លក្ខណៈទាំង ៥ របស់បុរស “គួរឱ្យទុកចិត្ត” ដែលស្ត្រីអាច “ផ្ញើ” ជីវិតរបស់ពួកគេលើបុរសទាំងនេះបាន

Cover Copy Recovered
ការផ្សាយពាណិជ្ជកម្ម

បើធៀបនឹងលុយ ចរិតរបស់អនាគតបុរសជាប្តីគឺជារឿងសំខាន់បំផុត។ ដូច្នេះកុំឲ្យអាទិភាពរឿងលុយពេកអី ត្រូវរៀបការជាមួយបុរស៥ប្រភេទខាងក្រោមនេះ ធានាថាជីវិតអ្នកនឹងមានសេចក្តីសុខ។

 

ការផ្សាយពាណិជ្ជកម្ម
Cover Copy Recovered
រូបភាពដំណាង

ទី១៖ បុរសមានព្រហ្មវិហារធម៌

បើអ្នកចង់វាយតម្លៃអត្តចរិតរបស់មនុស្សម្នាក់ អ្នកគួរមើលពីចរិតរបស់គេជាមុនសិន។ ព្រោះនោះគឺជាអ្វីដែលអ្នកត្រូវរស់នៅជាមួយអស់មួយជីវិត។ ទទួលស្គាល់ថាលុយសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ តែបើប្តីរបស់អ្នកធ្វើឱ្យខូចចិត្តរាល់ថ្ងៃនោះ ជីវិតអ្នកក៏គ្មានន័យដែរ។
ដូច្នេះ ចូររើសបុរសដែលមានចិត្តស្មោះចំពោះអ្នក និងគ្រួសាររបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

ទី២៖ បុរសមានការអត់ធ្មត់ និងការយល់ដឹង

វាមានសារៈសំខាន់ដូចគ្នាក្នុងការស្វែងរកបុរសម្នាក់ដែលយល់ថាទំនាក់ទំនងតម្រូវឱ្យមានការអត់ធ្មត់ និងការសម្របសម្រួល។ ពួកគេមានឆន្ទៈក្នុងការយកឈ្នះលើបញ្ហាប្រឈម និងជម្លោះដោយការយល់ចិត្ត និងការយល់ដឹង។ វានឹងល្អជាងប្រសិនបើគាត់ជាស្វាមីដែលចេះយល់ចិត្ត ព្រមភ្ជាប់ជាមួយមនោសញ្ចេតនា និងគាំទ្រអ្នក។

ការផ្សាយពាណិជ្ជកម្ម

 

IMG_0069
រូបភាពដំណាង

ទី៣៖ បុរសមានទំនួលខុសត្រូវ

ការផ្សាយពាណិជ្ជកម្ម

ស្នេហាមិនមែនជារឿងលេងសើចឡើយ វាទាមទារការខិតខំ និងការលះបង់ពីភាគីទាំងសងខាង។ នៅក្នុងការប្រកួតប្រជែងផ្នែកអារម្មណ៍ ទំនួលខុសត្រូវបានជាក្លាយជាលក្ខណៈវិនិច្ឆ័យដ៏សំខាន់មួយដើម្បីវាស់ស្ទង់គុណភាពរបស់មនុស្ស។
សម្រាប់បុរស ទំនួលខុសត្រូវគឺជាកត្តាមិនអាចខ្វះបាន ព្រោះក្នុងទំនាក់ទំនងបុរសត្រូវបង្ហាញទំនួលខុសត្រូវចំពោះស្ត្រី។ បុរសដែលមានទំនួលខុសត្រូវគួរតែប្រកាន់យកតួនាទី និងជាជំហរដ៏រឹងមាំសម្រាប់អនាគតគ្រួសារ។

ទី៤៖ បុរសចេះរក្សាគម្លាតពីមនុស្សភេទផ្ទុយ

ការផ្សាយពាណិជ្ជកម្ម

បុរសដែលស្មោះត្រង់ និងទំនួលខុសត្រូវចំពោះប្រពន្ធ នឹងមិនធ្វើឱ្យប្រពន្ធមានអារម្មណ៍ភ័យខ្លាចពេលមានស្នេហា ឬ រៀបការនោះទេ។ ដោយសារគាត់ស្រឡាញ់អ្នក គាត់នឹងមិនធ្វើឱ្យអ្នកខូចចិត្តឡើយ ដោយគាត់ចេះរក្សាគម្លាតជាមួយមនុស្សស្រីផ្សេងទៀត។

បុរសម្នាក់ដែលមានទំនួលខុសត្រូវយ៉ាងពិតប្រាកដចំពោះជីវិតស្នេហារបស់គាត់ នៅពេលដែលគាត់បានកំណត់ទំនាក់ទំនងរបស់គាត់ជាមួយអ្នកហើយ នោះគាត់នឹងលែងមានទំនាក់ទំនងឯកជនជាមួយនារីផ្សេងទៀតហើយ គាត់ក៏នឹងមិនស្និទ្ធស្នាលជាមួយនារីដ៏ទៃពេកដែរ ជៀសវាងការយល់ច្រលំដែលមិនចាំបាច់។ សកម្មភាពនោះនឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍សុវត្ថិភាព ហើយក្នុងពេលជាមួយគ្នានេះ វាក៏ជាការបង្ហាញពីការទទួលខុសត្រូវរបស់គាត់ផងដែរ។

ការផ្សាយពាណិជ្ជកម្ម

 

IMG_0070
រូបភាពដំណាង

ទី៥: បុរសដែលរក្សាពាក្យសន្យា

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលគួរឲ្យទុកចិត្តនឹងមិនបើកមាត់ដោយធ្វេសប្រហែសឡើយ ហើយនឹងធ្វើតាមពាក្យសម្ដីដែលគាត់និយាយជានិច្ច។ ដូចខុងជឺបានពោលថា “មនុស្សដែលគ្មានការទុកចិត្ត មិនអាចធ្វើអ្វីបានឡើយ” ។

តើមនុស្សដែលមិនគិតអំពីអ្វីដែលខ្លួននិយាយអាចទុកចិត្តបានយ៉ាងដូចម្ដេច? ទោះសម្ដីគាត់ល្អប៉ុណ្ណាក៏ដោយ បើគាត់មិនធ្វើតាមការសន្យាក៏គ្មានប្រយោជន៍ដែរ។ ដូច្នេះបុរសពិត នឹងមិនចេះសន្យាច្រើនទេ ព្រោះគាត់ច្បាស់លាស់ចំពោះទង្វើ និងពាក្យសម្តីរបស់ខ្លួន៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម