Wisdoms

T
សង្គម

ជ្រើសរើសរូបភាពមួយ ដើម្បីជួយស្រោចស្រង់ជួយទាញអ្នកចេញពីបញ្ហានៅពេលនេះ!

ថ្ងៃដែលរះសុខៗ នៅមានភ្លៀង ចុះទម្រាំតែជីវិតមនុស្ស តើឲ្យសប្បាយរីករាយរៀងរហូតទៅបានដោយរបៀបណា? បញ្ហានៃជីវិតរបស់មនុស្សម្នាក់ៗ គឺមានដើមចមនៅពីក្រោយនោះខុសៗពីគ្នា តែដំណោះស្រាយធំមួយដែលអ្នករាល់គ្នាអាចធ្វើបានដូចគ្នា នោះគឺការគ្រប់គ្រងផ្លូវចិត្ត ព្រោះពេលខ្លះមិនមែនសុទ្ធតែលុយ អាចដោះស្រាយបញ្ហាបានទាំងអស់នោះទេ។ តាមរយៈការជ្រើសរើសនូវរូបភាព ១ ក្នុងចំណោមរូបភាពទាំង ៣ យើងនឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ៖ រូបភាពទី ១ អ្វីដែលអ្នកស្រមៃ អ្វីដែលអ្នកចង់បាន ពេលខ្លះវាក៏បានដូចចិត្ត ពេលខ្លះទៅក៏មិនបានដូចការរំពឹងទុក។ ការរំពឹងទុកហ្នឹងហើយ ជារឿងឈឺចាប់បំផុតដែលខ្លួនឯងសម្លាប់ទឹកចិត្តខ្លួនឯង។ ដ្បិតបើមានអ្នកមានទេពកោសល្យ មានជំនាញ អាចជួយសម្រួលផ្លូវដែលត្រូវដើរក្នុងជីវិតហើយក៏ដោយ ប៉ុន្តែពេលខ្លះវាក៏គួបផ្សំលើសំណាង គួបផ្សំលើកាលៈទេសៈមនុស្សជុំវិញខ្លួនផងដែរ។ យ៉ាងណាកុំឲ្យបរាជ័យ ឬឥទ្ធិពលដ៏អាក្រក់នោះ មករារាំងផ្លូវរបស់អ្នកបានឲ្យសោះ។ ចូរប្រើប្រាស់ការគិតសុទិដ្ឋិនិយម…

9
សង្គម

មូលហេតុទាំង៥នេះហើយ ដែលធ្វើឱ្យមនុស្សស្រីសុខចិត្ត ជ្រើសយកបុរសដែលមានអាយុច្រើនជាងខ្លួន មកធ្វើជាគូជីវិត

អ្វីដែលខុសគ្នាមិនមែនអាយុឡើយ អ្វីដែលខុសគ្នាពិតប្រាកដនោះគឺជា ទស្សនៈគំនិត ការយល់ឃើញរបស់មនុស្សនោះទេ ដោយសារតែស្នេហាពិតប្រាកដមិនអាចយកទ្រព្យសម្បត្តិ រូបសម្រស់ និងអាយុមកវាស់វែងនោះឡើយ។ តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យយើងមានស្នេហាដែលមិនខ្វល់ពីអាយុ? ១. ស្នេហាពិត មិនទាក់ទងនឹងអាយុឡើយ បើអ្នកមានស្នេហា តែដៃគូរបស់អ្នកមានអាយុខុសគ្នាច្រើន ហើយពេលដែលអ្នកកំពុងតែស្រលាញ់គេខ្លាំង អ្នកបែរជាជ្រើសរើសបោះបង់គេទៅវិញ ដូច្នេះសូមធានាថា គេនឹងក្លាយទៅជាការឈឺចាប់របស់អ្នកអស់មួយជីវិត យល់ល្អអ្នកគួរតែបញ្ចុះបញ្ជូលឳពុកម្តាយ សូមឱ្យពួកគាត់យល់ពីស្នេហាមួយនេះ ព្រោះរឿងស្នេហាមិនទាក់ទងនឹងអាយុឡើយ។ ២. ការស្រលាញ់របស់មនុស្សម្នាក់ៗមិនដូចគ្នាទេ មានពេលខ្លះនារីមួយចំនួនចូលចិត្តមនុស្សប្រុសដែលមានអាយុច្រើនជាងខ្លួន ព្រោះបែបនេះគេយល់ថាអាចផ្តល់សុវត្ថិភាពផ្លូវចិត្ត ភាពចាស់ទុំ និងភាពនឹងធឹងដល់រូបគេ ដូច្នេះលក្ខខ័ណ្ឌការជ្រើសរើសរបស់មនុស្សម្នាក់មិនដូចគ្នាទេ។ មានអ្នកខ្លះចូលចិត្តចរិតចាស់ទុំ នឹងនរ មានអ្នកខ្លះចូលចិត្តយុវភាពបែបរ៉ូមែនទិក គំនិតរបស់មនុស្សម្នាក់នៅមានការទាមទារមិនដូចគ្នា ដូច្នេះទើបនិយាយថាចរិតគូស្នហ៍នីមួយៗសុទ្ធតែយោងតាមការកំណត់របស់ខ្លួនទៅស្វែងរកមនុស្សក្នុងសុបិន។…

9
ប្លែកៗ

តេស្តអត្តចរិតរបស់មនុស្សម្នាក់ៗ តាមរយៈចំណង់ចំណូលចិត្តនៃការញុំាកាហ្វេ

តើអ្នកចូលចិត្តញុំាកាហ្វេទេ? មនុស្សមួយចំនួនទទួលទានកាហ្វេមួយពែងជារៀងរាល់ថ្ងៃ មិនថាដើម្បីដាស់ស្មារតី ឬក៏បំពេញតម្រូវការរបស់ខ្លួននោះទេ រាល់ប្រភេទកាហ្វេដែលអ្នកបានជ្រើសរើស តាមពិតទៅ ទោះតិច ឬច្រើនសុទ្ធតែឆ្លុះអាចបញ្ចាំងពីគំនិតក្នុងចិត្តរបស់អ្នក ។ យោងតាមលោកសាស្រ្តចារ្យផ្នែកចិត្តសាស្រ្ត លោក Ramani Durvasula បានស្រាវជ្រាវលើមនុស្សដែលចូលចិត្តពិសាកាហ្វេចំនួន 1000 នាក់ មនុស្សដែលចូលចិត្តពិសារកាហ្វេមិនដូចគ្នាទេ សុទ្ធតែមានចរិតខុសគ្នារៀងៗខ្លួន។ កាហ្វេទាំង៥ប្រភេទនេះ តើអ្នកចូលចិត្តមួយណាជាងគេ? A. Americano(អាមេរិកខេនណូ) B. Latte(ឡាតេ) C. Cappuccino(កាពូស៊ីណូ) D. Espresso(អ៊ិចស្ត្រេសស៊ូ) E. Mocha(មូកា) ចំលើយ A.…

9
គ្រួសារ

មនុស្សស្រីដែលមានលក្ខណៈ និងអត្តចរិតទាំង៧នេះ បញ្ជាក់ថា នាងមានវាសនាល្អខ្លាំង

មានគេនិយាយថា “ចរិតអាចកំណត់នូវវាសនាបាន” ដូច្នេះយើងមកមើលថា លក្ខណៈទាំង៧យ៉ាងរបស់ស្ត្រីដែលមានវាសនាល្អខាងក្រោមជាមួយគ្នា! ១. នារីដែលញញឹមប្រឈមមុខ និងឆាកជីវិត មានគេនិយាយថា នារីដែលចូលចិត្តសើចនឹងមានវាសនាល្អ ព្រោះការចូលចិត្តសើច គឺជាការជឿជាក់ម្យ៉ាង បន្ទាប់ពីការឆ្លងកាត់ការលំបាកក្នុងជីវិតមក នៅតែអាចពោរពេញដោយជំនឿចិត្តយ៉ាងខ្លាំងចំពោះជីវិតនោះ មនុស្សបែបនេះនៅក្នុងចិត្តពោរពេញដោយថាមពល និងការដឹងគុណចំពោះលាភសំណាងតូចតាចដែលបានកើតឡើងនៅក្នុងជីវិតនាង ហើយបើជួបរឿងដែលខ្លួនមិនសមបំណងក៏គ្មានការត្អួញត្អែរដែរ នាងនឹងប្រើស្នាមញញឹមប្រឈមមុខនឹងជីវិត ដូច្នេះជីវិតប្រាកដជាអាចតបស្នងសំណាងដល់រូបនាងវិញ។ ២. នារីដែលចេះយំនៅពេលដែលទប់លែងបាន មានម្តាយជាច្រើនបានរស់នៅក្លាយទៅជាដែកថែក ឬស៊ីម៉ង់ដោយមិនដឹងខ្លួន មិនហ៊ានយំ មិនហ៊ានឈឺ មិនហ៊ានស្រែកប្រាប់អ្នកដទៃ ប៉ុន្តែយូរៗទៅនឹងគ្រាំគ្រាចិត្ត ផ្ទុះចេញមកនៅថ្ងៃណាមួយជាមិនខាន ដូច្នេះ ស្រ្តីដែលមានវាសនាល្អ សុទ្ធតែនៅពេលដែលខ្លួនទ្រាំមិនបាន ប្រើទឹកភ្នែកដើម្បីកាត់បន្ថយសម្ពាធ ព្រោះស្ត្រីដែលមិនចេះធ្វើឱ្យខ្លួនឯងលំបាក…

១០
ប្លែកៗ

២៨រូបភាពបង្ហាញថា ជីវិតអ្នកមានគូ ពិតជាមានក្ដីសុខ សុភមង្គល កក់ក្ដៅ និងមានន័យជាងអ្នកអត់គូ

មនុស្សភាគច្រើនក្នុងបច្ចុប្ប​ន្ននេះ ជាពិសេសស្រីៗ សឹងតែថាលែងត្រូវការស្នេហា ក៏លែងចង់បានដៃគូជីវិតដែរ ព្រោះតែខ្លាចការឈឺចាប់ ហើយគិតថា ការរស់នៅម្នាក់ឯងវាមានក្ដីសុខ មានសេរីភាពជាង ការដែលមានមនុស្សនៅក្បែរ តែមិនយល់ពីគ្នា ទើបសុខចិត្តនៅម្នាក់ឯង ហើយគិតថា ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតនោះឡើយ។ តែយ៉ាងណាក៏ដោយ ស្នេហាវាអាចនឹងមិនមានន័យ ប៉ុន្តែជីវិតរបស់អ្នកក៏គ្មានន័យពិតប្រាកដ ប្រសិនបើអ្នកត្រូវរស់នៅតែម្នាក់ឯងមួយជីវិត មិនអាចរកបានមនុស្សម្នាក់មកនៅក្បែរ មើលថែ និងយកចិត្តទុកដាក់ទៅថ្ងៃមុខ។ អត្ថន័យនេះជីវិត បន្ទាប់ពីមានគ្រួសារល្អ មានការងារនឹងន គឺអាចរកបានមនុស្សម្នាក់ ដែលអាចមើលថែគ្នាពេញមួយជីវិត ពេលដែលជីវិតជួបទុក្ខ ជួបញ្ហា ការលំបាក នឹងមានមនុស្សដែលអាចឱ្យយើងចែករំលែកគ្នា … ពេលជីវិតបានសុខ មានរឿងល្អៗ…

១០
សង្គម

មនុស្សពីរនាក់ បើធ្លាប់ធ្វើរឿងទាំង៤នេះជាមួយគ្នាហើយ បង្ហាញថា មិនមែនជាមិត្តធម្មតានោះឡើយ

យ៉ាងណាស្នេហានាពេលបច្ចុប្បន្នសុទ្ធតែមានភាពល្អូកល្អើន ប៉ុន្តែបើធ្វើឱ្យមានកំហុសឆ្គងកើតឡើងក៏គ្មានភាពភ័យខ្លាចដែរ ព្រោះពួកគេគិតថាឱ្យតែមានក្តីស្រលាញ់នៅក្នុងនោះគឺបានហើយ តែទង្វើដែលមិនបានគិតគូរវែងឆ្ងាយបានធ្វើឱ្យអ្នកដទៃមានពាក្យជាច្រើននិយាយពីពួកគេ ចុះបើរវាងអ្នកទាំងពីរមិនមែនជាស្នេហាវិញ តើអាចនឹងមានទង្វើបែបណាខ្លះបង្ហាញចេញមក ដែលធ្វើឱ្យគេយល់ថារវាងអ្នកទាំងពីរមិនមែនជាមិត្តភាពសាមញ្ញានោះ? ប្រសិនបើមនុស្សប្រុសស្រីធ្វើនូវរឿងទាំង៤នេះឡើង បានបញ្ជាក់ថាមិត្តភាពរបស់ពួកគេមិនមែនជាមិត្តភាពធម្មតានោះទេ។ ១. ពេលដែលនៅតែពីរនាក់មានភាពស្និទ្ធស្នាលខុសធម្មតា មិនថាជាបុរស ឬនារីទេ ការប៉ះពាល់លើរូបរាងកាយគឺបានធ្វើឱ្យមនុស្សមានប្រតិកម្មជាខ្លាំង មនុស្សពីរនាក់ដែលមានមិត្តភាពសាមញ្ញបែរជាពេលដែលនៅពីរនាក់ កាន់ដៃ កៀកស្មា គេងកើយលើភ្លៅ ទង្វើទាំងនេះអាចរាប់បានថាលើសព្រំដែនជាមិត្តភក្តិហើយ។ សូមសួរវិញថា ពេលដែលនៅចំពោះមុខមនុស្សជាច្រើន ហេតុអ្វីមិនបង្ហាញទង្វើទាំងនេះ ម្តេចចាំបាច់តែនៅពីរនាក់ទើបអាចមានទង្វើស្និទ្ធស្នាលនេះទៅវិញ មិនថាយ៉ាងណាទេ ការស្និទ្ធស្នាលលើរូបរាងកាយខ្លាំងពេក មិនមែនជាទង្វើមិត្តធម្មតាគួរមាននោះឡើយ។ ២. ពេលដែលត្រូវការជំនួយ តែងតែជាមនុស្សទីមួយ មនុស្សគ្រប់គ្នាតែងតែមានពេលជួបការលំបាក ឬក៏ពេលដែលដកដៃមិនរួច សុទ្ធតែត្រូវការគេជួយ…

Hghggh
តេស្តIQ

កំឡុងពេល ៣ ខែបន្ទាប់ អ្នកកើតឆ្នាំទាំង ៣ នេះ នឹងមានលាភ ហើយជោគជ័យធំក្នុងជីវិត

នៅកំឡុងពេល ៣ ខែបន្ទាប់រាប់ចាប់ពីថ្ងៃទី ២០ មិថុនាតទៅនេះ អ្នកដែលកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត ល្អទាំងទ្រព្យក្រៅខ្លួន និងក្តីសុខផ្លូវចិត្ត៖ អ្នកកើតឆ្នាំច (ឆ្កែ) ឆ្នាំច ជាឆ្នាំដែលសំណាងដំបូងគេ ដោយអ្នកត្រូវបានថ្នាក់លើមើលឃើញពីសមត្ថភាព ហើយផ្តល់ឱកាសឡើងតំណែង ហើយបើក្នុងការរកស៊ី គឺទទួលបានប្រាក់ចំណេញកាន់តែក្រែលជាងមុន។ រាល់ការបណ្តាក់ទុនរកស៊ីអ្វី អ្នកគួរតែចាប់ផ្តើមនៅកំឡុងពេល ៣ ខែនេះប្រសិនជាអ្នកមានដើមគ្រប់គ្រាន់ ព្រោះសំណាងនឹងនាំដល់អ្នក ហើយរឿងខកចិត្តគឺមានភាគរយទាបបំផុតដែលអាចកើតឡើង។ អ្នកកើតឆ្នាំរកា (មាន់) អ្នកនឹងមានឱកាសអាចជួបជុំ ឬត្រូវរ៉ូវគ្នាសារជាថ្មីជាមួយមិត្តចាស់ ឬមនុស្សដែលធ្លាប់មានបញ្ហារកាំរកូសជាមួយអ្នកកន្លងមក។ ការមកដល់របស់ពួកគេក៏នឹងនាំលាភមកដល់អ្នក ហើយរាល់បញ្ហាការងារ…

T
សង្គម

ជ្រើសរើសកាតមួយ ដើម្បីទស្សន៍ទាយដឹងថាជីវិតអ្នកនឹងជួបរឿងអ្វីនៅពេលខាងមុខ?

តាមរយៈការទស្សន៍ទាយបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកជ្រើសរើសនៅកាតមួយសន្លឹកក្នុងចំណោមកាតទាំង ៣ សន្លឹក ហើយយើងនឹងទស្សន៍ទាយដឹងថា ជីវិតអ្នកនៅពេលខាងមុខនេះអាចនឹងជួបរឿងអ្វី? កាតទី ១ កាតនេះប្រាប់ថា អ្វីដែលអ្នករំពឹងទុកនិងកំពុងរង់ចាំគឺវាមិនទាន់ចូលមកដល់ទេ ដោយអ្នកត្រូវបន្តធ្វើជាមនុស្សអត់ធ្មត់បន្ថែមទៀត ហើយអ្នកត្រូវដឹងថាក្នុងជីវិតគឺវាបែបហ្នឹង មិនសុទ្ធតែគ្រប់យ៉ាងអាចមកដល់ដៃងាយៗឡើយ។ ចូរកុំឲ្យអតីតកាលមកលងបន្លាចអ្នកពេលនេះបានឲ្យសោះ ហើយត្រូវរស់នៅជាមួយបច្ចុប្បន្នកាល ដើម្បីស្រូបយកថាមពលវិជ្ជមាននិងភាពរីករាយដែលអាចកើតមានជារៀងរាល់ថ្ងៃ។ បន្តផ្តោតលើការខិតខំប្រឹងប្រែង នោះអ្វីដែលអ្នកចង់សម្រេចនឹងចូលមកដល់ គ្រាន់តែត្រូវការពេលបន្តិចទៀត។ កាតទី ២ កាតនេះបង្ហាញថា អ្នកនឹងបានជួបមិត្តចាស់ ឬជួបមនុស្សដែលអ្នកខកខានជួបរាប់ឆ្នាំមកហើយនោះ គេនឹងរំលេចមកក្នុងជីវិតអ្នកសារជាថ្មី តែមិនមានន័យថាទំនាក់ទំនងស្អិតរមួតអ្វីនោះទេ។ គ្រាន់ថាគេនេះអាចជានាំសំណាងដល់អ្នក នឹងបង្ហាញគំនិតថ្មីៗមួយចំនួនដែលល្អសម្រាប់ជីវិតរបស់អ្នកនៅពេលនេះ។ គេនឹងត្រួសត្រាយនាំអ្នក ទៅរកភាពជោគជ័យក្នុងជីវិត ហើយគេនឹងជួយជំរុញលើកទឹកចិត្តអ្នក ឲ្យក្លាយជាមនុស្សដែលល្អប្រសើរជាងពេលបច្ចុប្បន្ន។…

៩
សង្គម

មូលហេតុទាំង ៦ នេះហើយ ដែលធ្វើឱ្យអ្នកកើតជំងឺ ព្រួយបារម្ភឥតល្ហែ និងអាចប្រែទៅជាមនុស្សមានវិបត្តិផ្លូវចិត្តថែមទៀត

ជីវិតមនុស្សម្នាក់ៗ គឺសុទ្ធតែមិនអាចគេចផុតពីបញ្ហា ជីវិតអ្នកណាក៏មានទុក្ខ ជួបការលំបាកដែរ គ្រាន់តែបញ្ហា និងការលំបាករបស់មនុស្សម្នាក់ៗ គឺកើតឡើងបែបផ្សេងៗពីគ្នា វាផ្អែកទៅលើស្ថានភាពនៃជីវិត ដែលបង្កើតបានជាបញ្ហា។ យ៉ាងណាមិញ មនុស្សខ្លះ ចូលចិត្តយករឿងអវិជ្ជមានមកគិតខ្វាយខ្វល់ច្រើនពេក ទើបធ្វើឱ្យពួកគេក្លាយជាមនុស្សដែលគិតច្រើន បារម្ភច្រើន ព្រួយខ្វាយខ្វល់គ្រប់រឿង ជួនកាលអាចបន្លាចខ្លួនឯង ឱ្យក្លាយទៅជាមនុស្សដែលមានបញ្ហាផ្លូវចិត្តថែមទៀតផង។ ដូច្នេះខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលធ្វើឱ្យពួកគេក្លាយជាមនុស្សដែលព្រួយច្រើនឲតឈប់ឈរ រហូតធ្វើឱ្យជីវិតរឹតតែកើតទុក្ខ មិនអាចរកក្ដីសុខបានដូចគេនោះឡើយ។ ១. ច្បាប់វិន័យតឹងតែខ្លាំងពេក និងដាក់ចិត្តប្រកាន់ច្រើនហួសហេតុ មនុស្សមានវិន័យច្បាប់ទម្លាប់ក្នុងជីវិត គឺជារឿងល្អប្រសើរមួយបែប ប៉ុន្តែមនុស្សខ្លះ មានវិន័យតឹងតែងហួសហេតុពេក រហូតដល់បង្កើតឱ្យក្លាយជាមនុស្សប្រកាន់ច្រើន សូម្បីតែរឿងតូចតាច តិចតួច…

៩
ប្លែកៗ

តេស្តចរិតមនុស្សទាំង ៤ ប្រភេទតាមរយៈប្រភេទឈាម តើគេនឹងក្លាយជាមនុស្សបែបណា នៅពេលដែលបែកបាក់ស្នេហា?

នៅពេលដែលជួបរឿងស្នេហាបែកបាក់ តើអ្នកនឹងក្លាយជាមនុស្សបែបណា វាក៏អាស្រ័យទៅលើប្រភេទឈាមរបស់មនុស្សម្នាក់ៗផងដែរ។ តើអ្នកមានប្រភេទឈាមអ្វី? តោះ! សាកល្បងទៅមើលចម្លើយទាំងអស់គ្នា។ ១. អ្នកមានឈាមប្រភេទ A អ្នកដែលមានឈាមប្រភេទ A ត្រូវបានគេដឹងថា ជាមនុស្សដែលមានការរៀបចំបានល្អ។ ពួកគេ ជាបុគ្គលល្បីល្បាញខាងសណ្តាប់ធ្នាប់ និងភាពប៉ិនប្រសព្វក្នុងការរៀបចំរបស់របរ។ មនុស្សប្រភេទនេះងាយនឹងអៀនខ្មាស ក៏ជាមនុស្សដែលមានអធ្យាស្រ័យល្អ ពូកែអត់ធ្មត់ ឥតខ្ចោះ និងចិត្តល្អផងដែរ។ ពួកគេជាសហគ្រាសមួយរូប ដែលមានប្រាជ្ញាឈ្លាសវៃ មានទំនួលខុសត្រូវខ្ពស់ មានភាពជាប់លាប់ និងទាក់ទាញយ៉ាងខ្លាំង។ ដូច្នេះ បើនិយាយពីចំពោះស្នេហាវិញ ប្រសិនបើពួកគេបែកបាក់ក្នុងរឿងស្នេហា រឿងដំបូងដែលពួកគេធ្វើគឺពិនិត្យមើលខ្លួនឯងជាមុនសិន។ គាត់ /…

T4
សង្គម

ជ្រើសរើសរបៀបឱបគ្នាមួយ ដើម្បីបង្ហាញថាអ្នកជាមនុស្សបែបណាក្នុងន័យស្នេហា?

តាមរយៈរបៀបនៃការឱបផ្សេងៗគ្នាទាំង ៤ ដូចបង្ហាញខាងក្រោម យើងអាចទស្សន៍ទាយដឹងពីបុគ្គលិកលក្ខណៈរបស់អ្នក ក្នុងន័យស្នេហា។ ចូរជ្រើសរើស ១ ហើយធ្វើការផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖ រូបភាព A ការឱបនេះ មើលទៅមិនស្និទ្ធស្នាល តែបង្ហាញច្បាស់ថាអ្នកជាមនុស្សដែលមិនចេះតែបើកបេះដូងទទួលយកនរណាម្នាក់នោះទេ។ អ្នកគិតល្អិតល្អន់ខ្លាំងណាស់ ហើយមើលសូម្បីតែចំណុចតូចៗក្នុងន័យស្នេហា។ អ្នកជឿថា រឿងរ៉ាវតូចៗគឺជាការកំណត់ឥទ្ធិពលធំសម្រាប់ទំនាក់ទំនងស្នេហារបស់អ្នក បើរឿងតូចគ្មានការយោគយល់ អធ្យាស្រ័យគ្នាផង តើឲ្យទៅចាប់ផ្តើមច្បាស់លាស់ជាមួយគ្នាយូរអង្វែងបានដោយរបៀបណា? និយាយទៅមុនសម្រេចចិត្តជ្រើសយកនរណាម្នាក់ អាចថាអ្នករើសខ្លាំងណាស់ ពោលគឺចង់បានស្នេហាដ៏ល្អឥតខ្ចោះមួយ។ រូបភាព B អ្នកជាមនុស្សដែលប្រើប្រាស់មនោសញ្ចេតនាខ្ពស់ ហើយពូកែផ្អែមល្ហែមជាមួយដៃគូខ្លាំងណាស់។ អ្នកបើបានស្រលាញ់នរណាម្នាក់ហើយ គឺប្រៀបបាននឹងងប់ងុល បាក់ស្លុបទៅលើគេទាំងស្រុង ពោលពិបាកនឹងដកចិត្តពីគេបានខ្លាំងណាស់។ អ្នករមែងជាមនុស្សដែលហ៊ានលះបង់ខ្លាំង…

9
ប្លែកៗ

ពណ៌ទាំងបួនដែលអ្នកមើលឃើញ អាចទាយពីចំនួនភាគរយចិត្តរបស់អ្នកហត់ដល់កម្រិតណា

តើអ្នកហត់ហើយមែនទេ? តាមរយៈការធ្វើតេស្តតាមផ្នែកចិត្តសាស្រ្ត អាចឱ្យយើងយល់ច្បាស់អំពីកម្រិតការហត់នឿយរបស់ខ្លួនបាន។ នៅក្នុងការរស់នៅ គឺរវល់ជារៀងរាល់ថ្ងៃ មិនមែនហត់តែរូបរាងកាយនោះទេ សូម្បីតែក្នុងចិត្តក៏ហត់ណាស់ដែរ ហើយរឿងនេះរឹតតែមិនអាចមើលរំលងឡើយ។ ថ្មីៗនេះបានចែករំលែកអំពីការពិសោធន៍ផ្នែកចិត្តសាស្រ្តមួយ តាមរយៈការមើលរូបភាពមួយសន្លឹក អាចឱ្យដឹងពីការនឿយហត់ក្នុងផ្លូវចិត្តរបស់អ្នកដល់កម្រិតមួយណាបាន។ សូមសួរថា តើអ្នកមើលទៅរូបភាពខាងក្រោមនេះ តើអ្នកចាប់អារម្មណ៍ទៅពណ៌អ្វីដំបូងគេបំផុត? A. ពណ៌ក្រហមចាស់ B. ពណ៌លឿង C. ពណ៌ផ្កាឈូកស្រាល D. ពណ៌ស្វាយចាស់ 1. ជ្រើសរើស A ពណ៌ក្រហមចាស់ ជម្រើសនេះបង្ហាញថា ភាពនឿយហត់ក្នុងចិត្តរបសអ្នកមានដល់ទៅ ៩០%ឯណោះ ស្ថានភាពអ្នកពេលនេះពោរពេញដោយការមិនពេញចិត្ត នៅក្នុងចិត្តរបស់អ្នកគិតចង់ទៅបំបែករឿងរ៉ាវនៅចំពោះមុខ តែដោយសារតែរឿងនេះក៏នាំឱ្យកើតជាការនឿយហត់ក្នុងចិត្តផងដែរ។…

Cover Gold Snail
សង្គម

ខ្យងក្រហម ឬខ្យងមាស ដែលជាសត្វចង្រៃរបស់កសិករខ្មែរ នៅបរទេសបែរជាមួយក្បាល លក់បានដល់ទៅជាង ១០ដុល្លារឯណោះ

អ្នកនៅជនបទស្រុកស្រែចំការ ប្រាកដជាបានស្គាល់ច្បាស់ហើយនូវខ្យងប្រភេទនេះដែលគេហៅថា ខ្យងក្រហម ឬខ្យងមាស ។ ដូច្នេះយើងខ្ញុំសូមដកស្រង់អត្ថបទពីប្រវត្តិ ដំណើរដើមទង នៃសត្វដែលកសិករខ្មែរយល់ថាជាសត្វចង្រៃបំផុតទៅវិញដូចខាងក្រោម។ #ខ្យងក្រហម ឬខ្យងមាស  កាលពីជាងដប់ឆ្នាំមុន ឪពុកខ្ញុំបានយកខ្យងមួយគូដែលមានពណ៌លឿងដូចមាសមកដាក់ចិញ្ចឹមក្បែរផ្ទះ ដោយមិនដឹងថាគាត់យកពីណាមកទេ ហើយខ្យងនេះមើលទៅប្លែកពីខ្យងខ្មែរផ្សេងទៀតដូចជាខ្យងសេះ ឬខ្យងហោងដែលជាធម្មតាខ្យងខ្មែរទាំងនោះមានពណ៌ខ្មៅ។ ខ្យងនេះមើលទៅគួរឲ្យស្រឡាញ់ព្រោះតែសម្បុរពណ៌លឿងដូចមាសរបស់វា ហើយខ្ញុំនិងឪពុកខ្ញុំចូលចិត្តចុចពិលមើលវានៅពេលយប់ ហើយខ្ញុំចូលចិត្តមើលវាពេលវាបញ្ចេញប្រមោយដ៏វែងរបស់វាពេលវាយកទឹក(ដកដង្ហើម) និងពេលដែលវាកំពុងពងព្រោះមើលទៅគួរឲ្យចាប់អារម្មណ៍មែនទែន។ ក្រោយពីនោះមកប្រហែល២-៣ឆ្នាំ គឺឆ្នាំ២០០៧ ឬ២០០៨ ប្រជាកសិករខ្មែរបានឃើញវត្តមានខ្យងនេះយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ហើយវាបានបង្កភាពភ្ញាក់ផ្អើលដោយបានបង្កភាពមហន្តរាយដល់ប្រជាកសិករ ព្រោះវាជាសត្វចង្រៃមួយប្រភេទដែលមានលទ្ធភាពបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករក្នុងស្រែឲ្យរាបដល់ដីត្រឹមតែរយៈពេលមួយយប់ ហើយវាក៏ជាសត្វដែលពិបាកក្នុងការសម្លាប់ឲ្យផុតពូជផងដែរ។ ការពិតខ្យងនេះត្រូវបានប្រជាកសិករខ្មែរហៅថាខ្យងក្រហម ឬខ្យងមាស ដែលភាសាបច្ចេកទេសហៅថា Golden Snail ឬខ្យង​នេះ​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា…

Gffg
សង្គម

ប្រុសៗកុំចាំបាច់តែគេនិយាយ រឿង ៤ នេះស្រីៗណាក៏ចេះប្រច័ណ្ឌដែរ

បុរសៗពេលខ្លះមិនសូវចេះយល់ចិត្តនារីដែលខ្លួនស្រលាញ់នោះទេ ហើយច្រើនតែធ្វើចេញនូវទង្វើលើស ឬកាយវិការដែលប៉ះពាល់អារម្មណ៍ដៃគូខ្លួនជាខ្លាំង។ ជាពិសេសគឺទំនាក់ទំនងជាមួយអ្នកដទៃឬនារីផ្សេងហ្នឹងតែម្តង ដែលងាយនឹងប៉ះទង្គិច នាំឲ្យកើតមានជម្លោះឬការអន់ចិត្តជារឿយៗ។ ប្រុសៗកុំចាំបាច់តែគេនិយាយ គេប្រាប់ចំៗ តែគួរមករៀនស្វែងយល់ ថាទង្វើ ៤ នេះ នារីណាក៏ចេះប្រច័ណ្ឌដែរ៖ ៤) ពេលអ្នកញញឹម ប្រើក្រសែភ្នែកនិងនិយាយច្រើនទៅកាន់នារីដទៃ យូរៗម្តងមិនអីទេ តែបើជាទម្លាប់ អ្នកឲ្យតែឃើញមនុស្សស្រីផ្សេង អ្នកញញឹមដាក់ ឲ្យភ្នែកគេ ឬទៅនិយាយសាសងច្រើននោះ ជឿទៅនារីណាក៏ខឹង ក៏ប្រច័ណ្ឌដែរ បើគេមិនខ្វល់ មានន័យថា គេពុំបានស្រលាញ់អ្នកទេ។ អ៊ីចឹងចូរប្រុងប្រយ័ត្នបន្តិច ចំពោះកាយវិការនេះ ហើយគួរតែធ្វើវានៅកម្រិតសមល្មមមួយ ពោលគឺគិតពីនារីដែលខ្លួនស្រលាញ់ឲ្យបានច្រើនផង។ ៣)…

T
សង្គម

ជ្រើសរើសរូបភាពមួយ អាចលាតត្រដាងច្បាស់ៗពីអារម្មណ៍ខាងក្នុងរបស់អ្នក

ក្នុងចំណោមរូបភាពបែបធម្មជាតិទាំង ៤ ដូចបង្ហាញ តើអ្នកពេញចិត្តរូបភាពណាមួយជាងគេ? តាមរយៈការជ្រើសរើសរបស់អ្នក យើងអាចបង្ហាញនូវធម្មជាតិពីខាងក្នុងរបស់អ្នកបាន៖ រូបភាពទី ១ អ្នកជាមនុស្សដែលមានភាពអត់ធន់និងតស៊ូ អ្នកចូលចិត្តការប្រថុយ តែឆ្លងកាត់ការគិតយ៉ាងល្អិតល្អន់។ សរសើរអ្នកមួយគឺត្រង់ថា រាល់ស្ថានភាពបញ្ហាទាំងឡាយ អ្នកមានមធ្យោបាយក្នុងការគ្រប់គ្រងចិត្ត មិនឲ្យធ្វើអ្វីដោយជ្រួលច្របល់ឬតក់ក្រហល់ពេកនោះទេ។ អរគុណដល់ធម្មជាតិដែលផ្តល់ឲ្យអ្នកនៅចំណុចអំណោយទានទាំងនេះ ពោលវានឹងត្រួសត្រាយជួយអ្នកឲ្យទទួលបានរង្វាន់សម្រាប់ជីវិតនៅពេលខាងមុខ។ រូបភាពទី ២ អ្នកមានសមត្ថភាពអស្ចារ្យក្នុងការស្វែងយល់ពីអារម្មណ៍របស់មនុស្ស អ្នកងាយយល់ពីគេ ឆាប់ដឹងថាគេជាមនុស្សបែបណា ដែលនាំឲ្យអ្នកមិនងាយទាស់ពាក្យ ឬទទួលបានការស្អប់ពីអ្នកដទៃឡើយ ពោលអ្នកចេះសម្របទៅតាមមនុស្សគ្រប់បែបទាំងអស់។ ទន្ទឹមនឹងនេះ អ្នកក៏ជាមនុស្សរឹងមាំ និងមានបេះដូងទូលាយ រមែងជួយយកអាសាអ្នកដទៃ ហើយមនុស្សដែលនៅក្បែរខ្លួនអ្នក ពួកគេរមែងទទួលបានអារម្មណ៍កក់ក្តៅនិងសុវត្ថិភាពជាទីបំផុត។ រូបភាពទី…

Bvvfg
សង្គម

ផ្នែកទាំង ៣ លើរាងកាយឡើងពណ៌ខ្មៅ ជាសញ្ញាព្រមានចំៗពីបញ្ហាថ្លើមនិងសួត

ចូរសង្កេតមើលលើរាងកាយរបស់អ្នក បើផ្នែកទាំង ៣ នេះ ឡើងទៅជាពណ៌ខ្មៅស្រអាប់ ឬពណ៌ខ្មៅសុទ្ធ នោះវាជាសញ្ញាព្រមានច្បាស់ៗថា អ្នកកំពុងមានបញ្ហាថ្លើមឬសួត ឬមុខងារដំណើរការរបស់វាមានការចុះថយ ហើយអ្នកគួរតែប្រុងប្រយ័ត្ន និងឆ្លៀតពេលទៅពិភាក្សាជាមួយគ្រូពេទ្យ៖ ៣) ច្រមុះខ្មៅ ច្រមុះមានការជាប់ពាក់ព័ន្ធនឹងផ្នែកសួត ហើយបើសុខភាពសួតរបស់អ្នកមិនល្អ នោះក៏នាំឲ្យផ្លូវដង្ហើមមានបញ្ហាដូចគ្នា។ បើអ្នកឡើងស្នាមអុជខ្មៅ ឬជាំខ្មៅរាលលើផ្នែកនៃច្រមុះ នោះវាជាសញ្ញា បង្ហាញថាសួតកំពុងមានបញ្ហា។ ក៏ដោយសារតែការថយចុះនៃចរន្តឈាម ដែលនាំឲ្យស្ទះហើយអសមត្ថភាពនៃការបញ្ចេញជាតិពុលនិងកាកសំណល់ចេញពីរាងកាយ។ នៅពេលដែលវាកកកុញខ្លាំង វានឹងនាំឲ្យស្បែកលើផ្នែកច្រមុះប្រែទៅជាសភាពពណ៌ខ្មៅហ្នឹងឯង។ ២) មុខស្រអាប់ខ្មៅ នៅពេលស្បែកមុខខ្មៅឬឡើងស្រអាប់ មិនស្រស់ថ្លា នោះគឺមកពីថ្លើមមិនមានឈាមគ្រប់គ្រាន់ ពោលគឺធ្វើឲ្យស្បែកហាក់មើលទៅគ្មានសរសៃឈាមទាល់តែសោះ។ ពេលហ្នឹងហើយវានាំឲ្យស្បែកប្រែទៅជាពណ៌រាងលឿងស្រអាប់ ឬពណ៌រាងប្រផេះជាំ។…

Rte
សង្គម

ផ្នែក​លើ​តួ​ខ្លួន​ទាំង​ ៥ របស់​ស្ត្រី ទំហំ​កាន់​តែ​តូច កាន់​តែ​នាំ​ភាព​រុងរឿង​ដល់​ជីវិត

ផ្នែក​នៃ​រូបរាង​កាយ​ទាំង ៥ របស់​ស្រ្តី ដូច​បង្ហាញ​ខាង​ក្រោម តាម​ក្បួន​ហុងស៊ុយ ទំហំ​កាន់​តែ​តូច នោះ​កាន់​តែ​នាំ​លាភ នាំ​សំណាង និង​ជីវិត​អាពាហ៍ពិពាហ៍​ពោរពេញ​ទៅ​ដោយ​ក្តី​សុខ៖ ៥) ដើម​ទ្រូង​តូច តាម​រយៈ​ការ​សិក្សា​មួយ​បង្ហាញ​ថា ស្រ្តី​ដែល​មាន​ដើម​ទ្រូង​តូច សូម​កុំ​ប្រញាប់​មាន​ការ​អាក់អន់​ចិត្ត​អី ព្រោះ​ជា​ទូទៅ​ប្រភេទ​ដើម​ទ្រូង​តូច​គឺ​គេ​មើល​មក​ជា​ស្រ្តី​ដែល​មាន​ភាព​ប្រណីត និង​ស៊ីវិល័យ​ទៅ​វិញ​ទេ។ លើស​ពី​នេះ​តាម​ការ​ស្រាវជ្រាវ បុរស​ដែល​ខ្លាំង​ខាង​ផ្នែក​ហិរញ្ញវត្ថុ រមែង​សម្លឹង​ឃើញ​តែ​នារី​ដែល​មាន​ដើម​ទ្រូង​តូច​មក​ធ្វើ​ជា​គូ​អនាគត​ទេ។ ៤) ​ស្មា​តូច ក្នុង​ក្បួន​ហោរាសាស្ត្រ ស្រ្តី​ដែល​មាន​ស្មា​តូច ក្រៅ​ពី​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ស្លៀកពាក់​មើល​ទៅ​ឃើញ​ស្អាត ជាង​នេះ​ពួក​គេ​ក៏​រមែង​ជា​ស្រ្តី​ដែល​មាន​ភាព​ឆ្លាតវៃ ពូកែ​ខាង​ទំនាក់ទំនង និង​ជា​មនុស្ស​មាន​យុទ្ធសាស្រ្ត​ខ្ពស់​ផង​ដែរ។ ការ​ប្រកប​របរ​រកស៊ី​អ្វី គឺ​ឆាប់​បាន​លាភ បាន​ចំណេញ ហើយ​មុខ​តំណែង​ការងារ​ក៏​ឆាប់​នឹង​ឡើង​ខ្ពស់​យ៉ាង​រហ័ស​ដែរ។ ៣)…

៩
សុខភាព

គុណប្រយោជន៍នៃប្រេងសណ្តែកដី ដែលអ្នកគួរតែដឹង

ប្រេងសម្រាប់ចម្អិនម្ហូបមានច្រើនប្រភេទណាស់ ហើយគុណប្រយោជន៍របស់ប្រេងនីមួយៗគឺខុសៗគ្នា ម្យ៉ាងវិញទៀត មិនថាប្រេងអ្វីនោះទេ វាសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរបស់វារៀងៗខ្លួន សម្រាប់ប្រើក្នុងការចម្អិនម្ហូប។ ក្នុងនេះដែរ ប្រេងសណ្តែកដី វាត្រូវបានគេស្គាល់ និងបានយកទៅប្រើប្រាស់ក្នុងការចម្អិនម្ហូប ព្រមទាំងប្រើប្រាស់ជាឱសថបុរាណថែមទៀតផង ហើយទាំងនេះវាជាអ្វីដែលយើងគួរដឹងអំពីប្រេងសណ្តែកដែលផ្តល់ទៅឱ្យសុខភាពរបស់យើង ៖ ១. សារធាតុចិញ្ចឹមដែលវាផ្ទុក នៅក្នុងប្រេងសណ្តែកមានផ្ទុកនូវ … – កាឡូរី 119 – ខ្លាញ់ 14g – Saturated fat 2.3g – Monounsaturated fat 6.2g…

៩
សុខភាព

ផ្សិតចំបើង មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងអាចជួយការពារជំងឺផ្សេងៗបានថែមទៀតផង

ផ្សិតចំបើង ជាប្រភេទអាហារដែលមនុស្សទូទៅបានស្គាល់ នៅទីជនបទ ផ្សិតចំបើង គឺប្រជាជនយើង តែដើររកវានៅតាមជម្រុកចំបើង ដើម្បីយកវាមកចម្អិន ធ្វើជាម្ហូបសម្រាប់បរិភោគ។ ផ្សិតចំបើងវាក៏មានរស់ជាតិឆ្ងាញ់ ព្រមទាំងមានគុណប្រយោជន៍ផ្នែកសុខភាពមិនតិចដែរ។ ខាងក្រោមនេះគឺ ជាគុណប្រយោជន៍ត្រួតៗនៅពេលអ្នកបានបរិភោគផ្សិតចំបើង។ ១. សម្បូរទៅដោយប្រូតេអ៊ីន នៅក្នុងផ្សិតចំបើងមានប្រូតេអ៊ីនខ្ពស់គួរសមផងដែរ តែខុសពីស៊ុត វាមិនមានជាតិខ្លាញ់ច្រើននោះទេ ហេតុនេះ គឺមានន័យថាផ្សិតចំបើងវាល្អសម្រាប់អ្នកដែលមាន cholesterol ខ្ពស់ ដែលត្រូវការប្រូតេអ៊ីនសម្រាប់ដំណើរការក្នុងរាងកាយ។ ម្យ៉ាងទៀត ជាតិសរសៃ និងអង់ស៊ីមដែលមាននៅក្នុងផ្សិត វាអាចជួយដំណើរការពេលរំលាយអាហាររបស់យើង និង ប្រូតេអ៊ីដែលមាននៅក្នុងផ្សិតវាក៏ជួយដុតរំលាយ cholesterol នៅក្នុងប្រព័ន្ធរំលាយអាហារបានផងដែរ។ ២. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម…

Bvbvgf
សង្គម

លាក់ប៉ុណ្ណាក៏នៅតែចាប់បាន! សញ្ញា ៦ បង្ហាញថាច្បាស់ថាដៃគូកំពុងមានរឿងលាក់បាំង

ស្នេហារវាងមនុស្សពីរនាក់ ពេលខ្លះឈានដល់ផ្លូវបម្រុងនឹងបែក ក៏មានរឿងរ៉ាវជាច្រើនដែលលាក់បាំងនឹងគ្នា ហើយខ្លះបម្រុងតែនឹងក្បត់ ក៏ព្យាយាមធ្វើជាមនុស្សល្អនៅនឹងមុខយើង តែក្រោយខ្នងគេរៀបចំផ្លូវដើម្បីដើររួចទៅហើយ។ ខាងក្រោមយើងបង្ហាញការកត់សម្គាល់ ៦ ចំណុច អាចដឹងច្បាស់ថាដៃគូរបស់អ្នកកំពុងមានរឿងអ្វីលាក់បាំងឬអត់៖ ៦) ទៅណាមកណា មិនចង់ឲ្យអ្នកទៅ ជាការពិតមនុស្សស្រលាញ់គ្នា ដើរជាមួយគ្នាគ្មានអ្វីត្រូវលាក់បាំងទេ តែបើថ្ងៃមួយ គេលែងឲ្យអ្នកទៅ ហើយថាចង់ទៅតែម្នាក់ឯង នោះស្មើនឹងការទៅកន្លែងនោះ កំពុងមានអ្វីចង់លាក់នឹងអ្នក ឬមិនចង់ឲ្យអ្នកទៅជួបនរណាម្នាក់ហើយ។ ៥) ចូលចិត្តបំភ្លេចចោលនៅរឿងដែលបាននិយាយឬសន្យាជាមួយអ្នក ពាក្យសន្យា ទាំងឡាយគេលែងឲ្យតម្លៃដូចមុន គេធ្វើដូចធម្មតា ចង់បំភ្លេចក៏បំភ្លេច ហើយនិយាយបានតែនិយាយ មិនបានធ្វើចេញជាសកម្មភាពជាក់លាក់មកនោះទេ។ ៤) ព្យាយាមបង្វែរដានសំណួរ ពេលអ្នកសួរនាំសំណួរណារាងចាក់ដោតអារម្មណ៍…

Cover Copy
គ្រួសារ

គន្លឹះសុភមង្គលជីវិតគូ! មនុស្សស្រីឆ្លាត តែងតែរក្សានូវទម្លាប់ទាំងនេះ ដើម្បីរក្សាជីវិតអាពាហ៍ពិពាហ៍បានយូរអង្វែង

មនុស្សឆ្លាត អាចរកឃើញអាថ៌កំបាំងនៃសុភមង្គលក្នុងអាពាហ៍ពិពាហ៍បានយ៉ាងងាយ។ យ៉ាងណាមិញ សម្រាប់ស្ត្រីដែលចេះនូវវិធីទាំងនេះ ច្បាស់ណាស់ថា ជីវិតប្ដីប្រពន្ធរបស់នាងនឹងមានតែក្ដីសុខ សុភមង្គលយូរអង្វែង។ ១. យោគយល់ អធ្យាស្រ័យចំពោះដៃគូ ជីវិតមិនតែងតែល្អឥតខ្ចោះនោះទេ ហើយពេលខ្លះយើងត្រូវរៀនទទួលយកចំណុចខ្វះខាតរបស់វា។ ជាពិសេស​ក្នុង​រឿង​ស្នេហា​ និង​អាពាហ៍​ពិពាហ៍ ​មិន​តែងតែ​មាន​ហេតុផល​ច្បាស់លាស់​ គ្រប់ពេលនោះឡើយ។ ដើម្បី​សាង​សុភមង្គល​អាពាហ៍ពិពាហ៍ យើង​ត្រូវ​ដឹង​ពី​របៀប​អភ័យទោស និង​គោរពចំពោះដៃគូ។ ចៀសវាង​ការ​ប្រកួត​ប្រជែង​ដើម្បី​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ។ ការអធ្យាស្រ័យ និងការគោរពគ្នាទៅវិញទៅមក គឺជាកត្តាសំខាន់ណាស់ ពួកគេថែមទាំងអាចជួយមនុស្សពីរនាក់ជម្នះការលំបាកជាមួយគ្នាទៀតផង។ អាពាហ៍ពិពាហ៍​ដែល​មាន​សុភមង្គល​ មិន​មែន​មាន​ន័យ​ថា​ គ្មាន​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​ខុស​គ្នា​នោះ​ទេ។ លុះត្រាតែយើងគោរពភាពខុសគ្នារបស់គ្នាទៅវិញទៅមក ទើបយើងអាចកសាងទំនុកចិត្តរបស់ពួកគេ។ ក្នុង​ការ​បណ្ដុះ​សុភមង្គល​ក្នុង​គ្រួសារ យើង​គួរ​ចេះ​អធ្យាស្រ័យ…