មនុស្សស្រីដែលមានលក្ខណៈ និងអត្តចរិតទាំង៧នេះ បញ្ជាក់ថា នាងមានវាសនាល្អខ្លាំង

មនុស្សស្រីដែលមានលក្ខណៈ និងអត្តចរិតទាំង៧នេះ បញ្ជាក់ថា នាងមានវាសនាល្អខ្លាំង
ការផ្សាយពាណិជ្ជកម្ម

មានគេនិយាយថា “ចរិតអាចកំណត់នូវវាសនាបាន” ដូច្នេះយើងមកមើលថា លក្ខណៈទាំង៧យ៉ាងរបស់ស្ត្រីដែលមានវាសនាល្អខាងក្រោមជាមួយគ្នា!

១. នារីដែលញញឹមប្រឈមមុខ និងឆាកជីវិត

ការផ្សាយពាណិជ្ជកម្ម

មានគេនិយាយថា នារីដែលចូលចិត្តសើចនឹងមានវាសនាល្អ ព្រោះការចូលចិត្តសើច គឺជាការជឿជាក់ម្យ៉ាង បន្ទាប់ពីការឆ្លងកាត់ការលំបាកក្នុងជីវិតមក នៅតែអាចពោរពេញដោយជំនឿចិត្តយ៉ាងខ្លាំងចំពោះជីវិតនោះ មនុស្សបែបនេះនៅក្នុងចិត្តពោរពេញដោយថាមពល និងការដឹងគុណចំពោះលាភសំណាងតូចតាចដែលបានកើតឡើងនៅក្នុងជីវិតនាង ហើយបើជួបរឿងដែលខ្លួនមិនសមបំណងក៏គ្មានការត្អួញត្អែរដែរ នាងនឹងប្រើស្នាមញញឹមប្រឈមមុខនឹងជីវិត ដូច្នេះជីវិតប្រាកដជាអាចតបស្នងសំណាងដល់រូបនាងវិញ។

D2eca2ea7cfcf3f103e5b345338f1478

ការផ្សាយពាណិជ្ជកម្ម

២. នារីដែលចេះយំនៅពេលដែលទប់លែងបាន

មានម្តាយជាច្រើនបានរស់នៅក្លាយទៅជាដែកថែក ឬស៊ីម៉ង់ដោយមិនដឹងខ្លួន មិនហ៊ានយំ មិនហ៊ានឈឺ មិនហ៊ានស្រែកប្រាប់អ្នកដទៃ ប៉ុន្តែយូរៗទៅនឹងគ្រាំគ្រាចិត្ត ផ្ទុះចេញមកនៅថ្ងៃណាមួយជាមិនខាន ដូច្នេះ ស្រ្តីដែលមានវាសនាល្អ សុទ្ធតែនៅពេលដែលខ្លួនទ្រាំមិនបាន ប្រើទឹកភ្នែកដើម្បីកាត់បន្ថយសម្ពាធ ព្រោះស្ត្រីដែលមិនចេះធ្វើឱ្យខ្លួនឯងលំបាក ទើបជាស្រ្តីដែលមានវាសនាល្អ។

ការផ្សាយពាណិជ្ជកម្ម

៣. ចេះលួចខ្ជិលហើយចេះផ្តល់សិទ្ធទៅឱ្យស្វាមី និងកូនៗ

មានស្រ្តីជាច្រើនក្រោយពីក្លាយទៅជាប្រពន្ធគេហើយ ស្របពេលនោះដែរ ក៏បានក្លាយទៅជាអ្នកម្តាយថ្មីរបស់ស្វាមីដោយមិនដឹងខ្លួន ជាពិសេសមានកូនរួចហើយ ក៏បានក្លាយទៅជានារីក្លាហានដោយមិនដឹងខ្លួនដែរ។ ដៃមួយធ្វើការងារផ្ទះ ដៃមួយចម្ហៀងទៀតពរកូន ប៉ុន្តែមុនពេលមិនទាន់រៀបការ អ្នកណាដែលមិនមែនជាព្រះនាងទៅ ម្តាយដែលចេះតែធ្វើអ្វីដោយខ្លួនឯង នឹងមានវាសនានឿយហត់អស់មួយជីវិត ប្រៀបមិនស្មើរៀនចេះផ្តល់សិទ្ធដល់ស្វាមី និងកូនៗឱ្យរីកចម្រើនដោយខ្លួនឯង ព្រោះភាពឯករាជ្យ និងសមត្ថភាពដែលធ្វើអ្វីដោយខ្លួនឯងសុទ្ធតែជាភាពខ្លាំងខ្លា ស្រ្តីបែបនេះកាន់តែមានសុភមង្គល។

ការផ្សាយពាណិជ្ជកម្ម

E2d0095141e75dc09148f3e91fa7be75

៤. ស្ត្រីដែលចេះម្ញ៉ិម៉្ញក់ ធ្វើខ្លួនជាទន់ខ្សោយ

ការផ្សាយពាណិជ្ជកម្ម

ជាពិសេសស្រ្តីដែលមានកូនប្រុស ត្រូវរៀនចេះម្ញ៉ិម្ញ៉ក់ និងធ្វើខ្លួនហាក់បីដូចជាទន់ខ្សោយ ទាំងនេះសុទ្ធតែជាវិធីសម្រាប់លើកទឹកចិត្តឱ្យកូនមានភាពលូតលាស់ មើលទៅដូចជាទន់ខ្សោយ តាមពិតទៅបែរជាផ្តល់ឱ្យមនុស្សប្រុសនូវភាពទទួលរ៉ាប់រងកាន់តែល្អជាងមុនទៀត គេអាចនៅក្នុងជីវភាពរស់នៅ តែងតែគិតដល់អ្នក ហើយមិនមែនចេះតែយល់ថា ប្រពន្ធខ្ញុំអ្វីក៏មិនធ្វើដែរ ! ការធ្វើខ្លួនដូចជាទន់ខ្សោយនេះ មិនមែនឱ្យអ្នកផ្ទះមើលស្រាលដល់អ្នកឡើយ ផ្ទុយមកវិញ រឹតតែឱ្យគេចេះថ្នាក់ថ្នមអ្នកថែរក្សាអ្នក ពីព្រោះដើមឡើយអ្នកគឺជាប្រពន្ធ និងម្តាយដ៏អស្ចារ្យ អ្នកមានតម្លៃទទួលបានការស្រលាញ់ និងការការពារពីស្វាមី។

៥. ស្រ្តីដែលចេះចាយលុយ

ការផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្នស្ត្រីជាច្រើន ឱ្យតែដើរផ្សារ ភាគច្រើនសុទ្ធតែទិញរបស់ដែលជាតម្រូវការគ្រួសារ មានការត្បិតត្បៀតចំពោះខ្លួនឯង ចេះតែយំប្រាប់កូនថាខ្លួនគ្មានប្រាក់ច្រើនទេ យូរៗទៅ កូនក៏រៀនចេះ ម៉ៅស្វិតដែរ ហើយកូនក៏មិនអាចទទួលបានការអប់រំផ្នែកហិរញ្ញវត្ថុបានល្អ ដោយយល់ថាខ្លួនគ្មានសិទ្ធទទួលបាន។ ចំពោះអ្នកដែលចូលចិត្តយកខ្លួនឯងមកពលី សុខចិត្តឱ្យខ្លួនឯងហត់ស្លាប់ ក៏មិនព្រមចំណាយប្រាក់មកប្តូរពេលវេលាដែរ គ្រួសារទាំងមូលក៏ហត់ទៅតាមហ្នឹង។ ស្រ្តីដែលចេះចាយលុយ មិនមែនបានន័យថាចាយលុយផ្តេសផ្តាសទេ ប៉ុន្តែដឹងថាគួរតែចាយលុយយ៉ាងដូចម្តេច ទើបធ្វើឱយគ្រួសារមានភាពសុខដុម ស្រ្តីបែបនេះទើបមានវាសនាល្អ។

91e44d6ed3c9bda8c07bdfa299532ef0

ការផ្សាយពាណិជ្ជកម្ម

៦. ស្រ្តីដែលបោះបង់ការទាមទារខ្លួនក្លាយជាម្តាយដ៏ល្អ

មានអ្នកម្តាយខ្លះតែងតែបន្ទោសខ្លួនឯង ដូចជាយល់ថាទឹកដោះខ្លួនមិនគ្រប់ ហើយយកម្សៅទឹកដោះគោមកជំនួស ក្នុងចិត្តចេះតែយល់ថាមិនគប្បីនឹងកូន ពេលដែលកូនមិនប្រយ័ត្ន ហើយត្រូវរបួស យល់ថាខ្លួនគ្មានសមត្ថភាព រាល់ថ្ងៃសង្ឃឹមថាខ្លួនអាចធ្វើជាម្តាយដ៏ឥតខ្ចោះម្នាក់ ឱ្យតែមានបញ្ហាអ្វី គឺតែងតែបន្ទោសខ្លួនឯង តូចចិត្តនឹងខ្លួនឯង ស្រី្តបែបនេះនៅក្នុងការចិញ្ចឹមបីបាច់កូន គឺមិនអាចដកឃ្លាឆ្ងាយបាននោះទេ ភិតភ័យមិនដឹងថាធ្វើអ្វីល្អនោះឡើយ ពិបាកចិត្តដល់ថ្នាក់គេងមិនលក់បក់មិនល្អើយ។ ចង់កំដរកូនឱ្យធំធាត់ ក្នុងចិត្តត្រូវមានក្តីស្រលាញ់ បោះបង់ការចង់ធ្វើជាម្តាយដ៏ល្អឥតខ្ចោះនេះទៅ ធ្វើជាម្តាយសាមញ្ញម្នាក់ ទើបអាចទទួលបានការសោយសុខដ៏រីករាយ និងសុភមង្គល។

៧. ជាស្រ្តីដែលស្រលាញ់ខ្លួនឯង

អ្នកម្តាយដែលមានការពលីយល់ថា ខ្ញុំរស់នៅមិនស្រួល ខ្ញុំរងការឈឺចាប់ ខ្ញុំធ្វើការងារច្រើន សុទ្ធតែដើម្បីឱ្យអ្នកទាំងអស់គ្នាល្អ ដូច្នេះនៅក្នុងចិត្តស្រ្តីទាំងនេះចេះតែគិតថា “ខ្ញុំធ្វើអ្វីគ្រប់យ៉ាងសុទ្ធតែដើម្បីអ្នកទាំងអស់គ្នា”។ ដូច្នេះមនុស្សស្រ្តីម្នាក់ដើម្បីតែគ្រួសារបានបោះបង់ខ្លួនឯង និងមិនស្រលាញ់ខ្លួនឯង រស់នៅរងការឈឺចាប់មិនឈប់ ម្តេចនឹងអាចស្គាល់សុភមង្គលបានទៅ តាមពិតទៅ ស្ត្រីដែលមានវាសនាល្អជាច្រើន គាត់រៀងមានចិត្តអាត្មានិយាមបន្តិច ហើយខ្លួនគេផ្ទាល់ក៏មានដែនកំណត់ និងការតស៊ូផងដែរ ស្រលាញ់ខ្លួនឯង ទើបអាចរឹតតែស្រលាញ់អ្នកផ្ទះ ស្រ្តីបែបនេះទើបមានវាសនាល្អ។

និយាយទៅ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ស្រី្តដែលមានសុភមង្គល និងវាសនាល្អ ឬអត់ សុទ្ធតែខ្លួនជាអ្នកកំណត់ បើអ្នកចេះស្រលាញ់ខ្លួនឯង វាសនាប្រាកដជាល្អ តែបើសូម្បីតែខ្លួនឯងក៏អ្នកមិនស្រលាញ់ផងនោះ តើអ្នកណាអាចមកស្រលាញ់អ្នកបានទៅ សង្ឃឹមថាស្រ្តីគ្រប់រូបអាចរស់នៅក្នុងរូបភាពដែលខ្លួនចង់បាន រៀនចេះស្រលាញ់ខ្លួនឯង ទើបអាចកាន់តែស្រលាញ់មនុស្សដែលនៅក្បែរខ្លួនអ្នកបាន៕

https://worldaas.com/ ប្រែសម្រួល ៖ Mythical Bird

ការផ្សាយពាណិជ្ជកម្ម