🚨 ប៉ូលិសកូរ៉េខាងត្បូងកោះហៅ Hong Myung-bo ជាជនសង្ស័យ ក្នុងសំណុំរឿងតែងតាំងគ្រូបង្វឹកក្រុមជម្រើសជាតិ

Untitled 1
ការផ្សាយពាណិជ្ជកម្ម

ប៉ូលិសកូរ៉េខាងត្បូង បានកោះហៅអតីតគ្រូបង្វឹកក្រុមជម្រើសជាតិ Hong Myung-bo មកសាកសួរជាលើកដំបូង ក្នុងនាមជាជនសង្ស័យ ជុំវិញការស៊ើបអង្កេតពាក់ព័ន្ធនឹងដំណើរការតែងតាំងលោកជាគ្រូបង្វឹករបស់ សហព័ន្ធបាល់ទាត់កូរ៉េ (KFA) កាលពីឆ្នាំ 2024។

6d600d2ac0bf4a0f5c06d0ae6dc23abf
រូបភាពដំណាង

យោងតាមសារព័ត៌មាន News1 អង្គភាពស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុ នៃទីភ្នាក់ងារប៉ូលិសទីក្រុងសេអ៊ូល បានសាកសួរ Hong ដោយបិទទ្វារ ខណៈការស៊ើបអង្កេតផ្តោតលើនីតិវិធីនៃការដាក់ឈ្មោះ និងជ្រើសរើសលោកជាគ្រូបង្វឹកក្រុមជម្រើសជាតិ ថាតើបានអនុវត្តស្របតាមបទប្បញ្ញត្តិរបស់ KFA ដែរឬទេ។

ការផ្សាយពាណិជ្ជកម្ម

ក្រៅពី Hong អតីតប្រធាន KFA លោក Chung Mong-gyu, អតីតនាយកបច្ចេកទេស Lee Im-saeng និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ ពាក់ព័ន្ធនឹងការចោទប្រកាន់រួមមាន ការរារាំងដំណើរការការងារ ការរំលោភលើទំនុកចិត្ត ការបង្ខិតបង្ខំ និងការគំរាមកំហែង។

9a12d22f Db25 4cbf Ab6d 13cfdd47c903 Korea FA Hong Myung Bo
រូបភាពដំណាង

សំណុំរឿងនេះបានចាប់ផ្តើមពីពាក្យបណ្តឹងរបស់អង្គការសង្គមស៊ីវិល ដែលចោទថា KFA បានរំលោភបទប្បញ្ញត្តិក្នុងការតែងតាំង Hong ជាគ្រូបង្វឹកក្រុមជម្រើសជាតិ កាលពីខែកក្កដា ឆ្នាំ 2024។ បន្ទាប់មក អង្គការផ្សេងៗ និងប្រជាពលរដ្ឋជាច្រើនក៏បានដាក់ពាក្យបណ្តឹងបន្ថែម ដែលធ្វើឱ្យសំណុំរឿងពាក់ព័ន្ធនឹង KFA កើនឡើងដល់ 9 ករណី កំពុងស្ថិតក្រោមការស៊ើបអង្កេត។

ការផ្សាយពាណិជ្ជកម្ម
5576
រូបភាពដំណាង

ការស៊ើបអង្កេតកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានធ្លាក់ចេញពី FIFA World Cup 2026 ត្រឹមវគ្គចែកពូល។ បច្ចុប្បន្ន អាជ្ញាធរកំពុងប្រមូលសក្ខីកម្មពីមន្ត្រី KFA និងសាក្សីពាក់ព័ន្ធ ដើម្បីកំណត់ថា ដំណើរការតែងតាំង Hong Myung-bo មានភាពត្រឹមត្រូវ និងស្របតាមបទប្បញ្ញត្តិរបស់សហព័ន្ធដែរឬទេ។

ការកោះហៅ Hong Myung-bo ក្នុងនាមជាជនសង្ស័យ ត្រូវបានចាត់ទុកថា ជាចំណុចរបត់ដ៏សំខាន់មួយ នៃសំណុំរឿងដែលកំពុងក្លាយជារឿងចម្រូងចម្រាសធំបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់កូរ៉េខាងត្បូង។

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម