
តើពេលមានស្នេហា អ្នកជាមនុស្សបែបណា? រើសត្បូងពេជ្រមួយ ដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីចម្លើយ
សូមជ្រើសរើស “ទ្រង់ទ្រាយត្បូងពេជ្រ” មួយដែលអ្នកកំពុងពាក់ ឬមួយដែលអ្នកស្រឡាញ់ និងពេញចិត្តបំផុតដើម្បីដឹងថា អ្នកជាមនុស្សបែបណា នៅពេលអ្នកកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ ។ ១. ត្បូងពេជ្ររាងមូល ប្រសិនបើអ្នកចូលចិត្តត្បូង ដែលមានរាងមូលជាងគេនោះមានន័យថា អ្នកគឺជាមនុស្សម្នាក់ដែលពូកែ Take Care គូរស្នេហ៍ណាស់ ថែមទាំងពូកែយកចិត្តយកថ្លើមទៀតផង មិនថាគូរស្នេហ៍ចង់បានអ្វី គ្រាន់តែប្រាប់អ្នកភ្លាម អ្នកអាចរកឲ្យបានទាំងអស់ ។ ហើយមិនថាអ្នករវល់ប៉ុណ្ណាទេ អ្នកក៏នឹងរកពេលទៅជួបជាមួយគូស្នេហ៍ដែរ ។ ២. ត្បូងពេជ្ររាងពងក្រពើ ប្រសិនបើអ្នកចូលចិត្តត្បូងដែលមានរាងដូចពងក្រពើជាងគេនោះ មានន័យថា អ្នកគឺជាមនុស្សដែលមានទេពកោសល្យខ្ពស់ ពូកែទាំងការងារក្នុងផ្ទះ និងការងារខាងក្រៅ ។…











