ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Dragon 000033
ប្លែកៗ

អ្នកមានប្រជ្រុយទាំង ៥ នេះ មានសំណាងច្រើន មិនចេះខ្វះលុយចាយឡើយ

មនុស្សយើងភាគច្រើនមានប្រជ្រុយយ៉ាងតិច ១ នៅលើខ្លួន។ ពួកគេអាចដុះលូតលាស់គ្រប់ទីកន្លែង។ យ៉ាងណាមិញ ប្រសិនបើអ្នកមានប្រជ្រុយមួយ ក្នុងចំណោមទាំង៥ខាងក្រោមនេះ មានន័យថាអ្នកជាអ្នកមានស្ដុកស្ដម្ភ កុំបារម្ភខ្លាចខ្វះខាតលុយកាក់ឱ្យសោះ។ ១. ប្រជ្រុយលាក់ក្នុងរោមចិញ្ចើមខាងឆ្វេង ប្រជ្រុយនៅខាងក្នុងចិញ្ចើមត្រូវបានគេចាត់ទុកថា ជាគ្រាប់ពូជដែលលាក់នៅក្នុងស្មៅ។ ដោយសារតែលាក់ជាងប្រជ្រុយផ្សេងទៀត វាកាន់តែលូតលាស់ល្អ។ ប្រសិនបើស្ត្រីមានប្រជ្រុយនៅរោមចិញ្ចើមខាងឆ្វេង មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ខ្លួននាង អភិវឌ្ឍអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់អាជីពប្តីរបស់នាងក្រោយរៀបការទៀតផង។ អ្នក​ទាំង​នេះ​តាំង​ពី​នៅ​ក្មេង​មាន​ទេព​កោសល្យ​ខ្លាំង​ពូកែ​ មាន​ទេព​កោសល្យ​ក្នុង​ការ​ធ្វើ​យុទ្ធ​សាស្ត្រ រាសី​ឡើង​ខ្ពស់ត្រដែត។ ក្រោយ​រៀបការ​ហើយ ពរជ័យ​នេះ​នាំ​មក​ដល់​គ្រួសារ​ប្តី ដែល​អាច​ជួយ​គាត់ និង​នាំ​ទ្រព្យសម្បត្តិ​មក​ក្នុង​គ្រួសារ ។ ២. ប្រជ្រុយនៅលើចង្កា ខាង​នរវិទ្យា​ហៅ​ថា​មុខ​ទូលាយ ដែល​បង្ហាញ​ពី​ទ្រព្យសម្បត្តិរបស់​មនុស្ស​ក្នុង​វ័យ​ចាស់ ។…

ងថថង
ប្លែកៗ

កុំ​ប្រមាថ! បើ​យល់សប្ដិ​ឃើញ​រឿង ៥ យ៉ាង​នេះ អ្នក​ត្រូវ​ប្រយ័ត្ន ព្រោះ​វាជាប្រផ្នូលអាក្រក់ខ្លាំងណាស់

បើ​អ្នក​បាន​យល់សប្ដិ​ឃើញ​រឿង​ដូច​បង្ហាញ​នៅ​ខាង​ក្រោម ៥ យ៉ាង​នេះ គឺ​ជា​តម្រុយ​ដែល​បង្ហាញ​ថា​អ្នក​អាច​នឹង​ជួប​រឿង​អាក្រក់ ឬ​អកុសល​ណា​មួយ​នៅ​ពេល​ខាង​មុខ ហើយ​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខ្លួន​ជា​បន្ទាន់៖ ៥) យល់សប្ដិ​ឃើញ​កាត់​សក់​សត្រូវ ប្រសិន​អ្នក​សុបិន្ត​ឃើញ​ថា អ្នក​កំពុង​កាត់​សក់​មនុស្ស​ណា​ម្នាក់​ដែល​ជា​គូ​ប្រជែង​នឹង​អ្នក ឬ​ជា​មនុស្ស​ដែល​អ្នក​មិន​ចូលចិត្ត នោះ​មាន​ន័យ​ថា មាន​មនុស្ស​កំពុង​ព្យាយាម​រាំងស្ទះ​ដំណើរ​ជីវិត​របស់​អ្នក ឬ​អាច​ជា​រារាំង​ការ​ឡើង​ឋានៈ​នៅ​ការងារ​របស់​អ្នក​ហើយ។ កំឡុង​ពេល​នេះ​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​នៅ​រាល់​កិច្ចការងារ​ទាំង​ឡាយ ជៀសវាង​មាន​កំហុស​ឆ្គង​ណា​មួយ ហើយ​កុំ​ចូល​កៀក​និង​ទុក​ចិត្ត​នរណា​ម្នាក់​ខ្លាំង​ពេក ជា​ពិសេស​កុំ​ប្រាប់​ពី​អាថ៌កំបាំង​ឬ​ផែនការណ៍​របស់​អ្នក​ទៅ​កាន់​គេ។ ៤) យល់សប្ដិ​ឃើញ​ខ្ចី​លុយ​គេ ប្រសិន​ជា​ក្នុង​សុបិន្ត ​អ្នក​កំពុង​មាន​ភាព​ខ្វះខាត ហើយ​ទៅ​រត់​រក​ខ្ចី​លុយ​គេ នោះ​គឺ​ពាក់ព័ន្ធ​បញ្ហា​លុយកាក់​ហ្នឹង​ឯង​ក្នុង​ជីវិត​ពិត។ វា​ជា​ប្រផ្នូល​អាក្រក់ ដែល​ព្រមាន​ថា​នឹង​អាច​កើត​មាន​សំណាង​អាក្រក់​មក​ក្នុង​ជីវិត​អ្នក។ អ្នក​អាច​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​ខាតបង់​លុយ​កាក់​ផ្សេងៗ ហើយ​ព្យាយាម​ប្រាប់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ថា​ប្រយ័ត្ន​កុំ​បង្ក​កំហុស​មិន​ថា​តែ​ការ​រកស៊ី​ឬ​ការងារ ជៀសវាង​របូត​លាភ​ធំ ឬ​ផល​ចំណេញ​ដែល​ត្រៀម​នឹង​ធ្លាក់​មក​នោះ។…

Jhj
ប្លែកៗ

ចំណង​ស្នេហ៍​ប្ដី​ប្រពន្ធ​នឹង​ដាច់​ដូច​គេ​កាត់ បើ​មិន​ព្រម​ដក​របស់ ៣ នេះ​ចេញ​ពី​បន្ទប់​គេង

តាម​ក្បួន​ហុងស៊ុយ​តែងតែ​ដំណាល​តាំង​ពី​ដើម​មក​ថា ក្នុង​បន្ទប់​គេង​របស់​គូ​ស្វាមី​ភរិយា​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​ក្បួន​ខ្នាត​មួយ​ចំនួន ជៀសវាង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ ជួប​រឿង​មិន​ល្អ និង​ងាយ​បែកបាក់​ទៅ​ថ្ងៃ​មុខ។ បើ​ចង់​រឹតបន្តឹង​ចំណង​ស្នេហ៍​គូ​ស្វាមី​ភរិយា​ឲ្យ​ជាប់​បាន​យូរ​អង្វែង អ្នក​ត្រូវ​ចាំ​ថា ហាម​ផ្តាច់​ដាក់​របស់​ ៣ ដូច​បង្ហាញ​ខាង​ក្រោម នៅ​ក្នុង​បន្ទប់​គេង៖ ៣) វត្ថុ​អនុស្សាវរីយ​សល់​ពី​គូ​ស្នេហ៍​ចាស់ មនុស្ស​ជា​ច្រើន​បន្ទាប់​ពី​បែកបាក់​គ្នា​ហើយ ក៏​បាន​រក្សា​និង​ស្ពាយ​នៅ​របស់​ដែល​ធ្លាប់​មាន​ទាក់ទង​នឹង​រឿងរ៉ាវ​អតីត មក​ជាមួយ។ យ៉ាង​ណា​តាម​ក្បួន​ហុងស៊ុយ ការ​រក្សា​ទុក​របស់​ទាំង​អស់​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ។ វា​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ ងាយ​បែកបាក់ មាន​ភាព​មិន​ចុះ​សម្រុង ហើយ​ធ្វើ​ឲ្យ​ប្តី ឬ​ប្រពន្ធ​នៅ​តែ​មាន​អារម្មណ៍​រវើរវាយ​នឹក​ដល់​អ្នក​ចាស់ នាំ​ឲ្យ​រារាំង​សុភមង្គល​ដែល​អាច​កើត​មាន​នៅ​ពេល​បច្ចុប្បន្ន​បាន។ ដូច្នេះ​បើ​អ្នក​ចង់​រក្សា​ទុក គួរ​ទុក​ឲ្យ​ឆ្ងាយ​ពី​បន្ទប់​គេង។ ២)​ រូបថត​អ្នក​ស្លាប់ នៅ​ក្នុង​បន្ទប់​គេង គួរ​តែ​ស្វាន​ដាក់​រូបថត​គូស្នេហ៍ ឬ​រូបភាព​បែប​ធម្មជាតិ​ណា​មួយ​ដែល​ទាក់ទង​នឹង​ស្នេហា។ អ្នក​មិន​គួរ​ដាក់​រូប​ថត​បុគ្គល​ដែល​បាន​ចែកឋាន​ទៅ​ក្នុង​បន្ទប់​គេង​នោះ​ទេ…

Dragon 000031
សេដ្ឋកិច្ច

គុណសម្បត្ដិទាំង ១០ ដែលអ្នកអាចហៅខ្លួនឯងបានថា ជាមនុស្សពេញវ័យ និងចាស់ទុំ

នៅពេលអ្នកពេញវ័យឬឈានដល់អាយុស្របច្បាប់ វាមិនបានធ្វើឱ្យអ្នកមានភាពចាស់ទុំដោយស្វ័យប្រវត្តិទេ។ អ្នកខ្លះរីកចម្រើនខាងរាងកាយ ប៉ុន្តែខាងអារម្មណ៍របស់ពួកគេនៅតែប្រើពេលវែងឆ្ងាយដើម្បីក្លាយជាមនុស្សពេញវ័យដែលមានភាពចាស់ទុំ។ ដើម្បីឱ្យខ្លួនរបស់អ្នកក្លាយជាមនុស្សចាស់ទុំអ្នកត្រូវបង្ហាញពីចរិតលក្ខណៈមួយចំនួនដូចជាអាចរីករាយសប្បាយសម្រាប់នរណាម្នាក់ផ្សេងទៀត។ បើតាមគេហទំព័រ Bright Side បានលើកយកលក្ខណៈចាំបាច់ត្រូវយកចិត្តទុកដាក់ប្រព្រឹត្តមុនពេលអ្នកអាចហៅខ្លួនអ្នកថាជាមនុស្សពេញវ័យនិងចាស់ទុំ។ 1. មានការគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន ជំនួសឱ្យការខឹងសម្បារងាយៗចំពោះនរណាម្នាក់ទៅលើទង្វើអ្វីដែលពួកគេបានធ្វើ មនុស្សដែលមានភាពចាស់ទុំនឹងរក្សាអារម្មណ៍ភ្លាមៗ។ ក្លាយជាមនុស្សចាស់ទុំមានន័យថាអ្នកនឹងមិនឲ្យអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកគ្របដណ្ដប់លើខ្លួនរបស់អ្នក ហើយមានប្រតិកម្មក្នុងលក្ខណៈហឹង្សាឡើយ។ 2. ទទួលខុសត្រូវចំពោះខ្លួនអ្នកនិងសកម្មភាពរបស់អ្នក © The Pursuit of Happyness / Columbia Pictures ជារៀងរាល់ថ្ងៃមនុស្សធ្វើការជ្រើសរើសហើយជម្រើសទាំងនោះមានលទ្ធផល។ នរណាម្នាក់ដែលមានភាពចាស់ទុំនឹងទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។ អ្នកមានភាពចាស់ទុំនៅពេលអ្នកចេះថែរក្សាខ្លួនអ្នក សុភមង្គលរបស់អ្នក និងអ្វីៗដែលជាលទ្ធផលរបស់អ្នកដោយសារតែជម្រើសរបស់អ្នក។ 3. រីករាយនឹងអ្វីដែលខ្លួនឯងមាន…

P=127170
សេដ្ឋកិច្ច

ជ្រើសរើស​ឆ្កែ​មួយដែលអ្នកចង់ចិញ្ចឹម ​អាច​បង្ហាញ​ថា​អ្នក​ជា​ប្រភេទ​មនុស្ស​បែប​ណា

តាម​រយៈ​នៃការជ្រើសរើសឆ្កែទាំង ៧ នេះ ប្រសិន​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត តើ​អ្នក​នឹង​ជ្រើសរើស​យកឆ្កែ​មួយ​ណា? ចម្លើយ​មួយ​របស់​អ្នក​អាច​បង្ហាញ​អ្វី​ដែល​ជា​អ្នក និង​ការ​គិត​មួយ​ចំនួន​របស់​អ្នក ហើយ ៩០ ភាគរយ​គឺត្រឹម​ត្រូវ៖ ឆ្កែទី១ Australian Shepherd៖ ភាព​ជា​មនុស្ស​មាន​ទំនុកចិត្ត បើ​អ្នក​ជ្រើសរើស​ឆ្កែទី១ អាច​បង្ហាញ​បាន​ថា អ្នក​ជា​មនុស្ស​ដែល​ហ៊ាន​អនុញ្ញាត​និង​បើក​ទទួល​យក​អ្នក​រាល់​គ្នា​ទាំង​អស់​ចូល​មក​ក្នុង​ជីវិត​អ្នក។ ជា​ទូទៅ​អ្នក​គិត​ថា​ការ​ប្រឈម​ហានិភ័យ​គឺ​ជា​រឿង​ល្អ​ប្រសើរ ជា​ជាង​ការ​ចាកចេញ​ពី​បញ្ហា។ មនុស្ស​ប្រភេទ​នេះ​មិន​ចេះ​បង្ហាញ​ចំណុច​ខ្សោយ ឬ​ការ​ភ័យខ្លាច​ណា​មួយ​ទៅ​កាន់​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ឡើយ ហើយ​ធ្វើ​អ្វី​ធ្វើ​ដោយ​ជឿជាក់​និង​មាន​ទំនុកចិត្ត​ខ្ពស់​លើ​ខ្លួន​ឯង។ ឆ្កែទី២ Pomeranian៖ ភាព​ជា​មនុស្ស​ច្បាស់លាស់​ត្រឹមត្រូវ បើ​អ្នក​ជ្រើសរើស​ឆ្កែទី ២ អ្នក​ជា​មនុស្ស​ដែល​តែងតែ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​មក​លើ​ខ្លួន​អ្នក តាម​រយៈ​ការ​ធ្វើ​នូវ​សកម្មភាព​ត្រឹមត្រូវ​ណា​មួយ។ អ្នក​ឲ្យ​តម្លៃ​លើ​ទង្វើ​ដែល​អ្នក​បាន​ធ្វើ​ខ្លាំង​ណាស់ ហើយ​រាល់​ទង្វើ​ទាំង​អស់​នោះ ក៏​អ្នក​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវិត​នរណា​ម្នាក់​ដែរ។…

New Copy
សង្គម

ក្រៅពីការកំដរ នៅក្បែរ តើមនុស្សស្រីត្រូវការរបស់អ្វីទៀត?

និយាយដល់ “ការកំដរ” នេះ គ្មានមនុស្សស្រីណាម្នាក់ដែលខ្លួនកំពុងមានស្នេហា មិនចង់ឱ្យមនុស្សខ្លួនស្រលាញ់នៅក្បែរនាងនោះឡើយ ហើយ “ការកំដរ” នេះ គឺជាឱសថទិព្វសម្រាប់ធ្វើឱ្យចំណងស្នេហារបស់ពួកគេកាន់តែស្អិតរមួត ប៉ុន្តែបើនិយាយឱ្យស៊ីជម្រៅជាងនេះ មនុស្សស្រីត្រូវការចាំបាច់ជាងការកំដរនេះទៀតនោះ តើជាអ្វីទៅ? ខាងក្រោមនេះនឹងធ្វើការសង្ខេបជូនប្រិយមិត្តអានកម្សាន្ត។ ១. ក្រៅពីការកំដរ នាងត្រូវការជំនួយក្នុងគ្រាដែលនាងជួបទុក្ខលំបាក គេតែងនិយាយថា « ពេលវេលាអាចពិសោធន៍ចិត្តមនុស្សបាន ហើយការលំបាកក៏អាចបង្ហាញពីមុខមាត់ពិត និងចិត្តគំនិតរបស់ខ្លួនគេដែរ »។ ស្នេហាក៏ដូចគ្នា បើគ្មានការលំបាកទេ ក៏មិនអាចបញ្ជាក់ពីចិត្តស្មោះរបស់មនុស្សពីរនាក់ដែរ ជួនកាលពេលដែលពួកគេជួបការលំបាកម្តងៗ តែមានចិត្តត្អួយត្អែរ ធុញទ្រាន់ ពិបាកចិត្ត ប៉ុន្តែកត្តាទាំងនេះហើយដែលធ្វើឱ្យពួកគេបានស្គាល់ពីចិត្តមនុស្សជុំវិញខ្លួនកាន់តែច្បាស់។ ក្រៅពីការកំដរ អ្វីដែលមនុស្សស្រីត្រូវការជាចាំបាច់នោះគឺជាស្មាដ៏កក់ក្តៅ…

Hghgh
ប្លែកៗ

តាម​ក្បួន​ហុងស៊ុយ៖ សត្វចង្រៃ ៣ នាំ​ឲ្យ​ស្រុត​លាភ ទៅ​ដល់​ទី​ណា នាំ​ស៊យ​ដល់​ទី​នោះ

ប្រសិន​អ្នក​ឃើញ​សត្វ​ចំនួន ៣ ដូច​បង្ហាញ​ខាង​ក្រោម មក​ក្បែរ​ផ្ទះ ឬ​ចូល​ក្នុង​ផ្ទះ អ្នក​ត្រូវ​តែ​ដេញ​វា​ចេញ ព្រោះ​តាម​ក្បួន​ហុងស៊ុយ វា​មិន​ល្អ​នោះ​ទេ​សម្រាប់​ជោគជតា​រាសី​អ្នក​និង​ក្រុម​គ្រួសារ៖ ៣) សត្វ​ទីទុយ ពេល​លឺ​សំឡេង​សត្វ​ទីទុយ​យំ មិន​ថា​ពេល​ថ្ងៃ​ឬ​យប់ តាម​ក្បួន​វា​ដូច​ជា​នាំ​នូវ​សេចក្តី​ស្លាប់​មក​ដល់ ដែល​អាច​បណ្តាល​ឲ្យ​អ្នក​នៅ​ក្នុង​ផ្ទះ​មាន​ជំងឺ។ ប្រសិន​នៅ​ពេល​យប់ ហើយ​អ្នក​មាន​កូន​ស្រី ដាច់​ខាត​ត្រូវ​ហាម​កូន​ស្រី​មិន​ឲ្យ​ចេញ​ដើរ ឬ​ធ្វើ​ដំណើរ​ទៅ​ទី​ណា​មួយ។ លើស​ពី​នេះ​បើ​វា​សាង​សំបុក ត្រូវ​ប្រញាប់​រើ​ចេញ ព្រោះ​វា​ជា​ប្រផ្នូល​អាក្រក់ អាច​នាំ​ទុក្ខ​លំបាក​ចូល​ដល់​សមាជិក​គ្រួសារ។ បើ​រៀប​នឹង​វិនិយោគ​លើ​ជំនួញ​ធំ ក៏​ត្រូវ​ដក​ឃ្លា​សិន ព្រោះ​អាច​ចាញ់​បោក ឬ​បាត់បង់​ទ្រព្យ​ធំ។ ២) សត្វ​ក្អែក នៅ​ពេល​លឺ​សត្វ​ក្អែក ឬ​សម្រែក​របស់​សត្វ​ក្អែក វា​គឺ​ជា​សញ្ញា​នៃ​ការ​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ក៏​ដូច​ជា​ការ​អាច​បាត់បង់​លុយកាក់​នា​ពេល​ខាង​មុខ។ យោង​តាម​ដំណាល​ពី​ចាស់​បុរាណ…

Dfdf
ប្លែកៗ

ម្ចាស់​ឆ្នាំ ៤ ហត់​ប៉ុណ្ណា​ក៏​មិន​ចេះ​ត្អូញ ស៊ូ​តាំង​ពី ០ ដល់ ១០ ទី​បញ្ចប់​អាច​ក្លាយ​ជា​អ្នក​មាន

តាម​ការ​គន់គូរ​នៃ​ក្បួន​ហោរាសាស្រ្ត ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ បាន​សង្កេត​ឃើញ​ម្ចាស់​ឆ្នាំ​ទាំង ៤ ខាង​ក្រោម មិន​ថា​ជា​បុរស ឬ​ស្រ្តី រមែង​អាច​ទទួល​បាន​ភាព​មាន​បាន​ដោយ​ស្ងាត់ៗ ហើយ​ពួក​គេ​ខិតខំ​ណាស់ ហែល​កាត់​តាំង​ពី​ចំណុច​ ០ ដល់ ១០ រួច​ឆ្លង​ភាព​នឿយហត់​ប៉ុណ្ណា ក៏​មិន​សូវ​ចេះ​ត្អូញត្អែរ​នោះ​ដែរ៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ រមែង​ជា​មនុស្ស​មាន​ភាព​ឧស្សាហ៍​ព្យាយាម មាន​ចរិត​ស្ងប់ស្ងាត់ ពួក​គេ​មិន​សូវ​ពូកែ​បញ្ចេញ​អារម្មណ៍ Drama នៅ​កន្លែង​ធ្វើ​ការ ឬ​រកស៊ី​ទេ តែ​ធ្វើ​អ្វី​មួយ គឺ​បាន​ដាក់​ឆន្ទៈ​ខ្ពស់ ហើយ​ផ្តោត​លើ​ការងារ​នោះ ឲ្យ​ចេញ​ជា​លទ្ធផល​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទៀត​សោត គេ​ក៏​មិន​ខ្ជះខ្ជាយ​ពេលវេលា​លើ​រឿងរ៉ាវ​ឥត​ប្រយោជន៍​ច្រើន​ដែរ ពោល​មិន​សូវ​ចេះ​ចាយ​ពេល​ទៅ​ជជែក​គ្នា​លេង…

Hh
ប្លែកៗ

សាកល្បង​តាម​ក្បួន​ហុងស៊ុយ ៣ វិធី​នេះ ដើម្បី​នាំ​លាភ​នាំ​សំណាង​ចូល​ដល់​ក្រុម​គ្រួសារ

តាម​ក្បួន​ហុងស៊ុយ​និង​ចាស់ៗ​ពី​បុរាណ​ក្នុង​ប្រទេស​ចិន​ដំណាល​ត​គ្នា បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​នូវ​សកម្មភាព ៣ យ៉ាង​សាមញ្ញ​នេះ អាច​នាំ​លាភ​នាំ​សំណាង​ចូល​ដល់​ក្រុម​គ្រួសារ នាំ​ហេង​ចូល​ផ្ទះ និង​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ៖ ៣) ពាក់​នាឡិកា​ក្បាល​រាង​ការេ តាម​ក្បួន​ហុងស៊ុយ​ការ​ពាក់​នាឡិកា​គឺ​អាច​ជួយ​លើក​កម្ពស់​ឲ្យ​ការងារ​ដំណើរការ​ទៅ​រលូន ​នោះ​ក៏​ដោយសារ​តែ​នាឡិកា​តំណាង​ឲ្យ​ ការ​ឲ្យ​តម្លៃ​នៅ​ពេលវេលា បន្ថែម​ពី​នេះ​វា​ក៏​ជួយ​ឲ្យ​យើង​អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទាន់​ពេល​និង​ឆាប់​រហ័ស​ផង​ដែរ។ ប៉ុន្តែ​ការ​ជ្រើសរើស​ប្រភេទ​នាឡិកា​គឺ​ជា​រឿង​ដ៏​ចាំ​បាច់ ពោល​គឺ​ត្រូវ​ជ្រើសរើស​ប្រភេទ​ក្បាល​រាង​ជ្រុង​ល្អ​ជាង​រាង​មូល ព្រោះ​ក្នុង​ក្បួន​ហុងស៊ុយ ​រាង​ជ្រុង​តំណាង​ឲ្យ​ធាតុ​ដែល​គាំទ្រ​ផ្តល់​សំណាង​ឲ្យ​អ្នក​ជា​ច្រើន។ ២) មាន​ដើម​ឈើ​ក្នុង​ឬ​ខាង​មុខ​ផ្ទះ អ្នក​អាច​យក​ថូ​ផ្កា​ដាំ​កូន​ឈើ​តូចៗ​ពណ៌​បៃតង ដែល​វា​តំណាង​ឲ្យ​ការ​នាំ​សំណាង​ចូល​ដល់​ក្រុម​គ្រួសារ។ អ្នក​អាច​ដាក់​វា​នៅ​មាត់​ទ្វារ​ខាង​មុខ​ផ្ទះ ឬ​ផ្លូវ​ក្បែរ​ទ្វារ​ខាង​ក្នុង​ផ្ទះ ដើម្បី​ទាក់ទាញ​ទ្រព្យ​សម្បត្តិ​និង​ភាព​រុងរឿង។ ជាង​នេះ​អ្នក​ត្រូវ​ជ្រើសរើស​ទិស​ថែម​ទៀត ដោយ​ត្រូវ​ដាក់​វា​នៅ​ទិស​បូព៌ា ឬ​អាគ្នេយ៍ ដែល​អាច​ជួយ​បង្កើន​អាយុ​យឺនយូរ​ដល់​សមាជិក​គ្រួសារ និង​ភាព​រុងរឿង​ក្នុង​អាជីវកម្ម។ ១) ដាក់​អាំងប៉ាវ​ក្រហម​ក្នុង​ធុង​អង្ករ…

Gfgf
ប្លែកៗ

​ក្រោយ​ម៉ោង ០០:០០ ​ថ្ងៃ​ ០១ ​កញ្ញា មហា​ឆ្នាំ​ទាំង ៥ ផុត​អស់​កម្ម ដាំ​មក​វិញ​តែ​ដើម​ទ្រព្យ

ធ្មេច​បើកៗ ពេលវេលា​នៃ​ខែ​សីហា ក៏​កៀក​នឹង​បញ្ចប់​ទៅ​ហើយ ពោល​សល់​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ឯង មុន​ទំព័រ​ខែ​ថ្មី ខែ​កញ្ញា​ចាប់ផ្តើម​បើក​ទ្វារ។ តាម​ហោរាសាស្រ្ត​បាន​ដំណាល​ថា នៅ​វេលា​ម៉ោង ០០:០០ នាទី ឆ្លង​ចូល​ថ្ងៃ​ទី ០១ ខែ​ថ្មី​ត​ទៅ នឹង​មាន​ម្ចាស់​ឆ្នាំ ៥ អាច​ឆ្លង​ផុត​អស់​កម្ម​អស់​ទុក្ខ ហើយ​សល់​តែ​សុខ ដូច​បាន​ដាំ​ដើម​ទ្រព្យ​កើត​ជា​ផ្លែ​ជា​ផ្កា៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា ខ្លា​ពិត​ជា​សំណាង​ណាស់ ដោយ​ក្រៅ​តែ​ពី​ការ​ខិតខំ ឧស្សាហ៍​ព្យាយាម​របស់​បុគ្គល​នេះ​ស្រាប់​ផង ក៏​ដល់​ពេល​សំណាង​ចូល​មក​ដល់​ហើយ​ដែរ។ បើ​អ្នក​បាន​ដាក់​ពាក្យ​ប្រឡង​ ឬ​ដាក់​ពាក្យ​ដើម្បី​សុំ​ធ្វើ​ការងារ​តំណែង​អ្វី​មួយ នោះ​នឹង​បាន​ចម្លើយ​ឆាប់ៗ​នៅ​ដើម​ខែ​ខាង​មុខ។ ជោគវាសនា​ម្ចាស់​ឆ្នាំ​ខាល អំណោយ​ទាន​ល្អ​ណាស់ នៅ​ខែ​កញ្ញា​ថ្មី​នេះ ក្រោយ​ពី​ឆ្លង​ទុក្ខ​ជា​ច្រើន​នៅ​ខែ​ចាស់​សីហា។…

53
Inspiration

ត្បូងត្រជាក់ត្រជុំ! ជ្រើសរើសយកត្បូងមួយដែលអ្នកពេញចិត្តដើម្បីសរបង្ហាញថាអ្នកជាមនុស្សដូចម្តេច

ត្បូងទី១ ប្រសិនបើអ្នករើសយកត្បូងទី១ អ្នកគឺជាមនុស្សដែលស្ងប់ស្ងាត់តែពោរពេញទៅដោយថាមពល។ អ្នកទំនោរចង់បានសេរីភាពក្នុងជីវិតនិងចាកចេញពីភាពស្មុគស្មាញទាំងឡាយ។ អ្នកគឺជាមនុស្សដែលឱ្យតម្លៃទៅលើសេចក្តីសុខដូចនេះអ្នកហ៊ានជម្នះរាល់ឧបសគ្គដើម្បីទាញយកនូវសេចក្តីសុខសម្រាប់ខ្លួនឯងនិងអ្នកដ៏ទៃ។ ត្បូងទី២ ប្រសិនបើអ្នករើសយកត្បូងទី២ អ្នកគឺជាមនុស្សសុទិដ្ធិនិយមនិងតែងមើលឃើញអ្វីៗគ្រប់យ៉ាងក្នុងផ្លូវល្អ ដូចនេះអ្នកមិនងាយចុះសម្រុងជាមួយនឹងមនុស្សដែលតែងតែគិតអវិជ្ជមាននោះទេ។ អ្នកគឺមនុស្សដែលទន់ភ្លន់និងតែងយកអាសារអ្នកដ៏ទៃដោយមិនគិតអំពីសំណងឡើយ។ យ៉ាងណាមិញ អ្នកក៏គួរសង្កេតទៅលើមនុស្សបែបណាដែលអ្នកគួរជួយនិងមនុស្សបែបណាដែលអ្នកមិនគួរជួយផងដែរ។ ត្បូងទី៣ ប្រសិនបើអ្នករើសយកត្បូងទី៣ អ្នកគឺជាមនុស្សដែលស្រលាញ់សន្តិភាពនិងភាពមិនក្លែងបន្លំ។ ត្បូងនេះត្រូវបានគេយកតាមខ្លួនដើម្បីនាំសំណាង ដូចនេះប្រសិនបើអ្នកមានចំណាប់អារម្មណ៍លើវា បានន័យថាអ្នកជាមនុស្សសំណាងខ្លាំងណាស់។ យ៉ាងណាមិញ អ្នកគឺជាមនុស្សដែលឆាប់ស្មុគស្មាញនិងរងនូវបន្ទុកច្រើនណាស់ ហេតុនេះហើយអ្នកតែងចំណាយពេលក្នុងជីវិតរបស់អ្នកដើម្បីស្វែងរកសេចក្តីស្ងប់ពិតប្រាកដមួយ។ ត្បូងទី៤ ប្រសិនបើអ្នករើសយកត្បូងទី៤ អ្នកគឺជាមនុស្សដែលដឹងគុណទៅលើអ្វីៗគ្រប់យ៉ាងមិនថាមនុស្ស សត្វឬវត្ថុអ្វីមួយនោះទេ។ អ្នកតែងមើលឃើញចំណុចល្អទៅលើអ្វីៗគ្រប់យ៉ាង ហើយអ្នកតែងព្យាយាមស្វែងរកភាពឥតខ្ចោះមួយ។ យ៉ាងណាមិញ នេះគឺជាវេលាល្អមួយដែលអ្នកគួរបោះចោលទម្លាប់មិនល្អមួយចំនួនរបស់អ្នកហើយចាប់យកអ្វីដែលថ្មីនិងមានប្រយោជន៍សម្រាប់អ្នក។ ត្បូងទី៥ ប្រសិនបើអ្នករើសយកត្បូងទី៥ អ្នកគឺជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំងណាស់។…

52
សម្រង់

ឆុតណាស់! ទស្សន៍ទាយជោគវាសនាស្នេហារបស់អ្នកតាមរយៈការមើលខ្សែបាតដៃ

ការមើលបាតដៃគឺជាសិល្បៈនៃការទស្សន៍ទាយជោគវាសនាឬអនាគតរបស់នរណាម្នាក់ដែលតំណតៗគ្នាតាំងពីយូរលង់ណាស់មកហើយ។ ការទស្សន៍ទាយខ្សែបាតដៃត្រូវមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌា ទីបេ ចិននិងប្រទេសផ្សេងៗទៀតនៅប៉ែកអាសុី។ ចូរអ្នកលាបាតដៃទាំងសងខាងរបស់អ្នករួចសង្កេតទៅលើខ្សែបាតដៃនៅពីក្រោមម្រាមដៃអ្នកលមើល រួចអានអំពីជោគវាសនានៃស្នេហារបស់អ្នក៖ ១. ខ្សែបាតដៃខាងឆ្វេងខ្ពស់ជាងខាងស្តាំ អ្នកគឺជាដៃគូម្នាក់ដែលហ៊ានជំនះគ្រប់ឧបសគ្គក្នុងវិបត្តិស្នេហា។ ទោះបីជាលំបាកយ៉ាងណាក៏ដោយ ក៏អ្នកមិនរះថយឬចុះចាញ់នោះដែរ យ៉ាងណាមិញអ្នកចាត់ទុកវាជាឱកាសល្អដើម្បីបង្ហាញដៃគូអ្នកថាអ្នកស្មោះស្ម័គ្រប៉ុណ្ណា។ អ្នកខ្លះអាចនឹងនិយាយថា អ្នកជាមនុស្សទ្រគេពេកប៉ុន្តែអ្នកគ្រាន់តែមិនចង់បាត់បង់មនុស្សជាទីស្រលាញ់របស់អ្នកតែប៉ុណ្ណោះ។ ២. ខ្សែបាតដៃខាងស្តាំខ្ពស់ជាងខាងឆ្វេង អ្នកគឺជាមនុស្សដែលមានអត្តចរិតចាស់ទុំជាងអាយុពិត ដោយហេតុនេះហើយអ្នកតែងរមែងស្វែងរកដៃគូដែលមានអាយុចំណាស់ជាងខ្លួន។ គេឯងតែងចោតសួរអំពីជម្រើសដៃគូរបស់អ្នកប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់អ្នកនោះទេ ដោយសារអ្នកជាមនុស្សដែលស្រលាញ់នូវអត្តចរិត បុគ្គលិកលក្ខណៈរបស់ដៃគូ មិនមែនរូបសម្រស់ឬអាយុរបស់គេនោះទេ។ ៣. ខ្សែបាតដៃទាំងសងខាងស្មើគ្នា អ្នកគឺជាមនុស្សដែលស្មោះសរនិងមានភាពសណ្តោសជាមួយមនុស្សជុំវិញខ្លួន។ នរណាៗក៏ស្រលាញ់ពេញចិត្តអ្នកដែរនិងតែងមករកអ្នកជាខ្នងបង្អែកនៅពេលមានទុក្ខ។ អ្នកមិនដែលព្រួយបារម្មណ៍ចំពោះសេចក្តីស្នេហានោះទេ ដោយសារមនុស្សគ្រប់គ្នាសុទ្ធតែមានបំណងល្អមកលើអ្នក ដូចនេះអ្នកមិនខ្វះទេមនុស្សដែលចាំទទួលយកអ្នកដោយក្តីស្រលាញ់បរិសុទ្ធចេញពីចិត្ត៕ ប្រភព៖ បរទេស