កីឡាករម្នាក់ត្រូវពិន័យមិនឱ្យលេង 10 ប្រកួតពីបទបំពានពូជសាសន៍លើ Hwang Hee-Chan

Untitled 2
ការផ្សាយពាណិជ្ជកម្ម

ខ្សែការពារ Marco Curto ត្រូវបាន FIFA ពិន័យ 10 ប្រកួតពីបទបំពានពូជសាសន៍លើខ្សែប្រយុទ្ធ Wolves Hwang Hee-Chan ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល។

Untitled 1
រូបភាពដំណាង

អ្នកនាំពាក្យរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បាននិយាយថា៖ «កីឡាករ Marco Curto ត្រូវបានរកឃើញថាទទួលខុសត្រូវចំពោះអាកប្បកិរិយារើសអើង និងត្រូវបានពិន័យដោយការព្យួរការប្រកួតចំនួន 10»។

ការផ្សាយពាណិជ្ជកម្ម

«ការពិន័យនេះមានសុពលភាពរយៈពេល 2 ឆ្នាំ ហើយកីឡាករត្រូវបានបញ្ជាឱ្យផ្តល់សេវាសហគមន៍ និងទទួលការបណ្តុះបណ្តាល និងការអប់រំជាមួយអង្គការដែលត្រូវបានអនុម័តដោយ FIFA»។

Untitled 3
រូបភាពដំណាង

Matt Wild ដែលជានាយកប្រតិបត្តិ និងគ្រប់គ្រងបាល់ទាត់របស់ Wolves បានស្វាគមន៍ចំពោះការពិន័យនេះ ហើយបាននិយាយថា វាជាការផ្ញើសារយ៉ាងច្បាស់ៗ។

ការផ្សាយពាណិជ្ជកម្ម

Wild បាននិយាយថា៖ “យើងស្វាគមន៍ការសម្រេចចិត្តរបស់ FIFA ក្នុងការដាក់ទណ្ឌកម្ម Marco Curto បន្ទាប់ពីឧប្បត្តិហេតុរើសអើងក្នុងអំឡុងពេលប្រកួតមិត្តភាពមុនរដូវកាលរបស់យើងទល់នឹង Como 1907” ។

“ការព្យួរកីឡាករម្នាក់​នេះ ជាការផ្ញើសារយ៉ាងច្បាស់ថាការរើសអើងជាតិសាសន៍ និងអាកប្បកិរិយារើសអើងនឹងមិនត្រូវបានអត់ឱនឱ្យនៅក្នុងបាល់ទាត់ ឬសង្គមឡើយ”។

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម