយ​ដោះស្រាយ​ឱ្យ​បាន​ឆាប់ ដើម្បី​កុំ​ឱ្យ​ជម្លោះ​កើតឡើង​។ ២.…