
សភាពទាំង ៨ ចំណុចមាននៅលើខ្លួនរបស់អ្នក បញ្ជាក់ថាមានសុខភាពល្អប្រសើរ
“អាយុវែងគ្មានជំងឺ” គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ដ្បិតតែមនុស្សគ្រប់គ្នាមិនអាចសម្រេចដូចបំណងមែន ទោះជាមិនអាចអាយុវែង ក៏ត្រូវមានសុខភាពល្អដែរ ត្រូវទេ? តាមរយៈការលើកកម្ពស់កម្រិតជីវភាពរស់នៅ បន្ថែមទៅលើការសង្កត់ធ្ងន់ចំពោះការចិញ្ចឹមបំប៉ន់ជីវិត មនុស្សកាន់តែច្រើនឡើងៗកំពុងតែសង្ស័យថាខ្លួនមានសុខភាពមិនល្អហើយ ដូច្នេះតើសុខភាពរបស់ខ្លួនអ្នកយ៉ាងដូចម្តេចទៅ? ដើម្បីអាចប្រាកដថាអ្នកមានសុខភាពល្អឬអត់ អេដមីនបានរៀបចំចំណុចមួយចំនួនដែលគ្រូពេទ្យសុទ្ធតែស្ញើចសសើរ ជាលក្ខណៈពិសេសនៃសុខភាពល្អ អាចមកធ្វើការផ្ទៀងផ្ទាត់ បើអ្នកអាចបំពេញបានកាន់តែច្រើន នោះអ្នកនឹងកាន់តែមានសុខភាពល្អ។ ១. មុខរបួសឆាប់ជាសះស្បើយ បើមុខរបួសងាយនឹងឆាប់ជា បញ្ជាក់ថាលក្ខណៈសមត្ថភាពនៃការបង្កកឈាម សមត្ថភាពនៃការសម្លាប់មេរោគនៃកោសិការឈាមសរ ព្រមទាំងសសៃឈាមសុទ្ធតែល្អ។ បើគ្រាន់តែមុខរបួសតូចមួយ ឬការរលាក់ស្រាលៗត្រូវការរយៈពេលយូរនៃការផ្សះរបួស ឬក៏ប៉ះទង្គិចបន្តិចបន្តួចបណ្តាលឱ្យមានស្នាមជាំលើស្បែក ដូច្នេះមើលទៅអ្នកគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យហើយ។ ២. ទម្ងន់ថេរ ពេលដែលគីឡូរបស់អ្នកតាំងពីដើមមកមិនឡើងមិនចុះនៅនឹងថេរ ឬឡើងចុះតែបន្តិចបន្តួច នោះបញ្ជាក់ថា អ្នកមានសុខភាពល្អហើយ។…




















