កុំបង្រៀនប្រពន្ធឱ្យក្លាយជាមនុស្សស្រីរឹងមាំ! កុំធ្វើឱ្យប្រពន្ធមើលងាយក្នុងភាពជាកូនប្រុសរបស់អ្នក

New
ការផ្សាយពាណិជ្ជកម្ម

ដឹងទេថា នៅពេលដែលអ្នកដើរលេងសប្បាយស៊ីជួបជុំមិត្តភក្តិ ទាក់ទងស្រីញីខាងក្រៅ អ្នកប្រហែលកំពុងតែសប្បាយ ក្អាកក្អាយ ដោយភ្លេចគិតថា មានមនុស្សម្នាក់ ដែលកំពុងតែរង់ចាំផ្លូវអ្នកនៅឯផ្ទះ …។

– អ្នកប្រហែលជាដើរលេងជ្រុលខ្លួន យប់ជ្រៅ ត្រឡប់មកផ្ទះវិញ ហើយសំអាងនិយាយពាក្យសុំទោសអូន មកជ្រុលផឹកជាមួយមេ មកដល់ផ្ទះយប់ខ្លាំង ឬអ្នកសំអាងថា មកដល់ឈ្លោះគ្នាមួយប្រាវ ក៏អស់អី …។

ការផ្សាយពាណិជ្ជកម្ម

– អ្នកប្រហែលជាគិតថា ប្រពន្ធអ្នកជាមនុស្សស្រី នាងមិនហ៊ានឈ្លោះទាស់ ជេរប្រទេចអ្នកខ្លាំងទេ ព្រោះគិតថានាងខ្លាចអ្នក ឬយល់ថាប្រពន្ធអ្នកថ្លៃថ្នូរ នឹងមិនជេរប្ដី ឈ្លោះទាស់យូរ …។

– អ្នកប្រហែលជាគិតថា ប្រពន្ធ នាងពូកែអត់ធ្មត់ ខឹងតែបន្តិចក៏បាត់ លួងតែបន្តិចក៏ភ្លេចអស់ គិតថាប្រពន្ធអ្នកនឹងមិនខឹងយូរ ព្រោះយ៉ាងណាក៏ជាប្ដីប្រពន្ធ … ។

ការផ្សាយពាណិជ្ជកម្ម

Worried Woman Sitting On Floor Next To Bed

ប៉ុន្តែសូមអ្នកដឹងផងថា ការដែលនាងនៅស្ងៀម គឺមានន័យថា នាងកំពុងតែព្យាយាមទ្រាំអត់ធ្មត់ … ការដែលនាងមិនមាត់មិនក ក៏ព្រោះតែខ្ជិលឈ្លោះនឹងមនុស្សមិនចេះកែប្រែ និងឱ្យតម្លៃគ្រួសារ … ការដែលនាងមិនស្រែកឡូឡា នោះមានន័យថា នាងរឹងមាំគ្រប់គ្រាន់ នឹងអាចស្ងប់ស្ងាត់ មិនឈឺចាប់ ក៏មិនខ្វល់នោះដែរ។

ការផ្សាយពាណិជ្ជកម្ម

អ្នកទុកនាងចោល គឺស្មើនឹងបង្រៀននាងឱ្យចេះរស់នៅដោយគ្មានអ្នក បង្រៀននាង ឱ្យក្លាយជាមនុស្សស្រីរឹងមាំ បំផុត។ ហើយការដែលអ្នកមិនគោរព មិនឱ្យតម្លៃ និងមិនស្មោះចំពោះនាង នោះមានន័យថា អ្នកកំពុងតែបង្រៀនឱ្យនាងស្អប់ខ្ពើមអ្នក និងមើលងាយង្នកថាជាមនុស្សប្រុសថោកទាប មនុស្សប្រុសអត់បានការ ត្រឹមគ្រួសារមួយក៏មើលថែមិនបាន ជាមនុស្សប្រុសគ្មានសមត្ថភាពក្នុងការផ្ដល់ក្ដីសុខ និងសុភមង្គលដល់ប្រពន្ធកូន។

កុំបានដៃ សប្បាយអរ ពេលឃើញប្រពន្ធទុកមុខមាត់មិនស្រែកឡូឡារករឿងឈ្លោះ សូមចាំផងថា មនុស្សស្រីសម័យនេះ នាងមិនខ្លាចមានឈ្មោះថាមេម៉ាយទេ តែនាងខ្លាចក្នុងការរស់នៅជាមួយមនុស្សប្រុសគ្មានកំណើត អត់បានការ មិនចេះថែរក្សា និងឱ្យតម្លៃគ្រួសារ នាងខ្លាចនឹងការរស់នៅក្នុងគ្រួសារដែលមានតែឈ្មោះច្រើនជាង៕

ការផ្សាយពាណិជ្ជកម្ម

Husband Wife Sad 1280x720

Tired Mom1

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម