រឿងទាំង ៥ យ៉ាង ហាមនិយាយប្រាប់អ្នកដទៃផ្ដេសផ្ដាស

New Copy
ការផ្សាយពាណិជ្ជកម្ម

ស្ថិតក្នុងទំនាក់ទំនង ទាមទារឱ្យមានភាពស្មោះត្រង់ ជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក។ តែយ៉ាងណាក៏ដោយ ​ជាមួយនឹងរឿងខ្លះ បើទោះជាស្ថិតក្នុងទំនាក់ទំនងស្អិតរមួត ល្អូកល្អើនយ៉ាងណាក៏ដោយ ក៏យើងមិនគួរនិយាយប្រាប់គេនោះដែរ … ។ យ៉ាងណាមិញ រឿងទាំង ៥ ខាងក្រោមនេះ អាចថា វាមិនមែនជារឿងអាថ៌កំបាំង ឬយើងចង់លាក់បាំងនរណាម្នាក់ ឬមនុស្សជិតស្និទ្ធនោះឡើយ គ្រាន់តែយើងមិនគួរនឹងនិយាយប្រាប់គេតែប៉ុណ្ណោះ ជាពិសេសគឺ មនុស្សដែលស្គាល់មិនច្បាស់ ឬទើបតែស្គាល់គ្នាថ្មីៗ ក៏មានមនុស្សដែលស្គាល់គ្នាយូរយារមួយចំនួន ក៏មិនគួរប្រាប់គេដែរ។

១. អំពើល្អ និងបុណ្យកុសលដែលយើងបានសាង

ការផ្សាយពាណិជ្ជកម្ម

អំពើល្អ ឬបុណ្យដែលយើងធ្វើ មិនមែនជាដើម្បីតែបង្អួត សម្ញែងយកមុខមាត់នោះឡើយ ពាក្យថាអំពើល្អ គឺធ្វើចេញពីចិត្ត ធ្វើដោយបេះដូងបរិសុទ្ធ និងធំទូលាយ ដោយមិនខ្វល់ថាអ្នកណាបានឃើញ ឬមិនឃើញនោះឡើយ ហើយបុណ្យដែលយើងធ្វើទៅ គឺធ្វើដើម្បីមនុស្សដែលយើងចង់ជួយ មិនបាច់មានអ្នកណាដឹង ត្រឹមយើងខ្លួនឯងបានដឹងថា យើងបានធ្វើល្អ យើងល្អជ្រះថ្លា សប្បាយចិត្ត ហើយអ្នកដែលបានទទួល គេក៏ទទួលដោយសេចក្ដីអំណរ នោះហើយជាបុណ្យពិត។

អំពើល្អ គេមិនមែនធ្វើនៅតែនឹងមុខ Camara បុណ្យ ក៏គេមិនមែនធ្វើ ដើម្បីយកមកបង្អួតអ្នកណានោះដែរ … មនុស្សដែលល្អពិតប្រាកដ គឺល្អចេញពីចិត្តខាងក្នុង ហើយបុណ្យនោះទៀតសោត គេក៏ធ្វើឡើងដើម្បីសេចក្ដីសុខផ្លូវចិត្ត ដោយមិនគិតខ្វល់ថាអ្នកណាដឹង ឬមិនដឹង រឹតតែមិនមែនធ្វើដើម្បីចង់បានគុណស្រ័យ ការតបស្នងអ្វីមកវិញនោះដែរ។

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ផែនការជីវិតទៅថ្ងៃអនាគត

ច្បាស់ណាស់ថា បើមិនមែនជាដៃគូការងារ មិនមែនជាមិត្តរួមអាជីព ផែនការអនាគតទាំងប៉ុន្មាន យើងមិនគួរនិយាយប្រាប់គេនោះទេ។ ការដែលយើងមិននិយាយ ក៏មិនមែនមានន័យថា យើងចិត្តចង្អៀត លាក់បាំងអ្វីនោះដែរ ប៉ុន្តែរឿងផែនការជីវិត និងអនាគត មិនគយរឱ្យអ្នកណាដឹងនោះឡើយ … ព្រោះថា មនុស្សខ្លះ ច្រណែនឈ្នានីស គេមិនចង់ឱ្យយើងល្អទេ ដូច្នេះ ពេលដែលគេបានដឹងពីផែនការយើងហើយ គេអាចនឹងលួចគម្រោងយើងទៅក៏ថាបាន។ ក៏មានមនុស្សខ្លះទៀត បានដឹង បានឮហើយ បែរជាពេបជ្រាយ សើចចំអក ជាន់ពន្លិចយើងក៏មានដែរ។ ដូច្នេះហើយ យើងក៏មិនគួរនិយាយពីគម្រោងនៃជីវិត និងផែនការអនាគតទៅប្រាប់នរណាម្នាក់ផ្ដេសផ្ដាសនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

៣. បញ្ហាផ្ទាល់ខ្លួន និងរឿង ឬជម្លោះក្នុងគ្រួសារ

អ្នកណាៗក៏មានបញ្ហាផ្ទាល់ខ្លួន ហើយក្នុងគ្រួសារណាក៏មានរឿងរកាំរកូស និងជម្លោះ សុទ្ធតែចៀសមិនផុត។ តែយ៉ាងណាក៏ដោយ មិនថាអ្នកលំបាក ហត់នឿយយ៉ាងណាទេ ក៏មិនគួរត្អូញត្អែរពីការលំបាករបស់ខ្លួនឱ្យអ្នកណាបានដឹង រឹតតែមិនគួរទួញសោក ឱ្យអ្នកដទៃ ឃើញថាអ្នកទន់ជ្រាយនោះដែរ។ លើសពីនេះ រឿងនៅក្នុងគ្រួសារ បើទោះជាមានបញ្ហា ឈ្លោះទាស់យ៉ាងណា ក៏មិនគួរទៅរកអ្នកដទៃឱ្យជួយ ឬទៅនិយាយហែកកេរ្តិ៍ក្នុងផ្ទះ ឱ្យអ្នកណាស្ដាប់នោះដែរ។

ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះ ដឹងឮរឿងយើងច្រើន ក៏យកទៅនិយាយដើមបន្ត មិនស្រួលក៏បញ្ចេញបញ្ជូល ថែមល្បោយ ថែមគ្រឿងទៅវិញ។ ក៏មានអ្នកខ្លះទៀត ដឹងរឿងយើងហើយសើចចំអក សប្បាយអរ ព្រោះគេចង់តែឃើញយើងជួបទុក្ខតែប៉ុណ្ណោះ។ ហើយក្នុងនោះ ក៏មានមនុស្សខ្លះ គេមិនសប្បាយនឹងស្ដាប់យើងត្អូញត្អែរ ដ្រាម៉ានោះឡើយ ហើយអ្នកខ្លះ គេក៏គ្មានពេលមកស្ដាប់រឿងយើងនោះដែរ។ ដូច្នេះហើយ កុំទៅរំខានគេ កុំទៅត្អូញត្អែរឱ្យគេឮ នាំតែគេសើច ពេបជ្រាយតែប៉ុណ្ណោះ។

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. ទ្រព្យដែលអ្នកមាន និងចំណូលដែលរកបាន

ការផ្សាយពាណិជ្ជកម្ម

មានប៉ុនណាក៏ដោយ ហើយរកបានច្រើនយ៉ាងណាក៏ដោយ កុំចេះតែឱ្យអ្នកដទៃដឹងច្រើនពេក មនុស្សសម័យនេះ ល្អតែនៅនឹងមុខ តែក្រោយខ្នងយើង គេមិនចង់ឃើញយើងមានបានជាងគេនោះទេ។ ម្យ៉ាងទៀត មនុស្សដែលអួតសម្ញែងរឿងទ្រព្យ ​​​ក្អាកក្អាយនឹងលុយដែលរកបាន គេហៅថាមនុស្សល្ងង់ ព្រោះមនុស្សឆ្លាត គេមិននិយាយរឿងទ្រព្យឱ្យអ្នកដទៃបានដឹង រឹតតែមិនបញ្ចេញថា គេរកបានប៉ុណ្ណេះ ឬប៉ុណ្ណោះ គេមានតែសម្ងំៗ ធ្វើអន់ ធ្វើអត់ ទើបទ្រព្យសល់ អួតពេក ចោរមើលងាយ អួតពេក មនុស្សជុំវិញជ្រេញ សុខចិត្តថា មានមិនខ្វះ ទោះមិននិយាយ តែត្រូវការប៉ុនណា គឺមានប៉ុណ្ណឹង សុខកាយ សប្បាយចិត្ត ​សម្បូរសប្បាយក្នុងផ្ទះគឺបានហើយ។

៥. រឿងទាំងអស់ដែលយើងបានឮ

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលនិយាយគ្រប់រឿងដែលបានដឹង គេហៅថាមនុស្សល្ងង់ មនុស្សខ្លះ ថែមទាំងនិយាយសូម្បីែរឿងដែលដឹងមិនច្បាស់។ ត្រូវចាំថា រឿងដែលអ្នកបានដឹង និងឮទាំងអស់ មិនប្រាកដថា ជារឿងពិត ឬជារឿងល្អនោះឡើយ ដូច្នេះហើយ កុំចេះតែនិយាយស្ដីផ្ដឹសផ្ដាស ព្រោះមានរឿងខ្លះ យើងមិនគួរនិយាយ រឿងខ្លះទៀត គឺមិនសមនឹងនិយាយ។

មនុស្សដែលចេះរក្សាមាត់ រក្សាការសម្ងាត់ ទើបជាមនុស្សឆ្លាត ​ត្រូវចាំ មុននឹងនិយាយអ្វីមួយ ត្រូវគិតឱ្យបានល្អិតល្អន់ ហើយត្រូវមើលទឹកមុខ និងមនុស្សដែលអ្នកកំពុងតែនិយាយទៅកាន់ទេ ក៏ត្រូវតែមើលលើពេលវេលា និងកាលៈទេសៈផងដែរ។ ហើយកុំភ្លេចពាក្យស្លោកមួយឃ្លាថា « គ្រោះ រមែងកើតព្រោះតែមាត់ » ចងចាំមួយឃ្លាហ្នឹង ទើបអ្នកមិនខុសព្រោះតែពាក្យសម្ដី៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម