CONCACAF បោះឆ្នោតជាឯកច្ឆន្ទបដិសេធសំណើ FIFA លក់ភាគហ៊ុនព្រឹត្តិការណ៍ World Cup ឱ្យវិនិយោគិនឯកជន

Untitled 2
ការផ្សាយពាណិជ្ជកម្ម

CONCACAF អះអាងថា អនាគតបាល់ទាត់ពិភពលោកគួរតែស្ថិតនៅក្នុងដៃគ្រួសារបាល់ទាត់ មិនមែនវិនិយោគិនឯកជន

សហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាប៊ីន (CONCACAF) រួមជាមួយសមាជិកទាំង 41 សហព័ន្ធ បានបោះឆ្នោតជាឯកច្ឆន្ទបដិសេធសំណើរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដែលមានគម្រោងលក់សិទ្ធិកាន់កាប់មួយផ្នែកនៃព្រឹត្តិការណ៍ FIFA World Cup និងការប្រកួតអន្តរជាតិផ្សេងៗរបស់ FIFA ទៅឱ្យវិនិយោគិនឯកជន។

ការផ្សាយពាណិជ្ជកម្ម
Dd728c03 A3c3 4d26 B978 Dc5b4223e90b
រូបភាពដំណាង

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ CONCACAF សមាជិកទាំងអស់បានជួបពិភាក្សាអំពីសំណើរបស់ប្រធាន FIFA លោក Gianni Infantino ដែលចង់បង្កើតអង្គភាពថ្មីមួយមានឈ្មោះថា FIFA Forward Enterprise។ អង្គភាពនេះនឹងអនុញ្ញាតឱ្យវិនិយោគិនឯកជនទិញភាគហ៊ុននៅក្នុងការប្រកួតធំៗរបស់ FIFA រួមទាំង FIFA World Cup ផងដែរ។

ក្រោយពិភាក្សា CONCACAF បានបញ្ជាក់ថា សមាជិករបស់ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះដំណើរការដាក់សំណើនេះ ដោយលើកឡើងថា ការសម្រេចចិត្តត្រូវបានជំរុញក្នុងរយៈពេលដ៏ខ្លីពេក មិនមាននីតិវិធីត្រឹមត្រូវ និងមិនទាន់ទទួលបានការពិនិត្យ ឬការអនុម័តពីស្ថាប័នគ្រប់គ្រងពាក់ព័ន្ធរបស់ FIFA នោះទេ។

ការផ្សាយពាណិជ្ជកម្ម
Aab20c75 D4c4 47c9 9cb8 B942acd069d2
រូបភាពដំណាង

លើសពីនេះ CONCACAF ក៏បានចោទសួរពីភាពចាំបាច់នៃការទាក់ទាញវិនិយោគឯកជន ខណៈ FIFA ទើបតែទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រពីការប្រកួត FIFA World Cup។ សមាជិកជាច្រើនយល់ថា FIFA គួរប្រើប្រាស់ទុនបម្រុងដែលមានស្រាប់ ដើម្បីគាំទ្រកម្មវិធីអភិវឌ្ឍន៍បាល់ទាត់ FIFA Forward ជាជាងលក់ភាគហ៊ុនទៅឱ្យអ្នកវិនិយោគ។

បន្ទាប់ពីកិច្ចប្រជុំ CONCACAF បានសម្រេចបដិសេធសំណើនេះជាផ្លូវការ ហើយបានណែនាំឱ្យតំណាងរបស់ខ្លួននៅក្នុងក្រុមប្រឹក្សា FIFA (FIFA Council) សិក្សាពីវិធីប្រើប្រាស់ថវិកាបម្រុងរបស់ FIFA ឱ្យមានប្រសិទ្ធភាពជាងមុន ដើម្បីជំរុញការអភិវឌ្ឍវិស័យបាល់ទាត់តាមរយៈកម្មវិធី FIFA Forward។ ទន្ទឹមនឹងនេះ CONCACAF ក៏បានទាមទារថា ប្រសិនបើមានសំណើស្រដៀងគ្នានាពេលអនាគត ត្រូវតែអនុវត្តតាមនីតិវិធី និងរចនាសម្ព័ន្ធអភិបាលកិច្ចរបស់ FIFA ឱ្យបានត្រឹមត្រូវជាមុនសិន។

ការផ្សាយពាណិជ្ជកម្ម

នៅចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ CONCACAF បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា៖

“អនាគតនៃបាល់ទាត់ និងទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់វា ត្រូវតែបន្តស្ថិតនៅក្នុងដៃគ្រួសារបាល់ទាត់ មិនមែននៅក្នុងដៃវិនិយោគិនឯកជននោះទេ។”

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម