រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា៖ នៅខណៈដែលប្រទេសកម្ពុជាកំពុងខិតខំទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ–១៩ អាជីវកម្មលក់ដូរទាំងឡាយក៏ប្រែជាស្ងាត់ជ្រងំ ដោយហេតុថាអតិថិជនជាទូទៅ កំពុងអនុវត្តវិធានការរក្សាគម្លាតពីសង្គម។
ក្នុងនោះផងដែរ អាជីវកម្មតូចៗដែលត្រូវបានអនុញ្ញាតឱ្យបន្តដំណើរការអាជីវកម្មជាធម្មតានោះ ក៏កំពុងប្រឈមនឹងការលំបាកច្រើនណាស់ដែរ ក្នុងការរក្សាទំនាក់ទំនងនិងផ្គត់ផ្គង់សេវាកម្មរបស់ខ្លួន ជូនដល់អតិថិជន ជាហេតុនាំឱ្យអាជីវកម្មរបស់ពួកគាត់ត្រូវធ្លាក់ចុះ ទាំងមិនមានតម្រុយថាតើ ពេលណាទើបស្ថានការណ៍ត្រលប់មកប្រសើរដូចដើមវិញ។
ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាកក់ការធ្វើដំណើរដ៏ពេញនិយមនៅកម្ពុជា ក្រុមហ៊ុន TADA កំពុងផ្ដល់ដំណោះស្រាយមួយជូនដល់អាជីវករចំពោះបញ្ហានេះ ដោយក្រុមហ៊ុនបានបើកឱ្យដំណើរការនូវសេវាដឹកជញ្ជូន TADA Delivery សម្រាប់ជួយឱ្យអាជីវករអាចបន្តផ្គត់ផ្គង់សេវាកម្មជូនដល់អតិថិជនរបស់ខ្លួនបាន នៅគ្រប់ទិសទីក្នុងរាជធានីភ្នំពេញ។
ជាផ្នែកមួយនៃការបើកដំណើរការសេវានេះ ក្រុមហ៊ុន TADA នឹងបើកបម្រើសេវាកម្មនេះជូនដល់អាជីវករប្រើប្រាស់ដោយឥតគិតថ្លៃ រយៈពេលមួយខែពេញ។ ដើម្បីប្រើប្រាស់សេវានេះ អាជីវករគ្រាន់តែចុះឈ្មោះងាយៗ ដោយផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន (https://www.facebook.com/TADAKHM/) ឬទូរស័ព្ទឬផ្ញើសារទៅកាន់គណនី Telegram របស់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ 061555643 ឬ 010555643។ សូមបញ្ជាក់ផងដែរថា សេវានេះ ចាប់បើកដំណើរការ ចាប់ពីសប្តាហ៍នេះតទៅ។
លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅក្រុមហ៊ុន TADA CAMBODIA បានមានប្រសាសន៍ថា៖ “ហេតុផលដែលយើងបើកនូវសេវាកម្មដឹកជញ្ជូននេះ គឺយើងចង់ធ្វើការគាំទ្រមិនត្រឹមតែ អ្នកបើកបរប៉ុណ្ណោះទេ គឺយើងចង់គាំទ្ររហូតទៅដល់អាជីវករ និងអាជីវកម្មក្នុងស្រុករបស់យើង ដែលកំពុងជួបការលំបាក នៅក្នុងពេល កូវីដ–១៩ ព្រោះអាជីវករភាគច្រើនមិនមានលទ្ធភាព ក្នុងការជួលសេវាដឹកជញ្ជូនដោយផ្ទាល់ខ្លួននោះទេ។ យើងផ្ដល់ឱ្យគាត់ក្នុង រយៈពេល ១ខែ ក្នុងការដឹកជញ្ជូនឱ្យគាត់ ដោយឥតគិតថ្លៃក្នុង ទីក្រុងភ្នំពេញ អញ្ចឹងសង្ឈឹមថាការផ្ដល់ជូនដោយឥតគិតថ្លៃនេះ អាចជួយអាជីវករម្មគាត់ និងការទំនាក់ទំនងឡើងវិញជាមួយអតិថិជនរបស់គាត់។”
សេវា TADA Delivery ដំណើរការដោយប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនតាមអនឡាញដ៏ទំនើបមិនធ្លាប់មាននៅកម្ពុជា ព្រមទាំងអាចជួយឱ្យអាជីវករកក់និងពិនិត្យមើលលំហូរនៃការដឹកជញ្ជូនទំនិញរបស់ពួកគាត់បានយ៉ាងងាយស្រួល។ ប្រព័ន្ធនេះ ក៏ជួយឱ្យអាជីវករអាចគ្រប់គ្រងការបង់ប្រាក់ថ្លៃទំនិញរបស់ខ្លួនបានផងដែរ ទាំងការទូទាត់ជាក្រដាសប្រាក់ និងទូទាត់តាមគណនី ដោយថវិកានោះនឹងត្រូវទទួលជំនួស ដោយអ្នកបើករឺម៉កកង់បី ។
អាជីវករដែលបានចុះឈ្មោះរួច បានឱ្យដឹងថា សេវាTADA Deliveryផ្ដល់ជំនួយបានច្រើនដល់អាជីវកម្មរបស់ពួកគាត់។
កញ្ញា ភា ស្រីម៊ុម អ្នកតំណាងហាងលក់សម្ភារៈកីឡា Lifeshion បានឱ្យដឹងថា៖ “តាំងពីពេល កូវីដ–១៩ បានមកដល់ប្រទេសកម្ពុជា ការលក់នូវឧបករណ៍ហាត់ប្រាណមានការធ្លាក់ចុះ ហើយភ្ញៀវក៏មិនហ៊ានដើរចូលមកហាងផ្ទាល់ដែរ អញ្ចឹងដើម្បីបម្រើដល់អតិថិជន យើងមានការសហការណ៍ជាមួយ នឹង ក្រុមហុ៊ន TADA សំរាប់ការ Deliveryជូនភ្ញៀវ ដែលជាសេវាកម្មរហ័សទាន់ចិត្ត”
អតិថិជនដែលជាអ្នកទិញទំនិញ ក៏នឹងទទួលបានអត្ថប្រយោជន៍ពីសេវាដឹកជញ្ជូននេះផងដែរ ពីព្រោះពួកគាត់អាចទិញទំនិញបាន ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ហាងដោយផ្ទាល់នោះទេ ព្រោះសេវានេះនឹងដឹកទំនិញរបស់គាត់ ជូនដល់គេហដ្ឋានតែម្ដង។
រីឯសម្រាប់អ្នករត់រឺម៉កកង់បីដែលជាកម្លាំងស្នូលនៃសេវា TADA Delivery វិញ ពួកគាត់យល់ឃើញថា សេវានេះពិតជាអាចជួយសម្រាលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់ពួកគាត់ បានមួយកម្រិតដែរ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
លោក ហែ ផល្លី អ្នករត់រឺម៉កកង់បីម្នាក់ បានឱ្យដឹងថា៖ “មួយរយៈនេះ ខ្សត់ភ្ញៀវហៅកង់បីជិះណាស់។ តែដល់ពេលមានសេវាដឹកឥវ៉ាន់នេះ វាក៏ជួយជីវភាពខ្ញុំបានច្រើនគួរសមដែរ។ បើសិនជាគ្មានសេវាដឹកឥវ៉ាន់នេះទេ វាធ្វើឱ្យអ្នករត់កង់បីនេះ មានការលំបាកយ៉ាងខ្លាំង។”
ក្រុមហ៊ុន TADA បានឱ្យដឹងថា ពីដំបូងឡើយ ក្រុមហ៊ុនគ្រោងនឹងដាក់ឱ្យដំណើរការនូវសេវាដឹកជញ្ជូននេះ នៅពីរបីខែខាងមុខឯណោះទេ។ ប៉ុន្តែដោយហេតុថាវីរុសកូវីដ–១៩ បានរាតត្បាតពាសពេញពិភពលោក ក្រុមហ៊ុនក៏សម្រេចចិត្តពន្លឿនពេលបើកដំណើរការសេវានេះមុនផែនការវិញ ដើម្បីឆ្លើយតបទៅតាមសេចក្ដីត្រូវការដ៏ចាំបាច់របស់អាជីវករ នាទីក្រុងភ្នំពេញ។
លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅក្រុមហ៊ុន TADA CAMBODIA បានបន្ថែមថា៖ “[នេះ]គឺជាផ្នែកមួយសំខាន់ក្នុងការចូលរួមចំណែក ក្នុងការសំរេចនូវចក្ខុវិស័យរបស់យើង ថាយើងមិនត្រឹមតែអាចជួយដៃគូរបើកបររបស់យើងតែបុ៉ណ្ណោះទេ យើងចង់ជួយដល់អាជីវកម្ម អាជីវករ ឬក៏ដៃគូររកសុីជាមួយយើងទាំងអស់គ្នា ជាពិសេសហ្នឹងគឺ ចង់បន្ថែមទៅលើកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធ្វើម៉េច ស្ដារលទ្ធភាពសេដ្ឋកិច្ចយើងឱ្យដូចដើមវិញ។ មិនតែប៉ុណ្ណោះសេវាកម្មរបស់យើងនៅមានច្រើនទៀត ដែលយើងនឹងធ្វើការប្រកាស ក្នុងពេលឆាប់ៗនេះ ហើយទាំងអស់ហ្នឹងគឺជាផ្នែកមួយដែលយើងព្យាយាមធ្វើដើម្បីរួមចំណែកក្នុងការសំរេចបាននូវ ចក្ខុវិស័យរយៈពេលវែងរបស់យើង”









