Mythical Bird

មនុស្សដែលមានភាពជឿជាក់ និងទំនុកចិត្តខ្ពស់លើខ្លួនឯង ច្រើនតែមានទំនាក់ទំនងល្អ​ និងយូរអង្វែងជាមួយនឹងអ្នកដទៃ
សង្គម

មនុស្សដែលមានភាពជឿជាក់ និងទំនុកចិត្តខ្ពស់លើខ្លួនឯង ច្រើនតែមានទំនាក់ទំនងល្អ​ និងយូរអង្វែងជាមួយនឹងអ្នកដទៃ

ចង់ជឿជាក់លើទំនាក់ទំនងជាមួយនឹងនរណាម្នាក់ ជាដំបូង អ្នកត្រូវជឿជាក់លើទំនាក់ទំនងជាមួយខ្លួនឯងជាមុនសិន។ មនុស្សដែលមានភាពជឿជាក់លើខ្លួនឯង ទើបអាចមានទំនាក់ទំនងល្អជាមួយអ្នកដទៃ អាចរក្សានូវគុណភាពនៃទំនាក់ទំនង ក៏អាចរក្សានូវចំណងមិត្តភាពបានយូរអង្វែងផងដែរ។ យ៉ាងណាមិញ គុណសម្បត្តិមួយចំនួននេះហើយ ដែលអាចឱ្យមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង អាចមានទំនាក់ទំនងល្អ និងយូរអង្វែងជាមួយនឹងអ្នកដទៃ។ ១. មនុស្សដែលមានទំនុកចិត្តតែងមានភាពទាក់ទាញ និងពូកែផ្សារភ្ជាប់ទំនាក់ទំនង • ភាពទាក់ទាញពីធម្មជាតិ ៖ មនុស្សដែលមានទំនុកចិត្តតែងតែបញ្ចេញថាមពលវិជ្ជមាន សុទិដ្ឋិនិយម និងភាពរីករាយសម្រាប់ជីវិត ធ្វើឱ្យពួកគេកាន់តែមានភាពទាក់ទាញ និងមានមន្តស្នេហ៍នៅក្នុងក្រសែភ្នែកអ្នកដទៃ ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការផ្សារភ្ជាប់ និងបង្កើតទំនាក់ទំនងថ្មីៗ។ • ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ៖ នៅពេលដែលអ្នកមានទំនុកចិត្ត អ្នកអាចប្រាស្រ័យទាក់ទងដោយបើកចំហ ប្រកបដោយទំនុកចិត្ត និងស្ទាត់ជំនាញ…

៦ វិធីដើម្បីជួយពង្រឹងដល់ទំនាក់ទំនងរបស់អ្នកឱ្យកាន់តែល្អប្រសើរ និងទូលំទូលាយ
ទស្សនៈ

៦ វិធីដើម្បីជួយពង្រឹងដល់ទំនាក់ទំនងរបស់អ្នកឱ្យកាន់តែល្អប្រសើរ និងទូលំទូលាយ

ការបង្កើត និងរក្សាទំនាក់ទំនងឱ្យបានល្អជាមួយនឹងមនុស្សជុំវិញខ្លួន មិនថាក្នុងរង្វង់មិត្តភក្តិ ឬមិត្តរួមការងារនោះទេ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះហើយ អ្នកត្រូវតែចេះឱ្យស្ទាត់នូវវិធីសាស្ត្រទាំង ៦ ចំណុចនេះ ដើម្បីជួយពង្រឹងទំនាក់ទំនងរបស់អ្នកឱ្យកាន់តឺល្អប្រសើរ និងទូលំទូលាយជាមួយនឹងមនុស្សគ្រប់គ្នា មានទំនាក់ទំនងល្អ ជីវិតអ្នកក៏បានល្អ ការរស់នៅនឹងមិនឯកានោះឡើយ។ ១. ព្យាយាមចាត់ទុកនរណាម្នាក់ដូចជាមិត្តថ្មី ៖ ចូរចាត់ទុកនរណាម្នាក់ដែលអ្នកស្រឡាញ់ ឬមិត្តភ័ក្តិ ដូចជាមនុស្សពីរនាក់កំពុងរៀនយល់អំពីគ្នាទៅវិញទៅមក មិនមែននរណាម្នាក់ដែលអ្នកស្គាល់យូរហើយនោះទេ។ រក្សាភាពគួរឱ្យគោរព និងអាកប្បកិរិយាមាយាទល្អចំពោះគ្នាជានិច្ច។ កុំស្មានថាអ្នកដឹងគ្រប់យ៉ាងពីអ្នកដទៃ ទាំងដែលយើងនៅជាមួយគ្នាយូរឆ្នាំ ព្រោះសូម្បីតែអ្នកខ្លួនឯងក៏មិនយល់ពីខ្លួនឯងច្បាស់នោះដែរ យូរៗទៅអ្នក និងមនុស្សផ្សេងទៀតនឹងផ្លាស់ប្តូរ ហើយការរក្សាអាកប្បកិរិយាមនុស្សដែលគោរពគ្នា គឺជាជំហានដំបូងក្នុងការបង្កើតទំនាក់ទំនងដែលមានស្ថិរភាព។ ២. បោះចោលគំនិត…

ស្ត្រីកើតក្នុងឆ្នាំទាំង ៣ ជួយលើករាសីក្រុមគ្រួសារ និងដៃគូជីវិត ពូកែទាំងការងារផ្ទះ ខ្លាំងទាំងចេញរកលុយ
ប្លែកៗ

ស្ត្រីកើតក្នុងឆ្នាំទាំង ៣ ជួយលើករាសីក្រុមគ្រួសារ និងដៃគូជីវិត ពូកែទាំងការងារផ្ទះ ខ្លាំងទាំងចេញរកលុយ

មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ត្រូវបានគេដឹងថា ជាស្ត្រីដ៏ឧត្តុង្គឧត្តមខ្លាំង នាងមានសមត្ថភាពពិសេសចេះទាំងកិច្ចការងារផ្ទះ ពិសេសនោះគឺ ពូកែទាំងធ្វើការរកលុយ និងចេះទុកដាក់សន្សំសំចៃ ជាស្ត្រីដែលនាំលាភសំណាង ជួយចម្រុងចម្រើនក្រុមគ្រួសារ ក៏ជាទីប្រឹក្សាដ៏ល្អរបស់ស្វាមីផងដែរ។ ១. ឆ្នាំកុរ ៖ ស្ត្រីដែលកើតក្នុងឆ្នាំជ្រូក តែងតែបញ្ចេញថាមពលវិជ្ជមាន មានក្លិនក្រអូបប្រណិត និងរស់រវើក។ នៅពេលនិយាយជាមួយស្ត្រីទាំងនេះ មនុស្សច្រើនតែមានអារម្មណ៍ស្ងប់ចិត្ត។ ស្ត្រីកើតឆ្នាំនេះមានជីវិតពោរពេញដោយភាពសុទិដ្ឋិនិយម និងមានអ្នកអាណិតស្រឡាញ់ច្រើន សំណាងក្មុងជីវិតក៏ច្រើនដែរ។ ជាមួយនឹងគុណសម្បត្តិដ៏ល្អ ស្ត្រីដែលកើតក្នុងឆ្នាំជ្រូក ងាយទាក់ទាញ និងរៀបការជាមួយស្វាមីល្អ បង្កើតបានការកោតសរសើរ សុភមង្គល និងជីវិតអាពាហ៍ពិពាហ៍ពេញលេញ។ បុរាណ​បាន​ពោល​ថា​…

៩៩ថ្ងៃខាមុខ! អ្នកឆ្នាំទាំង ៣ នេះ សម្រុកកើបលាភធំ ទ្រព្យធន លុយកាក់ហូរចូលមកឥតស្រាកស្រាន្ត
ទស្សន៍ទាយ

៩៩ថ្ងៃខាមុខ! អ្នកឆ្នាំទាំង ៣ នេះ សម្រុកកើបលាភធំ ទ្រព្យធន លុយកាក់ហូរចូលមកឥតស្រាកស្រាន្ត

ក្នុង​រយៈពេល ៩៩ ថ្ងៃ​ខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ រាសីរឹងដូចដែក អាចបំបែកឧបសគ្គ ការលំបាកតូចធំ សម្រុកកើបលុយ ប្រមូលលាភសំណាងចូលមកពីគ្រប់ទិស។ ១. ឆ្នាំកុរ ៖ រាសី​ដែល​លេច​ចេញ​ក្នុង​ឆ្នាំ​នេះ​នឹង​ជួយ​ជ្រោមជ្រែងកាន់តែខ្លាំង ដូច្នេះ​រាល់​ឧបសគ្គ​ទាំងឡាយ​នឹង​ត្រូវ​បាន​ដោះស្រាយ ទោះ​លំបាក​យ៉ាងណា​ក៏​អាចយកឈ្នះ។ អ្នកឆ្នាំជ្រូក​មានឱកាស​រកលុយ​ធំ មាន​លាភ​សំណាង​ច្រើន​ជាង​មុន​។ អាច​និយាយ​បាន​ថា​រក​លុយ​បាន​គ្រប់​ជំហាន ហិរញ្ញវត្ថុ​របស់​មនុស្សឆ្នាំនេះ​រឹតតែ​សម្បូរ​បែប។ លើសពីនេះ ជីវិត​ស្នេហា​របស់អ្នកឆ្នាំជ្រូក​ក៏​ល្អ​ខ្លាំង​ក្នុង​រយៈពេល ៩៩​ ថ្ងៃ​ខាងមុខ។ ចំណែករឿងស្នេហា អ្នកមានគូ ទោះជួបព្យុះ​ភ្លៀងមានបញ្ហាធំប៉ុនណា​ ក៏មិនអាចបំបែកគូស្នេហ៍បានដែរ មានតែធ្វើឱ្យយល់ពីគ្នាកាន់តែខ្លាំង។ ២. ឆ្នាំមមី ៖…

សំណាងពេញមួយខែសីហា! ម្ចាស់ឆ្នាំទាំង ៣ រាសីល្អ ទទួលបានលាភសក្ការៈធំ សន្ទុះលុយកាក់ហូរដូចទឹកបាក់ទំនប់
ទស្សន៍ទាយ

សំណាងពេញមួយខែសីហា! ម្ចាស់ឆ្នាំទាំង ៣ រាសីល្អ ទទួលបានលាភសក្ការៈធំ សន្ទុះលុយកាក់ហូរដូចទឹកបាក់ទំនប់

ត្រៀមខ្លួនសម្រុកកើបលុយធំក្នុងខែសីហាខាងមុខនេះ សម្រាប់អ្នកឆ្នាំទាំង ៣ រាសីអ្នកនឹងប្រែជាល្អខ្លាំង សំណាងទាំងលុយកាក់ ការងារ អាជីពរឹតតែរលូន ធ្វើអ្វីក៏សម្រេចចិត្តជោគជ័យដែរ។ ១. ឆ្នាំម្សាញ់ ៖ ខែសីហាបាននាំមកនូវសញ្ញាវិជ្ជមានខ្លាំងដល់អ្នកដែលកើតក្នុងឆ្នាំម្សាញ់។ អ្នកដែលកើតក្នុងឆ្នាំម្សាញ់ ជាមនុស្សដែលមានប្រាជ្ញា ចេះបត់បែន នឹងមានឱកាសឈានទៅមុខ អាចសម្រេចបាននូវស្នាដៃធំៗជាច្រើនក្នុងខែនេះ។ នៅក្នុងក្បួនហោរាសាស្ត្រ ពស់គឺជានិមិត្តរូបនៃប្រាជ្ញា និងការផ្លាស់ប្តូរ។ អ្នក​កើត​ឆ្នាំ​ម្សាញ់ ច្រើន​តែ​មាន​សមត្ថភាព​មើល​ឃើញ​ពី​បញ្ហា និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ឈ្លាស​វៃ។ មនុស្សឆ្នាំនេះ​ក៏​មានការ​តស៊ូ​ខ្លាំង ហើយ​មិន​បោះបង់​ដោយ​ងាយ​នៅពេល​ប្រឈមមុខ​នឹង​ការលំបាក ដែល​ជួយ​ពួកគេ​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​ឱកាស​។ ខែសីហានេះ អ្នកឆ្នាំពស់នឹងទទួលបានឱកាស និងការគាំទ្រដ៏មានតម្លៃជាច្រើនពីអ្នកដែលនៅជុំវិញអ្នក។ អ្នកនឹងជួបមនុស្សដែលអាចជួយ និងផ្តល់ដំបូន្មានមានប្រយោជន៍ បង្កើតលក្ខខណ្ឌសម្រាប់អាជីពរបស់ពួកគេដើម្បីអភិវឌ្ឍយ៉ាងខ្លាំង។…

ឆុងហេង! ហេងខ្លាំងអ្នកឆ្នាំទាំង ៣ ចាប់ពីពាក់កណ្ដាលខែនេះរហូតដល់ដាច់ខែ ដែលជាខែខ្មោច
ទស្សន៍ទាយ

ឆុងហេង! ហេងខ្លាំងអ្នកឆ្នាំទាំង ៣ ចាប់ពីពាក់កណ្ដាលខែនេះរហូតដល់ដាច់ខែ ដែលជាខែខ្មោច

យោងតាមហោរាសាស្ត្រសម្រាប់អ្នកឆ្នាំទាំង ៣ នេះ មិនបាច់ភ័យបារម្ភអំពីជោគរាសីទៀតឡើយ ចាប់ពីពាក់កណ្ដាលខែនេះរហូតដល់ដាច់ខែ យីអ៊ុនអ្នកនឹងប្រែជាល្អ ជាពិសេសសម្រាប់អ្នកឆ្នាំច ដ្បិតថាឆុងជាន់នឹងខែខ្មោច តែឆុងហេង មិនមែនឆុងស៊យឡើយ។ អ្នកនឹងទទួលបានលាភសំណាងធំ បើកទំព័រថ្មី រាសីឡើងខ្ពស់ ឈ្នះអស់មារសត្រូវ ឱកាសរកលុយក៏បើកចំហរឡើងដែរ។ ១. ឆ្នាំច ៖ ​អ្នក​កើត​ឆ្នាំ​ច ជាមនុស្សឆ្លាតវៃ រហ័សរហួន និង​គួរ​ឱ្យ​ទុក​ចិត្ត​។ ដូច្នេះហើយ តែងតែមានមនុស្សស្រឡាញ់ចូលចិត្តពួកគេយ៉ាងខ្លាំង។ មនុស្សឆ្នាំនេះសុខចិត្តទទួលយកមតិកែលម្អពីអ្នកជុំវិញខ្លួន ដើម្បីកែលម្អខ្លួនឯង។ អ្នកឆ្នាំចតែងរក្សាការចង់ចេះចង់ដឹង ​សិក្សា​ចំណេះដឹង​ថ្មីៗ​ឥតឈប់ឈរ និង​ប្រមូល​បទពិសោធន៍​បន្ថែម​ដើម្បី​បន្ត​ទៅ​មុខ​ទៀត។ ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា​នៅ​ខែ​ទី​ប្រាំពីរ​នេះ ​អ្នក​កើត​ឆ្នាំ​ឆ្កែ​នឹង​មាន​ភាព​មមាញឹក​ខ្លាំង​។ អ្នកត្រូវតែរៀបចំកាលវិភាគរបស់អ្នកដោយប្រុងប្រយ័ត្ន…

ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន
ទស្សន៍ទាយ

ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន

ចាប់ពី​ចុងឆ្នាំ​ ២០២៤ រហូតដល់​ដើមឆ្នាំ​ ២០២៥ ជា​ពេលដែល​កំណប់​ទ្រព្យ​បើក​រកអ្នកឆ្នាំទាំង ៣ រាសី ​នឹង​ឡើង​ដល់​កំពូល​សំណាង និង​ឃើញ​ឱកាស​ផ្លាស់ប្តូរ​ជីវិត​គ្រប់​ទីកន្លែង។ លើសពីនេះ អ្នកក៏អាចនឹងមានឱកាសទិញឡានទិញផ្ទះបានសមតាមបំណងទៀតផង។ ១. ឆ្នាំច ៖ ជោគវាសនាហាក់ដូចជាបានលេងសើចច្រើនលើមនុស្សកើតឆ្នាំច ជាហេតុធ្វើឱ្យពួកគេតែងតែត្រូវបានគេដាក់ឈ្មោះថាជាឆ្នាំមួយដែលមានជីវិតលំបាកលំបិន សឹងតែចង់បោះបង់ចោលម្ដងៗទៅហើយ។ ទោះយ៉ាងណាក៏ដោយ ចាប់ពីចុងឆ្នាំ ២០២៤ នេះតទៅ រហូតដល់ដើមឆ្នាំ ២០២៥ កំពូលនៃកិត្តិនាម និងលុយកាក់របស់អ្នកនឹងកើនឡើងខ្លាំថ ដែលជួយឱ្យអ្នកកើតឆ្នាំចទទួលបានអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់ពួកគេឡើងវិញ។ មនុស្សដែលកើតក្នុងឆ្នាំច គឺជាមនុស្សឆ្លាតវៃ ឧស្សាហ៍ព្យាយាម ក៏អាចទប់ទល់នឹងសម្ពាធបានយ៉ាងល្អផងដែរ។ ជាមួយនឹងមហិច្ឆតាដ៏អស្ចារ្យ និងសុបិនចង់ហោះហើរខ្ពស់…

សញ្ញាទាំង ៦ បង្ហាញថា អ្នកជាមនុស្សល្អ មានគុណធម៌ អ្នកណាបានស្គាល់ពិតជាសំណាងណាស់
ទស្សនៈ

សញ្ញាទាំង ៦ បង្ហាញថា អ្នកជាមនុស្សល្អ មានគុណធម៌ អ្នកណាបានស្គាល់ពិតជាសំណាងណាស់

ប្រសិនបើអ្នកមានលក្ខណៈទាំង ៦ ចំណុចនេះអាចបញ្ជាក់បានច្បាស់ថា អ្នកជាមនុស្សដែលគួរឱ្យចង់រាប់រក មានគុណធម៌ ស្គាល់ល្អអាក្រក់ ដឹងខុសត្រូវ អ្នកណាបានស្គាល់ពិតជាសំណាងធំបុណ្យខ្ពស់ណាស់។ ១. អ្នកមិនខ្លាចក្នុងការបង្ហាញការដឹងគុណ ៖ អ្នកកត់សម្គាល់រឿងតូចតាច ហើយមិនខ្លាចក្នុងការបង្ហាញការដឹងគុណរបស់អ្នកចំពោះអ្នកមានគុណនោះឡើយ។ អ្នក​ដឹង​ថា​ការ​សរសើរ​អាច​ធ្វើ​ឱ្យ​អារម្មណ៍​របស់​មនុស្ស​ប្រសើរ​ឡើង​កម្រិត​ណា ដូច្នេះហើយ អ្នកតែងតែមានពាក្យសរសើរ សាទរ លើកទឹកចិត្តដល់អ្នកក្បែរខ្លួន។ អ្នកបង្ហាញសេចក្ដីស្រឡាញ់ និងការដឹងគុណដោយមិនស្ទាក់ស្ទើរ ហើយកាយវិការតូចៗទាំងនេះធ្វើឱ្យមនុស្សក្បែរខ្លួនកាន់តែរីករាយ និងមានក្ដីសុខ។ ២. ចិត្តល្អតែងជួយអ្នកដទៃ ៖ អ្នក​តែងតែ​ព្យាយាម​ជួយ​អ្នក​ដទៃ ទោះ​ជា​ពេល​គេ​មិន​សុំ​ក៏ដោយ។ មានមនុស្សជាច្រើននៅជុំវិញខ្លួនយើងដែលជួយអ្នកដទៃមិនមែនដោយសប្បុរសទេ ប៉ុន្តែដើម្បីទទួលបានប្រយោជន៍ ឬអ្វីមួយជាថ្នូរ។ តែសម្រាប់មនុស្សដែលមានឧបនិស្ស័យល្អ រមែងជួយអ្នកដទៃដោយមិនខ្វល់ពីការតបស្នង…

រឿងដ៏សាមញ្ញទាំង ៣ មនុស្សឆ្លាតដាច់ខាតមិនធ្វើនោះឡើយ
សង្គម

រឿងដ៏សាមញ្ញទាំង ៣ មនុស្សឆ្លាតដាច់ខាតមិនធ្វើនោះឡើយ

មនុស្សដែលមានភាពឆ្លាតវៃ រមែងដឹងអំពីអ្វីដែលខ្លួនគេនិយាយ និងធ្វើ តែងមានចិត្តប្រយ័ត្នប្រយែងមិនបណ្ដោយឱ្យខ្លួនខុសឆ្គងព្រោះតែទង្វើ ឬសម្ដីណាមួយនោះឡើយ។ ហេតុដូច្នេះហើយ ជាមួយនឹងរឿងដ៏សាមញ្ញទាំង ៣ នេះ ដែលមនុស្សជាច្រើនតែងតែមិនរំលង មិនខ្វល់ ប៉ុន្តែសម្រាប់មនុស្សឆ្លាត ដាច់ខាតមិនធ្វើនោះឡើយ។ ១. កុំលេងសើចនឹងអ្នកដទៃ ៖ មនុស្សម្នាក់ៗកើតមកមានវាសនារៀងៗខ្លួន។ ក្នុង​ជីវិត​មនុស្ស​មិន​ច្រើន​ទេ​ដែល​កើត​មក​ក្នុង​ភាព​ប្រណីត។ ព្យុះនៃជីវិតដោយក្តីបារម្ភអំពីអាហារ សម្លៀកបំពាក់ និងលុយកាក់ ធ្វើឱ្យយើងវិលវល់ និងគ្មានពេលសម្រាប់ខ្លួនឯងសោះ។ ដូច្នេះ​គ្មាន​ហេតុផល​អ្វី​ដែល​យើង​សើច​ចំអកចំពោះអ្នក​ដទៃ​ឡើយ។ មនុស្សគ្រប់រូបមានពេលវេលា និងទីកន្លែងរបស់ពួកគេ។ មាន​តែ​អ្នក​ដែល​បាន​ឆ្លង​កាត់​ថ្ងៃ​វេទនា​ប៉ុណ្ណោះ ​ដែល​យល់​ពី​តម្លៃ​នៃ​សន្តិភាព។ មាន​តែ​អ្នក​ដែល​ធ្លាប់​អត់​ឃ្លាន ប៉ុណ្ណោះទើបយល់ច្បាស់ពីអារម្មណ៍ខ្វះខាត កុំ​គិត​ថា​អ្នក​ដទៃ​មិន​ល្អ​ដូច​អ្នក កុំសើចំអកឡកលើយពេលឃើញគេអត់…

រឿង​មួយ​ដែល​ស្ត្រី​ត្រូវ​ចងចាំ​ដោយ​ប្រុងប្រយ័ត្ន…!
សង្គម

រឿង​មួយ​ដែល​ស្ត្រី​ត្រូវ​ចងចាំ​ដោយ​ប្រុងប្រយ័ត្ន…!

នៅពេលដែលបុរសមិនទាក់ទងទៅអ្នក មិនមែនដោយសារតែគាត់រវល់ពេក ហត់ពេក ឬដោយសារតែគាត់មានស្រីផ្សេងនោះទេ។ ស្ត្រីភាគច្រើនគិតថា វាជាហេតុផលមួយក្នុងចំណោមហេតុផលទាំងនេះ ប៉ុន្តែហេតុផលពិតប្រាកដគឺ 99% ដោយសារតែរយៈពេលនៃអារម្មណ៍ងប់ងល់របស់គាត់ចំពោះអ្នកបានកន្លងផុតទៅហើយ។ បុរសគឺសាមញ្ញណាស់ ពួកគេគឺជាតួយ៉ាងនៃប្រភេទមនុស្សដែលមានថ្មីចោលចាស់។ នៅដំណាក់កាលដំបូងនៃការស្គាល់គ្នា អ្នកនឹងឃើញថាគាត់មានភាពសកម្ម និងសាទរយ៉ាងខ្លាំង។ អ្នក​ទាំង​ពីរ​មិន​ដែល​នឿយហត់​នឹង​ការ​ជជែក​គ្នា តែងនឹងនាខ្វាយខ្វល់ពីគ្នា បាត់មុខគ្នាស្ទើរតែមិនបាន។ ពេល​នោះ​គាត់​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ចំពោះ​ការ​គិត​ និង​អារម្មណ៍​របស់​អ្នក ដោយ​ផ្ញើ​សារ​តាំង​ពី​ព្រឹក​រហូត​ដល់​យប់​ជ្រៅ​សួរ​គ្រប់​យ៉ាង។ ពេលខ្លះគាត់គ្រាន់តែរង់ចាំអ្នកអនឡាញដើម្បីនិយាយពាក្យ Good Morning ឬ Good Night ប៉ុណ្ណឹងក៏អស់ចិត្ត។ គាត់ក៏ឆ្លើយតបសាររបស់អ្នកយ៉ាងរហ័សផងដែរ ទោះបីជាអ្នកផ្ញើវានៅពេលណាក៏ដោយ ពួកគេនឹងឆ្លើយតបឆាប់រហ័សបំផុត ព្រោះអ្នកតែងតែជាអាទិភាពកំពូលរបស់គាត់។ ប៉ុន្តែបន្តិចម្ដងៗ…

អ្នកណាបានប្រពន្ធ ឬកូនប្រសារឆ្នាំទាំង៣នេះ នឹងមានសំណាងខ្លាំង ព្រោះពួកគេគឺជាកំណប់ទ្រព្យរបស់គ្រួសារ តែងតែនាំរឿងល្អ លាភជ័យដល់អ្នកផ្ទះ
តេស្តIQ

អ្នកណាបានប្រពន្ធ ឬកូនប្រសារឆ្នាំទាំង៣នេះ នឹងមានសំណាងខ្លាំង ព្រោះពួកគេគឺជាកំណប់ទ្រព្យរបស់គ្រួសារ តែងតែនាំរឿងល្អ លាភជ័យដល់អ្នកផ្ទះ

យោងតាមហោរាសាស្ត្រ សម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ គឺជាមនុស្សមានសំណាង ដែលដឹងពីរបៀបដាំដុះ និងនាំមកនូវសុភមង្គលដល់គ្រួសាររបស់ពួកគេ អាចនិយាយបានថា​ មនុស្សដែលកើតក្នុងឆ្នាំទាំងនេះ គឺជាកំណប់ទ្រព្យរបស់ក្រុមគ្រួសាររបស់ពួកគេហើយ។ ១. ឆ្នាំឆ្លូវ (គោ) សម្រាប់ស្ត្រីដែលកើតក្នុងឆ្នាំឆ្លូវ ត្រូវបានដឹងថា ជាមនុស្សដែលមានចរិតទន់ភ្លន់ មិនចូលចិត្តនិយាយដើមគេទេ ហើយក៏ជាមនុស្សដែលមានប្រជាប្រិយភាពខ្លាំងជាមួយអ្នកដទៃ។ ពួកគេសកម្ម និងដើរតួយ៉ាងសំខាន់ក្នុងគ្រួសារ។ បន្ទាប់ពីរៀបការរួច ស្ត្រីដែលកើតក្នុងឆ្នាំឆ្លូវ ក៏ជាមនុស្សដែលមានទំនួលខុសត្រូវច្រើនផងដែរ។ អ្នកខាងក្រៅ អាចឃើញថាពួកគេខំប្រឹង មិនចេះខ្ជិលច្រអូសនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សទាំងនេះ ការចិញ្ចឹមបីបាច់ថែរក្សាគ្រួសារពួកគេបានយ៉ាងល្អ ក៏ជាដៃគូដែលតែងតែជួយប្តី និងកូនៗ ឱ្យមានការអភិវឌ្ឍអាជីពកាន់តែច្រើន និងមានសុភមង្គលក្នុងគ្រួសារច្រើនផងដែរ។ ២.…

ហេតុអ្វីមនុស្សរាប់ពាន់លាននាក់លើពិភពលោក តែអាចមានក្រយៅដៃមិនដូចគ្នាសោះ? នេះ គឺជាមូលហេតុ
ទស្សនៈ

ហេតុអ្វីមនុស្សរាប់ពាន់លាននាក់លើពិភពលោក តែអាចមានក្រយៅដៃមិនដូចគ្នាសោះ? នេះ គឺជាមូលហេតុ

តើអ្នកដឹងទេថា ហេតុអ្វីបានជាមនុស្សរាប់ពាន់លាននាក់នៅលើលោកនេះ គ្មាននរណាមានក្រយៅដៃដូចគ្នា? ស្នាមក្រយៅដៃត្រូវបានគេចាត់ទុកថាជាសញ្ញាសម្គាល់តែមួយគត់នៅលើរាងកាយរបស់មនុស្ស។ គម្រូស្នាមក្រយៅដៃរបស់មនុស្សម្នាក់ៗមានលក្ខណៈប្លែកពីគ្នា មិនដូចគ្នានោះឡើយ សូម្បីតែជាកូនភ្លោះនឹងក៏ដោយ។ បច្ចុប្បន្ននេះ ស្នាមក្រយៅដៃត្រូវបានប្រើប្រាស់ក្នុងការគ្រប់គ្រងមនុស្ស ការគ្រប់គ្រងប្រជាសាស្រ្ត ការកំណត់អត្តសញ្ញាណសុវត្ថិភាព ជីវមាត្រ ការគ្រប់គ្រងឧក្រិដ្ឋកម្មជាដើម។ ១. ហេតុអ្វីបានជាស្នាមក្រយៅដៃរបស់មនុស្សម្នាក់ៗខុសគ្នា? ៖ មើលក្រយៅមេដៃរបស់អ្នកហើយអ្នកនឹងឃើញ ‘លំនាំ’ ។ ពេលមើលដំបូង ស្នាមក្រយៅដៃរបស់មនុស្សគ្រប់រូបមើលទៅស្រដៀងគ្នា ប៉ុន្តែតាមពិតទៅ ស្នាមក្រយៅដៃរបស់មនុស្សម្នាក់ៗគឺមានតែមួយគត់។ នេះជាមូលហេតុដែលស្នាមក្រយៅដៃរបស់មនុស្សគ្រប់រូបខុសគ្នាទាំងស្រុង។ ២. ដោយហ្សែន ៖ សព្វថ្ងៃនេះមានភស្តុតាងជាច្រើនដែលថាកត្តាបរិស្ថានអាចប៉ះពាល់ដល់សរីរវិទ្យានៃស្នាមម្រាមដៃ ប៉ុន្តែវានៅតែមិនគួរឱ្យជឿជាក់គ្រប់គ្រាន់ទេ ព្រោះហ្សែនគឺជាកត្តាចម្បងដែលកំណត់ស្នាមក្រយៅដៃរបស់មនុស្សម្នាក់ៗ។ DNA គឺជាលេខកូដហ្សែនតែមួយគត់…

មនុស្សយើងបើកាលណា មានចិត្តប្រកាន់ខ្លាំងពេក ពិបាកចូលចំណោមគេណាស់
សង្គម

មនុស្សយើងបើកាលណា មានចិត្តប្រកាន់ខ្លាំងពេក ពិបាកចូលចំណោមគេណាស់

ធ្វើជាមនុស្សត្រូវចេះបើកចិត្តឱ្យទូលាយ ហើយរៀនបែងចែកកឱ្យបានល្អរវាងការនិយាយលេង ឬនិយាយមែន។ មនុស្សយើងត្រូវមានទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនឱ្យបានច្រើន ព្រោះយើងរស់នៅក្នុងសង្គម ដូច្នេះ មិនត្រូវខ្វះញាតិមិត្ត ខ្វះការទាក់ទងនឹងមនុស្សជុំវិញខ្លួនឡើយ។ ធម្មតាទេ មនុស្សរស់នៅក្នុងសង្គមតែមួយជាមួយគ្នា មិនថាជាមិត្ត ជាបងប្អូន ឬអ្នកស្គាល់គ្នា ធ្វើការជាមួយគ្នា រកស៊ីជាមួយគ្នា គឺសុទ្ធតែជាការទាក់ទងដ៏ល្អ អ្វីដែលសំខាន់នោះគឺ មនុស្សខ្លះ គាត់ចូលចិត្តលេងសើចច្រើន ព្រោះតែគាត់គិតថា គាត់មានភាពស្និទ្ធស្នាលជាមួយនឹងយើង ជិតស្និទ្ធនឹងគ្នា ទើបពេលខ្លះគាត់និយាយលេងច្រើន។ ចំណែកយើងវិញក៏ដូចគ្នាដែរ មនុស្សដែលចូលចិត្តលេងសើចច្រើន ប្រាកដជាដឹងច្បាស់ហើយថា ការលេងសើចនេះវាបែបណា។ ប៉ុន្តែក៏មានមនុស្សខ្លះគឺ ចូលចិត្តលេងទៅលេងមក មិនចេះប្រកាន់ទេ … អ្នកខ្លះចូលចិត្តលេងដែរ…

ទម្លាប់សាមញ្ញទាំង ៧ យ៉ាង ដែលជម្រុញឱ្យលោក Bill Gates ក្លាយជាសេដ្ឋីនៅលើពិភពលោក
ទស្សនៈ

ទម្លាប់សាមញ្ញទាំង ៧ យ៉ាង ដែលជម្រុញឱ្យលោក Bill Gates ក្លាយជាសេដ្ឋីនៅលើពិភពលោក

ជាការពិតណាស់ សម្រាប់បុគ្គលជោគជ័យ ឬសេដ្ឋីនៅលើពិភពលោក រមែងមានកត្តាជាច្រើន ដែលជម្រុញឱ្យពួកគេអាចមានថ្ងៃនេះ។ យ៉ាងណាមិញ សម្រាប់ មហាសេដ្ឋី Bill Gates ក៏មានទម្លាប់សាមញ្ញៗ ៧ យ៉ាងនេះ ដែលជម្រុញឱ្យលោកក្លាយជាបុគ្គលជោគជ័យ ហើយទម្លាប់ទាំងនេះ មនុស្សតិចណាស់ដែលធ្វើតាម។   ១. គេងឱ្យបានគ្រប់គ្រាន់ ដូចកត្តាដទៃទៀតដែរ ការគេងឱ្យបានគ្រប់គ្រាន់ក៏ជាទម្លាប់ដ៏សំខាន់សម្រាប់អ្នកដឹកនាំជាច្រើន។ មនុស្សជាច្រើនអះអាងថា អាចដំណើរការធម្មតាបាន សូម្បីតែគេងបានត្រឹមតែ 4 ម៉ោងក្នុងមួយយប់ ប៉ុន្តែវាគ្រាន់តែជារឿងបំផ្លើសប៉ុណ្ណោះ។ ការពិតគឺថា ការខ្វះការគេងរ៉ាំរ៉ៃបង្កើនហានិភ័យនៃការគាំងបេះដូង ធាត់ ជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាល។…

លើលោកនេះគ្មានទេ មនុស្សស្រីដែលគ្មានអ្នកណាយក មានតែមនុស្សស្រីដែល មិនព្រមយកអ្នកណា
សម្រង់

លើលោកនេះគ្មានទេ មនុស្សស្រីដែលគ្មានអ្នកណាយក មានតែមនុស្សស្រីដែល មិនព្រមយកអ្នកណា

មនុស្សស្រីទោះបីមិនស្អាតយ៉ាងណា ក៏នៅតែមានគូស្រករ មានអ្នកយកដែរ តែមនុស្សស្រីខ្លះស្អាតៗ ហេតុអ្វីបានជានៅលីវ គ្មានគូនឹងគេ មិនមែនមកពីគ្មានអ្នកណាយកនាងនោះទេ គឺមកពីនាងមិនយកអ្នកណា។ វាក៏មានពិតមែន មនុស្សស្រីដែលសុខចិត្តនៅម្នាក់ឯង មិនព្រមរៀបការ មិនយកអ្នកណា ព្រោះសម្រាប់នាងគឺ គ្មាននិស្ស័យក្នុងរឿងស្នេហា គ្មានអារម្មណ៍ចំពោះអ្នកណា និយាយជារួមគឺ នាងគ្មានកម្មជាមួយនឹងរឿងសាងគ្រួសារ។ ពេលខ្លះ អាចមកពីរឿងរ៉ាវដែលនៅជុំវិញខ្លួននាង ទើបធ្វើឱ្យនាងមិនព្រមរៀបការ។ អាចមកពីទំនាក់ទំនងស្នេហាកន្លងធ្វើឱ្យនាងឆ្អែតចិត្តខ្លាំង ទើបនាងសុខចិត្តនៅម្នាក់ឯង។ អាចមកពីមនុស្សដែលចូលមកក្នុងជីវិតរបស់នាងទាំងប៉ុន្មាន មិនដែលសាងទំនុកចិត្តដល់នាងក្នុងរឿងស្នេហា ទើបធ្វើឱ្យនាងគិតថា អ្នកណាក៏ដូចគ្នា ដូច្នេះ មានតែការនៅម្នាក់ឯងទើបមិនឈឺចាប់ មិនវេទនាចិត្ត។ មនុស្សស្រីខ្លះ គាត់ពិតជារើសគូស្រករ ឬដៃគូជីវិតពិតមែន…

ប្រជ្រុយ ១ ក្នុងចំណោម ៥ នាំសំណាងតដល់កូនចៅ
ប្លែកៗ

ប្រជ្រុយ ១ ក្នុងចំណោម ៥ នាំសំណាងតដល់កូនចៅ

តាម​ហោរាសាស្ត្រ ប្រជ្រុយ​ទាំងនេះ​ល្អ​ខ្លាំង​ណាស់ ដែលអាច​ជួយ​ម្ចាស់​ឱ្យ​មាន​ទ្រព្យសម្បត្តិ នាំ​សំណាង​ដល់អ្នកតដល់កូនដល់ចៅ​។ ១. ប្រជ្រុយនៅនៅលើចង្កា នៅក្នុង​នរវិទ្យា ចង្កា​តំណាង​ឱ្យ​ស្ថានភាព​នៃ​ទ្រព្យសម្បត្តិ និង​លាភសំណាង​របស់​មនុស្ស​។ មាន​ពាក្យ​ចាស់​ពោល​ថា “បើ​អ្នក​បាន​ជំនួយ​ពី​ស្ថានសួគ៌ អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន បើ​អ្នក​បាន​ជំនួយ​ពី​ផែនដី អ្នក​នឹង​ក្លាយ​ជា​សេដ្ឋី”។ អ្នក​ដែល​មាន​ប្រជ្រុយ​ខ្មៅ​តូចៗ​ដុះ​ជុំវិញ​ចង្កា​ គឺជា​ប្រផ្នូល​ល្អ​ខ្លាំងណាស់។ អ្នក​ដែល​មាន​​ប្រជ្រុយ​នៅ​លើ​ចង្កា ច្រើន​តែ​មាន​សំណាង​ខ្លាំង​ណាស់។ ពួក​គេ​កើត​មក​ក្នុង​គ្រួសារ​មួយ​ដែល​មាន​គ្រឹះ​រឹងមាំ ហើយ​ជា​មនុស្ស​ចេះ​គ្រប់​គ្រង​ការ​ចំណាយ។ យោងតាមហោរាសាស្ត្រ មនុស្សទាំងនេះមិនត្រូវធ្លាក់ចូលទៅក្នុងភាពក្រីក្រក្នុងជីវិតរបស់ពួកគេឡើយ។ មនុស្សមានប្រជ្រុយលើចង្កា មិនថាប្រុសឬស្រី លាភសំណាង កាន់តែចាស់ទៅៗ លាភសំណាងហូរចូលចៅៗ!។ ២. ប្រជ្រុយនៅលើថ្ងាស តាម​នរវិទ្យា ថ្ងាស​ជា​ផ្នែក​សំខាន់​នៃ​មុខ​ និងអាចបកស្រាយច្រើន​អំពី​មនុស្ស​។…

មនុស្សស្រីឆ្នាំទាំង ៣ សំណាងស្ដុកស្ដម្ភ សោយសុខ ៣ ជំនាន់
ប្លែកៗ

មនុស្សស្រីឆ្នាំទាំង ៣ សំណាងស្ដុកស្ដម្ភ សោយសុខ ៣ ជំនាន់

ហោរាសាស្ត្រ​និយាយថា មនុស្សដែលកើតក្នុងឆ្នាំ​ទាំង ៣ ខាងក្រោមនេះ​មាន​ខ្សែបន្ទាត់​ស្នេហា​ល្អ អាពាហ៍ពិពាហ៍​ល្អ និង​នាំ​ពរជ័យ​ជាច្រើន​ដល់​ប្តី​ និង​កូន។ ១. ឆ្នាំជូត ស្ត្រីឆ្នាំកណ្ដុរ ជាមនុស្សឆ្លាតតាំងពីក្មេង។ អាពាហ៍ពិពាហ៍ ​គឺជា​ព្រឹត្ដិការណ៍​ដ៏​សំខាន់​មួយ ដែលជា​ចំណុច​របត់​ដ៏​ធំ​មួយ​សម្រាប់​សញ្ញា​រាសីចក្រ​នេះ​។ អ្នក​កើត​ឆ្នាំ​ជូត មាន​ភាព​ប៉ិនប្រសប់ និងប្រយ័ត្ន​ប្រយែងខ្ពស់​។ នៅខាងក្នុងពួកគេជាមនុស្សទន់ខ្សោយខាងផ្លូវចិត្ត។ ពេល​ស្នេហា​ជួប​បញ្ហា កណ្តុរ​ងាយ​នឹង​រង​ឥទ្ធិពល​ខ្លាំង ។ ដូច្នេះហើយ ស្នេហា​ដ៏​ស្រស់​ស្អាត​ជួយ​ឱ្យ​កណ្តុរ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​កាន់តែ​ប្រសើរ​។ មនុស្សឆ្នាំកណ្ដុរនេះ ក៏អាចបញ្ចេញកម្លាំងពេញលេញរបស់ពួកគេ ដោយអះអាងទីតាំងរបស់ពួកគេយ៉ាងឆាប់រហ័ស។ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាឆ្នាំមួយប្រភេទ ដែលអាចប្រសិទ្ធពរជ័យ ដល់ញាតិមិត្ត ជួយស្វាមី និងកូនៗ…

ស្នេហាខ្ញុំ មិនចេះបង្ខំ ក៏មិនចូលចិត្តដាក់គំនាបដៃគូដែរ
សង្គម

ស្នេហាខ្ញុំ មិនចេះបង្ខំ ក៏មិនចូលចិត្តដាក់គំនាបដៃគូដែរ

រាល់ស្នេហា គ្រប់ការស្រឡាញ់ រមែងទាមទារឱ្យចិត្តមនុស្សយើងចេះកំណាញ់ ចង្អៀតចង្អល់ ខ្វល់ខ្វាយ អាចក្លាយជាអារម្មណ៍អាត្មានិយមថែមទៀតផង។ តែបើអ្នកពិតជាស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ អ្នកនឹងយល់ពីតម្លៃនៃការលះបង់ អ្នកនឹងចេះបើកចិត្តឱ្យទូលាយ និងចេះផ្ដល់សិទ្ធសេរីភាពឱ្យគ្នា ហើយក៏រឹតតែជឿជាក់ និងគោរពគ្នាថែមទៀត។ នៅពេលដែលអ្នកចេះជឿជាក់លើគ្នាហើយនោះ អ្នកនឹងមិនចាំបាច់ត្រូវទៅនឹកខ្វល់ ចង់ដឹងចង់ឮ ជីកឫសជីកគល់ពីគេទេ ហើយអ្នកក៏រឹតតែមិនចាំបាច់ត្រូវសួរនាំគ្រប់រឿង ចង់ដឹងគ្រប់សកម្មភាពរបស់ដៃគូនោះដែរ។ មនុស្សស្រឡាញ់គ្នាពិត មានចិត្តឱ្យគ្នាប្រាកដ ចេះគោរពគ្នា ចេះឱ្យតម្លៃគ្នា ចេះផ្ដល់ភាពសំខាន់ឱ្យគ្នា នោះគេនឹងដឹងពីតួនាទីរបស់ខ្លួនរៀងៗខ្លួនហើយ។ ទៅណាមកណា មិនបាច់សួរនាំ ក៏គេប្រាប់គ្នា ទៅណាមកណា ជាមួយអ្នកណា មិនបាច់សួរនាំ ក៏ត្រូវរាយការណ៍ប្រាប់គ្នា ទោះដៃគូមិនចង់ដឹង…

តើលោក Bill Gates ជានរណា?
ទស្សនៈ

តើលោក Bill Gates ជានរណា?

លោក Bill Gates ដែលត្រូវបានគេស្គាល់ថា William Henry “Bill” Gates III កើតនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៥៥ នៅទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក។ គាត់គឺជាកូនប្រុសរបស់ William H. Gates, Sr. និង Mary Maxwell Gates ។ តើលោក Bill Gates…

មនុស្សឆ្នាំទាំង ៣ មិនសូវចូលចិត្តនិយាយច្រើនទេ តែធ្វើការងារអស់ពីចិត្ត មានទំនួលខុសត្រូវខ្ពស់
ប្លែកៗ

មនុស្សឆ្នាំទាំង ៣ មិនសូវចូលចិត្តនិយាយច្រើនទេ តែធ្វើការងារអស់ពីចិត្ត មានទំនួលខុសត្រូវខ្ពស់

ថ្វីដ្បិតតែមិនសូវនិយាយច្រើន ប៉ុន្តែតារានិស្ស័យទាំងនេះតែងតែឧស្សាហ៍ព្យាយាម ខិតខំអស់ពីចិត្ត។ ដូច្នេះហើយ ពួកគេនៅតែទទួលបានសេចក្តីស្រឡាញ់ និងការជឿទុកចិត្តពីថ្នាក់លើ និងសហការី។ ១. ឆ្នាំឆ្លូវ មនុស្ស​ឆ្នាំឆ្លូវ​មាន​ចរិត​ស្ងប់ស្ងាត់ មិន​ចូល​ចិត្ត​បញ្ចេញ​ទស្សនៈច្រើនទេ ដូច្នេះ​គេ​មិន​ដែល​អួត​ខ្លួន​ឡើយ។ នៅក្នុងអ្វីក៏ដោយ សញ្ញារាសីចក្រនេះ គឺតែងតែមានភាពប្រាកដប្រជាក្នុងការធ្វើវា។ ទោះ​លំបាក​យ៉ាង​ណា​ក៏​គេ​មិន​ដែល​ត្អូញត្អែរ​ដែរ។ ផ្ទុយទៅវិញ មនុស្សឆ្នាំឆ្លូវតែងតែព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីបញ្ជាក់ពីតម្លៃខ្លួនឯង ជាមួយនឹងសកម្មភាពជាក់ស្តែង មិនមែនដោយពាក្យផ្ការីកលើផ្ទៃនោះទេ។ ទោះជាពួកគេជោគជ័យ ត្រូវបានគេសរសើរពីគ្រប់ៗគ្នាក៏ដោយ ក៏ពួកគេនៅតែមានចិត្តរាបទាប មិនក្រអឺតក្រទម ឬមើលងាយអ្នកដទៃឡើយ។ សម្រាប់​អ្នក​កើត​ឆ្នាំ​ឆ្លូវ កាន់​តែ​ធ្វើ​ច្រើន បទពិសោធន៍​កាន់​តែ​ច្រើន នោះ​នឹង​ទទួល​បាន​ផល​ច្រើន​ទៅ​ថ្ងៃ​អនាគត។ បច្ចុប្បន្ន អ្នកឆ្នាំឆ្លូវអាច​នៅ​តែ​ជា​បុគ្គលិក…

យុគមាសគាស់លាភ! សម្រាប់អ្នកឆ្នាំទាំង ៣ បោះជំហានថ្មី លុយហូរចូលដូចទឹក សំណាងសន្ធឹករយៈពេល ២ ឆ្នាំពេញ
ទស្សន៍ទាយ

យុគមាសគាស់លាភ! សម្រាប់អ្នកឆ្នាំទាំង ៣ បោះជំហានថ្មី លុយហូរចូលដូចទឹក សំណាងសន្ធឹករយៈពេល ២ ឆ្នាំពេញ

ហោរាសាស្ត្រ​សម្រាប់​​ ២ ​ឆ្នាំខាង​មុខ​បង្ហាញថា អ្នកកើតក្នុង​ឆ្នាំ​ទាំង ៣ នេះនឹង​មាន​សំណាងខ្លាំង គាស់បានលាភកំណប់ស្ដុកស្ដម្ភ ដ្បិតថាការងារ​កាន់តែ​លំបាក​ តែឱកាសកើបលុយកាន់តែធំ។ ១. ឆ្នាំច ៖ ឆ្នាំឆ្កែគឺជាឆ្នាំមួយដែលនឹងនាំមកនូវទ្រព្យសម្បត្តិដែលមិននឹកស្មានដល់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ ហោរាសាស្ត្រ និយាយថា នាពេលខាងមុខ អ្នកឆ្នាំចនឹងមានសំណាង ទទួលបានទ្រព្យសម្បត្តិ ពរជ័យធំសុំអ្វីបានហ្នឹង កាន់តែប្រឹងប្រែងធ្វើការ កាន់តែសម្បូរសប្បាយ។ ប្រសិនបើ​មនុស្ស​កើត​ក្នុង​ឆ្នាំ​ឆ្កែ អាច​រក្សា​ចិត្ត​បត់បែន​បាន នោះ​គេ​នឹង​អាច​បង្កើត​អនាគត​ដ៏​រីករាយ។ ជាពិសេស អ្នកដែលកើតក្នុងឆ្នាំច ដែលនៅលីវ អាចរកឃើញដៃគូពិតប្រាកដក្នុងឱកាសនេះ។ អ្នកដែលកើតក្នុងឆ្នាំឆ្កែ មិនគួរខកខានឱកាសមាសនេះទេ…