Vireak007

ជ្រើសរើសសត្វមួយ ដើម្បីដឹងពីស្ថានភាព និងវិធីដោះស្រាយការលំបាកនាពេលអនាគត
ប្លែកៗ

ជ្រើសរើសសត្វមួយ ដើម្បីដឹងពីស្ថានភាព និងវិធីដោះស្រាយការលំបាកនាពេលអនាគត

វាមិនមែនជារឿងអាថ៌កំបាំងទេដែលការជ្រើសរើសរបស់អ្នកអាចប្រាប់រឿងគួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីខ្លួនរបស់អ្នក។ មើលទៅភ្នែករបស់សត្វនិមួយៗនៅក្នុងរូបភាព ហើយជ្រើសរើសយកសត្វដែលទាក់ទាញចិត្តអ្នកបំផុត។ ជម្រើសរបស់អ្នកនឹងជួយអ្នកឱ្យគិតអំពីស្ថានភាពជីវិតលំបាកៗដែលអ្នកប្រឈមមុខហើយវាក៏នឹងជួយអ្នកឱ្យរកវិធីចេញពីស្ថានភាពទាំងនេះបានផងដែរ។ ដូច្នេះសូមធ្វើការជ្រើសរើសសត្វមួយ ហើយអាចនូវជម្រើសរបស់អ្នក: ក. សត្វឆ្មា ឆ្មាគឺជាសត្វឯករាជ្យ ព្រមទាំងអាចមើលឃើញធ្លុះការពិតនៅពីក្រោយវាំងននខ្មៅនៃការបោកប្រាស់។ សត្វឆ្មាត្រៀមខ្លួនជួយក្នុងស្ថានភាពគ្រោះថ្នាក់នៅពេលដែលការភូតភររបស់អ្នកដទៃមកលើអ្នក ហើយនឹងជួយអ្នកមើលធ្លុះការពិត។ អ្នកក៏ត្រូវតែលាក់រឿងខ្លះពីមនុស្សចម្លែកព្រោះនៅក្បែរខ្លួនរបស់អ្នកមានមនុស្សដែលចាំច្រណែនលើអ្នក ដូច្នេះហើយសូមកុំបង្ហាញការពិតទាំងអស់របស់អ្នកខ្លាំងពេក។ ខ. សេះបង្កង់ សត្វនេះមានលក្ខណៈឯករាជ្យណាស់ទោះបីវាមើលទៅរម្យទម ប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចក្លាយជាសត្វចិញ្ចឹមបានដែរ។ សេះបង្កង់ចូលចិត្តរក្សាភាពប្លែក រស់នៅជាហ្វូងក្នុងបរិយាកាសដែលសមស្របនឹងខ្លួនរបស់ពួកវា។ បើសិនជាអ្នកជ្រើសរើសយកសេះបង្កង់បានន័យថាអ្នកបានឆ្លងកាត់រយៈពេលមួយដែលអ្នកត្រូវស្វែងរកមនុស្សដែលមានការផ្តោតអារម្មណ៍ស្រដៀងគ្នានឹងអ្នក។ ឈប់ធ្វើខ្លួនឯងឲ្យឯកោ ឈប់នៅឆ្ងាយពីអ្នកដទៃ! ដល់ពេលដែលអ្នកត្រូវចេញពីស្រមោល ហើយបង្កើតទំនាក់ទំនងសង្គមជាមួយមនុស្សជុំវិញខ្លួន នោះអ្នកនឹងមានអារម្មណ៍រីករាយ សប្បាយចិត្ត។ គ. សត្វទីទុយ សត្វទីទុយញាណពិសេសល្អឥតខ្ចោះ។ វាអាចដឹងបានពីស្ថានភាពប្លែកៗដែលសត្វ ឬមនុស្សមិនចាប់អារម្មណ៍។…

អត្ថប្រយោជន៍ ១០ យ៉ាងនឹកស្មានមិនដល់របស់គ្រាប់ជី ចំពោះសុខភាពរាងកាយបើសិនអ្នកញ៉ាំរាល់ថ្ងៃ
សុខភាព

អត្ថប្រយោជន៍ ១០ យ៉ាងនឹកស្មានមិនដល់របស់គ្រាប់ជី ចំពោះសុខភាពរាងកាយបើសិនអ្នកញ៉ាំរាល់ថ្ងៃ

គ្រាប់ជីផ្ទុកទៅដោយសារធាតុចិញ្ចឹម និងផ្តល់អត្ថប្រយោជន៏ផ្សេងៗដល់សុខភាព។ វាផ្ទុកទៅដោយសារធាតុចិញ្ចឹមខ្ពស់ ហើយមានផ្ទុកកាឡូរីទាប។ វាអាចត្រូវបានគេចាត់ទុកថា ជាអាហារជំនួយសុខភាពបំផុតនៅលើពិភពលោក។ គ្រាប់ជី​បានផ្តល់​អត្ថប្រយោជន៏​សំខាន់​ដល់ទាំង​រាងកាយ និងខួរក្បាល។ គ្រាប់ជីជួយកាត់បន្ថយកម្តៅក្នុងរាងកាយ, ជួយព្យាបាលជំងឺទឹកនោមផ្អែម, ជំងឺទល់លាមក, ឡើង​ជាតិ​អាស៊ីត និងធ្វើឲ្យស្បែកមានសុខភាពល្អ។ គ្រាប់ជីផ្ទុកទៅដោយអាស៊ីតអាល់ហ្វា-លីណូឡេនិច ដែលអាច​ជួយជម្រុញ​ដល់កោសិកា​រំលាយ​ជាតិខ្លាញ់​ក្នុងប្រព័ន្ធរំលាយ​អាហារ។ ក្រៅពីវាបានផ្តល់អត្ថប្រយោជន៏ជាច្រើនដល់សុខភាព តែវាក៏អាចមានប្រសិទ្ធិភាពព្យាបាលបញ្ហាទាក់ទងនឹងស្បែក។ វត្តមាន​នៃវីតាមីន​ក្នុងគ្រាប់ជីអាចជួយរក្សាសុខភាពសក់ និងស្បែក។ 1. លើកកម្ពស់សុខភាពឆ្អឹងឱ្យកាន់តែប្រសើរឡើង គ្រាប់ជីគឺសំបូរទៅដោយសារធាតុរ៉ែផ្សេងៗដែលត្រូវបានគេស្គាល់ដោយសារតួនាទីរបស់ពួកវាចំពោះសុខភាពឆ្អឹងនិងកាល់ស្យូមជាពិសេស។ គ្រាប់ជី ២៥ ក្រាមមានផ្ទុកកាល់ស្យូម ១៥៧ មីលីក្រាមដែលលើសពីបរិមាណកាល់ស្យូម ១០០ មីលីលីត្រនៃទឹកដោះគោ។ 2. ថែរក្សាសុខភាពធ្មេញ វាជាកាល់ស្យូមដែលដើរតួយ៉ាងសំខាន់និងជួយឱ្យឆ្អឹងរឹងមាំដែលទ្រទ្រង់សុខភាពមាត់ធ្មេញបានល្អ។…

ទទួលបានប្រយោជន៍សុខភាពជាច្រើនមុខចំពោះរាងកាយរបស់អ្នក ប្រសិនបើអ្នកទទួលទានតែខ្ញីរាល់ថ្ងៃ
សុខភាព

ទទួលបានប្រយោជន៍សុខភាពជាច្រើនមុខចំពោះរាងកាយរបស់អ្នក ប្រសិនបើអ្នកទទួលទានតែខ្ញីរាល់ថ្ងៃ

ខ្ញីគឺជាជាអាហារដ៏ល្អសម្រាប់សុខភាព។ ទោះបីជាវាត្រូវបានដាំដុះនៅទ្វីបអាស៊ីហើយវាចំណាយពេលដល់ទៅ ១០ ខែដើម្បីប្រមូលផល ប៉ុន្តែខ្ញីគឺត្រូវបានផ្គត់ផ្គង់គ្រប់គ្រាន់នៅលើទីផ្សារ។ ជាការពិតអ្នកឯកទេសកាន់តែច្រើនឡើង ៗ ណែនាំឱ្យទទួលទានខ្ញីជារៀងរាល់ថ្ងៃជាពិសេសក្នុងទម្រង់ជាតែក្តៅព្រោះវាមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់យើង។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ខ្ញីចំពោះសុខភាពរបស់យើងទាំងអស់គ្នា។ 1. ការពារអ្នកពីជំងឺបេះដូង © depositphotos.com ខ្ញីត្រូវបានគេស្គាល់ក្នុងចំណោមអ្នកស្រាវជ្រាវដែលមានសមត្ថភាពការពារជំងឺបេះដូង។ អត្ថប្រយោជន៍សម្រាប់បេះដូងមួយចំនួនរួមមានការថយចុះកូលេស្តេរ៉ុលអាក្រក់ ការកើនឡើងនូវកូលេស្តេរ៉ុលល្អ និងការថយចុះសម្ពាធឈាម។ 2. ជួយអ្នកគ្រប់គ្រងទម្ងន់ © depositphotos.com អារម្មណ៍ចង់ញ៉ាំរៀងរាល់ ៥ វិនាទីអាចជាហេតុផលមួយដែលអ្នកមិនអាចគ្រប់គ្រងទម្ងន់របស់អ្នកបាន ហើយការញ៉ាំតែខ្ញីអាចជួយអ្នកបាន។ ការសិក្សាបានរកឃើញថាភាពហិររបស់ខ្ញីអាចជួយកាត់បន្ថយចំណង់ឃ្លាន ក៏ដូចជាការញ៉ាំចំណីអាហារ ហើយវាមានសមត្ថភាពធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបាន។ 3. ជួយអ្នកគ្រប់គ្រងជាតិស្ករក្នុងឈាម © depositphotos.com អ្នកប្រហែលជាបានដឹងហើយថាជាតិស្ករក្នុងឈាមខ្ពស់បណ្តាលឱ្យមានជម្ងឺទឹកនោមផ្អែម ហើយប្រសិនបើវាជាជម្ងឺទឺកនោមផ្អែមប្រភេទទី ២…

គួរដឹងគ្រប់គ្នា! របៀបនៃការគេង ជះឥទ្ធិពលដល់បញ្ហាសុខភាពរបស់អ្នក
សុខភាព

គួរដឹងគ្រប់គ្នា! របៀបនៃការគេង ជះឥទ្ធិពលដល់បញ្ហាសុខភាពរបស់អ្នក

ជាមធ្យមមនុស្សយើងចំណាយពេល ២៥ ឆ្នាំក្នុងជីវិតនៃការគេង។ នេះគឺចាំបាច់ណាស់ ពីព្រោះការសម្រាកឱ្យបានត្រឹមត្រូវគឺចាំបាច់សម្រាប់សុខុមាលភាពទូទៅរបស់មនុស្សយើង។ ការគេងឱ្យបានល្អត្រឹមត្រូវមានអត្ថប្រយោជន៍ជាច្រើន – វាមិនត្រឹមតែធ្វើឱ្យរាងកាយមានភាពរស់រវើកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខួរក្បាលធ្វើការបានល្អប្រសើរបំផុតផងដែរ។ យើងទាំងអស់គ្នាដឹងថាពេលវេលាពិតជាមានតម្លៃណាស់ ដូច្នេះវាមានសារៈសំខាន់បំផុតដែលត្រូវចំណាយពេលវេលាគេងឱ្យបានត្រឹមត្រូវល្អ។ យោងតាមគេហទំព័រ Brightside ផ្តល់ជូនអ្នកនូវការវិភាគដ៏ស៊ីជម្រៅនៃទីតាំងគេងផ្សេងៗដើម្បីជួយអ្នកជ្រើសរើសឱ្យបានត្រឹមត្រូវសម្រាប់ខ្លួនអ្នក។ គេងក្នុងទីតាំងផ្ងារត្រង់ © Depositphotos ការគេងក្នុងទីតាំងផ្ងាររបស់អ្នកដោយដៃរបស់អ្នកទាំងសងខាងដាក់តម្រង់ចុះ។ ឥរិយាបថនេះស្រដៀងទៅនឹងទីតាំង Savasana ដែលបង្កើតក្នុងការហាត់យូហ្គា។ ត្រូវបានគេស្គាល់ផងដែរថាជាទីតាំងដូចទាហាន វាត្រូវបានអ្នកជំនាញនិយាយថាមានអត្ថប្រយោជន៍សុខភាពជាច្រើន។ គុណសម្បត្តិ៖ -ទីតាំងល្អឥតខ្ចោះដើម្បីសម្រួលឆ្អឹងខ្នង ក និងដៃ។ -ជួយកែលម្អឥរិយាបថទាំងមូល។ -កាត់បន្ថយការចាល់អាស៊ីត។ -ជួយថែរក្សាដើមទ្រូង។ -ព្យាបាលការគេងមិនលក់។ -កាត់បន្ថយឱកាសនៃការឈឺក្បាល។ -ការពារស្នាមជ្រួញលើផ្ទៃមុខ។…

ធ្លាប់ឆ្ងល់ទេ! មានអ្វីកើតឡើងចំពោះជាតិខ្លាញ់របស់យើង នៅពេលដែលយើងស្រកទម្ងន់
សេដ្ឋកិច្ច

ធ្លាប់ឆ្ងល់ទេ! មានអ្វីកើតឡើងចំពោះជាតិខ្លាញ់របស់យើង នៅពេលដែលយើងស្រកទម្ងន់

របបអាហារ និងការខិតខំហាត់ប្រាណបានក្លាយជាការពេញនិយមយ៉ាងខ្លាំងដែលយ៉ាងហោចណាស់មានមនុស្សចំនួន ៤៣% បាននិយាយថា ធ្វើការតមអាហារជាក់លាក់មួយកកន្លងមក។ ទោះយ៉ាងណាមនុស្សភាគច្រើនមិនបានដឹងថា តើមានអ្វីកើតឡើងចំពោះជាតិខ្លាញ់នៅក្នុងខ្លួនរបស់យើង នៅពេលដែលយើងស្រកទម្ងន់នោះទេ។ តាមពិតទៅវិធីដែលយើងកំចាត់ជាតិខ្លាញ់ក្នុងខ្លួនរបស់យើងក៏ជាអាថ៌កំបាំងមួយសម្រាប់ក្រុមគ្រូពេទ្យដ៏ធំមួយផងដែររហូតមកដល់ពេលថ្មីៗនេះ។ បើយោងតាមគេហទំព័រ Bright Side បានចេញផ្សាយអំពីក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដែលបានរកឃើញថា នឹងមានអ្វីកើតឡើងចំពោះជាតិខ្លាញ់ដែលបានបាត់បង់នៅពេលដែលមនុស្សយើងស្រកទម្ងន់។ ជាតិខ្លាញ់ទាំងអស់មិនត្រូវបានបាត់បង់តាមរយៈការបន្ទោបង់នោះទេ ការយល់ខុសជាទូទៅមួយត្រូវបានសន្មតថាជាតិខ្លាញ់ក្នុងខ្លួនរបស់យើងទាំងអស់ត្រូវបានបាត់បង់តាមរយៈការបន្ទោបង់។ ប៉ុន្តែការសិក្សានេះបានបង្ហាញថាក្នុងជាតិខ្លាញ់ ១០ ក្រាមមានតែ ១,៥ ក្រាមប៉ុណ្ណោះដែលប្រែទៅជាទឹកហើយអាចបំលែងទៅជាទឹកនោម លាមក ឬវត្ថុរាវផ្សេងទៀត។ វាមិនបានប្រែទៅជាថាមពលទេ ទោះបីជាគ្រូពេទ្យខ្លះ អ្នកតមអាហារ និងគ្រូបង្ហាត់សម្រករាង ភាគច្រើននៅតែគិតថាជាតិខ្លាញ់ក្នុងរាងកាយប្រែទៅជាថាមពលក៏ដោយ ការយល់ច្រឡំនេះត្រូវបានបង្ហាញថាពិតជាមិនត្រឹមត្រូវរួចទៅហើយ។ តាមពិតថាមពលរបស់យើងគឺថេរតាមពេលវេលា ហើយមិនអាចត្រូវបានបន្ថែម ឬដកចេញ…

រឿង ៧ យ៉ាងសំខាន់ ៗ ដែលទឹកនោមរបស់អ្នក ព្យាយាមប្រាប់អំពីបញ្ហាសុខភាពរបស់អ្នក
សុខភាព

រឿង ៧ យ៉ាងសំខាន់ ៗ ដែលទឹកនោមរបស់អ្នក ព្យាយាមប្រាប់អំពីបញ្ហាសុខភាពរបស់អ្នក

វាស្តាប់ទៅដូចជាចម្លែកប៉ុន្តែរាល់ពេលដែលអ្នកទៅបង្គន់អ្នកមានឱកាសពិនិត្យសុខភាពរបស់អ្នក។ តាមរយៈការពិនិត្យមើលពណ៌នៃទឹកនោមរបស់អ្នក អ្នកអាចដឹងថារាងកាយរបស់អ្នកមានសុខភាពល្អ ឬក៏ចាំបាច់ត្រូវទៅជួបគ្រូពេទ្យ។ ស្តាប់មើលទៅហាក់ដូចជាងាយស្រួលមែនទេ? ឥឡូវនេះអ្នកគ្រាន់តែត្រូវការយល់ដឹងពីហេតុផលដែលអាចកើតមាន (ធ្ងន់ធ្ងរ ឬធម្មតា) នៅពីក្រោយពណ៌នីមួយៗរបស់ទឹកនោម។ យោងតាមគេហទំព័រ Bright Side បានស្រាវជ្រាវអំពីពណ៌ទឹកនោមដែលបង្ហាញពីសុខភាពរបស់យើង និងការណែនាំសម្រាប់អ្វីដែលអ្នកអាចធ្វើបាន។ តើអ្នកធ្លាប់ឃើញទឹកនោមរបស់អ្នកលេចចេញជាពណ៌មួយក្នុងចំណោមពណ៌ទាំងនេះទេ? ចង់ដឹងកាន់តែច្បាស់សូមអានដោយយកចិត្តទុកដាក់ទាំងអស់គ្នា៖ ពណ៌ទឹកក្រូច © Depositphotos ចំពោះថ្នាំប្រឆាំងនឹងការរលាកមួយចំនួន (Azulfidine) ថ្នាំព្យាបាលដោយប្រើគីមី និងថ្នាំបញ្ចុះលាមកដែលអាចបណ្តាលឱ្យមានពណ៌ទឹកក្រូច។ ការប្រើប្រាស់វីតាមីន B2 ឬ beta-carotene (ការ៉ុត) ក៏អាចជាហេតុផលដែរ។ ប្រសិនបើអ្នកមិនត្រូវបានប៉ះពាល់នឹងចំណុចណាមួយខាងលើទេ: – ញ៉ាំទឹកឱ្យបានច្រើន។ ការខះជាតិទឹកអាចបណ្តាលឱ្យទឹកនោមប្រមូលផ្តុំខ្ពស់និងប្រែប្រួលពីពណ៌លឿងចាស់ទៅពណ៌ទឹកក្រូច។…

អត្ថប្រយោជន៍ទាំង ១០ នៃការប្រើប្រាស់ស្រាបៀរ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង បានលឺ
សេដ្ឋកិច្ច

អត្ថប្រយោជន៍ទាំង ១០ នៃការប្រើប្រាស់ស្រាបៀរ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង បានលឺ

ជាធម្មតានៅពេលយើងបានលឺពាក្យថាស្រាបៀរយើងគិតភ្លាមៗ អំពីស្រាពណ៌មាសដែលមានពពុះពណ៌ស។ ហើយជាការពិតរឿងដំបូងដែលយើងគិតគឺថាតើវាល្អយ៉ាងណាចំពោះយើងទាំងអស់គ្នា។ យោងតាមគេហទំព័រ Brightside បានរកឃើញការប្រើប្រាស់ដែលមិនបានរំពឹងទុក និងអត្ថប្រយោជន៍ដ៏អស្ចារ្យនៃស្រាបៀរនេះ។ 1. ជួយបណ្តុះសក់របស់អ្នក និងលើកកម្ពស់កំណើនការរីកលូតលាស់របស់សក់ © pixabay ស្រាបៀរសំបូរទៅដោយវីតាមីន B និងជាតិស៊ីលីកុនដែលជាគ្រឿងផ្សំសំខាន់សម្រាប់សក់ដែលមានសុខភាពល្អ ហើយក៏ជួយជំរុញដល់ការលូតលាស់សក់ផងដែរ។ គ្រាន់តែចាក់ស្រាបៀរមួយកែវលើសក់របស់អ្នក ម៉ាស្សាឱ្យជ្រាប់ចូលទៅក្នុងស្បែកក្បាល ហើយទុករយៈពេល ៥ នាទី។ លាងជម្រះជាមួយទឹកត្រជាក់។ សក់របស់អ្នកនឹងភ្លឺរលោងឡើងវិញ។ 2. វាធ្វើឱ្យស្បែករបស់អ្នកតឹងណែន និងរលោង © pexels ស្រាបៀរមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារភាពចាស់នៃស្បែក។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺភេសជ្ជៈមានជាតិអាល់កុលនេះមានអត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀតគឺវាជួយជម្រុញសមត្ថភាពព្យាបាលស្បែករបស់អ្នកដោយខ្លួនឯង ជួយរឹតបន្តឹងស្បែក និងកាត់បន្ថយស្នាមជ្រីវជ្រួញតូចៗ។ សាកល្បងក្រែមលាបមុខនេះ៖ លាយស្រាបៀរ…

១២ បញ្ហាដែលលេចឡើងលើភ្នែក អាចប្រាប់អំពីបញ្ហាសុខភាពភ្នែក ដែលត្រូវតែយកចិត្តទុកដាក់បំផុត
សុខភាព

១២ បញ្ហាដែលលេចឡើងលើភ្នែក អាចប្រាប់អំពីបញ្ហាសុខភាពភ្នែក ដែលត្រូវតែយកចិត្តទុកដាក់បំផុត

ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សគ្រប់គ្នាមានអារម្មណ៍មិនសូវសុខស្រួលចំពោះភ្នែករបស់ពួកគេ។ ចំពោះពួកយើង ភាគច្រើនការសម្រាកនិងការគេងលក់ស្រួលគឺគ្រប់គ្រាន់ដើម្បីស្តារឱ្យភ្នែកបានសម្រាក ប៉ុន្តែក៏មានសញ្ញាមួយចំនួនដែលយើងមិនអាចព្រងើយកន្តើយបានទេ។ យោងតាមគេហទំព័រ Bright Side បានប្រមូលនូវរោគសញ្ញាចំនួន ១២ ដែលជាហេតុផលដើម្បីអ្នកយកចិត្តទុកដាក់ចំពោះភ្នែកក្នុងការទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ 1. ចំណុចពណ៌សនៅជុំវិញកូនក្រមុំភ្នែក © depositphotos នេះគឺជាបាតុភូតធម្មតាមួយក្នុងចំណោមមនុស្សដែលពាក់លែន ហើយក៏អាចជាសញ្ញានៃការឆ្លងមេរោគលើកញ្ចក់ភ្នែកផងដែរ។ សូម្បីតែការរងរបួសភ្នែកបន្តិចដែលបណ្តាលមកពីការពាក់កញ្ចក់ភ្នែកអាចបណ្តាលឱ្យមានការឆ្លងបែបនេះហើយបន្ទាប់មកទៅជាដំបៅភ្នែក។ អ្នកដែលពាក់លែនដែលផុតកំណត់ ឬកញ្ចក់លែនប្រចាំថ្ងៃជាយូរមកហើយ (រាប់បញ្ចូលទាំងពេលយប់) គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ 2. រង្វង់ពណ៌សជុំវិញរង្វង់កែវភ្នែក © depositphotos ភាគច្រើនជាសញ្ញានៃភាពចាស់ដែលមិនមែនជាហេតុផលគួរឱ្យព្រួយបារម្ភនោះទេ។ ប៉ុន្តែប្រសិនបើអាយុរបស់អ្នកនៅឆ្ងាយពីអាយុចូលនិវត្តន៍ រង្វង់ពណ៌សព័ទ្ធជុំវិញភ្នែកអាចបញ្ជាក់ពីកម្រិតកូលេស្តេរ៉ុលខ្ពស់ និងកំរិតនៃទ្រីគ្លីសេរីដដែលច្រើនតែមានន័យថាបង្កើនហានិភ័យនៃការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ 3. ភ្នែកក្រហម © depositphotos មូលហេតុនៃភ្នែកក្រហមអាចជាការគេងមិនគ្រប់គ្រាន់…

មានអ្វីកើតឡើងចំពោះរាងកាយរបស់អ្នក នៅពេលអ្នកឈប់ប្រើខោទ្រនាប់
សេដ្ឋកិច្ច

មានអ្វីកើតឡើងចំពោះរាងកាយរបស់អ្នក នៅពេលអ្នកឈប់ប្រើខោទ្រនាប់

សម្រាប់យើងភាគច្រើនការស្លៀកខោទ្រនាប់គឺជាទម្លាប់មួយដែលស្ទើរតែដូចជាការដកដង្ហើមទៅហើយ ចំពោះគំនិតដែលមិនស្លៀកពាក់ខោទ្រទាប់ស្តាប់ទៅដូចជាចម្លែក។ តាមពិតអ្នកពិតជាអាចទទួលបានអត្ថប្រយោជន៍ច្រើននៅពេលអ្នកសំរេចចិត្តឈប់ស្លៀកវា។ យោងតាមគេហទំព័រ Brightside បានរកឃើញលទ្ធផលគួរឱ្យភ្ញាក់ផ្អើលដែល​ Knongsrok ចង់ចែករំលែកជាមួយប្រិយមិត្តទាំងអស់គ្នា។ បង្កឱ្យមានការច្រាលអាស៊ីត សម្លៀកបំពាក់តឹង ដូចជាខោទ្រនាប់ អាចរុញពោះរបស់អ្នកឡើងដែលអាចបង្កើតសម្ពាធលើក្រពះរបស់អ្នក និងបង្កឱ្យមានការច្រាលអាស៊ីតដែលបណ្តាលឱ្យក្រហាយទ្រូង។ ទោះបីជាបញ្ហាសុខភាពនេះកើតមានជាទូទៅក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុ ២០-៣០ ឆ្នាំក៏ដោយក៏ការមិនស្លៀកខោទ្រនាប់អាចកាត់បន្ថយឱកាសនៃការចាល់ជាតិអាស៊ីត។ អ្នកនឹងមិនងាយឆ្លងរោគផ្សិតទេ មានបាក់តេរីមួយប្រភេទដែលអ្នកភាគច្រើនបានដឹងហើយ ឬក៏ប្រហែលជាធ្លាប់ជួប​បញ្ហាជាមួយវាផងដែរ។ បាក់តេរីនេះអាចត្រូវបានរកឃើញនៅលើស្ត្រី 20% ។ ទោះបីជាអ្នកខ្លះមិនដែលមានរោគសញ្ញាអ្វីក៏ដោយប្រសិនបើមានផលវិបាកកើតឡើងវាអាចបណ្តាលឱ្យមានការឆ្លងមេរោគផ្សិត។ ដោយសារតែសាច់ក្រណាត់រក្សាសំណើម និងបង្កើតជាកន្លែងល្អសម្រាប់បាក់តេរីលូតលាស់ ការសំរេចចិត្តមិនស្លៀកខោទ្រនាប់អាចជួយកាត់បន្ថយឱកាសនៃការឆ្លងមេរោគ។ អ្នកនឹងមានអារម្មណ៍សុខស្រួលជាងមុន ហើយវាក៏នឹងកាត់បន្ថយក្លិនមិនល្អ យើងគ្រប់គ្នាធ្លាប់ឆ្លងកាត់ការបែកញើសត្រង់តំបន់នេះ។ ជាតិសំណើមទាំងនេះជាប់លើខោក្នុងរបស់អ្នកដែលអាចបង្កើនជាក្លិនមិនល្អ។ ការមិនស្លៀកខោទ្រនាប់នឹងធ្វើឱ្យញើសហួតដែលនឹងមិនធ្វើឱ្យមានបញ្ហាក្លិនមិនល្អកើតឡើងទេ។ ប្រដាប់ភេទរបស់អ្នកនឹងមានសុវត្ថិភាពជាងមុន…

អ្នកមានឱកាសទៅវិស្សមកាល: តំបន់វាលខ្សាច់ នៅជនបទ តំបន់ភ្នំ និងឆ្នេរសមុទ្រ តើអ្នកជ្រើសរើសទៅណា?
ប្លែកៗ

អ្នកមានឱកាសទៅវិស្សមកាល: តំបន់វាលខ្សាច់ នៅជនបទ តំបន់ភ្នំ និងឆ្នេរសមុទ្រ តើអ្នកជ្រើសរើសទៅណា?

អ្នកមានឱកាសទៅវិស្សមកាលតើអ្នកជ្រើសរើសទៅវិស្សមកាលនៅកន្លែងណា: តំបន់វាលខ្សាច់ នៅជនបទ តំបន់ភ្នំ និងឆ្នេរសមុទ្រ ។ ជម្រើសរបស់អ្នកនឹងអាចដឹងពីដំណើរខ្សែជីវិត និងអត្តចរិតរបស់អ្នក។ 1. អ្នកបានជ្រើសរើសតំបន់វាលខ្សាច់ អ្នកជាមនុស្សស្ងាត់ស្ងៀម មិនសូវចេះមាត់កទេ តែក៏រ៉ូមែនទិកមិនណយឡើយ ហើយអ្វីដែលសំខាន់គឺ អ្នកជាមនុស្សមានអាថ៌កំបាំងច្រើនណាស់។ អ្នកហាក់ព្យាយាមលាក់នូវបញ្ហា ការលំបាកដែលខ្លួនបានជួប តែពេលអ្នកដទៃជួបទុក្ខ ឬបញ្ហា អ្នកតែងតែជួយរំលែកទុក្ខលំបាករបស់អ្នកជុំវិញខ្លួន។ អ្នកចូលចិត្តទីងងឹតច្រើនជាងទីភ្លឺ គឺមានន័យថា អ្នកចូលចិត្តសម្ងំនៅស្ងៀមស្ងាត់ ហើយតែងលាក់ខ្លួនក្នុងទីងងឹត នៅពេលដែលអ្នកមានបញ្ហា អ្នកកម្របង្ហាញភាពទន់ជ្រាយ ឬបញ្ហាឱ្យអ្នកផ្សេងបានដឹងណាស់ ពេលខ្លះ សូម្បីតែមនុស្សជិតស្និទ្ធបំផុត ក៏មិនដឹងថា អ្នកមានបញ្ហាអ្វីនោះដែរ។ 2.…

១៦ រូបភាពរស់រវើកនៃអច្ឆរិយៈធម្មជាតិ ដែលទាក់ទាញបំផុតនៅលើភពផែនដី
ប្លែកៗ

១៦ រូបភាពរស់រវើកនៃអច្ឆរិយៈធម្មជាតិ ដែលទាក់ទាញបំផុតនៅលើភពផែនដី

យើងស្នើឱ្យអ្នកទុកអ្វីៗផ្សេងទៀតចោលសិន សូមចំណាយពេលពីរបីនាទីដើម្បីទស្សនានូវអច្ឆិយភាពនៃរូបភាពខាងក្រោមនេះ ទាំងសម្រស់ ទាំងពេលវេលា ទាំងការថតគឺពិតជាល្អឥតខ្ចោះតែម្តង។ សម្រស់ពិតគឺនៅព័ទ្ធជុំវិញយើងគ្រាន់តែយើងមិនចាប់អារម្មណ៍តែប៉ុណ្ណោះ។ រង្វង់នៃពន្លឺ នៅក្នុងរូបភាពនេះពពុះស្ថិតនៅពីលើផ្សិត។ ពន្លឺពីកាមេរ៉ាបង្កើតជាលទ្ធផលគួរឱ្យភ្ញាក់ផ្អើល។ ពពក Amigos ផ្សែងត្រូវបានច្រានចេញពីអណ្តូងភ្នំភ្លើង Klyuchevskaya Sopka ប៉ុន្តែវាមិនបានបញ្ឈប់ផ្សែងពពកនៅពីលើរាងជាមួកបានឡើយ។ ច្រាំងថ្មមាសនៃទន្លេស៊ីនយ៉ាយ៉ា ទន្លេស៊ីនយ៉ាយ៉ាហូរកាត់តំបន់យ៉ាគូតៃ នៃប្រទេសរុស្ស៊ីដែលនៅខាងឆ្វេងតំបន់ឡេណា។ មានចម្ងាយជាង ១០០ គីឡូម៉ែត្រ ដីដែលមានច្រាំងថ្មចោទធំ ៗ ដោយច្រាំងទន្លេបង្កើតបានជារូបរាងដ៏ទាក់ទាញបំផុត។ អ្នកក៏អាចប៉ះវាបាន… ផ្សិតកំពុងបញ្ចេញផ្សែង តើអ្នកធ្លាប់បានឃើញកែងជើងរបស់សត្វកាំប្រម៉ាទេ? នេះគឺជាអ្វីដែលអ្នកអាចមើលឃើញ។ វាចម្លែក គួរឱ្យចាប់អារម្មណ៍!! ពន្លឺ និងភាពងងឹត…

ជូនចំពោះនារី! គន្លឹះ ១០ យ៉ាង ដោះស្រាយបញ្ហាប្រឈមលើស្បែកមុខ បានយ៉ាងមានប្រសិទ្ធភាព
សុខភាព

ជូនចំពោះនារី! គន្លឹះ ១០ យ៉ាង ដោះស្រាយបញ្ហាប្រឈមលើស្បែកមុខ បានយ៉ាងមានប្រសិទ្ធភាព

រូបរាងរបស់មនុស្សគឺមានសារៈសំខាន់ខ្លាំងណាស់ វាគឺជារឿងដំបូងដែលយើងត្រូវយកចិត្តទុកដាក់នៅពេលយើងធ្វើការណាត់ជួបនរណាម្នាក់។ ប៉ុន្តែមនុស្សភាគច្រើនមានគុណវិបត្តិលើផ្ទៃមុខ។ ជាឧទាហរណ៍យោងទៅតាមស្ថិតិរបស់ប្រជាជនសហរដ្ឋអាមេរិចមានមនុស្ស ៦០ លាននាក់បានកើតមានបញ្ហាមុនលើផ្ទៃមុខ។ មនុស្សជាច្រើនទទួលរងពីបញ្ហាផ្សេងៗដែលទាក់ទងនឹងស្បែកនៅលើមុខរបស់ពួកគេ។ ជួនកាលវាគ្រប់គ្រាន់ហើយក្នុងការផ្លាស់ប្តូរអាហារូបត្ថម្ភនិងការរស់នៅ។ ប៉ុន្តែចុះយ៉ាងណាបើវាមិនដំណើរការដោយរលូននោះ? ដោយសារតែគ្មានដំណោះស្រាយឲ្យចំចំនុចក្នុងការដោះស្រាយបញ្ហាមុខទាំងអស់ ដូច្នេះថ្ងៃនេះគេហទំព័រ Knongsrok សូមធ្វើការបង្ហាញនូវវិធីសាស្រ្តដ៏មានប្រយោជន៍សម្រាប់ដោះស្រាយបញ្ហាដល់មនុស្សទូទៅតែងតែជួបប្រទះ។ ១.ស្មាមជ្រួញនៅលើផ្ទៃមុខ ចេកត្រូវបានគេស្គាល់ដោយសារលក្ខណៈផ្តល់សុខភាពដល់មនុស្សទូទៅ។ ផ្លែឈើត្រូវបានគេស្គាល់ថាយកវាមកប្រើដើម្បីបំបាត់ស្នាមជ្រួញនៅលើផ្ទៃមុខ។ ចំពោះបញ្ហាស្នាមជ្រួញនេះអ្នកត្រូវធ្វើល្បាយដោយផ្សំជាមួយចេក: យកចេកទំ លាយវាជាមួយទឹកឃ្មុំមួយស្លាបព្រា។ អ្នកក៏អាចបន្ថែមទឹកដោះគោជូរ ឬទឹកក្រូចឆ្មា។ លាបល្បាយលើមុខហើយទុកវាចោលក្នុងរយៈពេល 15-20 នាទី។ បន្ទាប់មកលាងសម្អាតដោយទឹកស្អាត ហើយប្រើក្រែមដែលមានសំណើម។ ២.ការប្រើប្រាស់ថ្នាំដុះធ្មេញ បន្ថែមពីលើការសម្អាតធ្មេញរបស់អ្នក ថ្នាំដុសធ្មេញគឺល្អណាស់សម្រាប់ព្យាបាលការរលាក។ អ្នកគ្រាន់តែលាបវាទៅលើស្បែក។ មុនពេលប្រើថ្នាំដុសធ្មេញលាបទៅលើស្បែកដែលរលាក អ្នកត្រូវដឹងជាមុនថាតើស្បែករបស់អ្នកមានប្រតិកម្មជាមួយថ្នាំដុះធ្មេញឬអត់។…

ជ្រើសរើសក្រាស់សិតសក់ ដែលអ្នកពេញចិត្ត នឹងបង្ហាញពីអារម្មណ៍ និងផ្លូវជីវិតរបស់អ្នក
ប្លែកៗ

ជ្រើសរើសក្រាស់សិតសក់ ដែលអ្នកពេញចិត្ត នឹងបង្ហាញពីអារម្មណ៍ និងផ្លូវជីវិតរបស់អ្នក

សព្វថ្ងៃនេះយើងតែងតែស្វែងរកការសាកល្បងដែលបង្ហាញព័ត៌មានគួរឱ្យចាប់អារម្មណ៍អំពីបុគ្គលិកលក្ខណៈរបស់យើងដោយផ្អែកលើជម្រើសរបស់យើង។ ខណៈពេលដែលវាស្តាប់ទៅដូចជាចម្លែករាល់ជម្រើសដែលយើងធ្វើគឺមិនដឹងខ្លួនហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងចរិតលក្ខណៈរបស់យើង។ លើកនេះអ្នកត្រូវជ្រើសរើសក្រាស់សិតសក់ដែលអ្នកចង់ប្រើបំផុត។ អ្នកប្រហែលជាភ្ញាក់ផ្អើលចំពោះលទ្ធផលដែលអ្នកមិនធ្លាប់នឹកស្មានដល់ មិនតែប៉ុណ្ណោះវាក៏ជាការកម្សាន្តសម្រាប់អ្នកផងដែរ។ ដូច្នេះតើអ្នកជ្រើសរើសយកក្រាស់សិតសក់មួយណា? ក្រាស់សិតសក់ទី ១ អ្នកមានសណ្តានចិត្តពោរពេញដោយភាពកក់ក្តៅ និងជាមនុស្សមានភាពសាមញ្ញ នេះហើយជាអ្វីដែលធ្វើឱ្យអ្នកខុសពីស្ត្រីដទៃទៀត។ អ្នកខ្លះគិតថាអ្នកសាមញ្ញពេក ប៉ុន្តែនេះគ្រាន់តែជាចំណាប់អារម្មណ៍ដំបូងរបស់មនុស្សដែលទើបតែបានស្គាល់អ្នកតែប៉ុណ្ណោះ។ អ្នកតែងតែរីករាយនឹងខ្លួនឯង ហើយមិនដែលអនុញ្ញាតឱ្យខ្លួនឯងត្រូវគេប្រមាថឡើយ។ តាមពិតអ្នកមិនដែលតូចចិត្តទេ ព្រោះអ្នកជឿថាមានតែមនុស្សទន់ខ្សោយប៉ុណ្ណោះដែលមានអារម្មណ៍អវិជ្ជមានបែបនេះ។ អ្នកមិនដែលខ្ជះខ្ជាយពេលវេលាលើភាពអវិជ្ជមានឡើយ។ ផ្ទុយទៅវិញអ្នកព្យាយាមរីករាយគ្រប់ពេលនៃជីវិតរបស់អ្នក។ ក្រាស់សិតសក់ទី ២ តើអ្នកដឹងទេ អ្នកប្រៀបបីដូចជាស្រ្តីសួគ៌ា។ អ្នកជានារីរម្យទម ហើយសុភាពរាបសា។ និយាយដោយភាពផ្អែមល្ហែម ញញឹមទន់ភ្លន់ជានិច្ច ហើយមិនដែលកើតទុក្ខឡើយ។ អ្នកចូលចិត្តស្លៀកសំពត់ និងរ៉ូប។ អ្នកមិនដែលលាក់បាំងនូវគុណសម្បត្តិនៃភាពជាស្រ្តីរបស់អ្នកឡើយ ព្រោះថាវាធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានភាពប្រណីត…

តោះ! មកស្គាល់របស់របរប្រើប្រាស់សាមញ្ញៗ ដែលមានតម្លៃកប់ពពក ឃើញហើយហួសចិត្ត
ប្លែកៗ

តោះ! មកស្គាល់របស់របរប្រើប្រាស់សាមញ្ញៗ ដែលមានតម្លៃកប់ពពក ឃើញហើយហួសចិត្ត

សព្វថ្ងៃនេះទីផ្សារកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ហើយក្រុមហ៊ុនធ្វើអ្វីៗដែលពួកគេអាចធ្វើបានដើម្បីផ្គាប់ចិត្តអតិថិជនរបស់ពួកគេ។ ឧទាហរណ៍: ពួកគេផលិតរបស់បរសាមញ្ញៗដែលមានតម្លៃថ្លៃៗសម្រាប់មហាសេដ្ឋីប៉ុន្តែមានភាពប្រណីត – និងតម្លៃក៏មិនធម្មតាផងដែរ។ យោងតាមគេហទំព័រ Bright Side បានប្រមូលធ្វើជាបញ្ជីសម្រាប់ផលិតផលថ្លៃៗទាំងនោះ ដែលត្រូវផលិតឡើងសម្រាប់អ្នកដែលមានលំដាប់ថវិការ។ ថ្នាំដុសធ្មេញដែលតម្លៃរហូតដល់ $99.99 © theodent.myshopify វាមិនមានអ្វីប្លែកខុសពីថ្នាំដុសធ្មេញដែលផ្សំឡើងពីជីអង្កាមផ្សេងទេ ប៉ុន្តែ THEODENT បានបង្កើតនូវថ្នាំដុសធ្មេញដែលមានសមាសធាតុដែលមានប៉ាតង់ពិសេសមួយដែលមានឈ្មោះថា “Rennou” បន្ទាប់ពីប្រើលើកដំបូងវាពង្រឹងនិងការពារធ្មេញពេញមួយថ្ងៃ។ កៅអីអង្គុយបន្ទោបង់តម្លៃ  $299.95 © carbonfibergear កៅអីបង្គន់ដែលផ្សំឡើងពីកាបូនធ្វើដោយដៃទាក់ទាញការយកចិត្តទុកដាក់។ ផលិតពីវត្ថុធាតុដើមធម្មជាតិ មានទម្ងន់ស្រាល និងទំហំមួយឈុតដែលត្រូវបានផលិតឡើងចំនួនមានកំណត់ បង្កើតឡើងដោយកាបោនហ្វាយប័រ (Carbon Fiber Gear) –…

ចេះ ៣ វិធីងាយៗនេះ ស្នាមជ្រួញនៅលើផ្ទៃមុខរបស់អ្នក នឹងកាត់បន្ថយបានច្រើនបំផុត
សុខភាព

ចេះ ៣ វិធីងាយៗនេះ ស្នាមជ្រួញនៅលើផ្ទៃមុខរបស់អ្នក នឹងកាត់បន្ថយបានច្រើនបំផុត

ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សទូទាំងពិភពលោកកំពុងស្វែងរកវិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីធ្វើឱ្យស្បែករបស់ពួកគេនៅក្មេង និងស្រស់ស្អាត។ អ្នកឯកទេសខាងគ្រឿងសំអាងផ្តល់ជូននូវវិធីជាច្រើន ដើម្បីធ្វើឱ្យស្បែករបស់យើងមានភាពស្រស់ស្អាត។ នៅប្រទេសផ្សេងៗទៀតមនុស្សមានទម្លាប់ផ្ទាល់ខ្លួនដើម្បីថែសុខភាព និងសម្រស់។ ជាសំណាងល្អមានរូបមន្តប្លែកៗជាច្រើនដែលអាចជួយក្នុងការកែខៃសម្រស់របស់យើងឱ្យល្អស្អាតឡើងវិញ។ ១. ធ្វើម៉ាស់ធម្មជាតិផ្សំដោយក្រូចឆ្មា និងទឹកឃ្មុំប្រឆាំងនឹងភាពចាស់មុនអាយុ: គ្រឿងផ្សំដែលអ្នក​​ត្រូវការ: – ក្រូចឆ្មាស្រស់ ១ ផ្លែ – ទឹកឃ្មុំ ២ទៅ៣ ស្លាបព្រា – កន្សែងស្អាត ១ របៀបធ្វើ: – ចិតក្រូចឆ្មាហើយច្របាច់លាយជាមួយនឹងទឹកឃ្មុំ។ – ប្រសិនបើស្បែករបស់អ្នកស្តើងងាយរងគ្រោះ សូមណែនាំឱ្យបន្ថែមទឹកស្អាតបន្តិចចូលទៅក្នុងល្បាយដែលបានលាយ។ របៀបប្រើ: – លាបល្បាយដែលបានផ្សំរួចលើផ្ទៃមុខរបស់អ្នក។ –…

តោះ! មកមើលនិស្ស័យរបស់អ្នកតាមខែកំណើត តើអ្នកជាមនុស្សបែបណា?
ប្លែកៗ

តោះ! មកមើលនិស្ស័យរបស់អ្នកតាមខែកំណើត តើអ្នកជាមនុស្សបែបណា?

ខែមករា អ្នកកើតក្នុងខែនេះជាមនុស្សពូកែអត់ធ្មត់ ព្យាយាម ពូកែលាក់អារម្មណ៍ នៅខាងក្រៅជាមនុស្សរីករាយតែធាតុពិតជាមនុស្សគិតច្រើន។ ខែកុម្ភៈ អ្នកកើតក្នុងខែកុម្ភៈជាមនុស្សមិនសូវចេះមាត់កទេ សុភាពរាបសា មិនសូវចេះផឹក ចេះជក់ លេងល្បែង និងដើរលេង។ និយាយរួមទៅម៉ែអាសុភាពហើយ។ ខែមិនា អ្នកកើតក្នុងមិនាគឺជាមនុស្សដែលចូលចិត្តលេងសើចច្រើន ចូលចិត្តការសប្បាយ គេជាមនុស្សធ្វើដូចឡប់ៗ តែធាតុពិតគឺជាមនុស្សមានទឹកចិត្តល្អ និងរួសរាយរាក់ទាក់ខ្លាំងណាស់។ ខែមេសា អ្នកកើតក្នុងខែមេសាគឺជាមនុស្សចូលចិត្តធ្វើអ្វីប្លែកៗ ពូកែកូរ ក្បាលរឹក មុខឌឺ និយាយពីសម្តីវិញចាក់ទឺកមិនលិចទេ តែជាមនុស្សចិត្តល្អណាស់ រីឯមុខមាត់វិញតារាស្រុកខ្មែរសុំខ្មាស់ហើយ។ ខែឧសភា មនុស្សដែលកើតក្នុងខែឧសភាគឺជាមនុស្សដែលមានបារមីខ្ពស់ទៅដល់ទីណាតែងតែរីកចំរើន លក្ខណៈពិសេសមួយទៀតនោះគឺជាមនុស្សមានមន្តស្នេហ៍ និយាយពីសម្រស់វិញគឺថាផ្អើលអស់ឋានទាំងបី។ ខែមិថុនា…

រឿងមិនពិតដែលមនុស្សយល់ច្រឡំ ១២ យ៉ាងដែលនៅតែមានមនុស្សជឿថាជាការពិត
សេដ្ឋកិច្ច

រឿងមិនពិតដែលមនុស្សយល់ច្រឡំ ១២ យ៉ាងដែលនៅតែមានមនុស្សជឿថាជាការពិត

មានតួរលេខនិងអង្គហេតុមួយចំនួននៅក្នុងគំនិតរបស់យើងដែលយើងចាត់ទុកថាជាការពិតដែលមិនអាចប្រកែកបាន។ យោងតាមគេហទំព័រ​ Bright Side បានរកឃើញឧទាហរណ៍នៃទិន្នន័យ “ស្ថិតិ” ដែលមិនពិតទាល់តែសោះ។ នៅចុងបញ្ចប់នៃអត្ថបទអ្នកនឹងធ្វើឱ្យអ្នកចាប់អារម្មណ៍! 1. កាលពីបុរេប្រវត្តិ មនុស្សបានស្លាប់មុនអាយុ ៣០ ឆ្នាំ © wikimedia.org ក្នុងយុគសម័យបុរេប្រវត្តិអាយុកាលជាមធ្យមរបស់មនុស្សប្រហែល ៣០ ឆ្នាំ ប៉ុន្តែមិនមែនមានន័យថាមនុស្សទាំងអស់បានស្លាប់នៅអាយុ ២៩ ឆ្នាំនោះទេ។ អត្រាមរណភាពកុមារខ្ពស់បានធ្វើឱ្យអាយុកាលមធ្យមមានកំរិតទាប។ ប៉ុន្តែអាយុអតិបរមាខ្ពស់ជាងអាយុ ៣០ ឆ្នាំនៅតែមានច្រើន។ 2. មនុស្សលេបសត្វពីងពាងចំនួន ៨ ក្បាលក្នុងមួយឆ្នាំ។ © Depositphotos © Pexels សត្វពីងពាងគឺងាយនឹងភ័យខ្លាចមនុស្ស និងរំញ័រដូច្នេះពួកវានឹងមិនចូលមកជិតមនុស្សនោះទេ។…

សម្រាប់សុភាពនារី ដែលចង់ជ្រើសរើសកាបូប ឲ្យត្រឹមត្រូវសាកសមនឹងដងខ្លួន  សូមអានអត្ថបទនេះ:
សេដ្ឋកិច្ច

សម្រាប់សុភាពនារី ដែលចង់ជ្រើសរើសកាបូប ឲ្យត្រឹមត្រូវសាកសមនឹងដងខ្លួន សូមអានអត្ថបទនេះ:

ដើម្បីធ្វើឲ្យរូបរាងរបស់យើងមានភាពទាក់ទាញ នារីត្រូវគិតអំពីអ្វីៗគ្រប់យ៉ាង – ចាប់ពីចង្កេះរហូតដល់ស្មាស្មានិងត្រគាក។ សូម្បីតែកាបូបដៃក៏អាចធ្វើឱ្យប្រសើរឡើងនូវរូបរាងរបស់អ្នកដែរប្រសិនបើអ្នកជ្រើសរើសបានត្រឹមត្រូវ។ ហើយនឹងមានរឿងផ្សេងទៀតប្រសិនបើអ្នកជ្រើសរើសកាបូបមិនសមនិងដងខ្លួនរបស់អ្នក។ ដំបូងអ្នកត្រូវស្គាល់ពីទម្រង់ដងខ្លួនរបស់អ្នកសិន: -ប្រសិនបើអ្នកមានស្មាបើកធំទូលាយជាងត្រគៀក ដូច្នេះអ្នកមាន រាងត្រីកោណ ។ -ប្រសិនបើចង្កេះនិងស្មារបស់អ្នកតូចជាងត្រគាកនោះរាងកាយរបស់អ្នកមានរាង ផ្លែ Pear ។ -ប្រសិនបើស្មា ចង្កេះ និងត្រគាករបស់អ្នកមានទំហំប៉ុនគ្នានោះអ្នកគឺមាន រាងចតុកោណ ។ -ប្រសិនបើចង្កេះរបស់អ្នកធំជាងស្មានិងត្រគាករបស់អ្នកនោះអ្នកនឹងមានរាងជា ផ្លែប៉ោម ។ -ប្រសិនបើចង្កេះរបស់អ្នកតូចជាងស្មា និងត្រគៀកនោះអ្នកនឹងមានរាង ចង្កេះអង្ក្រង់ ។ នេះជាវិធីដែលអ្នកអាចកំណត់ប្រភេទរាងកាយរបស់អ្នក។ អ្នកជំនាញខាងចេញម៉ូដនិយាយថានៅពេលដែលអ្នកជ្រើសរើសយកកាបូបដៃវាគួរតែមានទំហំផ្ទុយគ្នានៃរាងរបស់អ្នក។ 1. ប្រសិនបើអ្នកមានរាងត្រីកោណ យកចិត្តទុកដាក់ទៅលើចង្កេះរបស់អ្នកដើម្បីធ្វើឱ្យមានតុល្យភាព។ ចំណុចដែលត្រូវពិចារណាសម្រាប់អ្នកគឺខ្សែកាបូបវែង។ ដោយសារអ្នកមិនត្រូវការអ្វីច្រើននៅជុំវិញដើមទ្រូងរបស់អ្នក…

ទម្លាប់ ៩ យ៉ាងធ្វើឱ្យការរំលាយអាហារយឺត និងឈានទៅរកការឡើងទម្ងន់:
សុខភាព

ទម្លាប់ ៩ យ៉ាងធ្វើឱ្យការរំលាយអាហារយឺត និងឈានទៅរកការឡើងទម្ងន់:

ជាទូទៅគ្រប់គ្នាតែងតែផ្តោតអារម្មណ៍ខ្លាំងទៅលើការដុតបំផ្លាញកាឡូរីតាមរយៈការធ្វើលំហាត់ប្រាណ និងការហាត់ប្រាណពិសេស ដែលពេលខ្លះយើងភ្លេចថារាងកាយរបស់យើងមានភាពអស្ចារ្យរួចទៅហើយដែលមានសមត្ថភាពដុតកាឡូរីដោយខ្លួនឯង! តាមពិតវានឹងមានប្រសិទ្ធភាពខ្ពស់ដរាបណាមានការចូលរួមពីអ្នក។ រាល់កោសិកាតូចៗនៅក្នុងរាងកាយមានតួនាទីពិសេសនៅក្នុងដំណើរការមេតាប៉ូលីសរបស់អ្នក – ដំណើរការនៃការបំលែងអាហារទៅជាថាមពល។ ការរំលាយអាហាររបស់អ្នកកាន់តែលឿន កាឡូរីក្នុងខ្លួនរបស់អ្នកកាន់ស្រកទៅតាមហ្នឹងដែរ។ 1. កាលវិភាគបរិភោគ © Depositphotos.com ការសិក្សាបង្ហាញថាការញ៉ាំអាហារគ្មានកាលវិភាគ និងដោយចៃដន្យអាចនាំឱ្យឡើងទម្ងន់។ រាងកាយរបស់អ្នកមិនដឹងថាពេលណាវាមានឱកាសទទួលបានអាហារច្រើនទេ ហើយក្នុងករណីនេះវាព្យាយាមធ្វើឱ្យអ្វីៗទាំងអស់ធ្លាក់ចុះយឺត ៗ ។ ដំណោះស្រាយ៖ ស្វែងរករបបអាហារដែលសាកសមនឹងអ្នកបំផុត ហើយញ៉ាំវាទៅតាមកាលវិភាគរបស់អ្នក។ 2. គេងមិនគ្រប់គ្រាន់ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលមនុស្សគេងមិនបានគ្រប់គ្រាន់ មិនសូវមានថាមពលច្រើនមានន័យថាពួកគេនឹងប្រើប្រាស់កាឡូរីតិចជាងមុនពេញមួយថ្ងៃ។ ដំណោះស្រាយ៖ ទោះបីវាមិនងាយស្រួលក៏ដោយ ចូររកវិធីគេងឱ្យបានគ្រប់គ្រាន់។ សាកល្បងប្រើកម្មវិធីពិសេសនៅលើស្មាតហ្វូន ឬសាកល្បងញ៉ាំតែរុក្ខជាតិមុនពេលចូលគេង។ 3.…

អ្នកវិទ្យាសាស្ត្រ៖ មូលហេតុដែលធ្វើឱ្យស្បែកមុខឆាប់ចាស់យារធ្លាក់ និងវិធីដើម្បីប្រឆាំងភាពចាស់:
សុខភាព

អ្នកវិទ្យាសាស្ត្រ៖ មូលហេតុដែលធ្វើឱ្យស្បែកមុខឆាប់ចាស់យារធ្លាក់ និងវិធីដើម្បីប្រឆាំងភាពចាស់:

ស្បែករបស់យើងបាត់បង់ភាពតឹងណែនទៅតាមអាយុ – សាច់ដុំរបស់យើងនឹងលែងលូតលាស់ហើយជាលទ្ធផលស្បែកនឹងជ្រីញ​ជ្រួញ និងភាពចាស់ដូចជាថ្ពាល់ និងចង្ការ។ ប៉ុន្តែតាមពិតអ្វីៗពិតជាមិនអាក្រក់ដូចដែលអ្នកគិតនោះទេ។ អ្នកអាចបំបាត់នូវភាពចាស់ជរាទាំងនេះនៅផ្ទះដោយមិនឆ្លងកាត់ការកែសម្ផស្សថ្លៃ ៗ ដូចជាការចូលហាងថ្លៃៗនោះទេ។ ថ្ងៃនេះគេហទំព័រ Knongsrok បានធ្វើការប្រែសម្រួលអត្ថបទសុខភាពសម្រស់ពីគេហទំព័របរទេស ហើយនឹងបង្ហាញពីវិធីសាស្រ្តល្អបំផុតដែលអាចជួយអ្នកឱ្យមើលទៅក្មេងជាងវ័យ។ មូលហេតុដែលធ្វើឱ្យថ្ពាល់យារធ្លាក់ 1. អ្នកតែងតែប្រើទូរស័ព្ទជានិច្ច © depositphotos.com © depositphotos.com ប្រសិនបើអ្នកប្រើស្មាតហ្វូន ឬថេប្លេតរបស់អ្នកញឹកញាប់តាមដានព័ត៌មាននៅលើ Instagram និងជជែកជាមួយមិត្តភក្តិតាមអ៊ិនធឺរណែតនោះអ្នកនឹងក្លាយទៅជា “smartphone face” ចូរសម្លឹងមើលផ្ទៃមុខរបស់អ្នកនៅក្នុងកញ្ចក់។ ការប្រើឧបករណ៍អេឡិចត្រូនិចច្រើនពេកអាចធ្វើឱ្យអ្នកប្រើប្រាស់នៅជាប់គាំងមើលតែទៅលើអេក្រង់របស់ឧបករណ៍ដែលពួកគេលេង។ យោងតាមគ្រូពេទ្យវះកាត់កែសម្ផស្សម្នាក់ឈ្មោះវេជ្ជបណ្ឌិត Mervyn Patterson បាននិយាយថា ការប្រើស្មាតហ្វូនថេរក្នុងរយៈពេលយូរនាំឱ្យមានផលវិបាកដ៏គួរឱ្យភ័យខ្លាចដូចជា ស្លេកមុខ…

អ្នកទើបទិញឡានថ្មីៗត្រូវយល់ ៨ ចំនុចនេះដើម្បីធ្វើឱ្យរថយន្តរបស់អ្នក មានអាយុកាលប្រើប្រាស់បានយូរអង្វែង
សេដ្ឋកិច្ច

អ្នកទើបទិញឡានថ្មីៗត្រូវយល់ ៨ ចំនុចនេះដើម្បីធ្វើឱ្យរថយន្តរបស់អ្នក មានអាយុកាលប្រើប្រាស់បានយូរអង្វែង

ក្រៅពីការថែទាំរថយន្តជាមូលដ្ឋានដូចជាការត្រួតពិនិត្យប្រេង និងត្រួតពិនិត្យកង់រថយន្ត យើងភ្លេចគិតអំពីការណែនាំថែទាំរថយន្តយ៉ាងហ្មត់ចត់ផ្សេងទៀតដូចជាការប្រើប្រាស់ហ្វ្រាំងដៃ ការត្រួតពិនិត្យរថយន្តទៀងទាត់ និងការប្រើប្រាស់សោរឡានឱ្យបានត្រឹមត្រូវ សូមកុំទុករថយន្តជាទីស្រឡាញ់របស់អ្នករហូតដល់យឺតពេល។ ការណ៍នេះអាចធ្វើឱ្យរថយន្តរបស់អ្នកឆាប់ខូច។ ការធានាការថែទាំរថយន្តឱ្យបានត្រឹមត្រូវមានសារៈសំខាន់សម្រាប់ភាពធន់នៃរថយន្តរបស់អ្នក។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗមួយចំនួនអំពីវិធីដែលអ្នកអាចធ្វើឱ្យរថយន្តរបស់អ្នកប្រើប្រាស់បានយូរ។ 1. កុំដាក់ដៃរបស់អ្នកនៅលើចង្គឹះលេខ © shutterstock.com © shutterstock.com ជារឿយៗនៅពេលបើកបរមនុស្សភាគច្រើនតែងតែដាក់ដៃលើចង្គឹះលេខ។ ទោះបីជាវាមើលទៅឃើញថានេះជារឿងធម្មតាក៏ដោយ។ ការដាក់ដៃរបស់អ្នកនៅលើចង្គឹះលេខនឹងបណ្តាលឱ្យស្បែកនៃចង្គឹះលេខឆាប់រលាត់ថ្នាំមុនអាយុកាល ប៉ុន្តែដើម្បីការពារអ្នកអាចទិញស្រោមចង្គឹះលេខដើម្បីការពារការឆ្កូតរលាត់បាន។ 2. ធ្វើការផ្លាស់ប្តូរប្រេងលើកដំបូងបន្ទាប់ពី ៥០ ទៅ ១០០ ម៉ាយល៍ © shutterstock.com វាចាំបាច់ណាស់ដែលអ្នកត្រូវប្តូរប្រេងម៉ាស៊ីនរថយន្តរបស់អ្នកបន្ទាប់ពី ៥០ ទៅ ១០០ ម៉ាយល៍ជាលើកដំបូងជាពិសេសនៅពេលវាជារថយន្តថ្មីទើបតែទិញ។ ការណ៍នេះនឹងធ្វើឱ្យអាយុកាលនៃរថយន្តរបស់អ្នកបានយូរ។ ប៉ុន្តែប្រសិនបើរថយន្តរបស់អ្នកជារថយន្តប្រើប្រាស់អស់រយៈពេលជាយូរមកហើយអ្នកគួរតែផ្លាស់ប្តូរប្រេងជាប្រចាំរៀងរាល់ ៥០០០…