រឿងសំខាន់ ៥ យ៉ាង ដែលត្រូវចងចាំក្នុងជីវិត ដើម្បីកុំឱ្យស្តាយក្រោយទៅថ្ងៃមុខ

៣
ការផ្សាយពាណិជ្ជកម្ម

នៅក្នុងគំនិតរបស់អ្នក តើអ្វីដែលសំខាន់បំផុតនៅក្នុងជីវិត? នេះគឺជារឿងសំខាន់ ៥ យ៉ាងនៅក្នុងជីវិត ដែលអ្នកអាចស្តាយក្រោយ ប្រសិនបើអ្នកមិនអាចធ្វើវាបាន។

១. ក្លាយជាកំណែដ៏ល្អបំផុតរបស់ខ្លួនអ្នក

ជារឿយៗ យើងទុកឱ្យការសង្ស័យខ្លួនឯងមាននៅក្នុងជីវិតរបស់យើង។ នេះធ្វើឱ្យអ្នកមិនអាចរីកចម្រើន លូតលាស់ ឆ្លងកាត់ និងរស់នៅដោយចំណង់ចំណូលចិត្ត។ អ្នកច្រើនតែភ្លេចថែរក្សាសុខភាព ឬមើលថែខ្លួនឯង។ នេះរារាំងអ្នកពីការធ្វើខ្លួនឱ្យល្អបំផុត។

ការផ្សាយពាណិជ្ជកម្ម

លោក Mark Twain ធ្លាប់និយាយថា “ប្រសិនបើអ្នកមិនព្យាយាមឱ្យអស់ពីសមត្ថភាពឥឡូវនេះទេ ២០ ឆ្នាំក្រោយ អ្នកនឹងស្តាយក្រោយដែលអ្នកមិនបានខំប្រឹងកាលពីអតីតកាល កំណត់ជិះទូក មិនព្រមតាមចាប់ក្តីសុបិន មិនស្វែងយល់ ដើម្បីសម្រេចជោគជ័យខ្លួនឯង”។

Screen Shot 2021 09 25 At 11.00.22 PM

ការផ្សាយពាណិជ្ជកម្ម

២. មិនដើរតាមក្តីសុបិនរបស់អ្នក

ប្រសិនបើអ្នកមិនកំណត់គោលដៅក្តីសុបិន និងគោលដៅធំរបស់អ្នកឱ្យបានច្បាស់ទេ អ្នកនឹងងាយជួបប្រទះនូវទម្លាប់មិនល្អដូចជា ការងារហួសកម្លាំង ទំនាក់ទំនងគ្មានទីបញ្ចប់ ឬទម្លាប់អាក្រក់ៗផ្សេងទៀត នេះក៏ជាមូលហេតុដែលអ្នកមិនអាចឆ្លងកាត់ និងក្រោកឈរឡើង ហើយផ្លាស់ប្តូរបានជារៀងរហូត។ ជំនួសឱ្យការដេញតាមក្តីសុបិនរបស់អ្នក ហើយរីកលូតលាស់ជារៀងរាល់ថ្ងៃ អ្នកនឹងមិនមានអ្វីល្អប្រសើរឡើយ។

រស់នៅក្នុងជីវិតដែលមានគោលបំណង ធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នក ហើយជឿជាក់លើខ្លួនឯង។ នៅពេលអ្នកជឿជាក់លើខ្លួនឯង អ្នកសុខចិត្តហ៊ានប្រថុយដើម្បីដើរតាមក្តីស្រមៃរបស់អ្នក។ ចាប់ផ្តើមកំណត់គោលដៅរបស់អ្នកនៅថ្ងៃនេះ។

ការផ្សាយពាណិជ្ជកម្ម

៣. កុំរស់នៅក្នុងជីវិតអ្នកដទៃ

ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ និងការរស់នៅរបស់អ្នកដទៃ អាចគ្រាន់តែធ្វើឱ្យអ្នកមិនពេញចិត្ត និងមើលងាយខ្លួនឯងទៅវិញ។ យើងគួរតែធ្វើការផ្លាស់ប្តូរជីវិតរបស់យើង តាមរបៀបដែលយើងអាចធ្វើបាន។ នៅឱ្យឆ្ងាយពីបរិយាកាសអវិជ្ជមាន និងមនុស្សអវិជ្ជមាន។ ផ្ទុយទៅវិញ សូមបង្កើតមិត្តភក្តិ និងការជជែកជាមួយមនុស្សដែលបំផុសគំនិតអ្នក។

យើងជាច្រើនកំពុងព្យាយាមរស់នៅក្នុងជីវិតរបស់អ្នកដទៃ។ ឧទាហរណ៍ អ្នកចង់ក្លាយជាកូនប្រុសល្អ និងកូនស្រីល្អ ដើម្បីផ្គាប់ចិត្តឪពុកម្តាយអ្នក។ អ្នកប្រលងចូលសាកលវិទ្យាល័យ ជ្រើសរើសមុខវិជ្ជាធំតាមការជ្រើសរើសរបស់ឪពុកម្តាយអ្នក។ ទោះយ៉ាងណា នេះមិនមែនជាផ្លូវទៅកាន់សុភមង្គលសម្រាប់អ្នកឡើយ។

ការផ្សាយពាណិជ្ជកម្ម

មានតែពេលក្រោយនៅ ពេលដែលយើងមិនពេញចិត្តនឹងជីវិតរបស់យើង។ យើងទើបតែចាប់ផ្តើមចោទសួរថា តើជីវិតដែលយើងកំពុងរស់នៅ និងថាតើយើងពិតជាផ្តោតលើអ្វីដែលសំខាន់នៅក្នុងជីវិតរបស់យើងឬយ៉ាងណា?

៤. ចាប់ផ្តើមយឺតៗនៅថ្ងៃនេះ

យើងតែងតែគិតថាយើងមានពេលច្រើន។ ការពិតយើងមិនដឹងថាថ្ងៃស្អែកនឹងនាំមកនូវអ្វីទេ។ ដូច្នេះអ្វីដែលល្អបំផុត ដែលអ្នកអាចធ្វើបាន គឺចាប់ផ្តើមផ្លាស់ប្តូរនៅថ្ងៃនេះ។ យកអារម្មណ៍ទៅផ្តោតលើការធ្វើអ្វីដែលសំខាន់។ ក្នុងពេលនេះដែរ នេះអាចជួយអ្នកឈានមួយជំហានឆ្ពោះទៅរកក្តីស្រមៃរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

ឧទាហរណ៍ ប្រសិនបើអ្នកចង់ធ្វើដំណើរច្រើន សូមរៀបចំផែនការសន្សំប្រាក់ជារៀងរាល់ខែសម្រាប់វិស្សមកាលធំ។ ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ រកមើលគោលដៅដែលអាចធ្វើទៅបាន ហើយរៀបចំគម្រោងធ្វើដំណើររបស់អ្នកនៅពេលអ្នកបានជ្រើសរើស។ ជាមួយនឹងជំហានតូចនីមួយៗ អ្នកនឹងខិតទៅជិតសម្រេចគោលដៅរបស់អ្នក។ ដូច្នេះចាប់ផ្តើមថ្ងៃនេះដោយកំណត់គោលដៅ និងបង្កើតផែនការដើម្បីសម្រេចវា។

៥​. ចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ

ការវិនិយោគធំបំផុតមួយដែលអ្នកអាចធ្វើនៅក្នុងជីវិតរបស់អ្នក គឺចំណាយពេលច្រើនជាមួយមនុស្សដែលសំខាន់បំផុត។ នេះច្រើនតែនិយាយស្រួលជាងធ្វើ។ តើអ្នកធ្វើឱ្យមានតុល្យភាពការងាររបស់អ្នកយ៉ាងដូចម្តេច ជាមួយនឹងការនៅផ្ទះ ដើម្បីញុំាអាហារពេលល្ងាចជាមួយគ្រួសារ ឬចំណាយពេលច្រើនជាមួយកូនរបស់អ្នក?

ការផ្សាយពាណិជ្ជកម្ម

ការធ្វើការច្រើនម៉ោង អាចបណ្តាលឱ្យមានការថប់បារម្ភ និងភាពតានតឹង។ អ្នកព្រួយបារម្ភអំពី “ការមិនទុកពេលវេលាសម្រាប់ការងារ” ដែលនឹងធ្វើឱ្យថៅកែ និងមិត្តរួមការងាររបស់អ្នកមិនកោតសរសើរអ្នក។ ប៉ុន្តែគ្រួសារអ្នកក៏ត្រូវការអ្នកដែរ។

វាមានសារៈសំខាន់ណាស់ក្នុងការរៀបចំកាលវិភាគរបស់អ្នក ដើម្បីប្រាកដថាអ្នកតែងតែចំណាយពេលជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ជាជាងរវល់ជាមួយការងារ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ Emdep / Knongsrok

ការផ្សាយពាណិជ្ជកម្ម