
រឿងទាំង ៥ យ៉ាង ហាមនិយាយប្រាប់អ្នកដទៃផ្ដេសផ្ដាស
ស្ថិតក្នុងទំនាក់ទំនង ទាមទារឱ្យមានភាពស្មោះត្រង់ ជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក។ តែយ៉ាងណាក៏ដោយ ជាមួយនឹងរឿងខ្លះ បើទោះជាស្ថិតក្នុងទំនាក់ទំនងស្អិតរមួត ល្អូកល្អើនយ៉ាងណាក៏ដោយ ក៏យើងមិនគួរនិយាយប្រាប់គេនោះដែរ … ។ យ៉ាងណាមិញ រឿងទាំង ៥ ខាងក្រោមនេះ អាចថា វាមិនមែនជារឿងអាថ៌កំបាំង ឬយើងចង់លាក់បាំងនរណាម្នាក់ ឬមនុស្សជិតស្និទ្ធនោះឡើយ គ្រាន់តែយើងមិនគួរនឹងនិយាយប្រាប់គេតែប៉ុណ្ណោះ ជាពិសេសគឺ មនុស្សដែលស្គាល់មិនច្បាស់ ឬទើបតែស្គាល់គ្នាថ្មីៗ ក៏មានមនុស្សដែលស្គាល់គ្នាយូរយារមួយចំនួន ក៏មិនគួរប្រាប់គេដែរ។ ១. អំពើល្អ និងបុណ្យកុសលដែលយើងបានសាង អំពើល្អ ឬបុណ្យដែលយើងធ្វើ មិនមែនជាដើម្បីតែបង្អួត សម្ញែងយកមុខមាត់នោះឡើយ…




















