អត្ថន័យនៃលេខ ឬម៉ោង ១១ : ១១ ដែលអ្នកតែងតែឧស្សាហ៍ឃើញជាញឹកញាប់

Cover Copy
ការផ្សាយពាណិជ្ជកម្ម

អត្ថន័យនៃលេខ ឬម៉ោង ១១ : ១១ ដែលអ្នកតែងតែឧស្សាហ៍ឃើញជាញឹកញាប់!

– រាល់ពេលដែលអ្នកឃើញម៉ោង ១១ : ១១ កុំភ្លេចសរសេរគំនិត ឬបំណងប្រាថ្នារបស់អ្នកក្នុងសៀវភៅកំណត់ហេតុ ហើយលាក់វាទុក ថ្ងៃណាមួយ បំណងរបស់អ្នក នឹងបានសម្រេចជាមិនខាន។
– មនុស្សជាច្រើនជឿថា ការដែលឃើញម៉ោង ១១ : ១១ ជាញឹកញាប់​ វាគឺជាសញ្ញាបើកទ្វាររបស់ចក្រវាល។
– វាមិនត្រឹមតែជាពេលវេលាប៉ុណ្ណោះទេ អ្នកក៏អាចឃើញលេខ ១១ : ១១ ចៃដន្យរួមជាមូួយ លេខទូរសព្ទ ឬថ្មទូរសព្ទផងដែរ ( បើបានឃើញបែបហ្នឹងមែន វាគឺជាសញ្ញាដែលល្អខ្លាំងណាស់ ) ។

ការផ្សាយពាណិជ្ជកម្ម
4ca47e8b8ed65dff9fe1a4c78bda095d
រូបភាពដំណាង

– ១១ : ១១ ជាសញ្ញាមានន័យថា អ្នកជិតទទួលបានសំណាងរឿងទ្រព្យ ​សន្តិភាពផ្លូវចិត្ត រួមទាំង សុខភាពល្អប្រសើរផងដែរ។
– និយាយចំពោះក្ដីស្រឡាញ់ ១១ : ១១ វាក៏បញ្ជាក់ថា អ្នកនឹងរកឃើញគូជីវិតពិតរបស់អ្នក ក្នុងពេលឆាប់ៗខាងមុខនេះ។
– បំណងប្រាថ្នារបស់អ្នក នឹងក្លាយជាល្អ បានសម្រេច ប្រសិនបើអ្នកបានឃើញលេខ ១១ : ១១ ដោយចៃដន្យ។
– មនុស្សជាច្រើនបាននិយាយថា ប្រសិនបើអ្នកបានឃើញម៉ោង ១១ : ១១ នេះជាញឹកញាប់ដោយចៃដន្យ ឬមិនបានរំពឹងទុក ឬឃើញលេខឡាន លេខផ្ទះ នេះជាសារពីទេវតា ដែលបានប្រាប់អ្នកឱ្យដឹងថា អ្នកជាមនុស្សមានបុណ្យនៅលើផែនដីនេះ។

676a779ea6fb18970916fcce88805dd6
រូបភាពដំណាង

– ប្រសិនបើអ្នកបានឃើញ ១១ : ១១ ជាញឹកញាប់ វាគឺជាសញ្ញាមួយដែល Angel កំពុងតែនៅក្បែរអ្នក និងតាមថែរក្សា ការពារអ្នកគ្រប់ពេល។
– អ្នកក៏អាចបួងសួងនៅក្នុងចិត្តបានដែរ បើអ្នកបានឃើញលេខ ១១ : ១១ នេះ ដើម្បីឱ្យបានសេចក្ដីសុខ ស្ងប់ផ្លូវចិត្ត រួមទាំងអាចសម្រេចគ្រប់បំណងទាំងឡាយផងដែរ។

ការផ្សាយពាណិជ្ជកម្ម

#គួរបញ្ជាក់ថា ទាល់តែអ្នកបានឃើញវាដោយចៃដន្យ ទើបក្លាយជាសារដ៏មានអត្ថន័យ និងក្លាយជារឿងនាំលាភសំណាង អាចសមតាមបំណងប្រាថ្នា …!!!

អត្ថបទ ៖ បរទេស / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម