ស្នេហាគឺបែបហ្នឹង មិនសំខាន់លើអ្នកណាមកមុន​ ឬក្រោយទេ តែអ្វីដែលសំខាន់ គឺស្រឡាញ់ ឬមិនស្រឡាញ់ ជាមនុស្សចុងក្រោយ ឬក៏អត់?

3
ការផ្សាយពាណិជ្ជកម្ម

ធ្លាប់គិត និងប្រាថ្នា សុំជួបស្នេហតែមួយដងប៉ុណ្ណោះ ដែលជាស្នេហាពិត ជាមនុស្សដំបូង ហើយក៏ជាមនុស្សចុងក្រោយ ប៉ុន្តែការពិត វាមិនដូចការគិត និងចង់បាន ទៅតាមអ្វីដែលខ្លួនយើងស្រមៃតែម្នាក់ឯងនោះឡើយ តែទោះជាយ៉ាងណា​ ក៏ជឿថា មនុស្សម្នាក់ៗ គឺសុទ្ធតែគិតបែបហ្នឹងដូចគ្នា តែទីបំផុត ក៏នៅតែមិនអាចជួប ឬមានទំនាក់ទំនងស្នេហាតែមួយ ហើយអាចសមបំណងនោះឡើយ។

ព្រោះតែធ្លាប់ឈឺចាប់ ធ្លាប់បែក​បាក់ ក៏ធ្លាប់បោះបង់ ទាំងដែលមិនចង់បែក ក៏ត្រូវតែបែក ទាំងដែលមិនចង់បាត់បង់ ក៏នៅតែថែរក្សាមិនបាន ការបែកបាក់ បង្រៀនឱ្យដឹងថា ការពិតនៃស្នេហា គឺមិនអាចឋិតថេររហូតនោះទេ ពេលវេលាដែលកន្លងហួស និងរឿងរ៉ាវដែលបានឆ្លងកាត់ សុទ្ធតែជាចំណុចដែលអាចបង្វែរ និងធ្វើឱ្យគ្រប់យ៉ាងត្រូវបាត់បង់នៅថ្ងៃខាងមុខដែរ អ្វីដែលមិនអាចនៅបាន ទោះយើងខំថែរក្សា ការពារ ក្រសោបយ៉ាងណា ក៏នៅតែមិនអាចគង់វង្សបានដែរ។

ការផ្សាយពាណិជ្ជកម្ម

82bad6ebbafbd25b74af09a3874718fe

ពេលនេះអាចយល់បានហើយថា មនុស្សខ្លះ ជាមនុស្សដំបូងសម្រាប់យើង តែគេមិនមែនជាមនុស្សចុងក្រោយសម្រាប់យើងទេ វាក៏ដូចគ្នា យើងជាមនុស្សដំបូងសម្រាប់គេ តែទីបំផុត មនុស្សចុងក្រោយដែលគេជ្រើសរើសបែរជាមិនមែនយើង ព្រោះមិនមែនជាគូ ទោះតស៊ូស្រឡាញ់គ្នា ខំប្រឹងពុះពារជាមួយគ្នាយ៉ាងណា ក៏នៅតែអាចបែកគ្នាបាននៅថ្ងៃណាមួយដដែល។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះសម្រាប់ទំនាក់ទំនងស្នេហា មិនមែនសំខាន់នៅត្រង់ថា អ្នកណាមកមុន ឬអ្នកណាមកក្រោយនោះឡើយ ព្រោះចុងក្រោយ គឺវាស្ថិតនៅត្រង់ថា គេ ឬយើងស្រឡាញ់អ្នកណាពិតប្រាកដ អាចសន្មតថានឹងបញ្ឈប់ស្នេហាត្រឹមអ្នកណា ឬអ្នកណាដែលយើងនឹងជ្រើសរើសសម្រាប់កាន់ដៃទៅថ្ងៃអនាគតជាមួយនឹងគ្នាយ៉ាងពិតប្រាកដ។

A01c87a3839eeda0d569b411996e1b14

ការផ្សាយពាណិជ្ជកម្ម

– មនុស្សខ្លះ បានត្រឹមដើរកាត់ជីវិតយើង តែចំណតរបស់គេ មិនមែននៅត្រឹមយើងទេ!
– មនុស្សខ្លះ បានត្រឹមតែចូលសម្រាកត្រឹមយើង តែពេលដែលគេមានកម្លាំង ឬមានឱកាសបន្ត គេក៏ចាកចេញទៅរកកំពង់ដ៏ពិតប្រាកដរបស់គេវិញ!
– មនុស្សខ្លះ បានត្រឹមតែប្រាប់យើងថាស្រឡាញ់ គេថាស្រឡាញ់យើង តែមិនមែនមានន័យថា គេនឹងជ្រើសរើសយើង ជាគូអនាគតរបស់គេនោះឡើយ!

ត្រូវចាំថា គេមិនមែនជាមនុស្សចុងក្រោយសម្រាប់គេ គេក៏មិនមែនជាមនុស្សចុងក្រោយរបស់យើងដែរ ចុងក្រោយពិតប្រាកដ គឺការសម្រេចចិត្តជ្រើសរើស ហើយច្បាស់ថា គេនឹងស្រឡាញ់អ្នកណា? ដូច្នេះហើយ កុំព្រោះតែការបែកបាក់ ឬបាត់បង់ស្នេហា ក៏បែរជាបោះបង់ខ្លួនឯងចោល បិទផ្លូវខ្លួនឯងលែងឱ្យដើរបន្តទៅមុខឱ្យសោះ បើយើងមិនបន្តដើរទៅមុខ គ្រប់យ៉ាង នឹងត្រូវអសាបង់ យើងខ្លួនឯងជាអ្នកខាតបង់ធំបំផុត៕

ការផ្សាយពាណិជ្ជកម្ម

11d5aa9b4f860bfe4fc0ce326aaea672

អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម