
ទាយសន្លឹកបៀ៖ អ្វីដែលកំពុងរង់ចាំ នឹងបានសម្រេចដូចបំណងឬអត់? រើសសន្លឹកបៀមួយដើម្បីដឹងចម្លើយ និងការណែនាំល្អៗ
ប្រសិនបើអ្នកមានអារម្មណ៍បាក់ទឹកចិត្ត មានអារម្មណ៍ថា ជួបតែរឿងអាក្រក់ៗនៅក្នុងជីវិត សម្លឹងមើលទៅខាងណាក៏មិនអាចរកឃើញផ្លូវចេញដែរ ថ្ងៃនេះគេហទំព័រ Knongsrok សុំអញ្ជើញអ្នកឱ្យសាកជ្រើសរើសបៀមួយសន្លឹក ដើម្បីទស្សន៍ទាយអំពីអនាគត អ្វីដែលអ្នកទន្ទឹងរង់ចាំនឹងបានសម្រេចឬអត់? ដំណើរការទស្សន៍ទាយ ១. តាំងចិត្តឲ្យស្ងប់ ២. ជ្រើសរើសសន្លឹកបៀ ១ សន្លឹក ក្នុងចំណោម ៤ សន្លឹកខាងក្រោម ៣. អានការទស្សន៍ទាយ ១. ជ្រើសរើសសន្លឹកបៀទី 1 ប្រសិនបើកាលពីមុន អ្នកមានអារម្មណ៍ថាអ្នកហាក់ប្រឹងប្រែងអស់ពីសមត្ថភាពហើយ ប៉ុន្តែគ្រប់យ៉ាងនៅតែមិនប្រសើរដូចការរំពឹងទុក។ សន្លឹកបៀនេះបានប្រាប់អ្នកឱ្យមើលត្រលប់ ហើយកែតម្រូវទស្សនៈការគិតរបស់អ្នកសិន។ ពេលខ្លះអ្នកផ្តោតតែលើខ្លួនឯង ហើយប្រហែលមិនបានយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញអ្នកទេ? បើដូច្នោះមែន…










