មនុស្សស្រីមានរឿង៣យ៉ាងដែលត្រូវរក្សាការសម្ងាត់ កុំប្រាប់គេ បើមិនដូច្នេះទេអាពាហ៍ពិពាហ៍នឹងដួលរលំ

Cover Copy (4) Recovered
ការផ្សាយពាណិជ្ជកម្ម

ដូច្នេះក្នុងនាមជាស្ត្រី អ្នកគួរដឹងពីអ្វីដែលត្រូវនិយាយ និងអ្វីដែលត្រូវរក្សាការសម្ងាត់ពីប្តីរបស់អ្នក ដើម្បីចៀសវាងបង្កអោយមានជម្លោះឥតបានការ បណ្តាលអោយអាពាហ៍ពិពាហ៍មានបញ្ហា ឬ ដួលរលំ។ មនុស្សស្រីឆ្លាតនឹងដឹងពីរបៀបលាក់ការសម្ងាត់ទាំង៣យ៉ាងនេះ មិនអោយអ្នកណាដឹងឡើយ ជាពិសេសគឺប្តីតែម្តង៖

Cover Copy (4) Recovered
រូបភាពដំណាង

១.អារម្មណ៍មិនពេញចិត្តនឹងគ្រួសារប្ដី មិនចុះសម្រុងនឹងម្ដាយក្មេក៖ ឈានជើងចូលឡានមង្គលការ ទៅផ្ទះប្តី ស្ត្រីត្រូវចាំថា នាងមិនត្រឹមតែរៀបការជាមួយប្តីទេ ថែមទាំងរៀបការជាមួយគ្រួសារប្តីទៀតផង។ នៅពេលដែលស្ត្រីរៀបការ អ្វីៗក្នុងជីវិតនឹងមានភាពច្របូកច្របល់ ហើយនៅពេលនិយាយអំពីគ្រួសាររបស់ស្វាមី នឹងមានការផ្លាស់ប្តូរវប្បធម៌ និងរបៀបរស់នៅយ៉ាងខ្លាំង។ នេះគឺជាអ្វីដែលធ្វើឱ្យស្ត្រីជាច្រើនធុញទ្រាន់ ជាពិសេសគឺទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសាតែងតែមានជម្លោះ។ តែកុំល្ងង់ ហើយឈ្លោះជាមួយម្តាយក្មេក កុំនិយាយអាក្រក់ពីម្តាយក្មេកដាក់ប្តី។ ម្តាយក្មេក និងកូនប្រសារពិបាកផ្សះផ្សាគ្នាជារៀងរហូត ដូច្នេះសូមរស់នៅដាច់ដោយឡែកពីគ្នា ដើម្បីចិញ្ចឹមបីបាច់ទំនាក់ទំនងរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម
Photo_2024 10 19_12 29 31
រូបភាពដំណាង

២.អតីតកាលជាមួយអតីតគូស្នេហ៍៖ ក្នុងនាមជាមនុស្ស មនុស្សគ្រប់រូបតែងមានអតីតកាលដែលមិនអាចបំភ្លេចបាន។ អ្វីដែលកន្លងផុតទៅ ទោះល្អ ឬ អាក្រក់ អ្នកគួររក្សាវាឲ្យជ្រៅក្នុងចិត្ត កុំយកវាមករំលឹកអី។ មានមនុស្សស្រីជាច្រើនដែលល្ងង់ណាស់ ក្រោយរៀបការ តែងតែប្រាប់អាថ៌កំបាំងទាំងអស់ទៅកាន់ប្តី ថែមទាំងនិយាយពីរឿងអតីតគូស្នេហ៍។ ប៉ុន្តែពេលនិយាយពាក្យទាំងនេះ បុរសជាប្តីនឹងខឹងយ៉ាងខ្លាំង។ ដូច្នេះក្នុងនាមជាស្ត្រី អ្នកគួរដឹងពីអ្វីដែលត្រូវនិយាយ និងអ្វីដែលត្រូវរក្សាការសម្ងាត់ពីស្វាមីរបស់អ្នក។ ដូច្នេះត្រូវរក្សាអតីតគូស្នេហ៍របស់អ្នកជាការសម្ងាត់ពីប្តីរបស់អ្នក បើវាជារឿងអតីតកាល សូមឱ្យវាបានស្ងប់ទៅ ។

Photo_2024 10 19_12 29 32 (2)
រូបភាពដំណាង

៣.រិះគន់រូបរាងដៃគូរបស់អ្នក៖ ទោះបីជាអ្នកបានរៀបការជាមួយគ្នាច្រើនឆ្នាំហើយក៏ដោយ សូមកុំរិះគន់រូបរាងរបស់ដៃគូអ្នក។ ប្រពន្ធដែលមិនចេះគិតច្រើនតែនិយាយលេងសើច និងរិះគន់រូបរាងរបស់ស្វាមី។ ប៉ុន្តែនេះនឹងធ្វើឱ្យគាត់លែងចង់នៅក្បែរអ្នកទៀតហើយ ព្រោះគាត់ពិតជាមិនចង់លឺពាក្យប្រមាថពីមនុស្សដែលគាត់ស្រលាញ់ឡើយ ដូច្នេះសូមចេះរៀនយកចិត្តគេដាក់ចិត្តឯង កុំនិយាយអ្វីដែលធ្វើអោយដៃគូអ្នកឈឺចិត្ត៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម