ចង់សល់ទ្រព្យ ត្រូវចាយឱ្យដូចអ្នកក្រ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

តាមពិតជាក់ស្ដែងមែនទែនទៅ អ្នកក្រដែលយើងឃើញ គឺចាយសាហាវជាងអ្នកមានទ្វេគុណ។ ម៉េចបាននិយាយបែបហ្នឹង?

A2c36f101a8beb9d4d60709c6676a4ef
រូបភាពដំណាង

– អ្នកក្រមួយចំនួន ពូកែចាយ តែមិនពូកែទុកដាក់ សន្សំសំចៃឡើយ!
– អ្នកក្រមួយចំនួន ចាយតាមចំណង់ ចាយតាមអារម្មណ៍ ចាយលើសចំណូល!
– អ្នកក្រមួយចំនួន មានប៉ុនណា ចាយប៉ុណ្ណឹង ព្រោះគិតថា ចាយសិន ចាំរកទៀត!
– អ្នកក្រមួយចំនួន ចាយលើសសមត្ថភាព ​​ចាយតែលើរបស់អត់ប្រយោជន៍!
– អ្នកក្រមួយចំនួន ចាយមិនសូវខ្វល់ពេលខាងមុខ មិនចេះទុកដាក់ សម្រាប់គ្រាអាសន្នទេ!
– អ្នកក្រមួយចំនួន ចាយដើម្បីអួតសម្ញែង ព្រោះខ្លាចអន់ ខ្លាចគេថាខ្លួនឯងអត់!
– អ្នកក្រមួយចំនួន ចាយគ្មានកំណត់ ពេលខ្លះអត់ហើយ ប្រឹងខ្ចីអ្នកដទៃដើម្បីយកមកចាយទៀត!
– អ្នកក្រមួយចំនួន ច្រើនតែចាយភ្លេចខ្លួន ចាយមិនមើលក្នុងកាបូបទេ!

ការផ្សាយពាណិជ្ជកម្ម
C42c7480d0c82e6d35d105e3f45fe642
រូបភាពដំណាង

#ដោយក្ដីអនុគ្រោះ នេះគ្រាន់តែជាការបកស្រាយ តាមហេតុដែលបានឃើញកន្លងមកតែប៉ុណ្ណោះ ភាពជាក់ស្ដែង គឺសម្ដៅលើអ្នកក្រមួយចំនួនតែប៉ុណ្ណោះ ដូច្នេះហើយ យើងមិនអាចនិយាយថា ចង់មាន ត្រូវចាយឱ្យដូចអ្នកក្រនោះទេ ព្រោះបើចាយតាមអ្នកក្រ គឺច្បាស់ជានៅតែក្ររហូតមិនខាន …!!!

អត្ថបទ ៖ Biztimes / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម