អ្នកមានឱកាសទៅវិស្សមកាលតើអ្នកជ្រើសរើសទៅវិស្សមកាលនៅកន្លែងណា: តំបន់វាលខ្សាច់ នៅជនបទ តំបន់ភ្នំ និងឆ្នេរសមុទ្រ ។ ជម្រើសរបស់អ្នកនឹងអាចដឹងពីដំណើរខ្សែជីវិត និងអត្តចរិតរបស់អ្នក។

1. អ្នកបានជ្រើសរើសតំបន់វាលខ្សាច់
អ្នកជាមនុស្សស្ងាត់ស្ងៀម មិនសូវចេះមាត់កទេ តែក៏រ៉ូមែនទិកមិនណយឡើយ ហើយអ្វីដែលសំខាន់គឺ អ្នកជាមនុស្សមានអាថ៌កំបាំងច្រើនណាស់។ អ្នកហាក់ព្យាយាមលាក់នូវបញ្ហា ការលំបាកដែលខ្លួនបានជួប តែពេលអ្នកដទៃជួបទុក្ខ ឬបញ្ហា អ្នកតែងតែជួយរំលែកទុក្ខលំបាករបស់អ្នកជុំវិញខ្លួន។ អ្នកចូលចិត្តទីងងឹតច្រើនជាងទីភ្លឺ គឺមានន័យថា អ្នកចូលចិត្តសម្ងំនៅស្ងៀមស្ងាត់ ហើយតែងលាក់ខ្លួនក្នុងទីងងឹត នៅពេលដែលអ្នកមានបញ្ហា អ្នកកម្របង្ហាញភាពទន់ជ្រាយ ឬបញ្ហាឱ្យអ្នកផ្សេងបានដឹងណាស់ ពេលខ្លះ សូម្បីតែមនុស្សជិតស្និទ្ធបំផុត ក៏មិនដឹងថា អ្នកមានបញ្ហាអ្វីនោះដែរ។
2. អ្នកបានជ្រើសរើសតំបន់ជនបទ
អ្នកជាមនុស្សចេះបន្ទាបខ្លួន ចេះដាក់ខ្លួន មិនថាខ្លួនចេះ ឬពូកែអ្វីទេក៏មិនមានអំនួតក្នុងខ្លួនដែរ ហើយគ្រប៉ពេលដែលមានអ្នកណាធ្វើខុសអ្វីលើអ្នក អ្នកក៏ជាមនុស្សមានចិត្តទូលាយ តែងតែចេះអត់ឱន និងអភ័យឱ្យអ្នកដទៃជានិច្ច។ ចិត្តអ្នកប្រៀបបាននឹងទឹកអ៊ីចឹង គឺតែងតែត្រជាក់ មិនចូលចិត្តការប្រើសម្ដីខ្លាំងៗ ឬហិង្សាទេ គ្រប់ពេល តែងតែដោះស្រាយដោយសន្តិវិធី។
ផ្លូវមួយដែលអ្នកបានជ្រើសនេះ មើលទៅហាក់រដិបរដុបបន្តិចមែន វាក៏ដូចជាផ្លូវជីវិតរបស់អ្នកអ៊ីចឹង វាអាចនឹងមានបញ្ហាខ្លះៗ តែកុំបារម្ភ ឱ្យតែអ្នករក្សាគំនិត និងចេះគិតពិចារណាឱ្យបានល្អ ហើយចេះសាងអំពើល្អ នោះអ្នកនឹងអាចបានឆ្លងផុត គ្រប់បញ្ហាទាំងឡាយ។
3. តំបន់ភ្នំ
អ្នកជាមនុស្សចូលចិត្តធ្វើអ្វីថ្មីៗប្លែកៗ ហើយអ្នកក៏ជាមនុស្សក្លាហាន ហ៊ានប្រឈមមុខ និងទទួលស្គាល់ការពិតជានិច្ច អ្នកតែងគិតថា គ្រប់ជីវិត គ្រប់ផ្លូវដែលដើរ រមែងមានឧបសគ្គជានិច្ច គ្មានផ្លុវណារលូននោះឡើយ។ គ្រប់គ្នាដែលនៅជុំវិញ តែងតែស្រឡាញ់ ពេញចិត្តអ្នក ជាពិសេសគ្រប់គ្នាដែលជួបបញ្ហា ក៏តែងតែត្រូវការអ្នក ព្រោះអ្នកជាមនុស្សដែលតែងផ្ដល់កម្លាំងចិត្ត និងគំនិតល្អៗដល់គេគ្រប់គ្នា ព្រោះអ្នកតែងផ្ដល់គំនិតដល់គេឯង ឱ្យចេះជម្នះជាមួយបញ្ហា មិនថាជួបរឿងអ្វី ត្រុវតែចេះប្រឈមមុខដោះស្រាយ កុំគេចវេសឱ្យសោះ។
4. ឆ្នេរសមុទ្រ
អ្នកគឺជាមនុស្សដែលចូលចិត្តវិភាគ និងថ្លឹងថ្លែងល្អិតល្អនណាស់ ជាពិសេសគឺ តែងតែព្យាយាមគិត និងវិភាគចំពោះខ្លួនឯង រិះគិតពីកំហុស និងចំណុចខ្វះខាតរបស់ខ្លួនឯងជានិច្ច។ ពេលខ្លះ អ្នកហាក់ឃុំខ្លួនឯងឱ្យនៅស្ងៀមស្ងាត់ មិនចូលចិត្តមានមនុស្សអ៊ូអរទេ ធ្វើអ្វីក៏ដោយ អ្នកតែងតែព្យាយាមធ្វើដោយខ្លួនឯង មិនចូលចិត្តពឹងអ្នកដទៃឡើយ ព្រោះអ្នកគិតថា រំខានដល់អ្នកជុំវិញខ្លួន។ ប៉ុន្តែយកល្អ អ្នកគួរតែព្យាយាមបើកចិត្តឱ្យទូលាយ ទទួលយកអ្នកជុំវិញខ្លួនខ្លះ កុំចេះតែគិតខ្វល់តែម្នាក់ឯងខ្លាំងពេក វាមិនល្អនោះទេ៕
ក្នុងស្រុករក្សាសិទ្ធ

