Vireak007

សញ្ញាទាំង ៤ បង្ហាញថា អ្នកពិតជាសំខាន់ណាស់ ប្តីអ្នកមិនអាចរស់នៅដោយគ្មានអ្នកបានឡើយ
សង្គម

សញ្ញាទាំង ៤ បង្ហាញថា អ្នកពិតជាសំខាន់ណាស់ ប្តីអ្នកមិនអាចរស់នៅដោយគ្មានអ្នកបានឡើយ

មនុស្សស្រីទាំងអស់តែងតែសប្បាយចិត្តនៅពេលដឹងថា ដៃគូរបស់គាត់ពិតជាត្រូវការគាត់នៅក្នុងជីវិត។ វាពិតជារីករាយណាស់ក្នុងការពិចារណាពីសញ្ញាដែលស្វាមីរបស់អ្នកត្រូវការអ្នក និងស្រលាញ់អ្នក។ ១. គាត់មិនគេងចោលអ្នកនោះទេ លុះត្រាអ្នកមកគេង ប្រាកដណាស់បុរសភាគច្រើនតែងតែសម្ដែងធ្វើដូចជាមិនមានបញ្ហាអ្វីទេ ទោះបីគេមិនមានប្រពន្ធនៅជិតគេក៏ដោយ។ ហើយគាត់អាចធ្វើពុតជាគេង នៅពេលអ្នកមិនទាន់រួចកិច្ចការ ប៉ុន្តែបុរសរៀបការរួចជាច្រើនតែងតែគេងមិនសូវស្កប់ ឬគេងដោយបានស្ងប់សុខទេ បើគេមិនបានគេងជិត ឬក្បែរប្រពន្ធរបស់គេ។ សេចក្តីសុខ និងភាពកក់ក្តៅនឹងមានចំពោះគាត់ នៅពេលគាត់បានគេងជិតប្រពន្ធរបស់គាត់។ ២. គាត់ងូតទឹកឱ្យអ្នក ព្រមទាំងឱប និងថើបអ្នក មនុស្សស្រីតិចណាស់ដែលសារភាពថា ត្រូវការសេចក្តីស្រលាញ់ ថ្នាក់ថ្នម ប៉ុន្តែចិត្តរបស់គាត់ពិតជាចង់បានវាណាស់។ ប្រសិនបើគាត់ងូតទឹកឱ្យអ្នកដោយឱប និងថើបជានិច្ច ហើយគាត់ចូលចិត្តកាន់ដៃ និងលេងជាមួយអ្នកនៅពេលដែលគ្មាននរណាម្នាក់នៅក្បែរនោះ ជាការពិតគាត់ត្រូវការអ្នកណាស់។ សញ្ញានៃការស្រឡាញ់ទាំងនេះ…

មិនបាច់គិតច្រើនពេកទេ ជនល្បីល្បាញក៏ជួបរឿងដូចអ្នកដែរ
សេដ្ឋកិច្ច

មិនបាច់គិតច្រើនពេកទេ ជនល្បីល្បាញក៏ជួបរឿងដូចអ្នកដែរ

មានការស្រាវជ្រាវបានបង្ហាញថា ភាពឆ្លាតវៃ និងទេព្យកោសល្យរបស់មនុស្សសុទ្ធតែមានស្មើៗគ្នា។ មានអ្នកខ្លះ ពេលដែលមិនទាន់រកឃើញសមត្ថភាពរបស់ខ្លួន តែងតែមិនអាចក្តោបក្តាប់គុណសម្បត្តិរបស់ខ្លួនបាន រៀនសូត្រ និងធ្វើកិច្ចការគ្មានសមទ្ធិផលសោះឡើយ។ នេះអាចដោយសារកតា្តលក្ខខណ្ឌស្ថានភាព និងរងសម្ពាធពីស្ថានការណ៍ ហើយមិនអាចឱ្យយើងបញ្ចេញបាននូវសមត្ថភាពរបស់ខ្លួនបានពេញលេញ ពេលដែលស្ថិតនៅក្នុងឧបសគ្គណាមួយ បែរជាភ្លេចអំពីផ្លូវដែលខ្លួនត្រូវដើរទៅវិញ។ តាមពិតទៅ ឱ្យតែយើងអាចរកបានគុណសម្បតិ្តរបស់ខ្លួន ហើយតាំងចិត្តតស៊ូប្តេជ្ញា ជឿជាក់ថាប្រាកដជាមានលទ្ធផលជាមិនខាន។ ម្យ៉ាងទៀត មានឧទាហណ៍ជាច្រើន បានបញ្ជាក់ថា ជនល្បីល្បាញមានលក្ខណៈដូចគ្នានឹងមនុស្សធម្មតាដែរ ក៏អាចជួបនឹងបញ្ហាគ្រប់ប្រភេទ ជួនខ្លះបញ្ហាដែលពួកគេជួបប្រទះច្រើនជាងយើងទៀតផង។ លោក ឆាតឡេស ដាវីត (Charles Darwin) បានសរសេរនៅក្នុងសៀវភៅប្រវត្តិរបស់លោកថា សមត្ថភាពរបស់គាត់សាមញ្ញខ្លាំងណាស់ “ ទំហំនៃការចងចាំរបស់ខ្ញុំធំខ្លាំងណាស់…

៤ ចំណុចនេះ បង្ហាញយ៉ាងច្បាស់ថា មនុស្សប្រុសម្នាក់ហ្នឹង ធ្លាប់ទាក់ទងមនុស្សស្រីច្រើនរាប់មិនអស់
សង្គម

៤ ចំណុចនេះ បង្ហាញយ៉ាងច្បាស់ថា មនុស្សប្រុសម្នាក់ហ្នឹង ធ្លាប់ទាក់ទងមនុស្សស្រីច្រើនរាប់មិនអស់

មិនថាជាប្តីប្រពន្ធ ឬជាគូសង្សារទេ ចំពោះមនុស្សប្រុសធ្លាប់ស្រលាញ់មនុស្សស្រីច្រើននាក់នោះ មានកន្លែងមួយចំនួនអាចបញ្ជាក់បាន គឺលាក់មិនជិតនោះឡើយ។ បើមនុស្សប្រុសម្នាក់ច្បាស់លាស់នឹងស្នេហា ប្រាកជាស្មោះមួយនឹងមួយជាមួយដៃគូខាងស្រីជាមិនខាន។ បើមនុស្សប្រុសធ្វើអ្វីតាមចិត្តនឹកឃើញ នោះភាពអកុសលរបស់នាងគឺនឹងចាប់ផ្តើមពីខណៈពេលនោះហើយ។ ១. សកម្មភាពដែលមនុស្សប្រុសទំនាក់ទំនងទៅកាន់មនុស្សស្រី បើមនុស្សប្រុសម្នាក់ស្គាល់មនុស្សស្រីម្នាក់យ៉ាងច្បាស់នោះ អាចទាយដឹងយ៉ាងច្បាស់អំពីចិត្តគំនិតរបស់នាង នេះអាចបញ្ជាក់ថា មនុស្សប្រុសម្នាក់នេះកាលពីមុនធ្លាប់នៅជាមួយមនុស្សស្រីជាច្រើន។ មនុស្សប្រុសបែបនេះទោះជាខំប្រឹងសម្តែងយ៉ាងម៉េចក៏ដោយ គង់តែមានថ្ងៃមួយលេចចេញមកជាមិនខាន។ មនុស្សប្រុសបែបនេះរមែងតែងពុតត្បុត ប្រឹងប្រែងធ្វើពុតដូចជាស្រលាញ់មនុស្សស្រីខ្លាំងណាស់ ដោយសារតែគេដឹងថាមនុស្សស្រីចូលចិត្តមនុស្សប្រុសដែលស្មោះនឹងស្នេហា។ ២. មនុស្សប្រុសចូលចិត្តប្រើរូបថតអ្វីដើម្បីធ្វើជា Profile រូបភាពរបស់គេ ពេលដែលគេនៅជាមួយមនុស្សស្រីជាច្រើន ប្រាកដជាមានជំនឿចិត្ត និងអំនួតចំពោះរូបសម្បត្តិរបស់គេជាមិនខាន នោះ Profile រូបភាពរបស់គេភាគច្រើនគឺជារូបថតបែបសង្ហាៗ ឬជារូបថត ថតជាមួយស្រីស្អាត…

ពេលឈ្លោះគ្នា បើមនុស្សប្រុសអាចធ្វើដល់ចំណុចទាំងនេះបាន ហ៊ានធានាថា គេពិតជាស្រលាញ់អ្នកខ្លាំងណាស់
សង្គម

ពេលឈ្លោះគ្នា បើមនុស្សប្រុសអាចធ្វើដល់ចំណុចទាំងនេះបាន ហ៊ានធានាថា គេពិតជាស្រលាញ់អ្នកខ្លាំងណាស់

បញ្ហាឈ្លោះគ្នារវាងគូស្នេហ៍ យើងសុទ្ធតែដឹងហើយថា ទោះជាអ្នកទាំងពីរស្រលាញ់គ្នាយ៉ាងណាក៏ដោយ ទោះជាមានចំណេះដឹង បានរៀនសូត្រក៏នៅតែមានពេលខ្លះទាស់សម្ដីឈ្លោះប្រកែកគ្នាដែរ គ្រាន់តែថារបៀបនៃការឈ្លោះគ្នា គឺមិនដូចគ្នាតែប៉ុណ្ណោះ។ តាមពិត ការឈ្លោះទាស់សម្ដីគ្នាក៏ជាការបន្ថែមរស់ជាតិនៅក្នុងជីវិតស្នេហាផងដែរ ឱ្យតែអ្នកទាំងពីរបានបញ្ចេញកំហឹងរួចហើយនោះ ទើបអាចកាន់តែដុសខាត់គ្នា និងយល់ពីគ្នារឹតតែច្បាស់ជាងមុន។ តែបើមនុស្សពីរនាក់មិនចេះយល់អាធ្យាស្រ័យគ្នាទេ ជឿជាក់ថានឹងអាចជិតដើរដល់ដំណាក់កាលចុងក្រោយហើយ។ ដូច្នេះហើយបើពេលដែលឈ្លោះគ្នា មនុស្សប្រុសអាចធ្វើដល់ចំណុចទាំងនេះបាន ដាច់ខាត គេគឺជាមនុស្សប្រុសល្អម្នាក់ ហើយមនុស្សប្រុសបែបនេះគួរតែថែរក្សាឱ្យបានល្អ។ ១. មនុស្សប្រុសដែលមិនចូលចិត្តសើរើរឿងចាស់ៗ ពេលដែលប្តីប្រពន្ធឈ្លោះគ្នា តែងតែលើកយករឿងចាស់ៗកាលពីកន្លងមករំឭកឡើងវិញ ហើយនៅប្រកែកគ្នាយកឈ្នះរៀងៗខ្លួន ប្រៀបដូចជានៅក្នុងការប្រកួត វែកញែកក្នុងកម្មវិធីមួយអ៊ីចឹង។ ចំពោះមនុស្សប្រុសដែលមិនចេះអនុគ្រោះលើកលែងឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់បែបនេះ គឺមិនស័ក្តិសម ផ្តល់ក្តីស្រលាញ់ទៅឱ្យគេឡើយ ព្រោះគេមិនចេះយកចិត្តទុកដាក់អំពីអារម្មណ៍របស់មនុស្សដែលខ្លួនស្រលាញ់។ តែបើមនុស្សប្រុសដែលស្រលាញ់អ្នកវិញ គេនឹងចេះផ្តល់កិតិ្តយសមុខមាត់ដល់អ្នកជាមិនខាន…

មនុស្សស្រី ៦ ប្រភេទនេះ មិនងាយនឹងចាស់នោះទេ បើមិនជឿសាកសង្កេតមើលទៅ
សង្គម

មនុស្សស្រី ៦ ប្រភេទនេះ មិនងាយនឹងចាស់នោះទេ បើមិនជឿសាកសង្កេតមើលទៅ

១. មនុស្សដែលមិនឆេវឆាវ ជាទូទៅមនុស្សដែលចូលចិត្តខឹង សុទ្ធតែមានអារម្មណ៍មួយនេះ បើមិនហត់ចិត្តទេក៏នឿយកាយដែរ។ មាននារីមួយចំនួនចិត្តមិនអាក្រក់នោះទេ តែដោយសារតែកត្តាចរិតផ្ទាល់ខ្លួន និងស្ថានភាពជុំវិញខ្លួន បានធ្វើឱ្យការខឹងឆេវឆាវកើតមានឡើងមកដោយមិនចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន។ មិនថាចំពោះអ្នកដទៃ ឬខ្លួនឯងនោះទេ ការឆេវឆាវខ្លាំងពេក អន្ទះសារខ្លាំងពេក សុទ្ធតែមិនល្អឡើយ។ ពួកយើងឃើញនារីដែលមានលក្ខណៈទន់ភ្លន់ និងចិត្តល្អ នោះនឹងញុំាងឱ្យអ្នកដទៃចូលចិត្តអ្នកទៀតផង។ នៅជាមួយនារីបែបនេះ ធ្វើឱ្យយើងមានសេរីភាពផ្លូវចិត្ត នារីដែលមិនឆេវឆាវ កាន់តែក្មេងទៅៗ ចំណុចលើកឡើងនេះមិនមែនដាច់ខាតត្រូវតែបែបនេះនោះទេ តែវាបានដើរតួរយ៉ាងសំខាន់នៅក្នុងការសម្រួលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ២. នារីដែលចូលចិត្តច្រៀង នារីដែលចូលចិត្តច្រៀង គឺមិនទទួលរងការគ្រប់គ្រងពីអាយុកាលនោះឡើយ។ ព្រោះពួកនាងយល់ថាការច្រៀងចម្រៀង គឺជារឿងដ៏ចាំបាច់ក្នុងជីវិតរបស់ពួកនាង មិនថាដើរទៅដល់ទីណាទេពួកនាងសុទ្ធតែអាចច្រៀងចម្រៀងបានយ៉ាងគ្រលួច ការចូលចិត្តបែបនេះ…

បើអ្នកគិតចង់បែកគ្នា សូមពិចារណាបញ្ហាទាំងនេះ ៣ នេះឱ្យបានច្បាស់លាស់សិន!
សង្គម

បើអ្នកគិតចង់បែកគ្នា សូមពិចារណាបញ្ហាទាំងនេះ ៣ នេះឱ្យបានច្បាស់លាស់សិន!

ពេលដែលខ្លួន និងដៃគូសុទ្ធតែយល់ថាបានបាត់បង់ចិត្តស្រលាញ់នៅក្នុងស្នេហាមួយនេះហើយ ឬក៏ពេលដែលមនុស្សនៅជុំវិញខ្លួនអ្នកប្រឆាំងទំនាក់ទំនងរបស់អ្នក អ្នកច្បាស់ជាពិបាកចិត្តខ្លាំង ស្ទើរតែចង់បែកគ្នាហើយមែនទេ? ដើម្បីចៀសវាងចំពោះការស្តាយក្រោយនាថ្ងៃអនាគត មុនពេលដែលសម្រេចចិត្តថាបែកគ្នា សូមអ្នក ពិចារណាឱ្យម៉ត់ចត់បន្តិច។ ១. ពេលដែលមានអារម្មណ៍ខកចិត្តគិតថាគួរតែបែកគ្នាឬយ៉ាងណា? ពេលដែលអ្នកពិចារណាថាបែកគ្នាជាមួយមិត្តប្រុស ឬយ៉ាងណានោះ ក្នុងចិត្តរបស់អ្នកគឺងាយនឹងមានគំនិតអវិជ្ជមាន និងភាពចងចាំដ៏រីករាយកាលពីមុន បានច្របូកច្របល់នៅក្នុងខួរក្បាលអ្នកមិនឈប់។ ដ្បិតតែងតែយកភាពខ្វះខាតរបស់មិត្តប្រុស និងការឈ្លោះប្រកែកគ្នាថ្មីៗ ព្រមទាំងរឿងរ៉ាវដែលបានដើរឆ្លងកាត់ជាមួយគ្នាកាលពីមុនមកប្រៀបធៀបគ្នា បណ្តាលឱ្យគំនិតរបស់ខ្លួនកាន់តែទុតិទ្ធិនិយម តែបើនិយាយឱ្យខ្លីទៅ គិតចុះគិតឡើងអ្នកនៅតែយល់ថាគំនិតរបស់ខ្លួនគឺសំខាន់ដដែល។ ២. ពេលដែលអ្នកចង់បែកគ្នាជាមួយគេ សូមអ្នកសួរខ្លួនឯង ៣ សំនួរនេះសិន ៖ ហេតុអ្វីបានជាគិតដល់ចង់បែកគ្នាជាមួយនឹងគេ? ខ្លួនឯងមិនខុសទេឬ? ដោយសារខ្លួនមិនអាចអន់ឱនឱ្យគេមែនទេ? សូមអ្នកបន្ទូរអារម្មណ៍បន្តិច…

មនុស្សស្រីបើធ្វើរឿងតូចៗទាំង ៦ នេះបាន  មនុស្សប្រុសច្បាស់ជា គ្មានថ្ងៃឈប់ស្រឡាញ់អ្នកឡើយ
គ្រួសារ

មនុស្សស្រីបើធ្វើរឿងតូចៗទាំង ៦ នេះបាន មនុស្សប្រុសច្បាស់ជា គ្មានថ្ងៃឈប់ស្រឡាញ់អ្នកឡើយ

សេចក្តីស្នេហា គឺប្រៀបដូចរម្ងាស់ទឹកស៊ុបអ៊ីចឹង បើហ៊ានតែបង្ហាញចេញមកជ្រុលពេក ឬស្រលាញ់ខ្លាំងពេក មានតែអាចឱ្យម្ខាងទៀតរត់បាត់តែប៉ុណ្ណោះ។ មនុស្សស្រីឆ្លាតម្នាក់នឹងប្រើបេះដូងរបស់ខ្លួនទៅយកឈ្នះមនុស្សប្រុសម្នាក់នោះ ចំពោះរឿងតូចៗក្នុងជីវិតរស់នៅ បើចង់ឱ្យគេកាន់តែស្រលាញ់អ្នក ឱ្យតែអ្នកអាចធ្វើបានរឿងតូចៗទាំង៦នេះ មនុស្សប្រុសស្រលាញ់កាន់តែខ្លាំង។ ១. ចងចាំពីទម្លាប់ខ្លះៗរបស់គេ មនុស្សប្រុសសម្បកក្រៅមើលទៅដូចជារឹងមាំណាស់ តែតាមពិតពួកគេក៏ត្រូវការការយកចិត្តទុកដាក់ដែរ បើអ្នកយកចិត្តទុកដាក់ចំពោះគេបានពេញលេញនោះ គេនឹងមានអារម្មណ៍ថានៅជិតអ្នកមានអារម្មណ៍កក់ក្តៅណាស់។ ចូរប្រើវិធីដែលសក្តិសមទៅទំនាក់ទំនងជាមួយគេ ចងចាំការចូលចិត្តរបស់គេ បែបនេះធ្វើឱ្យគេយល់ថាអ្នកយកចិត្តទុកដាក់ចំពោះគេ គេប្រាកដជាមានអារម្មណ៍ដិតដាបចំពោះអ្នកខ្លាំងហើយបន្ថែមពិន្ទុឱ្យអ្នកទៀងផង។ ២.ជូនកាដូមានន័យខ្លះឱ្យទៅគេ អ្វីដែលមនុស្សប្រុសចង់បាននោះគឺ ទទួលបានការយកចិត្តទុកដាក់ពីមនុស្សដែលខ្លួនស្រលាញ់ ដូច្នេះបើអ្នកយកចិត្តទុកដាក់ជាមួយគេចំពេលនោះ នឹងធ្វើឱ្យគេទទួលអារម្មណ៍ថាកាន់តែចូលចិត្តអ្នក។ រឿងស្នេហាអ្វីដែលសំខាន់នោះគឺ ដឹងពីចិត្តរបស់ដៃគូរអ្នក បើអ្នកជូនរបស់មានន័យខ្លះដល់គេ ហើយគេទទួលយកដោយរីករាយនោះ អាចបញ្ជាក់បានថានៅក្នុងចិត្តគេក៏មានរូបអ្នកដែរ។ ៣. ពេលទៅដល់ផ្ទះកុំភ្លេចរាយការណ៍ប្រាប់ដល់គេថាខ្លួនបានដល់ផ្ទះហើយ…

ស្រឡាញ់ ឬអត់ ទង្វើអាចស្ដែងឱ្យឃើញច្បាស់ណាស់ គេមិនអាចលាក់អ្នកជិតបានទេ
សង្គម

ស្រឡាញ់ ឬអត់ ទង្វើអាចស្ដែងឱ្យឃើញច្បាស់ណាស់ គេមិនអាចលាក់អ្នកជិតបានទេ

មនុស្សម្នាក់កាន់តែស្រលាញ់អ្នកខ្លាំង គេកាន់តែងាយយល់ថាគ្មានអារម្មណ៍សុវត្ថភាពឡើយ ប្រសិនបើមនុស្សប្រុសម្នាក់ខ្លាចបាត់បង់អ្នក គេនឹងអាចមានទង្វើទាំង៣យ៉ាងនេះមកលើអ្នកជាមិនខាន ៖ ទង្វើទី១ ៖ គេមិនហ៊ានធ្វើឱ្យអ្នកខឹង មនុស្សប្រុសម្នាក់ដែលស្រលាញ់អ្នក រាល់រឿងអ្វីក៏ដោយគេនឹងប្រុងប្រយ័ត្ន និងមិនចង់ធ្វើឱ្យអ្នកខឹងឡើយ គេសឹងតែខ្វល់ខ្វាយខ្លាំងទៀតផង គេខ្លាចអ្នកឈឺចិត្តអាចនឹងចាកចេញពីគេ។ ដូច្នេះឱ្យតែក្រោយពេលដែលឈ្លោះគ្នារួច គេនឹងរកគ្រប់មធ្យោបាយដើម្បីធ្វើឱ្យអ្នកសើច ពីព្រោះគេស្រលាញ់អ្នក ឈឺឆ្អាលនឹងអ្នក ឬក៏ពេលដែលមានរឿងអ្វីកើតឡើងហើយនោះ គេនឹងបន្ទាបឥរិយាបថរបស់ខ្លួន ទៅលួងលោមអ្នក អ្វីដែលគេចង់បាននោះគឺ ចង់ឃើញអ្នកសប្បាយចិត្ត។ បុរសប្រភេទនេះ ប្រាកដជាស្រលាញ់អ្នកខ្លាំងណាស់។ ទង្វើទី២ ៖ គេហួងហែងអ្នកខ្លាំង មនុស្សប្រុសដែលខ្លាចបាត់បង់អ្នក គេតែងតែហួងហែងអ្នកខ្លាំង។ ពេលដែលគេឃើញអ្នកជជែកលេងជាមួយនឹងបុរសដទៃយ៉ាងសប្បាយសើចក្អាកក្អាយនោះ គេនឹងប្រចណ្ឌ ព្រោះក្នុងចិត្តគេសង្ឃឹមថាអ្នកជារបស់គេ…

៤វិធី ជួយឱ្យរាងកាយរបស់អ្នកស្រកគីឡូបានត្រឹមត្រូវ
សុខភាព

៤វិធី ជួយឱ្យរាងកាយរបស់អ្នកស្រកគីឡូបានត្រឹមត្រូវ

មានពាក្យមួយឃ្លានិយាយថា ៖ “ អ្នកគ្មានជំនាញសម្រកបានតែគីឡូ ឯអ្នកជំនាញវិញគេអាចសម្រកបានទាំងគីឡូបានទាំងខ្លាញ់នៅក្នុងខ្លួន ”។ នេះមានន័យថា ៖ គោលដៅពិតប្រាកដនៃការសម្រកគីឡូ គឺជាការកាត់បន្ថយខ្លាញ់នៅក្នុងខ្លួនរបស់យើង មិនមែនបញ្ចុះត្រឹមតែគីឡូនោះឡើយ។ ប៉ុន្តែ អ្នកទើបចាប់ផ្តើមហាត់ប្រាណថ្មីៗជាច្រើន តែងជ្រើសរើសវិធីខុស ពួកគេអាចជ្រើសរើសថ្នាំសម្រកទម្ងន់ការហូបអាហារបំប៉ន់មកជំនួស ឬក៏ប្រើថ្នាំលាបមករឹតខ្លួនប្រាណឱ្យចេញញើសដើម្បីសម្រកគីឡូនេះ មិនបានខ្វល់ថាអត្រាខ្លាញ់ក្នុងរាងកាយចុះឬក៏អត់ និងមានបង្កផលប៉ះពាល់ដល់សុខភាពអ្វីខ្លះ។ ឱ្យតែសម្រកខ្លាញ់លើសនៅលើរាងកាយបាន អត្រាជាតិខ្លាញ់ក្នុងរាងកាយត្រូវបានគ្រប់គ្រងក្នុងស្តង់ដារមួយច្បាស់លាស់ ទើបអ្នកអាចត្រឡប់មករូបរាងស្លីមវិញបាន។ ដូច្នេះ ការសម្រកគីឡូ និងសម្រកខ្លាញ់គឺជានិយមន័យពីរផ្សេងគ្នា ពួកយើងត្រូវជ្រើសរើសវិធីដែលត្រឹមត្រូវមកបញ្ចុះខ្លាញ់ក្នុងខ្លួន សម្រកសាច់ខ្លាញ់ ជើងធំៗ ក្បាលពោះកំប៉ោង។ ខាងក្រោមនេះ គឺជាការចែករំលែកវិធីកម្ចាត់ខ្លាញ់ប៉ុន្មានចំណុចជូនដល់អ្នកទាំងអស់គ្នា ក្នុងរយៈពេលតែ៩០ថ្ងៃអាចឃើញផលិតជាមិនខាន។ ១.…

ទោះជាទំនាក់ទំនងល្អយ៉ាងណា ក៏មិនត្រូវពឹងពាក់រំខានគេ ហួសហេតុពេកដែរ
ទស្សនៈ

ទោះជាទំនាក់ទំនងល្អយ៉ាងណា ក៏មិនត្រូវពឹងពាក់រំខានគេ ហួសហេតុពេកដែរ

នៅក្នុងសង្គមនេះ អ្នកណាក៏រវល់ដែរ អ្នកណាក៏ហត់ដែរ អ្នកណាក៏គ្មានពេលទំនេរច្រើនដែរ មនុស្សរាល់គ្នាសុទ្ធតែមានរឿងត្រូវខ្វល់ខ្វាយរៀងៗខ្លួន គ្រាន់តែខុសគ្នាត្រង់ថាគេនិយាយចេញមក ឬមិននិយាយតែប៉ុណ្ណោះ។ គ្មានអ្នកណាមានពេលទំនេរមកយកចិត្តអ្នក ផ្គាប់ផ្គន់អ្នក ជួយអ្នករហូតនោះឡើយ។ បើម្តង ឬពីរដងមិនជាអ្វីនោះទេ តែបើច្រើនពេកច្បាស់ជាធ្វើឱ្យគេមានអារម្មណ៍មិនល្អចំពោះអ្នកជាមិនខាន។ ព្រោះគ្មានអ្នកណាមានអារម្មណ៍ល្អមកតម្រូវតាមចិត្តអ្នកនោះឡើយ ជួនកាលអ្នកត្រូវដឹងថា គេជួយដល់អ្នក គឺក្នុងនាមគេរាប់អានអ្នកតែប៉ុណ្ណោះ តែបើគេមិនជួយវិញក៏អ្នកមិនដឹងធ្វើអ្វីគេបានដែរ។ ដូច្នេះហើយ កុំចេះតែទៅបង្ខំឱ្យអ្នកដទៃធ្វើអ្វីដើម្បីអ្នកឱ្យសោះ ហើយក៏ទៅបន្ថែមការរំខានដល់គេច្រើនពេក ទោះជាទំនាក់ទំនងជាមួយគ្នាល្អដល់កម្រិតណាក៏ដោយ មិនអាចរំខានគេហួសហេតុពេកនោះទេ ត្រូវផ្តល់ពេលវេលា និងគន្លាតដ៏សមរម្យដល់គ្នាទៅវិញទៅមក ទើបមនោសញ្ចេតនាបានយូរអង្វែរ ហើយទំនាក់ទំនងក៏មានអារម្មណ៍ថាស្រួលចិត្តដែរ។ ពីព្រោះរស់នៅក្នុងសង្គមមួយនេះនរណាក៏មិនស្រួលដែរ ត្រូvចេះឈរលើគោលជំហរគេមកគិត។ និយាយចំពោះខ្ញុំវិញ បើមនុស្សមួយចំនួនចេះតែរកខ្ញុំឱ្យជួយដោះស្រាយ ខ្ញុំមិននិយាយអ្វីទេ…

ជីវិតយើងខ្លួនឯងទេ! ត្រូវចេះដើរដោយខ្លួនឯង កុំរង់ចាំអ្នកណាមកដើរកំដរ!
សេដ្ឋកិច្ច

ជីវិតយើងខ្លួនឯងទេ! ត្រូវចេះដើរដោយខ្លួនឯង កុំរង់ចាំអ្នកណាមកដើរកំដរ!

ពេលដែលគេទុកអ្នកចោលមិនខ្វល់ពីអ្នក កុំខូចចិត្តអី មនុស្សម្នាក់ៗសុទ្ធតែមានជីវភាពរស់នៅរៀងៗខ្លួន អ្នកណាក៏មិនអាចកំដរអ្នកជារៀងរហូតបានដែរ។ កុំយកគ្រប់មនុស្សគ្រប់រឿងរ៉ាវមកធ្វើជាអ្វីគ្រប់យ៉ាងរបស់អ្នកឱ្យសោះ នៅក្នុងឆាកជីវិតអ្នកត្រូវចាំបាច់ត្រូវរៀនចេះទទួលភាពឈឺចាប់ និងស្នាមញញឹម។ ពេលដែលមនុស្សម្នាក់គ្មានតម្លៃឱ្យអ្នកស្តាយស្រណោះ ត្រូវរៀនចេះទៅបោះបង់ចោល។ របស់ក្តាប់រឹតតែជាប់ អត្រាបាត់បង់ក៏រឹតតែខ្ពស់។ ប្រៀបដូចជាគ្រាប់ខ្សាច់ដែលនៅក្នុងដៃរបស់អ្នក ក្តាប់រឹតតែខ្លាំង គ្រាប់ខ្សាច់នោះជ្រុះចេញពីដៃរបស់អ្នកកាន់តែច្រើន។ តែផ្ទុយមកវិញ អ្វីដែលគួរស្តាយស្រណោះចាំបាច់ត្រូវស្តាយស្រណោះ បើបាត់បង់ទៅហើយ ប្រហែលជាអាចធ្វើឱ្យអ្នកឈឺចាប់ និងស្តាយក្រោយអស់មួយជីវិត។ ពេលដែលអ្នកគ្មានជំនួយគ្មានទីពុំនាក់ អ្នកអាចយំបាន តែយំហើយអ្នកចាំបាច់ត្រូវពង្រឹងស្មារតីរបស់ខ្លួនមកវិញ។ ពេលដែលអ្នកយល់ថាខ្លួនគ្មានអ្វីដូចគេ សូមកុំមើលងាយខ្លួនឯងឱ្យសោះ ចូលចាំថា យើងគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ ពេលវេលាអាចផ្លាស់ប្តូររឿងរ៉ាវជាច្រើន មិនថាជាមនុស្ស ឬក៏មនោសញ្ចេតនានោះទេ។ ជារៀងរាល់ថ្ងៃសុទ្ធតែមានការប្រែប្រួលមិនឈប់ ដូច្នេះហើយកុំប្រើប្រាស់វិធីសាស្ត្រចាស់មកដោះស្រាយបញ្ហាទៀតអី។ អ្នកដទៃមិនអាចដឹងពីភាពឈឺចាប់របស់អ្នកឡើយ…

មកដឹងពីភាពខុសគ្នារវាងមនុស្សស្រីដែលពាក់ស្បែកជើងកែង និងពាក់ស្បែកជើងរាប
ទស្សនៈ

មកដឹងពីភាពខុសគ្នារវាងមនុស្សស្រីដែលពាក់ស្បែកជើងកែង និងពាក់ស្បែកជើងរាប

ជាទូទៅ មនុស្សស្រីភាគច្រើនចូលចិត្តពាក់ស្បែកជើងកែងជាងស្បែកជើងរាប ដូចជាចូលរួមក្នុងកម្មវិធីផ្សេងៗ ឬ ទៅធ្វើការនៅក្នុងក្រុមហ៊ុន ។ ចំពោះខ្ញុំវិញយល់ឃើញថា ពេលដែលយើងពាក់ស្បែកជើងកែងវាបានបង្ហាញពីមោទកភាព និងភាពអំនួតរបស់មនុស្សស្រីម្នាក់ ចំណែកឯស្បែកជើងរាបវិញ វាបានបង្ហាញពីសន្តិភាពផ្លូវចិត្ត ដោយធ្វើឱ្យយើងមានអារម្មណ៍ថាងាយស្រួលក្នុងការធ្វើដំណើរ។ អ្វីដែលស្បែកជើងកែងផ្តល់ឱ្យនោះគឺជាភាពជឿជាក់ ភាពលេចធ្លោ និងមោទកភាពចំពោះខ្លួន ចំណែកឯស្បែកជើងរាបផ្តល់ឱ្យនោះគឺជាភាពស្ងប់សុខ និងសន្តិភាពផ្លូវចិត្ត។ មនុស្សស្រីនៅក្នុងលោកនេះមានតែពីរប្រភេទទេ ទីមួយ គឺជាមនុស្សស្រីមានសុភមង្គល និងមួយទៀតជាមនុស្សស្រីដែលរឹងមាំ។ មនុស្សស្រីមានសុភមង្គល ៖ មានន័យថា នាងត្រូវបានឱបក្រសោបក្នុងដៃ មិនចាំបាច់រឹងមាំអ្វីឡើយ។ មនុស្សស្រីរឹងមាំ ៖ មានន័យថា ត្រូវបានវិវត្តិន៍នៅក្នុងទឹកភ្នែក និងការឈឺចាប់ មិនរឹងមាំមិនបានឡើយ។…

ទង្វើទាំង ៣ ប្រភេទរបស់ប្រពន្ធ​នេះហើយ ដែលធ្វើឲ្យប្ដីឈឺចាប់ខ្លាំងបំផុត
សង្គម

ទង្វើទាំង ៣ ប្រភេទរបស់ប្រពន្ធ​នេះហើយ ដែលធ្វើឲ្យប្ដីឈឺចាប់ខ្លាំងបំផុត

១. ចាត់ទុកម្តាយក្មេងជាសត្រូ សង្គមនាពេលបច្ចុប្បន្ននេះ រវាងម្តាយក្មេក និងកូនប្រសារនៅតែជាបញ្ហាធំដដែល។ មានមនសុ្សស្រីមួយចំនួនពេលដែលរៀបការហើយ តែងចង់បង្ហាញពីសិទ្ធអំណាចរបស់ខ្លួននៅក្នុងគ្រួសារខាងប្រុស ឱ្យខ្លួនមានឥទ្ធិពលបន្តិច។ ពួកគេតែងតែមានចេតនាឱ្យសា្វមីរបស់គេធ្វើការ ឬរងភាពអាម៉ាស់នៅចំពោះមុខម្តាយរបស់ស្វាមីខ្លួន តែវិធីបែបនេះពិតជាធ្វើឱ្យម្តាយក្មេកពិបាកទទួលយកណាស់។ បែបនេះ ភាពមិនចុះសម្រុងរវាងម្តាយក្មេក និងកូនប្រសារ កាន់តែខ្លាំងខ្លាជាងមុន ចំពោះស្វាមីវិញកាន់តែពិបាកទ្វេដង។ ២. មិនចេះផ្តល់មុខមាត់ឱ្យសា្វមីនៅក្នុងចំណោមមហាជន មនុស្សគ្រប់គ្នាសុទ្ធតែស្រលាញ់មុខមាត់ ជាពិសេស គឺមនុស្សប្រុស។ ពួកគេនៅខាងក្រៅតែងយកចិត្តទុកដាក់ធ្វើការ បញ្ចេញសមត្ថភាព រកប្រាក់ ដើម្បីទទួលបានការគោរព និងកោតសរសើរពីសំណាក់សាច់ញាត្តិ និងមហាជន ដូច្នេះពួកគេតែងតែយកមុខមាត់នេះចាត់ទុកជាសំខាន់។ សុភាសិតចិនពោលថា ៖ “មនុស្សត្រូវការមុខមាត់ ដើមឈើត្រូវការសម្បក”…

ផ្កាសំណាងទាំង ៤! រើសផ្កាមួយ អាចទាយដឹងថា ពេលថ្មីៗនេះ អ្នកនឹងមានរឿងភ្ញាក់ផ្អើលអ្វីកើតឡើង?
ប្លែកៗ

ផ្កាសំណាងទាំង ៤! រើសផ្កាមួយ អាចទាយដឹងថា ពេលថ្មីៗនេះ អ្នកនឹងមានរឿងភ្ញាក់ផ្អើលអ្វីកើតឡើង?

ចង់ដឹងថា ឆាប់ៗខាងមុខនេះ តើនឹងមានរឿងភ្ញាកើផ្អើលអ្វីកើតឡើងក្នុងជីវិតអ្នក? គ្រាន់តែសាកល្បង ជ្រើសរើសផ្កាមួយក្នុងចំណោមផ្កាទាំង ៤ ខាងក្រោមនេះ គ្រប់យ៉ាងនឹងលាតត្រដាងប្រាប់អ្នកយ៉ាងច្បាស់។ ១. ជ្រើសរើស A អបអរសារទរ  នៅក្នុងអាជីពការងាររបស់អ្នកនឹងទទួលបានសំណាង  អាចនឹងទទួលបានការងារថ្មី ឬមានគម្រោងថ្មីៗរត់មករកអ្នក។ ​ ដ្បិតតែអ្នកនៅក្នុងអាជីពការងារ និងការរស់នៅគឺជាមនុស្សដែលចូលចិត្តឆិនឆៃក៏ពិតមែន  តែអ្នកជាមនុស្សមានការយល់ឃើញផ្ទាល់ខ្លួន  នេះអាចធ្វើឱ្យអ្នកនៅក្បែរខ្លួនអ្នកមានការចាប់អារម្មណ៍លើអ្នក នៅក្នុងពេលថ្មីៗនេះអាចនឹងត្រូវបានថ្នាក់លើបញ្ជូនអ្នកទៅធ្វើការងារដែលសំខាន់មួយ។ ២. ជ្រើសរើស B ប្រហែលជាជីវិតរបស់អ្នកគ្មានការប្រែប្រួលឡើយ។  នៅក្នុងជីវិតរស់នៅ  អ្នកគួរតែជាមនុស្សដែលប្រឹងប្រែងម្នាក់ តែការប្រឹងប្រែងរបស់អ្នកគ្មានលក្ខណៈច្នៃប្រឌិតថ្មីនោះឡើយ  ហើយរាល់ថ្ងៃអ្នកធ្វើតែការងារតូចតាច និងសាមញ្ញដដែលៗ។  ដូច្នេះអនាគតការងាររបស់អ្នកមិនសូវល្អនោះទេ  បំណាច់ជាបានប្រឹងប្រែងទៅហើយ …

ភ្លេចអ្វីភ្លេចបាន តែហាមភ្លេចមនុស្សទាំង ៥ ប្រភេទនេះ
ទស្សនៈ

ភ្លេចអ្វីភ្លេចបាន តែហាមភ្លេចមនុស្សទាំង ៥ ប្រភេទនេះ

ពេលវេលាកន្លងទៅលឿនណាស់ មួយពព្រិចភ្នែកយើងដើរអស់មួយជីវិតទៅហើយ។ ទំនាក់ទំនងរបស់មនុស្ស​ បើមិនទាក់ទងគ្នាញឹកញាប់ទេ ទោះមនោញ្ចេតនាល្អយ៉ាងណាក៏ដោយ នឹងងាយផុតរលត់ដូចគ្នា ហើយខណៈពេលដែលអ្នកនឹកដល់ អ្វីៗវាក៏បានហួសពេលអស់ទៅហើយ អ្វីដែលបន្សល់ទុកគឺ “វិប្បដិសារីគ្មានទីបញ្ចប់”។ ក្នុងមួយជីវិតនេះអ្នកណាក៏អាចភ្លេចបានដែរ តែសូមកុំភ្លេចមនុស្ស៥ប្រភេទនេះឱ្យសោះ ពួកគេទើបជាមនុស្សដែលស្រលាញ់អ្នកដោយពិតប្រាកដ ត្រូវចេះឱបក្រសោបឱ្យបានល្អ។ ១. ឪពុកម្តាយដែលចិញ្ចឹមបីបាច់អ្នក នៅក្នុងលោកនេះ អ្នកដែលបារម្ភពីសុខទុក្ខគ្រប់ពេលវេលានោះមានតែឪពុកម្តាយអ្នកទេ មិនថាអ្នកទៅកន្លែងឆ្ងាយយ៉ាងណា ឱ្យតែមានពួកលោកស្ថិតនៅ នោះហើយគឺជា “ផ្ទះ” ជាគ្រួសារដ៏កក់ក្តៅ ។មានឪពុកម្តាយមួយចំនួន ក្រកម្សត់អស់មួយជីវិតហើយ តែដើម្បីតែអ្នក លោកបានត្បិតត្បៀត ខំសន្សំសំចៃប្រាក់មកផ្គត់ផ្គង់អ្នក ស្ទើរតែនៅពេលដែលវ័យលោកចំណាស់ទៅហើយ មិនដាច់ចិត្តបារម្ភពីអ្នក សុខចិត្តយកប្រាក់ដែលលោកទុកសម្រាប់មើលខ្លួនយកទៅទិញផ្ទះ ឬបើកអាជីវកម្មឱ្យអ្នកដោយមិនគិតគូរពីខ្លួនឈឺ…

សញ្ញាទាំង ៦ យ៉ាង ដែលមនុស្សប្រុសកំណត់យកអ្នកជាគូអនាគត
សង្គម

សញ្ញាទាំង ៦ យ៉ាង ដែលមនុស្សប្រុសកំណត់យកអ្នកជាគូអនាគត

ជាធម្មតា មនុស្សប្រុសដែលមានភាពចាស់ទុំម្នាក់ ពេលដែលគេជួបនឹងមនុស្សស្រីដែលគេចង់យកជាគូអនាគត គេមិនសូវជាប្រើពាក្យសម្ដីមកបង្ហាញប៉ុន្មាននោះទេ គេតែងបង្ហាញចេញតាមរយៈកាយវិការ ឬសញ្ញាមួយចំនួន ដែលអាចសម្គាល់ដឹងថា គេមានបំណងអ្វីមកលើអ្នក។ ចំពោះមនុស្សប្រុសដែលគេចង់កំណត់អ្នកជាគូអនាគតរបស់គេនោះ គេនឹងមានសញ្ញាទាំង ៦ ដូចខាងក្រោមនេះ។ ១. ចុះសម្រុង ភាពចុះសមុ្រង គឺជាមូលដ្ឋានគ្រឹះក្នុងការទំនាក់ទំនងដ៏ល្អបំផុតនៅក្នុងរឿងស្នេហា ពេលដែលគេស្រលាញ់អ្នកហើយ គេភាគច្រើនគិតដល់អ្នក ធ្វើយ៉ាងម៉េចឱ្យទំនាក់ទំនងអ្នកទាំងពីរមានភាពចុះសម្រុង ដូចជា គេសុខចិត្តបដិសេធការណាត់ជួបជាមួយមិត្តភ័ក្រ្តដើម្បីមកកំដរអ្នក ឬគេមិនអាចគិតតែអង្គុយលេងហ្គេមមិនខ្វល់ពីអ្នកឡើយ។ ប្រសិនបើបែបនេះមែននោះ ប្រហែលជាស្នេហាដែលគេមានចំពោះអ្នកមិនមែនជាការលេងសើចជាមួយអ្នកឡើយ។ ២. ចង់បណ្តាក់ទុនទៅលើអនាគតរបស់អ្នក ឱ្យតែកើតមាននូវមនោសញ្ចេតនាយ៉ាងខ្លាំងក្លាហើយ បាតុភាពច្រើនឃើញបំផុតសម្រាប់មនុស្សប្រុស គឺគេតែងគិតពីរឿងអនាគតជាមួយអ្នក គេតែងជជែករឿងអនាគត ឬក៏ចាប់ផ្តើមមានការចាប់អារម្មណ៍ចំពោះអាជីព និង…

នៅក្នុងចិត្តមនុស្សប្រុស មនុស្សស្រី ៥ ប្រភេទនេះ មានតម្លៃសម្រាប់ពួកគេបំផុត!
សង្គម

នៅក្នុងចិត្តមនុស្សប្រុស មនុស្សស្រី ៥ ប្រភេទនេះ មានតម្លៃសម្រាប់ពួកគេបំផុត!

មនុស្សស្រី ៥ ប្រភេទនេះ នៅក្នុងចិត្តរបស់មនុស្សប្រុស ពិតជាមានតម្លៃសម្រាប់ពួកគេណាស់! ១. មនុស្សស្រីដែលចេះទុកដាក់ នៅក្នុងចិត្តមនុស្សប្រុស មនុស្សស្រីដែលចេះទុកដាក់ គឺមានតម្លៃបំផុតសម្រាប់គេ ព្រោះថានាងដឹងថាគួររៀបចំផ្ទះសម្បែងយ៉ាងដូចម្តេច ធ្វើយ៉ាងម៉េចឱ្យផ្ទះសម្បែងមានសណ្តាប់ធ្នាប់ ក៏ដឹងថាធ្វើយ៉ាងណាទើបអាចឱ្យមនុស្សប្រុសមិនសូវខ្វល់ខ្វាយចំពោះខ្លួនពេកដែរ ជាពិសេសទៅទៀតនោះ មិនត្រូវយករឿងរ៉ាវដែលមានក្នុងផ្ទះបង្កទៅជាបញ្ហាឡើយ ម្យ៉ាងទៀត មនុស្សស្រីប្រភេទនេះពូកែកត់បញ្ចី ពិចារណាគ្រប់ជ្រុងជ្រោយ ថែមទាំងពូកែសន្សំប្រាក់ទៀតផង ។ ២. មនុស្សស្រីដែលមិនទៅណាចោលគេ នៅក្នុងកែវភ្នែកមនុស្សប្រុស ប្រសិនបើមនុស្សស្រីម្នាក់អាចនៅពេលដែលពួកគេកំពុងតែបាត់បងស្មារតី ឬក៏បាត់បង់អ្វីៗក្នុងខ្លួនអស់រលីង នៅតែមិនទៅណាឆ្ងាយពីពួកគេនោះ គឺបញ្ជាក់ថាមនុស្សស្រីម្នាក់ មានតម្លៃសម្រាប់គេខ្លាំងណាស់។ អ្វីដែលនាងមើលឃើញនោះ មិនមែនជាទ្រព្យសម្បត្តិរបស់មនុស្សប្រុសឡើយ តែគឺជាចិត្តស្មោះរបស់មនុស្សប្រុសទៅវិញទេ ។…

ប្រជ្រុយនាំសំណាង និងអត្ថន័យដែលមាននៅលើ ដងខ្លួនមនុស្សស្រី
ប្លែកៗ

ប្រជ្រុយនាំសំណាង និងអត្ថន័យដែលមាននៅលើ ដងខ្លួនមនុស្សស្រី

ប្រជ្រុយ គឺជាចំណុចសម្គាល់ដែលមានតែមួយ ឬច្រើនកន្លែងនៅលើរាងកាយមនុស្ស។ ប្រជ្រុយ អាចប្រាប់ច្រើនអំពីចរិត អនាគត សំណាងល្អ ឬសំណាងអាក្រក់។ នេះគឺជាចំណុចមួយចំនួនដែលជាអត្ថន័យរបស់ប្រជ្រុយដែលមាននៅលើខ្លួនមនុស្សស្រីដូចជា ៖ ១. នៅលើថ្ងាស  មនុស្សស្រីនេះជាមនុស្សដែលមានទំនុកចិត្ត ដែលអាចធ្វើឱ្យអ្នកឈានទៅរកភាពជោគជ័យតាមរយៈការខិតខំប្រឹងប្រែងដោយខ្លួនឯង។ ២. ប្រជ្រុយនៅស្នាមបន្ទាត់កណ្តាលនៃថ្ងាស ស្ត្រីទាំងនោះនឹងមានឱកាសច្រើនក្នុងការធ្វើដំណើរទៅបរទេស។ ពួកគេនឹងស្គាល់គ្រប់រសជាតិជីវិតទាំងអស់នៃជីវិតរស់នៅដោយទំនុកចិត្ត ។ ៣. នៅចន្លោះចិញ្ចើម ស្ត្រីទាំងនោះដែលមានប្រជ្រុយនៅចន្លោះចិញ្ចើម ពួកគេនឹងមានសំណាងណាស់។ ពួកគេមានប្រាជ្ញាដើម្បីធ្វើអ្វីៗបានត្រឹមត្រូវ។ ពួកគេក៏នឹងក្លាយជាអ្នកមានផងដែរ។ ៤. នៅលើរោមចិញ្ចើមខាងស្តាំ ឬខាងឆ្វេង ស្ត្រីទាំងនោះនឹងរកលុយបានច្រើន។ បញ្ហាតែមួយគត់គឺថាពួកគេនឹងចំណាយប្រាក់ដែលរកបានយ៉ាងឆាប់រហ័ស។ ៥. នៅកែវភ្នែកខាងឆ្វេង…

ពេលឈ្លោះគ្នាម្តងៗ បើអ្នកទុកគេចោលមិនខ្វល់ពីគេ ហើយគេមានសភាពទាំងនេះ បញ្ជាក់ថាគេស្រឡាញ់អ្នកហើយ
សង្គម

ពេលឈ្លោះគ្នាម្តងៗ បើអ្នកទុកគេចោលមិនខ្វល់ពីគេ ហើយគេមានសភាពទាំងនេះ បញ្ជាក់ថាគេស្រឡាញ់អ្នកហើយ

ដោយសារតែមនុស្សយើងមានចរិតមិនដូចគ្នា ទោះជាស្ថិតនៅក្នុងទំនាក់ទំនាក់ស្នេហាក៏អាចមានពាក្យទាស់សម្ដីគ្នាដែរ។ ជាការពិតណាស់ ការឈ្លោះប្រកែកគ្នាគឺជារឿងធម្មតាទេ មនុស្សពីរនាក់មិនអាចមានគំនិតដូចគ្នារហូតនោះឡើយ។ ខាងក្រោមនេះនឹងបង្ហាញថាតើគេស្រលាញ់អ្នកឬអត់ នៅពេលដែលអ្នកមិនខ្វល់ខ្វាយពីរូបគេ។ ១. ប្រញាប់មករកអ្នក ក្រោយពីឈ្លោះគ្នាហើយ ពេលអ្នកទុកគេចោលមិនរវល់នឹងគេនោះ បើមនុស្សប្រុសដែលស្រលាញ់អ្នក គេនិងឆាប់ចាប់អារម្មណ៍ជាមិនខាន ព្រោះគេមិនខ្លាចឈ្លោះគ្នាឡើយ ដោយគេយល់ថាការប្រកែកគ្នា គឺជាការសន្ទានមួយប្រភេទ តែបើអ្នកហ៊ានតែមិនខ្វល់ពីគេ គេចពីគេនោះ គេនឹងស្លន់ស្លោរដើររកអ្នកជាមិនខាន មកសុំទោសអ្នក ដោយសារគេខ្លាចបាត់បង់រូបអ្នក ។ ២. ភ័យស្លន់ស្លោ ឱ្យតែពេលដែលអ្នកមិនខ្វល់ពីគេ នៅក្នុងចិត្តគេបាម្ភពីអ្នកយ៉ាងខ្លាំង ព្រោះគេយល់ថាអ្នកខឹងនឹងគេខ្លាំងហើយ គេយល់ថាអ្នកគិតផ្តេសផ្តេសចង់ចាកចេញពីគេ ដូច្នេះនៅជាមួយអ្នក គេប្រយ័ត្នប្រយែងណាស់ ​ចៀសវាងមិនឱ្យអ្នកខឹងឡើយ។ ឱ្យតែគេឃើញអ្នកមុខក្រញ៉ូវ…

មនុស្សប្រុសដើរស្រលាញ់គេផ្តេសផ្តាស តែងមានទង្វើទាំង៣នេះ  បើជួបហើយសុំចៀសឱ្យឆ្ងាយ
សង្គម

មនុស្សប្រុសដើរស្រលាញ់គេផ្តេសផ្តាស តែងមានទង្វើទាំង៣នេះ បើជួបហើយសុំចៀសឱ្យឆ្ងាយ

មិនថានរណាទេសុទ្ធតែចង់ដឹងថា មនុស្សដែលតាមស្រលាញ់យើង តើគេមានចិត្តស្មោះចំពោះយើងឬអត់? ព្រោះថាកុំឱ្យមានវិប្បដិសារីនៅថ្ងៃក្រោយ ដូច្នេះដើម្បីឱ្យដឹងច្បាស់ថាមនុស្សប្រុសម្នាក់នោះលេងសើចនឹងយើងឬអត់ យើងអាចសង្កេតតាមទង្វើទាំង៣ចំណុចនេះរបស់គេបាន។ ១. គេមានមិត្តភ័ក្រ្តស្រីៗច្រើន ថែមទាំងស្និទ្ធិស្នាលទៀតផង អ្វីទៅជាស្នេហាដ៏ល្អបំផុត? មានពាក្យមួយពោលថា « ពេលដែលជួបអ្នកហើយ ចាប់ពីពេលនោះមកអ្នកគឺជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ ហើយខ្ញុំគឺជារបស់អ្នកតែម្នាក់គត់ » ស្នេហាដែលមានសុភមង្គលពិតប្រាកដ គឺបែបនេះ។ បើមនុស្សពីរនាក់ចាប់ដៃគ្នាហើយ មានការយកចិត្តទុកដាក់ចំពោះស្នេហាមួយនោះ ប្រាកដជារក្សាគន្លាតជាមួយមនុស្សផ្ទុយភេទជាមិនខាន ក្នុងចិត្តផ្ទុកបានដែលមនុស្សម្នាក់តែប៉ុណ្ណោះគ្មានអ្នកផ្សេងឡើយ។ បើមនុស្សប្រុសម្នាក់ រមែងចូលចិត្តលេងសើច ស្និទ្ធិស្នាលជាមួយនារីដទៃនោះ ឬក៏នៅក្បែរគេសម្បូរទៅដោយមនុស្សស្រី ផ្ញើរសារឱ្យគេ នេះបញ្ជាក់បានច្បាស់ថា គេមិនបានមានចិត្តស្មោះត្រង់និងអ្នកឡើយ ហើយទង្វើ និងសម្ដីរបស់គេអាចបង្ហាញថាគេងាយនឹងធ្វើទង្វើផិតក្បត់នឹងអ្នកណាស់។ ២.…

មនុស្សស្រី ដែលមិនបណ្តោយតាមអាយុរបស់ខ្លួន ភាគច្រើនមានលក្ខណៈពិសេសទាំងនេះ!
សង្គម

មនុស្សស្រី ដែលមិនបណ្តោយតាមអាយុរបស់ខ្លួន ភាគច្រើនមានលក្ខណៈពិសេសទាំងនេះ!

តើស្រី្តដូចម្តេចទៅ ដែលមិនព្រមបណ្តោយខ្លួនឱ្យដើរតាមអាយុកាល? គ្មាននរណាអាចទប់ស្តាត់ភាពមិនចេះចាស់នោះ តែចំពោះដួងចិត្ត និងរូបរាងកាយរបស់យើងគឺជារបស់អាចក្តោបក្តាប់បាន។ ស្ត្រីដែលមានទឹកចិត្តវិជ្ជាមាន ទោះជារូបសម្បត្តិខាងក្រៅចាស់ក៏ពិតមែន តែក្នុងចិត្តពោលពេញដោយសេចក្តីក្លៀវក្លា និងភាពទាក់ទាញ ពីព្រោះជីវិតរបស់ពួកគេពេញលេញ និងសុខភាពល្អ ដូច្នេះយើងមកមើលលក្ខណៈទាំង៤ដែលបញ្ជាក់ថាស្រី្តមិនបណ្តោយតាមអាយុរបស់ខ្លួន។ ១. ញញឹមឱ្យបានច្រើន ស្នាមញញឹម គឺជាគ្រឿងសម្អាងតុបតែងមុខដ៏ល្អបំផុតសម្រាប់ស្ត្រី នៅលើមុខរបស់ស្ត្រីបើមាននូវស្នាមញញឹមរហូតនោះ គឺវាអាចបន្ថែមនូវភាពភ្លឺថ្លា និងទាក់ទាញនៅលើផ្ទៃមុខ។ ផ្ទុយមកវិញ បើនៅលើមុខសោះកក្រោះ ទោះជារូបសម្បត្តិស្អាត ផាត់មុខក្រាស់ ស្លៀកសម្លៀកបំពាក់ថ្លៃយ៉ាងណា ក៏មើលទៅមិនស្អាតនោះដែរ។ ស្ត្រីដែលចូលចិត្តញញឹម សុទ្ធតែមានភាពទាក់ទាញ គេជាមនុស្សសុទ្ធិដិនិយម ឆាប់ភ្លេចរឿងដែលមិនសប្បាយចិត្ត មិនខ្វល់ច្រើន និងមិនប្រកាន់ច្រើន ហើយបើជួបរឿងដែលមិនស្របបំណងវិញ…