
ម្នាក់ឯងហ្នឹងហើយ សប្បាយចិត្ត វាគ្រាន់តែជាពាក្យលួងចិត្ត សម្រាប់មនុស្សដែលមិនធ្លាប់មានគ្នាយល់ចិត្តតែប៉ុណ្ណោះ
មនុស្សជាច្រើនតែងតែនិយាយថា នៅម្នាក់ឯងហ្នឹងហើយសប្បាយចិត្ត យកសង្សារ ឬរៀបការនាំតែគ្រាំចិត្ត ស្អិតទ្រូង ឈឺក្បាលដោយសារគេ … វាក៏ត្រូវម្យ៉ាងដែរ នៅម្នាក់ឯងមិនបាច់គិតខ្វល់អ្វីច្រើន មានសេរីភាព ចង់ទៅណាគឺទៅហ្នឹង ចង់ញុំាអីក៏ញុំាហ្នឹង មិនពិបាកច្រើន អ្វីដែលសំខាន់គឺ មិនហត់នឹងផ្គាប់ចិត្តអ្នកណា។ តែត្រង់ចំណុចនេះ គឺអាចមកពីមនុស្សម្នាក់ហ្នឹងកំពុងតែងប់ងល់ជាមួយនឹងជីវិតដែលមានសេរីភាព ជីវិតដែលរស់នៅម្នាក់ឯង មិនដែលធ្លាប់ទទួលបានអារម្មណ៍កក់ក្ដៅពីមនុស្សដែលខ្លួនស្រឡាញ់ ឬអាចនិយាយបានថា មកពីជីវិតគេ មិនដែលទទួលបានការថ្នាក់ថ្នមពីអ្នកណា កន្លងមក គឺជួបតែមនុស្សដែលមិនចេះយល់ចិត្ត គឺប្រទះតែមនុស្សដែលធ្វើឱ្យគេហត់គំនិត គិតខ្វល់ខ្វាយតែប៉ុណ្ណោះ។ តើអ្នកដឹងទេថា ការដែលប្រើជីវិតនៅម្នាក់ឯង និងជីវិតដែលមានមនុស្សយល់ចិត្ត វាខុសគ្នាកម្រិតណា? ១. អ្នកនៅលីវ…




















