Vireak007

៧ ហេតុផលដែលធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ ល្វើយអស់កំលាំង និងវិធីព្យាបាល!
សុខភាព

៧ ហេតុផលដែលធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ ល្វើយអស់កំលាំង និងវិធីព្យាបាល!

មានហេតុផលជាច្រើនដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាងងុយគេងពេញមួយថ្ងៃ ទោះបីជាអ្នកគេងលក់ស្កប់ស្កល់គ្រប់គ្រាន់ក៏ដោយ។ វាអាចជាស្ថានភាពមួយហៅថារោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ។ ប៉ុន្តែយើងអាចកែប្រែស្ថានភាពធ្ងន់ធ្ងរនេះដោយរារាំងវាបានយ៉ាងងាយដោយប្រកាន់ខ្ជាប់នូវទម្លាប់មានសុខភាពល្អ។ ឧទាហរណ៍: អ្នកត្រូវផ្លាស់ប្តូររបបអាហាររបស់អ្នក ឬដោយគ្រាន់តែញ៉ាំទឹកបានច្រើនគ្រប់គ្រាន់។ 1. អ្នកមិនបរិភោគអាហារឱ្យត្រឹមត្រូវ នៅពេលអ្នកបរិភោគអាហារពេលព្រឹកដូចជាធញ្ញជាតិ នំឃុកឃី ប៉ាស្តា ឬភីហ្សា ដែលមានជាតិចម្រាញ់កាបូអ៊ីដ្រាតធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកឡើងខ្ពស់ ហើយអ្នកមានអារម្មណ៍ថាមានថាមពល។ ទោះយ៉ាងណានៅពេលដែលកំរិតជាតិស្ករក្នុងឈាមរបស់អ្នកធ្លាក់ចុះអ្នកនឹងចាប់ផ្តើមអស់កំលាំងម្តងទៀត។ ហើយប្រសិនបើអ្នកបន្តញ៉ាំអាហារសម្រន់ដែលមានជាតិចម្រាញ់កាបូអ៊ីដ្រាតអ្នកនឹងមានអារម្មណ៍នឿយហត់ពេញមួយថ្ងៃ។ ព្យាយាមញ៉ាំស្ករឱ្យបានតិច និងជាតិកាបូនអ៊ីដ្រាតកែច្នៃ ហើយញ៉ាំជំនួសវិញដោយអាហារដែលសំបូរទៅដោយជាតិសរសៃដូចជា ស្រូវសាលី គ្រាប់ធញ្ញជាតិ និងបន្លែ។ 2. អ្នកមិនសកម្មគ្រប់គ្រាន់ អ្នកប្រហែលជាគិតថាប្រសិនបើអ្នកត្រលប់មកផ្ទះវិញអស់កំលាំងបន្ទាប់ពីការងារ ដេកសម្រាកនៅលើសាឡុងអាចជួយអ្នកសន្សំសំចៃថាមពល និងធ្វើឱ្យអ្នកមានអារម្មណ៍ថាមានថាមពលឡើងវិញ។ វាចាំបាច់ណាស់ក្នុងការហាត់ប្រាណយ៉ាងហោចណាស់ពីរបីដងក្នុងមួយសប្តាហ៍ ហើយវានឹងជួយឱ្យអ្នកមានអារម្មណ៍ថាបាត់ការនឿយហត់គ្រប់ពេល។ ការសិក្សាឆ្នាំ ២០០៨…

១៧ រូបភាព បង្ហាញពីសារជាតិស្លូតបូត និងគួរឱ្យស្រឡាញ់ពីក្មេងៗជុំវិញពិភពលោក
ប្លែកៗ

១៧ រូបភាព បង្ហាញពីសារជាតិស្លូតបូត និងគួរឱ្យស្រឡាញ់ពីក្មេងៗជុំវិញពិភពលោក

ពេលខ្លះកុមារអាចជាក្មេងរពិសមែនទេ? ប៉ុន្តែយើងនៅតែអាចរៀនសូត្របានច្រើនពីភាពមេត្តា និងភាពបរិសុទ្ធរបស់ក្មេងៗ។ កុមារតូចៗក៏គួរឱ្យស្រឡាញ់ទាំងនេះមិនដែលស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពនៅពេលចាំបាច់ហើយតែងតែមានភាពវិជ្ជមាន – សូម្បីតែពេលមានបញ្ហាជំពោះមុខក៏ដោយ។ ខាងក្រោមនេះជាកុមារ ១៧ រូបដែលផ្តល់ភាពកក់ក្តៅចំពោះអ្នកដ៏ទៃ ដែលសូម្បីតែមនុស្សពេញវ័យមួយចំនួនមិនដែលបានធ្វើដូចពួកគេ។ 17. ក្មេងប្រុសតូចនេះកំពុងផ្តល់ទឹកមួយដបដល់មន្រ្តីប៉ូលីសបន្ទាប់ពីពេញមួយយប់នៃការធ្វើកុប្បកម្មនៅ Baltimore 16. ក្មេងស្រីជនជាតិជប៉ុនម្នាក់នេះកំពុងជូតទឹកភ្នែកឱ្យអ្នកនយោបាយម្នាក់យំតាមកម្មវិធីទូរទស្សន៍។ © hamusoku.com 15.ខេនជាក្មេងប្រុសអាយុ ៩ ឆ្នាំមកពីប្រទេសហ្វីលីពីនបានបង្កើតទីជំរកសត្វនៅក្នុងហ្គារ៉ាសផ្ទះរបស់គាត់ដើម្បីជួយឆ្កែនិងឆ្មាដែលគ្មានម្ចាស់។ 14. “កូនស្រីខ្ញុំបានសួរខ្ញុំថាតើនាងអាចលក់សត្វចិញ្ចឹមរបស់នាងហើយបរិច្ចាគប្រាក់ទៅឱ្យ SPCA ក្នុងស្រុករបស់យើងបានទេ។ ជាការពិតខ្ញុំអនុញ្ញាតឱ្យនាង។” © WhyDidYouCheckMyName/imgur.com 13. ក្មេងប្រុសក្លាហានទាំងពីរនាក់នេះបានរកឃើញវិធីដ៏ប៉ិនប្រសប់ក្នុងការជួយសង្គ្រោះសត្វឆ្កែមួយក្បាលដែលបានធ្លាក់ចូលប្រឡាយ។ © amerxp00/imgur.com 12. មិត្តពិតប្រាកដនឹងតែងតែរកវិធីជួយគ្នា។ © AcidCow 11.…

៣០ រូបភាព មុននិងក្រោយការកែដោយ Photoshop បង្ហាញថាវាជាការកុហក ប៉ុន្តែជារូបភាពដ៏ស្រស់ស្អាតបំផុត!
ប្លែកៗ

៣០ រូបភាព មុននិងក្រោយការកែដោយ Photoshop បង្ហាញថាវាជាការកុហក ប៉ុន្តែជារូបភាពដ៏ស្រស់ស្អាតបំផុត!

ចាប់តាំងពីដើមដំបូងមកការថតរូបត្រូវបានសម្គាល់ដោយការសម្របខ្លួនរបស់វា។ កាមេរ៉ានេះត្រូវបានធ្វើឡើងដើម្បីបង្កើតរូបភាពសម្រាប់គោលបំណងផ្ទាល់ខ្លួនឬវិជ្ជាជីវៈ។ សព្វថ្ងៃនេះយើងរស់នៅក្នុងពិភពឌីជីថលជាកន្លែងដែលការថតរូបបានក្លាយជាការកុហកដ៏ធំមួយដោយសាររូបភាពឥឡូវនេះត្រូវបានផ្លាស់ប្តូរដោយកុំព្យូទ័រដោយរូបភាពខ្លះវាមានលក្ខណៈឆ្ងាយពីភាពជាក់ស្តែង។ អូសចុះក្រោមដើម្បីមើលពីមូលហេតុដែលរូបភាពទាំងនេះវាមានលក្ខណៈខុសឆ្ងាយពីរូបភាពពិតរបស់វា: 1. គំរូរថយន្តខ្នាតតូចត្រូវបានប្រើដើម្បីបង្កើតរូបភាពប្រវត្តិសាស្ត្រពិតប្រាកដ។ 2. នេះមិនមែនជាការកុហកដ៏អស្ចារ្យនោះទេប៉ុន្តែខ្ញុំជឿថាវាជាផ្នែកមួយនៃការច្នៃប្រឌិត។ 3 យ៉ាងណាមិញខ្ញុំសង្ឃឹមថាឥឡូវនេះវាច្បាស់ណាស់ថាតើការមើលរូបភាពក្រោមទឹកភាគច្រើនត្រូវបានថតដោយរបៀបណា។ 4. ជាថ្មីម្តងទៀតយើងកំពុងត្រូវបានបញ្ឆោតដោយការកុហកដ៏ធំនៃការថតរូបខ្នាតតូច។ 5. ថតរូបគួរឱ្យស្រឡាញ់និងគួរឱ្យស្រលាញ់ដែលបន្តបង្ហាញភាពស្លូតបូតនិងភាពសាមញ្ញ។ 6. នៅពីក្រោយស្រ្តីស្អាតៗបុរសឆ្កួតម្នាក់កំពុងធ្វើសកម្មភាពនៅជុំវិញ។ 7. ឥឡូវនេះថាតើរូបថតនេះត្រូវបានគេថតឬអត់នោះវានៅតែជាការកុហកដ៏អស្ចារ្យដូចក្នុងរូបភាព។ 8. ទឹកតិចតួចគឺជាអ្វីដែលសំខាន់ដើម្បីធ្វើឱ្យការថតរូបឆ្លុះបញ្ចាំងដ៏ល្អឥតខ្ចោះ។ 9. វាមិនមែនជាការកុហកទេនេះជាក្មេងស្រីមុជទឹកពិតៗ។ វាគឺជាទេពកោសល្យ។ 10. រូបថតនេះបង្ហាញពីអំណាចនៃការកែសម្រួល។ 11 . ល្អវាមានសុវត្ថិភាពជាងមុនក្នុងការបង្កើតព្យុះមួយ។ 12. នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីថតផ្កាកុលាបទាំងនេះហើយទទួលបានរូបភាពច្បាស់លាស់បន្ទាប់ពីការស្តារឡើងវិញជាច្រើនដង។ 13. វាជាបន្ទប់ពិតប្រាកដមួយដែលក្មេងស្រីអណ្តែតក្នុងទឹក…

ការរួមបញ្ចូលរូបភាពល្អបំផុត “បេសកកម្មយោធា” ជារូបភាពល្អបំផុតដែលអ្នកមិនធ្លាប់បានឃើញ:
ប្លែកៗ

ការរួមបញ្ចូលរូបភាពល្អបំផុត “បេសកកម្មយោធា” ជារូបភាពល្អបំផុតដែលអ្នកមិនធ្លាប់បានឃើញ:

បេសកកម្មយោធា វាគឺយុទ្ធសាស្ត្រដ៏មានអនុភាពសម្រាប់បេសកម្មបង្រ្កាបភេរវកម្ម និងថែរក្សាសន្តិភាព។ ប៉ុន្តែតើប្រិយមិត្តជឿឬមិនជឿ បេសកកម្មមួយចំនួនត្រូវបានថតទុក ក្នុងពេលដ៏ត្រឹមត្រូវនាំមកនូវរូបភាពបេសកកម្មយោធាគួរដ៏អស្ចារ្យ និងគួរឱ្យរំភើបចំនួន ២៥ និងគួរឱ្យចាប់អារម្មណ៍បំផុត។ #1 សកម្មភាពនៃការបណ្តុះបណ្តាលកងទ័ពនៅសាលាបណ្ឌិត្យសភាយោធា Lighting Academy Military Training នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រតិបត្តិការ Jungle Operations Training Center នៅរដ្ឋហាវ៉ៃ។ #2 ការហ្វឹកហាត់ឡើងភ្នំនៅសាលា Mountain Warfare ក្នុងរដ្ឋ Vermont។ នេះគឺជាការហ្វឹកហាត់ដ៏ពិបាកបំផុតសម្រាប់ការរស់រានមានជីវិត។ #3 កងវរសេនាតូចទី ១ (អាកាស)…

រឿងទាំង ៥ កាលពីអតីតកាលដែលគេចាត់ទុកថាជាបណ្តាសា ដែលលោកអ្នកមិនធ្លាប់បានដឹង:
សេដ្ឋកិច្ច

រឿងទាំង ៥ កាលពីអតីតកាលដែលគេចាត់ទុកថាជាបណ្តាសា ដែលលោកអ្នកមិនធ្លាប់បានដឹង:

ថ្ងៃនេះយើងនឹងបង្ហាញប្រិយមិត្តនូវរឿងទាំង ៥ ដែលត្រូវ “ ប ណ្តាសា” ជាមួយប្រវតិ្តសាស្រ្ត។ ចំនុចសំខាន់ៗមួយចំនួនត្រូវបានគ្រប់គ្រងដោយមិនដឹងខ្លួនអាចនាំជីវិតអ្នកដល់ទីបញ្ចប់។ ប្រសិនបើអ្នកត្រៀមរួចរាល់ហើយ តោះទៅទស្សនាទាំងអស់គ្នា។  ១. អ្នកចម្បាំងកុលសម្ព័ន្ធ Maori និងរបាំងមុខ Maori គឺជាជនជាតិដើមនៅប្រទេសញ៉ូវហ្សែឡែន។ គាត់បានចំណាយពេលឆ្លាក់របាំងមុខនិងរូបចម្លាក់មុនពេលធ្វើដំណើរទៅកាន់សមរភូមិ។ នេះបើយោងតាមជំនឿរបស់ប្រជាជនកុលសម្ព័ន្ធ Maori បើមានអ្នកចម្បាំងណាម្នាក់ស្លាប់នៅក្នុងសារសមរភូមិ ព្រលឹងរបស់ពួកគេនឹងរស់នៅក្នុងរបាំងមុខរបស់ពួកគេ។ ហើយក្លាយជារបាំងបណ្តាសាដែលគំរាមកំហែងអ្នកដទៃ ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ និងស្រ្តីក្នុងកំឡុងពេលមករដូវ វាមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលចូលទៅជិតរបាំងមុខនេះ។ ដោយហេតុផលនេះនៅក្នុងសារមន្ទីរអង់គ្លេសមានសញ្ញាព្រមានហាមមិនឱ្យស្ត្រីមានផ្ទៃពោះទស្សនារបាំងមុខនេះទេ។ ២. ពេជ្រនៃក្តីសង្ឃឹម ត្បូងពេជ្រនេះគឺជាត្បូងពេជ្រធំមួយដែលមានទំងន់ ៤៥,៥២ ការ៉ាត់ (៩,១០…

ល្បិចទេសវេទមន្តរបស់អ្នកលេងសៀកចំនួន ៥ ដែលពួកគេប្រើដើម្បីបំភាន់ភ្នែករបស់លោកអ្នក:
ប្លែកៗ

ល្បិចទេសវេទមន្តរបស់អ្នកលេងសៀកចំនួន ៥ ដែលពួកគេប្រើដើម្បីបំភាន់ភ្នែករបស់លោកអ្នក:

ពេលខ្លះនៅក្នុងវ័យកុមារភាពយើងទាំងអស់គ្នាជឿលើមន្តអាគម។ ពីការមើលឃើញការសម្តែងដ៏អស្ចារ្យរបស់បុរសលេងប៉ាហីលំដាប់ពិភពលោក តើអ្នកធ្លាប់ឃើញវេទមន្តជ្រាបចូលមនុស្សទេ? ឬវេទមន្តនៃការបោះត្រីចូលទៅក្នុងដបកែវ? ឬកៅអីវេទមន្តដែលធ្វើឱ្យមនុស្សអង្គុយដូចជាអង្គុយនៅលើអាកាសទទេ? វេទមន្តទាំងនេះពិតជាគួរឱ្យចាប់អារម្មណ៍ហើយសម្រាប់ថ្ងៃនេះយើងចង់បង្ហាញអ្នកពីការពិតដែលថាពួកគេមិនមែនជាមន្តអាគម។ ប្រសិនបើអ្នកត្រៀមរួចរាល់សូមមើលវា។ ១. ល្បិចឆ្លងកាត់ខ្លួនមនុស្ស អ្វីដែលអ្នកមើលឃើញ៖ ជំនួយការរបស់បុរសលេងសៀកស្ថិតនៅក្នុងប្រអប់តូចចង្អៀតនេះ។ ដោយមានប្រឡោះនៅកណ្តាលគ្របដណ្ដប់ដោយវាំងនន បុរសសម្តែងសៀកបានឆ្លងកាត់ប្រហោងពីខាងក្រោយប្រអប់ចេញទៅខាងមុខ។ អ្នកអាចឃើញថាបុរសសម្តែងសៀកនេះបានឆ្លងកាត់រាងកាយរបស់មនុស្សស្រីដែលជាជំនួយការ។ ការលាតត្រដាង៖ ប្រអប់ដែលយកមកសម្តែងមានសភាពតូចចង្អៀត។ ប៉ុន្តែការពិតមិនតូចចង្អៀតទេ ហើយស្រ្តីដែលជាជំនួយការនេះបានបង្វែរដងខ្លួនទៅចំហៀង ដូច្នេះមានកន្លែងគ្រប់គ្រាន់សម្រាប់បុរសសម្តែងសៀកអាចលូនតាមប្រហោងដែលមើលទៅដូចជាឆ្លងកាត់រាងកាយរបស់ស្រ្តីដែលជាជំនួយការ។ ២. ជប់ត្រីដាក់ក្នុងដប អ្វីដែលអ្នកមើលឃើញ៖ បុរសលេងសម្តែងសៀកបង្ហាញដបមួយដែលមានគំរបមួយនៅខាងលើ និងទឹកនៅខាងក្នុងដប។ បន្ទាប់មកដបត្រូវបានគ្របដោយកន្សែង។ ហើយនៅពេលអ្នកសម្តែងសៀកបើកក្រណាត់ចេញមក យើងបានឃើញត្រីស្ថិតនៅក្នុងដប។ ការលាតត្រដាង៖ មាត់ដបផ្នែកខាងលើមានប្រឡោះសំងាត់មួយដែលអាចផ្ទុកត្រីបាន ហើយអាចទាញចេញបានដោយមើលទៅដូចវេទមន្ត។ ការសម្តែងនេះធ្វើឡើយនៅពេលកន្សែងត្រូវបានទាញចេញ។ នៅពេលទាញចេញត្រីបានធ្លាក់ចូលទឹកនៅក្នុងដប។…

រ៉យទ័រ៖ អេហ្វប៊ីអាយ (FBI) នឹងបើកការិយាល័យនៅទីស្នាក់ការនគរបាលជាតិកម្ពុជា ចំពេលដែលទំនាក់ទំនងកម្ពុជា និងអាម៉េរិកមានភាពតានតឹង
សង្គម

រ៉យទ័រ៖ អេហ្វប៊ីអាយ (FBI) នឹងបើកការិយាល័យនៅទីស្នាក់ការនគរបាលជាតិកម្ពុជា ចំពេលដែលទំនាក់ទំនងកម្ពុជា និងអាម៉េរិកមានភាពតានតឹង

ភ្នំពេញ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) នឹងបង្កើតការិយាល័យមួយនៅក្នុងទីស្នាក់ការនគរបាលជាតិរបស់ប្រទេសកម្ពុជាដើម្បីជួយតាមរកឧក្រិដ្ឋជនអាមេរិក នៅពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមស្តារទំនាក់ទំនងដែលមានភាពតានតឹងកន្លងមកជាមួយកម្ពុជាដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ Reuters ។ រូបភាព: មន្រ្តីប៉ូលីសឈរយាមនៅក្បែរតុលាការកំពូលនៃប្រទេសកម្ពុជាថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៧ ។ Credit: REUTERS/Samrang Pring/File Photo អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានមានប្រសាសន៍កាលពីថ្ងៃអង្គារថាការិយាល័យនេះនឹងបម្រើដល់ប៉ូលីសកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនជនជាតិអាមេរិកដែលរត់គេចខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានប្រាប់សារព័ត៌មានរ៉យទ័រ (Reuters) ថា៖ “ កន្លងមកប្រទេសយើងទាំងពីរបានសហការគ្នាជាមួយនឹងករណីជាក់ស្តែង…

តារានិករនីមួយៗ ស្ថិតនៅក្រោមឥទ្ធិពលនៃធាតុទាំង ៤ ដែលបង្ហាញយ៉ាងជាក់លាក់ពីសកម្មភាព និងស្នេហានៅឆ្នាំ ២០២១ នេះ:
សេដ្ឋកិច្ច

តារានិករនីមួយៗ ស្ថិតនៅក្រោមឥទ្ធិពលនៃធាតុទាំង ៤ ដែលបង្ហាញយ៉ាងជាក់លាក់ពីសកម្មភាព និងស្នេហានៅឆ្នាំ ២០២១ នេះ:

តារានិករនីមួយៗស្ថិតនៅក្រោមឥទ្ធិពលនៃធាតុមួយក្នុងចំណោមធាតុទាំងបួនដែលនាំមកនូវលាភសំណាង ធាត់ទាំង ៤ រួមមាន៖ ទឹក ដី ភ្លើង និងខ្យល់។ នៅឆ្នាំ ២០២១ ខាងមុខនេះធាតុទាំងនេះក៏នឹងគ្រប់គ្រងសកម្មភាពជាក់លាក់មួយចំនួនផងដែរ ប៉ុន្តែក៏ជាវិធីដែលអាចកំណត់នូវឥរិយាបទរបស់មនុស្សដែលស្ថិតក្នុងតារានិករនីមួយៗតាមហោរាសាស្ដ្រតាមបែបអឺរ៉ុបផងដែរ។ ធាតុភ្លើងមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងសកម្មភាពកីឡាភ្ជាប់ទៅនឹងការប្រកួតប្រជែងជាទូទៅ និងសមត្ថភាពដែលទាក់ទងនឹងភាពសកម្ម។ ធាតុដីកំណត់ន័យចំពោះមនុស្សដែលស្រឡាញ់ធម្មជាតិ និងអ្នកដែលមានជំនាញខាងច្នៃប្រតិដ្ឋ។ ធាតុខ្យល់មានទំនាក់ទំនងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសកម្មភាពបញ្ញា និងការស្រាវជ្រាវ។ ចំណែកឯធាតុទឹកវិញទាក់ទងផ្សារភ្ជាប់ទៅនឹងមនុស្សដែលស្រឡាញ់ផ្នែកសិល្បៈ និងខាងវិញ្ញាណ។ 1. ធាតុភ្លើង (តារានិករ Aries Leo និង Sagittarius) យោងទៅតាមការព្យាករណ៍ហោរាសាស្ដ្រអឺរ៉ុបសម្រាប់ឆ្នាំ ២០២១ មនុស្សដែលកើតក្នុងតារានិករទាំងនេះនឹងមានភាពក្លៀវក្លា ស្វាហាប់ និងបានសម្តី…

ចង់ដឹងទេ! តើអ្នកស្ថិតក្នុងតារានិករមួយណា? តារានិករនីមួយៗ អាចបញ្ជាក់ពីអត្តចរិត និងចំណង់ចំណូលចិត្តបានយ៉ាងច្បាស់:
សេដ្ឋកិច្ច

ចង់ដឹងទេ! តើអ្នកស្ថិតក្នុងតារានិករមួយណា? តារានិករនីមួយៗ អាចបញ្ជាក់ពីអត្តចរិត និងចំណង់ចំណូលចិត្តបានយ៉ាងច្បាស់:

យើងទាំងអស់គ្នាប្រាកដជាស្គាល់ពីឆ្នាំកំណើតរបស់ខ្លួនឯងតាមបែបចិន ប៉ុន្តែមានមនុស្សជាច្រើនដែលមិនទាន់បានដឹងអំពីឆ្នាំកំណើតរបស់ខ្លួនឯងតាមបែបអឺរ៉ុប ដែលឆ្នាំកំណើតទាំងអស់នោះត្រូវបានគេហៅថាជាតារានិករ។ តារានិករនីមួយៗ អាចបញ្ជាក់ពីអត្តចរិត និងចំណង់ចំណូលចិត្តបានយ៉ាងច្បាស់ផងដែរ។ ចង់ដឹងកាន់តែច្បាស់ថាអ្នកស្ថិតនៅក្នុងតារានិករមួយណា សូមផ្ទៀងផ្ទាត់ជាមួយថ្ងៃខែកំណើតរបស់អ្នកដែលមាននៅខាងក្រោមនេះ: ១. តារានិករ Aries(ថ្ងៃ២១ ខែមិនា ដល់ ថ្ងៃ២០ ខែមេសា): បើសិនអ្នកកើតនៅក្នុងតារានិករ Aries មានន័យថា: អ្នកមានអត្តចរិកឆេវឆាវ ផ្សងគ្រោះថ្នាក់ តែមានចិត្តល្អ មិនរុញរាក្នុងការសម្រេចគោលដៅនូវអ្វីដែលខ្លួនសម្រេចចិត្ត។ ភាគច្រើនមាននិស្ស័យមិនសូវល្អប៉ុន្តែគ្រាន់តែមួយឆាវ មិនដែលយកចិត្តទុកដាក់ចំពោះរឿងតិចតួចទេ។ ២. តារានិករ Taurus(ថ្ងៃ២១ ខែមេសា ដល់ ថ្ងៃ២១ ខែឧសភា): បើសិនអ្នកកើតនៅក្នុងតារានិករ…

រឿង ១២ យ៉ាងដែលអ្នកអាចធ្វើឱ្យកុំព្យូទ័រយួរដៃរបស់អ្នក ខូចដោយមិនដឹងខ្លួន
សេដ្ឋកិច្ច

រឿង ១២ យ៉ាងដែលអ្នកអាចធ្វើឱ្យកុំព្យូទ័រយួរដៃរបស់អ្នក ខូចដោយមិនដឹងខ្លួន

កុំព្យូទ័រយួរដៃគឺជាឧបករណ៍ដែលមានប្រជាប្រិយបំផុតនាពេលបច្ចុប្បន្ននេះ។ វាជាឧបករណ៍ដ៏សំខាន់មួយដែលយើងភាគច្រើនប្រើជារៀងរាល់ថ្ងៃ ប៉ុន្តែយើងកម្រគិតពីការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងគឺធ្វើឱ្យអាយុកាលកុំព្យូទ័រនេះឆាប់ខូច។ ទោះជាយ៉ាងណា ការមិនយកចិត្តទុកដាក់មួយចំនួនអាចជះឥទ្ធិពលដល់ការងាររបស់វាហើយនាំឱ្យមានការខូចខាតធ្ងន់ធ្ងរ។ ខាងក្រោមនេះគឺជារបៀបដោះស្រាយមួយចំនួនដើម្បីធ្វើឱ្យឧបករណ៍របស់អ្នកត្រឹមត្រូវដើម្បីពន្យារអាយុកាលរបស់វា។ 1. ដាក់កុំព្យូទ័រយួរដៃរបស់អ្នកឱ្យឆ្ងាយពីសត្វចិញ្ចឹម © Imgur អ្នកប្រហែលជាគិតថាគួរឱ្យអស់សំណើចនៅពេលឆ្មាដែលអ្នកស្រឡាញ់ឡើងដេកលើកុំព្យូទ័រយួរដៃរបស់អ្នក ឆ្មាត្រូវបានទាក់ទាញទៅនឹងភាពកក់ក្តៅនៃកុំព្យូទ័រ ប្រសិនបើឆ្មាដេកពីលើរោមរបស់វាអាចចូលទៅក្នុងកង្ហារម៉ាស៊ីនរបស់ប្រព័ន្ធកុំព្យូទ័រ។ នៅទីបំផុតវាអាចបណ្តាលឱ្យឡើងកំដៅ និងបំផ្លាញការងាររបស់វា។ កុំបរិភោគនៅពីមុខកុំព្យូទ័ររបស់អ្នក។ ចំណីអាហារណាមួយដែលធ្លាក់ចូលក្នុងក្តារចុចរបស់អ្នកនៅទីបំផុតនឹងទាក់ទាញសត្វកន្លាត និងស្រមោចចូលទៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។ 2. សូមផ្លាស់ទីកុំព្យូទ័រយួរដៃរបស់អ្នកដោយយកចិត្តទុកដាក់ © Depositphotos ព្យាយាមប្រុងប្រយ័ត្នជាមួយកុំព្យូទ័រយួរដៃរបស់អ្នកនៅពេលដែលអ្នកផ្លាស់ទី ប្រសិនបើវាមិនអង្គផ្ទុកទិន្ន័យផ្នែករឹង (SSD) ទេនោះ។ ប្រសិនបើកុំព្យូទ័ររបស់អ្នកប្រើអង្គផ្ទុកទិន្ន័យ Hard Disk វាបង្កការខូចខាតប្រសិនបើវាត្រូវបានប៉ះទង្គិចចុះឡើងច្រើនពេក។ ជាលទ្ធផលប្រសិនបើ Hard Disk របស់អ្នកខូចអ្នកនឹងបាត់បង់ទិន្នន័យរបស់អ្នកទាំងអស់។…

ស្រីៗត្រូវអាន! បើមិនចង់ឱ្យសក់ខូចធ្ងន់ធ្ងរទេ កុំធ្វើរឿងនេះឱ្យសោះ!
សុខភាព

ស្រីៗត្រូវអាន! បើមិនចង់ឱ្យសក់ខូចធ្ងន់ធ្ងរទេ កុំធ្វើរឿងនេះឱ្យសោះ!

មនុស្សស្រីគ្រប់រូបតែងតែខ្វល់ខ្វាយទៅលើភាពសំខាន់នៃសោភ័ណ្ឌភាព និងសម្រស់នៃសក់ ដែលជាផ្នែកមួយសំខាន់ដែលជួយលើកកម្ពស់សម្រស់របស់ស្រ្តី។ យោងតាមការសិក្សាមួយបានឱ្យដឹងថា មនុស្សស្រីបានចំណាយលុយយ៉ាងច្រើនទៅលើការតុបតែង និងផលិតផលថែរក្សាសក់ ប៉ុន្តែពួកគេមិនដឹងទេថាទម្លាប់ប្រចាំថ្ងៃមួយចំនួនកំពុងតែបំផ្លាញសក់របស់ពួកគេ។ ខាងក្រោមនេះជាគុណវិបត្តិខ្លះៗនៅពេលដែលអ្នកគេងទាំងសក់នៅចង: ធ្វើឱ្យសក់របស់អ្នកជ្រុះ © depositphotos.com ការគេងទាំងសក់នៅចងបានដាក់សម្ពាធដល់ឬសសក់របស់អ្នក យោងតាមអ្នកជំនាញខាងសក់បានបញ្ជាក់ថាវាបណ្តាលឱ្យសក់របស់អ្នកបែកចុង បាក់ និងផុយស្រួយ។ ធ្វើឱ្យសក់របស់អ្នកខូចទ្រង់ទ្រាយ © depositphotos.com ជាក់ស្តែងណាស់ការចងសក់នៅពេលគេងវាបានធ្វើឱ្យសក់បាក់ មានស្នាមរលកត្រង់កន្លែងចង ដែលបណ្តាលឱ្យសក់ខូចទ្រង់ទ្រាយធ្ងន់ធ្ងរ និងមិនត្រង់ល្អព្រមទាំងធ្វើឱ្យសក់ស្ងួត និងខូច។ ប៉ុន្តែប្រសិនបើអ្នកឈប់គេងទាំងចងសក់របស់អ្នកនោះវានឹងមើលទៅស្អាតដូចដើមវិញ ។ ធ្វើឱ្យក្បាលរបស់អ្នកឆក © DR P. MARAZZI/Science Photo Library/East News ករណីធ្ងន់ធ្ងរមែនទែននោះវាអាចបណ្តាលឱ្យអ្នកកើតជំងឺ Alopecia…

ស្ត្រីពិការដៃទាំងពីរ ជំនះភាពលំបាកក្នុងជីវិត ដើម្បីក្លាយជាអ្នកបើកយន្តហោះដំបូងគេ ដោយប្រើជើងទាំងពីររបស់នាង
សេដ្ឋកិច្ច

ស្ត្រីពិការដៃទាំងពីរ ជំនះភាពលំបាកក្នុងជីវិត ដើម្បីក្លាយជាអ្នកបើកយន្តហោះដំបូងគេ ដោយប្រើជើងទាំងពីររបស់នាង

Jessica Cox បានជួបប្រទះនឹងជីវិតលំបាក នាងបានកើតមកដោយគ្មានដៃដោយសារពិការភាពពីកំណើតដ៏កម្រ។ ហើយទោះបីជានាងប្រឈមមុខនឹងការលំបាកខាងរាងកាយ និងផ្លូវចិត្តជាច្រើនក៏ដោយក៏នាងអាចបង្វែរគុណវិបត្តិរបស់នាងទៅជាកម្លាំងចិត្តដ៏ធំបំផុតរបស់នាង។ មិនត្រឹមតែនាងបានក្លាយជាអ្នកបើកយន្តហោះដែលត្រូវបានគេទទួលស្គាល់និងជាម្ចាស់ឯតទគ្គកម្មហ្គីនណេសពិភពលោក ឥឡូវនេះនាងចង់បង្ហាញដល់មនុស្សគ្រប់គ្នាថាពួកគេអាចសម្រេចបាននូវអ្វីៗជាច្រើនផងដែរប្រសិនបើពួកគេគ្រាន់តែដាក់ចិត្តរបស់ពួកគេ។ កុមារភាពរបស់នាងធ្វើឱ្យនាងមានការលំបាកណាស់ប៉ុន្តែនាងមានការគាំទ្រពីគ្រួសារ © jessicacox.com Jessica បានកើតមកដោយគ្មានដៃ ហើយមនុស្សជាច្រើនបានចោទសួរថាតើអាចឱ្យនាងមានជីវិតសាមញ្ញធម្មតាដែរឬទេ? កុមារដទៃទៀតមិនងាយនឹងទទួលយកពិការរភាពរបស់នាងទេ ហើយជីវិតរបស់នាងពោរពេញទៅដោយការធ្វើបាបពីសំពាធខាងក្រៅ។ ប៉ុន្តែនាងមានអ្វីមួយដែលមិនអាចកាត់ថ្លៃបាន: នោះគឺជាឪពុកម្តាយរបស់នាងដែលជឿជាក់លើនាង។ ឪពុកនាងតែងតែជឿជាក់ថានាងមានសក្តានុពលពេញលេញក្នុងការឈានទៅរកភាពជោគជ័យនាពេលអនាគត។ សូមអរគុណដល់ជំនឿរបស់គ្រួសារនាង ដែលនាងអាចទទួលបានទំនុកចិត្តលើខ្លួនឯង ហើយបានសំរេចចិត្តស្វែងរកពិភពលោករបស់នាងដោយប្រើជើងរបស់នាង។ ការប្រើជើងជំនួសដៃបានធ្វើឱ្យនាងមានអារម្មណ៍ល្អចំពោះខ្លួនឯង © jessicacox.com នៅពេលចម្រើនវ័យធំឡើង Jessica បានព្យាយាមប្រើដៃសិប្បនិម្មិត។ ចំពោះបញ្ហានេះនាងត្រូវឆ្លងកាត់ការព្យាបាលពិសេសដើម្បីអនុវត្តការប្រើប្រាស់ដៃសិប្បនិម្មិតនេះ។ ប៉ុន្តែទោះបីជានាងបានរៀនពីវិធីប្រើប្រាស់ ដូចជាកាន់របស់របរក៏ដោយ ក៏នាងចូលចិត្តប្រើជើងរបស់នាងដើម្បីបំពេញភារកិច្ចជំនួសវិញ។ នាងបានប្រើដៃសិប្បនិម្មិតរបស់នាងអស់រយៈពេល ១១…

កុំមើលងាយមនុស្សតែសម្បកក្រៅ! អ្នកលក់មិនអើពើនឹងបុរសចំណាស់ ហើយគិតថាគាត់ជាអ្នកសុំទាន – ភាពភ្ញាក់ផ្អើលនៅពេលគាត់ដកលុយចេញ ២ ម៉ឺនដុល្លារដើម្បីទិញម៉ូតូធំ Harley
ប្លែកៗ

កុំមើលងាយមនុស្សតែសម្បកក្រៅ! អ្នកលក់មិនអើពើនឹងបុរសចំណាស់ ហើយគិតថាគាត់ជាអ្នកសុំទាន – ភាពភ្ញាក់ផ្អើលនៅពេលគាត់ដកលុយចេញ ២ ម៉ឺនដុល្លារដើម្បីទិញម៉ូតូធំ Harley

តើអ្នកធ្លាប់ជួបហេតុការណ៍ដែលអ្នកលក់បានវិនិច្ឆ័យអតិថិជនដោយផ្អែកលើសម្លៀកបំពាក់និងរូបរាងរបស់ពួកគេដែរឬទេ? ពីព្រោះមនុស្សដើរចូលទៅក្នុងហាងគាត់ស្លៀកពាក់ធម្មតា ហើយអ្នកលក់ខ្លះគេនឹងព្រងើយកន្តើយចំពោះអតិថិជនដោយគិតថាមិនអាចមានលទ្ធភាពទិញទំនិញនោះបាន។ យោងតាមសារព័ត៌មានថៃមួយបានចុះផ្សាយថា មានបុរសវ័យចំណាស់ម្នាក់មកពីប្រទេសថៃបានចូលទៅក្នុងហាងលក់ម៉ូតូជាច្រើនកន្លែង ប៉ុន្តែត្រូវបានអ្នកលក់ព្រងើយកន្តើយដោយសារតែគាត់ពាក់អាវយឺត ខោរហែកពណ៌ប្រផេះ និងពាក់ស្បែកជើងផ្ទាត់។ អ្នកលក់បានវិនិច្ឆ័យថាគាត់ប្រាកដជាគ្មានលទ្ធភាពទិញម៉ូតូដែលមានតម្លៃថ្លៃពីហាងរបស់ពួកគេបានទេ។ បុរសរូបនេះបានចេញពីហាងម៉ូតូមួយហើយចូលទៅហាងមួយទៀតរហូតដល់ទីបំផុតគាត់ទទួលបានការយកចិត្តទុកដាក់និងប្រកបដោយភាពរួសរាយរាក់ទាក់ពីហាងម៉ូតូធំមួយ។ ក្នុងរយៈពេលតែ ១០ នាទីបុរសចំណាស់រូបនេះបានសំរេចចិត្តទិញយកម៉ូតូធំមួយគ្រឿងម៉ាក Harley Division ហើយបានយកប្រាក់ចំនួន ២០,០០០ ដុល្លារពីខោក្នុងរបស់គាត់ដើម្បីទូទាត់ថ្លៃម៉ូតូនេះ។ រឿងរ៉ាវមួយដែលប្រិយមិត្តគួរកត់សំគាល់ បន្ទាប់ពីរឿងរ៉ាវរបស់បុរសចំណាស់នោះត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម។ បុរសចំណាស់នោះមានឈ្មោះថា Lung Decha ហើយគាត់ជាវិស្វករមេកានិកដែលមានចិត្តស្មោះត្រង់ និងឧស្សាហ៍ព្យាយាមដែលបានចូលនិវត្តន៍ពីការងារ។ គាត់មិនជក់បារី ផឹកស្រា ឬលេងល្បែងទេ។ បន្ទាប់ពីខំប្រឹងអស់មួយជីវិតគាត់បានសំរេចចិត្តប្រើប្រាក់សន្សំរបស់គាត់ដើម្បីទិញម៉ូតូដែលគាត់ស្រឡាញ់ក្នុងក្តីសុបិន្តរបស់គាត់។ សូមឱ្យនេះជាមេរៀនដល់អ្នកលក់ទាំងអស់នៅទីនោះ! ប្រែសម្រួល៖ ក្នុងស្រុក

ស្រីៗ​ត្រូវអាន! ចំនូល​ចិត្តពណ៌ក្រចក បង្ហាញពីសមត្ថភាព និងបុគ្គលិកលក្ខណៈយ៉ាងច្បាស់
ប្លែកៗ

ស្រីៗ​ត្រូវអាន! ចំនូល​ចិត្តពណ៌ក្រចក បង្ហាញពីសមត្ថភាព និងបុគ្គលិកលក្ខណៈយ៉ាងច្បាស់

បច្ចុប្បន្ននេះ ការ​លាបថ្នាំ​ក្រចក​បានក្លាយ​ទៅជា​ចំណែក​មួយ​ដ៏​សំខាន់ ក្នុង​ការជួយ​លើក​សោភ័ណភាព​ម្រាមដៃ​របស់​ស្ត្រី ។ ពណ៌​ថ្នាំ​ក្រចក ដែល​ស្ត្រី​ម្នាក់ៗ​ជ្រើសរើស​លាប​នោះ មាន​អត្ថន័យ​ដូច​ការ​ទស្សន៍ទាយ​ខាងក្រោម​។​ ក. ពណ៌ ​ស៊ី​ជម្ពូ អាច​បង្ហាញថា ជា​ស្ត្រី​មាន​សមត្ថភាព​ពូកែ​ខាង​តាំងចិត្ត​ម៉ឺងម៉ាត់​ល្អ មាន​ភាព​ព្យាយាម​និង​អត់ធន់​យ៉ាង​ប្រសើរ ។ ជា​មនុស្ស​ដែលមាន​បំណង​ផ្តោត​ធ្វើ​អ្វីមួយ​ហើយ តែងតែ​ព្យាយាម​ធ្វើ​វា​រហូតដល់​ចប់​ចុង​ចប់​ដើម ទោះបីជា​ត្រូវ​ពុះពារ​ឧបសគ្គ​ច្រើនយ៉ាង​ណាក៏ដោយ ។ មនុស្ស​នេះ​មិនចេះ​រាថយ​ទេ សូម្បី​តែមួយ​ជំហាន ។ ជា​មនុស្ស​មានចិត្ត​មេត្តា​សន្តោស​ប្រណី ចិត្តល្អ​ចេះ​ជួយសង្គ្រោះ​អ្នកដទៃ ទើប​ក្លាយទៅ ជា​មនុស្ស​សំណព្វចិត្ត​ក្នុងចំណោម​មិត្តភក្តិ ។ ក៏ប៉ុន្តែ​តោង​ចាំ​ទុក​ថា​ចិត្តល្អរបស់​អ្នក​ប្រយ័ត្ន​នាំទុក្ខ​មកឱ្យ​ ខ្លួនឯង​វិញ​នៅ​ថ្ងៃក្រោយ ។ ខ. ពណ៌ ​ក្រហម…

តើព្រះនាង Disney ទាំង ១០ អង្គ បានផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះ នៅពេលក្លាយជាក្មេងស្រីសម័យទំនើប?
ប្លែកៗ

តើព្រះនាង Disney ទាំង ១០ អង្គ បានផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះ នៅពេលក្លាយជាក្មេងស្រីសម័យទំនើប?

ខ្សែភាពយន្តគំនូរជីវចលដែលនិយាយអំពីព្រះនាង ដំបូងឡើយមិនមែនការងារគោលចម្បងរបស់ Disney ទេ។ ទោះជាយ៉ាងណាក៏ដោយអ្វីៗបានផ្លាស់ប្តូរទៅតាមពេលវេលាក្នុងរយៈពេលជាច្រើនឆ្នាំហើយបច្ចុប្បន្ននេះប្រាក់ចំណូលសរុបដែលបានមកពីគំនូរជីវចលព្រះនាងនៅក្នុងអាណាចក្រ Disney ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែតើស្ថានភាពនឹងខុសគ្នាទេប្រសិនបើ Disney បង្កើតខ្សែភាពយន្តគំនូរជីវចលដែលព្រះនាងទាំងអស់នេះប្រែក្លាយទៅជា Bad Girl  វិញនោះ? ព្រះនាង Disney តែងតែលេចមុខជាក្មេងស្រីល្អដែលមានចរិតសុភាពរៀបសារ​ និងចិត្តល្អ។ ប៉ុន្តែដោយសារពួកគេភាគច្រើនជាក្មេងជំទង់វាពិបាកក្នុងការស្រមៃថាពួកគេមិនចង់ទម្លាក់សក់ចុះ និងប្តូរពណ៌សក់ ហើយរីករាយ។ 10. Jasmine © Walt Disney Animation Studios © Nata St. art ទោះបីជាមានរបៀបរស់នៅដ៏ប្រណីតក៏ដោយព្រះនាង​…

ទម្លាប់នៃការកណ្តាស់របស់អ្នក ក៏អាចបង្ហាញយ៉ាងច្រើនពីខ្លួនរបស់អ្នក
ប្លែកៗ

ទម្លាប់នៃការកណ្តាស់របស់អ្នក ក៏អាចបង្ហាញយ៉ាងច្រើនពីខ្លួនរបស់អ្នក

តាមច្បាប់សង្គមនៅពេលនិយាយអំពីការកណ្តាស់ដែលត្រូវបានបង្កប់នៅក្នុងវប្បធម៌របស់យើងទៅតាមតំបន់ និងទីកន្លែកមួយចំនួន។ ការកណ្តាស់ និងជូតសំអាតច្រមុះនៅសៀងហៃគឺជារឿងធម្មតា ប៉ុន្តែមនុស្សជាច្រើននឹងសម្លឹងមើលអ្នកប្រសិនបើអ្នកធ្វើបែនេះនៅចក្រភពអង់គ្លេស។ របាយការណ៍បានបង្ហាញថាមនុស្សមានច្បាប់ផ្ទាល់ខ្លួននៅពេលនិយាយអំពីការកណ្តាស់ហើយវាអាចបង្ហាញរឿងជាច្រើនចេញពីខ្លួនរបស់អ្នក។ ខាងក្រោមនេះជាការកណ្តាស់ ៥ យ៉ាងផ្សេងគ្នានៃការកណ្តាស់ដែលអាចបង្ហាញនូវលក្ខណៈពិសេសចេញពីខ្លួនរបស់អ្នក។ កណ្ដាស់ដោយប្រើកែងដៃ មនុស្សទាំងនេះយល់ថាការកណ្តាស់គឺជាភាពរីករាយ។ ការកណ្តាស់បែបនេះជាធម្មតាវាលឺខ្លាំង ហើយបញ្ជាក់ថាមិនប្រកាន់ចំពោះក្នុងស្ថានភាពណាទេ។ មនុស្សទាំងនេះក៏មានជំនឿចិត្ត និងមានទំនុកចិត្តលើខ្លួនឯងនិងមានអារម្មណ៍ថាមានក្តីសុខនៅក្នុងបរិបទសង្គម។ កណ្តាស់ប្រើក្រដាស់ខ្ទប់មាត់ និងច្រមុះ ការកណ្តាស់បែបនេះបង្ហាញពីការអៀនខ្មាស់នៅពេលដែលកណ្តាស់ ហើយជាធម្មតាខ្ទប់មាត់ និងច្រមុះរបស់ពួកគេតាមរបៀបដែលមិនឱ្យលឺសម្លេង។ ពួកគេព្យាយាមធ្វើមិនឱ្យមានសម្លេងរំខាន ឬរក្សាឱ្យលឺតិចបំផុត។ មនុស្សបែបនេះត្រូវបានគេចាត់ទុកថាជាមនុស្សមានការអៀនខ្មាស ប៉ុន្តែមានសុជីវធម៌ យល់ពីមនុស្សនៅជុំវិញខ្លួន ហើយដឹងអំពីអ្វីដែលសង្គមអាចទទួលយកបានឬក៏អត់។ កណ្តាស់ភ្លាមៗដោយមិនបានខ្ទប់មាត់​ និងច្រមុះ នេះគឺជាទំលាប់ស្ម័គ្រចិត្ត ហើយមនុស្សជុំវិញអាចនឹងមានអារម្មណ៍ខឹង។ ថ្វីដ្បិតថាការកណ្តាល់បែនេះចេញដោយចៃដន្យក៏ដោយ ប៉ុន្តែវាជាទម្លាប់អាក្រក់បំផុត…

មនុស្ស ១៧ នាក់មានរូបរាងដូចទៅនឹងភាពយន្ដគំនូរជីវចលបេះដាក់
ប្លែកៗ

មនុស្ស ១៧ នាក់មានរូបរាងដូចទៅនឹងភាពយន្ដគំនូរជីវចលបេះដាក់

តើអ្នកធ្លាប់គិតទេថាមានក្មេងស្រីមានភាពស្រដៀងទៅនឹងព្រះនាង Disney? Cinderella, Snow White, Little Mermaid, Rapunzel ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនពួកគេត្រូវតុបតែងខ្លួន ដើម្បីឱ្យដូចទៅនឹងតួអង្គដែលពួកគេស្រឡាញ់។ មិនថាពួកគេចង់បាន ឬមិនចង់បានវាផ្តល់ឱ្យពួកគេនូវរូបរាងស្រដៀងនឹងខ្សែភាពយន្តគំនូរជីវចល ឬកម្មវិធីទូរទស្សន៍ដែលជាទូទៅមិនមែនជាជម្រើសដំបូងរបស់នរណាម្នាក់ឡើយ។ Elsa ក្នុងរឿង Frozen Gru ក្នុងរឿង Despicable Me អ្នកស្រី Potato Head​ ក្នុងរឿង Toy Story Minions ក្នុងរឿង Despicable Me Leela…

IU ពន្យល់ពីវិធីដែលនាងធ្វើការសម្រេចចិត្ត ក្នុងជីវិតធំបំផុតរបស់នាង និងអ្វីដែលនាងបានខកខានបាត់ឱកាស
សង្គម

IU ពន្យល់ពីវិធីដែលនាងធ្វើការសម្រេចចិត្ត ក្នុងជីវិតធំបំផុតរបស់នាង និងអ្វីដែលនាងបានខកខានបាត់ឱកាស

កូរ៉េខាងត្បូង៖ IU បានផ្តល់បទសម្ភាសន៍មួយនៅក្នុងកម្មវិធីរបស់ទូរស្សន៍ KBS ។ IU បាននិយាយបើកចំហអំពីរបៀបដែលនាងធ្វើការសម្រេចចិត្តលើជីវិតធំបំផុតរបស់នាង និងអ្វីដែលនាងគិតអំពីឱកាសដែលបានខកខាន។ នៅក្នុងឯកសារនេះ IU កំពុងដើរលើផ្លូវមួយនៅក្នុងព្រៃនៅឯ Jejudo ពេលនាងបានបង្ហាញអំពីវិធីដែលនាងតែងតែធ្វើនៅពេលនាងប្រឈមមុខនឹងផ្លូវបំបែក។ នៅពេលដែលខ្ញុំប្រឈមមុខនឹងផ្លូវបំបែក​ ទិសដៅដែលត្រូវទៅសម្រាប់ខ្ញុំគឺខាងស្តាំ។ ប៉ុន្តែនៅពេលដែលពិធីករបានសួរ IU ថា តើនាងធ្វើការសម្រេចចិត្តចំពោះផ្លូវជីវិតបែបណា វិធីសាស្រ្តឆ្លើយរបស់នាងគឺមិនសាមញ្ញទេ។ មានពេលខ្លះដែលខ្ញុំបានសម្រេចចិត្តខុសដោយសារការភាពមិនច្បាស់លាស់។ ប៉ុន្តែនៅពេលដែលខ្ញុំប្រឈមមុខនឹងការសម្រេចចិត្ត ខ្ញុំច្រើនតែទុកចិត្តលើសភាវគតិរបស់ខ្ញុំ ហើយស្វែងរកអ្វីដែលខ្ញុំគិតថាត្រឹមត្រូវ។ នៅពេលធ្វើការសំរេចចិត្តដ៏លំបាកមួយ វានឹងមានការសោកស្តាយខ្លះ ប៉ុន្តែ IU បានចែករំលែកថានាងមិនមែនជាមនុស្សប្រភេទនោះទេ។ ខ្ញុំមិនដែលមានការសោកស្តាយចំពោះជម្រើសដែលខ្ញុំបានធ្វើនោះទេ។ នៅពេលខ្ញុំត្រូវជ្រើសរើសអ្វីមួយខ្ញុំគ្រាន់តែផ្តោតគំនិតលើរឿងមួយហើយដើរទៅមុឱ្យត្រង់ដោយគ្មានការសោកស្តាយ។ ប៉ុន្តែទាក់ទងនឹងផ្លូវដែលនាងមិនបានដើរឆ្លងកាត់នៅក្នុងព្រៃ…

មកដឹងពីប្រវត្តិនៃការក្លាយជាសមាជិក BLACKPINK ដែលត្រូវបានជ្រើសរើសយ៉ាងលំអិតពី YG
សង្គម

មកដឹងពីប្រវត្តិនៃការក្លាយជាសមាជិក BLACKPINK ដែលត្រូវបានជ្រើសរើសយ៉ាងលំអិតពី YG

ក្រុម BLACKPINK បានក្លាយជាក្រុមក្មេងស្រីដំបូងគេដែលមកពីផលិតកម្ម YG Entertainment បន្ទាប់ពីការរំសាយរបស់ក្រុម 2NE1។ ផលិតករល្បីរបស់ YG Entertainment គឺ Teddy ទទួលបន្ទុកលើក្រុមក្មេងស្រីនេះ ។ ដូច្នេះតើក្រុម BLACKPINK ទាំង ៤ នាក់នេះបានចូលច្រៀងនៅក្នុងផលិតកម្ម YG Entertainment យ៉ាងដូចម្តេច? សូមពិនិត្យមើលរឿងជោគជ័យផ្ទាល់ខ្លួនរបស់ពួកគេ! 1. Jisoo Jisoo បានពន្យល់នៅក្នុងបទសម្ភាសន៍មួយថា មនុស្សគ្រប់គ្នានៅក្នុងគ្រួសាររបស់នាងរួមទាំងខ្លួននាងផ្ទាល់ចូលចិត្តច្រៀង។ ក្រុមគ្រួសាររបស់នាងបានគាំទ្រ និងលើកទឹកចិត្តពេលនាងរាំ និងច្រៀងនៅមុខពួកគេនៅពេលជួបជុំក្រុមគ្រួសារ។ ការណ៍នេះបានជំរុញបំណងប្រាថ្នារបស់…

តើស្នេហារបស់អ្នកនៅខែក្រោយ មានអ្វីកើតឡើង? ជ្រើសរើសគូស្នេហ៍ដែលអ្នកគិតថាមានសុភមង្គលបំផុត:
ប្លែកៗ

តើស្នេហារបស់អ្នកនៅខែក្រោយ មានអ្វីកើតឡើង? ជ្រើសរើសគូស្នេហ៍ដែលអ្នកគិតថាមានសុភមង្គលបំផុត:

ចិត្តវិទ្យាគឺជារឿងពិបាកប៉ុន្តែមានភាពត្រឹមត្រូវណាស់។ នៅពេលដែលអ្នករៀនពីរបៀបយកចិត្តទុកដាក់លើព័ត៌មានលំអិត និងវិធីដែលអ្នកបានជ្រើសរើស អ្នកនឹងដឹងបាននូវរឿងរ៉ាវមួយចំនួនដែលចេញពីក្នុងខ្លួនរបស់អ្នក ដែលអាចធ្វើឱ្យអ្នកមានភ្ញាក់ផ្អើល។ គូស្នេហ៍ទី១ បើសិនជាអ្នកជ្រើសរើសយកគូស្នេហ៍ទី ១ មានសុភមង្គលជាងគេបានន័យថា៖ ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហាអ្នកប្រហែលជាចាប់ផ្តើមធុញទ្រាន់ ហើយអាចកាន់តែយ៉ាប់យ៉ឺនថែមទៀត។ គំនិតអវិជ្ជមានបានកើតឡើងនៅក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់។ ប្រសិនបើរឿងនោះពិតជាកើតឡើងចំពោះអ្នកចូរព្យាយាមកុំឱ្យថាមពលអវិជ្ជមានចូលក្នុងផ្លូវអារម្មណ៍ និងចិត្តគំនិតរបស់អ្នកឱ្យសោះ ព្រោះវាអាចក្លាយជាមាត់ផ្លូវចុងបញ្ចប់នៃទំនាក់ទំនងស្នេហាររបស់អ្នក។ ដូច្នេះអ្នកត្រូវជៀសវាងជម្លោះ និងផ្លាស់ប្តូរទម្លាប់អាក្រក់ៗ។ ប្រសិនបើអ្នកនិងដៃគូរបស់អ្នកអាចឆ្លងកាត់ដំណាក់កាលនេះបាន អ្នកទាំងពីរនឹងមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងទំនាក់ទំនងរបស់អ្នកហើយជួយអ្នកឱ្យជាសះស្បើយពីការឈឺចាប់ណាមួយ! ប្រសិនបើអ្នកនៅមិនទាន់មានគូ (Single) អ្នកអាចជួបនរណាម្នាក់ដែលគួរឱ្យចាប់អារម្មណ៍ដែលអ្នកមិននឹកស្មានដល់។ ការយកចិត្តទុកដាក់នោះអាចផ្តល់ឱ្យអ្នកនូវក្តីស្នេហាដ៏ផ្អែមល្ហែមនាពេលដ៏ខ្លីខាងមុខ។ គូស្នេហ៍ទី២ ប្រសិនបើអ្នកយល់ថាគូស្នេហ៍ទី ២ មានសុភមង្គលជាងគេនោះបង្ហាញថា៖ ប្រសិនបើអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហា នៅពេលអនាគតអ្នកចង់ឱ្យទំនាក់ទំនងស្នេហារបស់អ្នកមានភាពចុះសម្រុងគ្នា និងកាន់តែស្និតស្នាលបន្ថែមទៀត។ ដើម្បីសំរេចបំណងប្រាថ្នានេះមិនមានវិធីអ្វីផ្សេងក្រៅពីអ្នកទាំងពីរត្រូវឆ្លៀតពេលនៅក្បែរគ្នាឱ្យបានច្រើនដើម្បីចែករំលែកភាពស្មោះត្រង់ និងបង្ហាញនូវបញ្ហាដែលមាននៅក្នុងចិត្តអ្នកជាមួយដៃគូ។…

ល្បិចងាយៗ ១៥ យ៉ាងដើម្បីធ្វើអោយជីវិតរបស់អ្នកកាន់តែងាយស្រួល
សេដ្ឋកិច្ច

ល្បិចងាយៗ ១៥ យ៉ាងដើម្បីធ្វើអោយជីវិតរបស់អ្នកកាន់តែងាយស្រួល

នៅក្នុងអត្ថបទនេះយើងមានវិធីរៀបចំទុកដាក់របស់របរក្នុងផ្ទះតាមរបៀបងាយៗ របៀបសម្អាតខ្ទះដែលប្រលាក់ ដោយមិនមានសារធាតុគីមី របៀបសម្អាតរោមសត្វឆ្មាចេញពីកំរាលព្រំ … ប្រសិនបើអ្នកកំពុងស្វែងរកគន្លឹះងាយៗដើម្បីសន្សំសំចៃពេលវេលា និងថវិការបស់អ្នក។ អត្ថបទនេះជាអ្វីដែលអ្នកត្រូវការ។ យោងតាមគេហទំព័រ Bright Side បានប្រមូលនូវបញ្ជីមានប្រយោជន៍ចំនួន ១៥ ដែលនឹងធ្វើឱ្យជីវិតរបស់អ្នកលែងរញ៉េរញ៉ៃ និងមានផាសុកភាព។ ហើយនៅចុងបញ្ចប់នៃអត្ថបទ – អ្នកនឹងមានវិធីដើម្បីធ្វើគុណលេខដោយប្រើដៃរបស់អ្នក។ 15. ដាក់ក្រូចឆ្មាដាក់ក្នុងចានជាមួយផ្លែឈើផ្សេងទៀតដើម្បីឱ្យផ្លែកឈើនៅរក្សាភាពស្រស់ក្នុងរយៈពេលយូរ © depositphotos.com 14. ប្រើប្រដាប់ដាក់ទស្សនាវដ្តីដើម្បីរក្សាទុកបន្លែ និងផ្លែឈើរបស់អ្នក © Shirley Billy Sparks / facebook 13. រៀបចំដាក់ជាក្រុមប្រភេទថ្នាំចំពោះរបស់ប្រើប្រាស់ដើម្បីកំឱ្យមានភាពភ័នច្រឡំ © rachel-nconmymind.blogspot.com…