ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

1628396954229
សេដ្ឋកិច្ច

តើអ្នកមានញាណទី ៦ អត់? តើក្រសែចិត្តអ្នកខ្លាំងប៉ុណ្ណា? តោះទៅតេស្តមើល ដើម្បីដឹងថា អ្នកមានជំនាញពិសេសនេះឬអត់

កុំទាន់គិតថា វាគ្រាន់តែជារឿងមិនអត់ប្រយោជន៍ វាមានតែនៅក្នុងខ្សែភាពយន្តប៉ុណ្ណោះ! ដោយសារតែនៅក្នុងជីវិតពិតយើងអាចមានញាណទី ៦ វាអាស្រ័យលើថា តើវាខ្លាំងប៉ុណ្ណា? ហើយវាមិនតែងតែមានអ្នកឃើញខ្មោច និងវិញ្ញាណ ដូចជាពេលអ្នកទៅកន្លែងណាមួយជាលើកដំបូងនោះទេ ប៉ុន្តែយើងបែរជាមានអារម្មណ៍ថាស្គាល់កន្លែងនោះទៅវិញ ។ ឬបើមានអ្នកណាកុហក អ្នកតែងតែអាចចាប់បាន នេះហើយជាអារម្មណ៍ទី ៦ ឬញាណទី ៦ ។ ដូច្នេះយើងទៅតេស្តមើល ថាតើអ្នកមានអារម្មណ៍ទី ៦ ខ្លាំងប៉ុណ្ណា? កម្រងសំណួរ តើអ្នកមានក្រសែចិត្តឬអត់ទេ? ១. បើមីងរបស់អ្នក បានបាត់កូនសោរ បន្ទាប់មកសុំឱ្យអ្នកជួយខ្ញុំរក តើអ្នកនឹងរកឃើញទេ? ក. កូនសោត្រូវបានរកឃើញស្ទើរតែភ្លាមៗ…

PicsArt_08 08 04.08.31
សេដ្ឋកិច្ច

តើអ្នកចូលចិត្តនៅបន្ទប់មួយណា នៅក្នុងផ្ទះ? រើសមួយដែលអ្នកចូលចិត្តបំផុត ដើម្បីដឹងពីខ្លួនឯងឲ្យកាន់តែច្បាស់

មកទាយទម្លាប់របស់អ្នក តាមរយៈបន្ទប់ដែលចូលចិត្តនៅ ទៅមើលថា តើបន្ទប់ដែលអ្នកចូលចិត្តនៅ នឹងបង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់អ្នក? ១. បន្ទប់គេង អ្នកមានការស្រមើលស្រមៃខ្ពស់ ហើយមានបុគ្គលិកលក្ខណៈរីករាយ អ្នកជឿលើស្នេហាពិត ប៉ុន្តែមុននឹងអ្នករកឃើញស្នេហាពិត អ្នកប្រហែលជារីករាយនឹងការចែចង់ឆ្អែតហើយ ។ អ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សបាន តាមវិធីដែលអ្នកនិយាយ ហើយក៏មានមនុស្សមួយចំនួនច្រណែននឹងអ្នកដែរ ។ ២. បន្ទប់ទទួលភ្ញៀវ អ្នកពិតជាចូលចិត្តចូលសង្គម និងរួសរាយរាក់ទាក់ណាស់ នៅពេលណាដែលមានឱកាសអ្នកនឹងជួយអ្នកដទៃ។ ជានិច្ចជាកាល អ្នកមិនដែលបដិសេធការទទួលខុសត្រូវឡើយ ហើយអ្នកពិតជាចូលចិត្តភាពជាអ្នកដឹកនាំផងដែរ តែអ្នកជាមនុស្សចិត្តទូលាយណាស់ ។ ៣. បន្ទប់ទទួលទានអាហារ អ្នកគឺជាអ្នកអភិរក្សនិយម មានការប្រុងប្រយ័ត្នខ្ពស់ មិនភ័យស្លន់ស្លោក្នុងគ្រាអាសន្ន…

1628497445759
សេដ្ឋកិច្ច

តើអ្នកមានគោលដៅ ស្នេហាបែបណា? រើសរូបមួយដែលចូលចិត្ត ដើម្បីដឹងច្បាស់ពីបេះដូងខ្លួនឯង

១. បេះដូងចេះបត់បែន មិន​ថា​បញ្ហា​អ្វីកើតឡើង អ្នកមិនដែលអស់សង្ឃឹមក្នុងរឿងស្នេហាឡើយ ព្រោះបេះដូងរបស់អ្នកមិនងាយនឹងបាក់ទឹកចិត្តទេ អ្នកបានប្តេជ្ញាចិត្ត ប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ហើយ អ្នកនឹងស្រឡាញ់អស់ពីចិត្តពីថ្លើម ប៉ុន្តែប្រសិនបើស្នេហាមិនអាចបន្តទៅមុខបាន អ្នកក៏អាចត្រលប់មកជាធម្មតាវិញ ។ អ្នកប្រហែលជាធ្លាប់ខូចចិត្តដូចអ្នកផ្សេងដែរ ប៉ុន្តែអ្នកនៅតែអាចមានអារម្មណ៍កំប្លុកកំប្លែង ហើយមិនគិតច្រើនពីវាប៉ុន្មានទេ និយាយរួបអ្នកឆាប់កាត់ចិត្តបាន ដើម្បីទទួលជីវិតស្នេហាថ្មីដែលប្រសើរជាមុន ។ ២. បេះដូងត្រជាក់ដូចជាទឹកកក អ្នកមានកម្រិតស្តង់ដារស្នេហាខ្ពស់ មើលពិភពលោកក្នុងលក្ខខណ្ឌនៃការពិត ហើយមិនងាយនឹងយល់ស្របជាមួយនរណាម្នាក់យ៉ាងងាយៗនោះទេ ។ អ្នកខ្លះអាចគិតថាអ្នកចូលចិត្តមនុស្សចម្លែកៗ ប៉ុន្តែអ្នកដឹងខ្លួនឯងច្បាស់ថា អ្នកចូលចិត្តអ្នកណា ហើយដឹងពីហេតុផលនៃការស្រឡាញ់នោះទៀតផង ។ ថ្វីត្បិតអ្នកមិនងាយនឹងស្រឡាញ់នរណាម្នាក់ តែបើស្រឡាញ់ហើយ គឺស្រឡាញ់អស់ពីបេះដូង ។…

PicsArt_08 11 11.57.45
សេដ្ឋកិច្ច

តើចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នកគឺជាអ្វី? ការធ្វើតេស្តបែបចិត្តសាស្រ្តនេះ អាចប្រាប់អ្នកបាន

ទៅដឹងពីចរិតលក្ខណៈរបស់ណាស់ តាមរយៈការជ្រើសរើសមនុស្សនៅក្នុងរូបម្នាក់ដែលអ្នកគិត ឆោតបំផុតនៅក្នុងរូបភាពនេះ ។ ការធ្វើតេស្តនេះនឹងបញ្ជាក់ពីនសតិសម្បជញ្ញៈ (ស្មារតី និង​សេចក្ដី​ដឹងខ្លួន) ឬចំណុចខ្លាំង ចំណុចខ្សោយ ដែលកប់ជ្រៅនៅក្នុងខ្លួនរបស់អ្នកគឺបែបណា ? សំណួរ តើអ្នកគិតថា មនុស្សនៅក្នុងរូបនេះ ម្នាក់ណាដែលមើលទៅ “ឆោត” ជាងគេបង្អស់? សូមទៅមើលរបស់អ្នក បុគ្គលទី 1៖ អ្នកកើតមកដើម្បីក្លាយជាអ្នកដឹកនាំ ដូច្នេះវាមិនចម្លែកទេដែលនៅជុំវិញអ្នក នឹងមានមនុស្សមករកឲ្យអ្នកជួយ ម្យ៉ាងវិញទៀត អ្នកជាមនុស្សចូលចិត្តចូលសង្គម ពូកែទ្រឹស្តី និងមានមិត្តភក្តិច្រើន ប៉ុន្តែនោះមិនបានបន្ថយភាពរឹងចចេសរបស់អ្នកទេ។ លើសពីនេះ អ្នកមិនសូវជាចេះអត់ធ្មត់ និងហើយឆាប់សម្រេចចិត្តណាស់ យល់ល្អអ្នកគួរព្យាយាមរក្សាចិត្តឲ្យស្ងប់…

1628671781520
សេដ្ឋកិច្ច

តេស្ដចិត្តសាស្ត្រ ដឹងពីជម្រៅចិត្តអ្នក “ខ្លាច” អ្វីបំផុត? ទៅអានចម្លើយ ជាមួយរូបដែលអ្នកឃើញដំបូងបង្អស់ ដៃ កប៉ាល់លិច ឬមុខ?

ថ្ងៃនេះយើងមានរូបភាព ដែលអាចបញ្ជាក់ថា  តើការភ័យខ្លាចដ៏ជ្រាលជ្រៅរបស់អ្នកគឺជាអ្វី?  តោះសាកល្បងជាមួយការធ្វើតេស្តនេះ ដើម្បីដឹងថាតើវានឹងឆុតប៉ុណ្ណា? សំណួរ សូមមើលរូបភាពខាងក្រោម បន្ទាប់មកឆ្លើយអ្វីដែលអ្នកឃើញនៅក្នុងរូបភាពនេះមុនគេបង្អស់ បន្ទាប់មកទៅអានចម្លើយខាងក្រោមនេះ ៖ អ្នកឃើញរូបភាពដៃ ប្រសិនបើអ្នកឃើញរូបដៃដំបូងបង្អស់ មានន័យថា នៅក្នុងជម្រៅចិត្តរបស់អ្នកមានជំនឿក្នុងផ្លូវងងឹត ហើយខ្លាចអាថ៌កំបាំង ជាអ្វីៗដែលវិទ្យាសាស្ត្រមិនអាចបញ្ជាក់បាន ដូចជាវិញ្ញាណ ច្បាប់កម្មផល វាសនា ជោគជតាជាដើម ។ រូបកប៉ាល់លិច ប្រសិនបើអ្នកឃើញកប៉ាល់លិច មានន័យថា អ្វីដែលអ្នកឱ្យតម្លៃ ហើយអ្វីដែលអ្នកខ្លាចបំផុតនោះគឺ ខ្លាចបាត់បង់មនុស្សសំខាន់ពីក្នុងជីវិតរបស់អ្នក ។ អ្នកនឹងមិនអាចទទួលយកបានទេ ប្រសិនបើគ្រួសារសាច់ញាតិ គូស្នេហ៍ ឬបងប្អូនរបស់អ្នកឃ្លាតឆ្ងាយពីខ្លួន…

PicsArt_08 12 11.42.47
សេដ្ឋកិច្ច

ទេពកោសល្យពីធម្មជាតិ របស់អ្នកគឺជាអ្វី? រើសរូបដែលទាក់ទាញអារម្មណ៍អ្នកបំផុត ដើម្បីស្រាយចម្ងល់

ការធ្វើតេស្តចិត្តសាស្ត្រមួយនេះ វាគឺជាការណែនាំដំបូងដែលអ្នកនឹងរកឃើញទេពកោសល្យពីធម្មជាតិដែលលាក់កំបាំងនៅក្នុងខ្លួនរបស់អ្នក ឈានទៅរកអ្វីដែលអ្នកត្រូវដោះស្រាយដោយខ្លួនឯង សូមកុំភ្លេចថាទេពកោសល្យបើទុកវាចោលមិនប្រើការ វាអាចបាត់បង់បានដែរ ។ របៀបលេង ដើម្បីធ្វើតេស្តបុគ្គលិកលក្ខណៈនេះ អ្នកជ្រើសរើសរូបភាពខាងក្រោម ដែលអ្នកមានអារម្មណ៍ថា វាទាក់ទាញអ្នកបំផុតនៅពេលនេះ ។   សូមទៅមើលចម្លើយរបស់អ្នក ក. ទេពកោសល្យពីធម្មជាតិរបស់អ្នកគឺជាការយល់ដឹង អ្នកជាមនុស្សងាយទន់ជ្រាយខាងផ្លូវអារម្មណ៍ តែងាយយល់ពីស្ថានភាពផ្សេងៗ ជារឿយៗអ្នកអាចដោះស្រាយបញ្ហាស្មុគស្មាញបានយ៉ាងឆាប់ក្នុងពេលតែមួយ ដោយមិនចាំបាច់ត្រូវការព័ត៌មានលម្អិតច្រើនឡើយ ហើយការសម្រេចចិត្តគឺជារឿងងាយស្រួលសម្រាប់អ្នក ។ អ្នកមានវិចារណញាណមុតស្រួច អ្នកដឹងច្បាស់ថាអ្វីជាផ្លូវសម្រាប់ខ្លួនឯង ហើយអ្នកពិតជាមានទស្សនវិស័យសម្បើមណាស់ ។ ខ. ទេពកោសល្យធម្មជាតិរបស់អ្នក គឺអធ្យាស្រ័យល្អ ទេពកោសល្យពីធម្មជាតិរបស់អ្នកគឺ ទំនាក់ទំនងមនុស្ស និងយល់ដឹងពីចិត្តមនុស្ស…

PicsArt_08 12 03.49.31
សេដ្ឋកិច្ច

រាល់ថ្ងៃអ្វីដែលធ្វើឲ្យអ្នក មានសេចក្តីសុខ? រើសវាលស្មៅមួយណាដែលអ្នកចង់ទៅបំផុត ដើម្បីដឹងពីចិត្ត​ខ្លួនឯង

សូមស្រមៃថា អ្នកកំពុងសម្រាកយ៉ាងមានក្តីសុខនៅលើវាលស្មៅ បន្ទាប់មកជ្រើសរើសវាលស្មៅ ១ ដែលអ្នកគិតថាវាទាក់ទាញអ្នកបំផុត ហើយទៅមើលចម្លើយរបស់អ្នកនៅខាងក្រោម ។ ១. អ្នកមានក្តីសុខជាមួយក្តីសុបិន និងការពិត អ្នកអាចមានសេចក្តីសុខងាយៗ ជាមួយ​អ្វី​ដែល​ខ្លួនមាន ហើយអ្នកតែងតែមានអារម្មណ៍រីករាយគ្រប់ពេលវេលា ដោយមិនយកខ្លួនទៅប្រៀបធៀបនឹងនរណាឡើយ ។ អ្នកមានអំណាចនៃការបង្កើតកំលាំងចិត្តសម្រាប់ខ្លួនឯង ហើយជឿជាក់ថាជារៀងរាល់ថ្ងៃ អាចជាថ្ងៃពិសេសសម្រាប់អ្នក ។ ទន្ទឹមនឹងនោះ អ្នកក៏មានទំនោរមិនសូវជាចូលចិត្ត មនុស្សដែលចូលចិត្តដ្រាម៉ា ត្អូញត្អែរប៉ុន្មានទេ អ្នកតែងតែព្យាយាមនៅឱ្យឆ្ងាយពីមនុស្សប្រភេទនោះ ។ ហើយទោះបីជាអ្នកពូកែស្រមៃក៏ពិត ប៉ុន្តែអ្នកនៅតែស្ថិតនៅក្នុងពិភពពិត ដូច្នេះគ្រាន់តែមានក្តីសុបិន្ត ក៏អ្នកអាចធ្វើឲ្យអ្នកមានសេចក្ដីសុខដែរ ។ ២. អ្នកមានសេចក្តីសុខជាមួយសិល្បៈ…

PicsArt_08 13 01.12.28
សេដ្ឋកិច្ច

តេស្តចិត្តសាស្ត្រស្នេហា៖ ពេលមានស្នេហា អ្នកជាមនុស្សបែបណា? ជាសង្សារមួយឆាវ ឬជាដៃគូជីវិត?

តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក? តើស្នេហាសម្រាប់អ្នកគឺជាអ្វី? ចូរស្វែងយល់ដោយជ្រើសរើសរូបភាពដែលអ្នកចូលចិត្តបំផុត ហើយស្វែងយល់ពីអារម្មណ៍ពិតរបស់អ្នកខាងក្រោម ។ ក. អ្នកស្រឡាញ់ដោយមានប្រាជ្ញា សម្រាប់​អ្នក ស្នេហាគឺជាអ្វីដែលអ្នកគិតដឹងហើយអាចយល់បាន ស្នេហាមិនអាចធ្វើឲ្យអ្នកខ្វាក់ភ្នែកឡើយ ហើយនៅពេលអ្នកស្រលាញ់នរណាម្នាក់ បុគ្គលនោះត្រូវតែជាមនុស្សត្រឹមត្រូវ និងស្មោះត្រង់ ។ អ្នកមិនធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាងាយៗទេ លុះត្រាណាអ្នកមិនទាន់ជឿជាក់ពិតប្រាកដ ។ អ្នកចង់បានមនុស្សដែលយល់ចិត្ត ជាដៃគូជីវិត ជាជាងសង្សារមួយឆាវៗ ។ ខ. ស្នេហាមិនសូវចូលចិត្តលាតត្រដាង សម្រាប់អ្នក ស្នេហាគឺជាអ្វីដែលចិត្តទទួលដឹង អ្នកកម្រនិយាយបើកចំហអំពីស្នេហារបស់អ្នក ឲ្យភាគីម្ខាងទៀតដឹងណាស់ តែក្នុងចិត្តវិញអ្នកមានទំនោរស្រឡាញ់គេយ៉ាងជ្រាលជ្រៅ និងស្រឡាញ់មនុស្សម្នាក់នោះអស់ពីចិត្ត ហើយអ្នកក៏មានទំនាក់ទំនងជិតស្និទ្ធ ជាមួយមនុស្សដែលអ្នកស្រឡាញ់ដែរ ។…

PicsArt_08 15 10.56.58
សេដ្ឋកិច្ច

តើអ្នកស័ក្តិសម នឹងអាជីពមួយណា? សាកល្បងតេស្តចិត្តសាស្រ្តនេះ ដើម្បីដឹងថាអ្នកស័ក្តិសមនឹងការងារអ្វី

សូមអញ្ជើញប្រិយមិត្តមិត្តមកទាយបុគ្គលិកលក្ខណៈ ពីស្លាបរោមសត្វដែលអ្នកចូលចិត្ត។  សូមជ្រើសរើសរោមសត្វ ដែលមានពណ៌ស្រស់ស្អាត ទាក់ទាញភ្នែករបស់អ្នកមួយ ហើយរំកិលទៅអានចម្លើយនៅខាងក្រោម ។ ១.ប្រសិនបើអ្នកជ្រើសរើសរោមសត្វលេខ ១ អ្នកមានចរិតសុភាពរាបទាប មិនតម្កើងឬក ពេញចិត្តនឹងការរស់នៅបែបសាមញ្ញ ហើយប្រសិនបើមានពួកពូកែដ្រាម៉ាចូលមក អ្នកប្រាកដជាចេញឆ្ងាយ ព្រោះតែអ្នកមិនចូលមនុស្សប្រភេទនេះទេ វាមិនមែនថាអ្នកកំសាកទេ ប៉ុន្តែដោយសារតែអ្នកស្រឡាញ់សន្តិភាព មិនចូលចិត្តឈ្លោះជាមួយអ្នកណា ហើយប្រសិនបើជៀសមិនរួច អ្នកនឹងប្រើចិត្តវិទ្យាជាវិធីទន់ភ្លន់ធ្វើឲ្យរឿងគ្រប់យ៉ាងស្ងប់សុខ។ ម្លោះហើយអ្នកស័ក្តិសមនឹងការងារដែលត្រូវការជំនាញសម្របសម្រួល ដូចជាទីប្រឹក្សា ឬជាអ្នកសម្របសម្រួលការងារ ។ ២. ប្រសិនបើអ្នកជ្រើសរើសស្លាបរោមសត្វលេខ ២ អ្នកគឺជាមនុស្សស្រឡាញ់សេរីភាព និងអ្វីដែលថ្មី ជាប់ចិត្តនឹងការប្រកួតប្រជែង អ្នកមិនចូលចិត្តធ្វើអ្វីដដែលៗ ម្តងហើយម្តងទៀតដូចជាកង្កែបក្នុងអណ្តូងទេ…

PicsArt_08 15 11.33.59
សេដ្ឋកិច្ច

តើសមត្ថភាពពិសេស របស់អ្នកគឺជាអ្វី? រើសមេអំបៅមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកពិសេសត្រង់ចំណុចណា

ជ្រើសរើសមេអំបៅដែលអ្នកចូលចិត្ត ដើម្បីដឹងពីសមត្ថភាពពិសេសរបស់អ្នក ។ ទី 1 សមត្ថភាពពិសេសរបស់អ្នកគឺចេះសម្របខ្លួន អ្នកអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស ទៅនឹងរឿងរ៉ាវកើតឡើងជុំវិញរបស់អ្នក អ្នកអាចសម្របខ្លួនជាមួយអ្នកដទៃបានយ៉ាងឆាប់រហ័ស មិនថានៅពេលអ្នកត្រូវផ្លាស់សាលារៀន កន្លែងធ្វើការ ឬផ្ទះ អ្នកនឹងមានបញ្ហាតិចតួចក្នុងការកែសម្រួលប៉ុណ្ណោះ ។ ទី 2 ទេពកោសល្យរបស់អ្នកគឺពូកែបញ្ចុះបញ្ចូល អ្នកអាចនិយាយឱ្យអ្នកដទៃធ្វើតាម អ្នកមានវោហាសាស្ត្រដ៏អស្ចារ្យ ដឹងពីរបៀបទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព អ្នកនឹងដឹងពីរបៀបនិយាយជាមួយមនុស្សម្នាក់ៗ ដើម្បីធ្វើឱ្យគេចាប់អារម្មណ៍បានយ៉ាងងាយ ។ ទី 3 ទេពកោសល្យរបស់អ្នកគឺជាមនុស្សមានបុណ្យ អ្នកប្រហែលជាមិនបានកើតមកជាមួយនឹងទេពកោសល្យ ដែលមាននៅក្នុងខ្លួនអ្នកតាំងពីកំណើតទេ ប៉ុន្តែអ្នកជាមនុស្សឧស្សាហ៍ព្យាយាម ឲ្យតែអ្នកគិតអ្វី ចង់ធ្វើអ្វី នោះអ្នកនឹងទទួលបានជោគជ័យ…

PicsArt_08 16 12.10.02
សេដ្ឋកិច្ច

មនុស្សមានអត្តចរិតបែបណា ស័ក្តិសមនឹងអ្នក? រើសរសជាតិទឹកដោះគោមួយដែលអ្នកចូលចិត្តបំផុត ដើម្បីដឹងពីចម្លើយ

សូម្បីរសជាតិទឹកដោះគោដែលអ្នកចូលចិត្តញ៉ាំ ក៏អាចប្រាប់ពី បុគ្គលិកលក្ខណៈរបស់មនុស្សដែលស័ក្តិសមនឹងអ្នកបានដែរ ដូច្នេះសូមរើសរសជាតិមួយដែលអ្នកចូលចិត្ត ហើយទៅមើលចម្លើយខាងក្រោម ។ ១. ទឹកដោះស្រស់ អត់ផ្អែម មនុស្សមនុស្សម្នាក់នោះ ត្រូវតែជាមនុស្សកក់ក្តៅ មានភាពជាអ្នកដឹកនាំសម្រាប់អ្នក ហើយគួរតែពូកែយកចិត្តផងដែរ បើពេលអ្នកខឹងគេត្រូវតែលួង ព្រោះអ្នកជាមនុស្សម្នាក់ដែលតាមចិត្តខ្លួនឯងបន្តិចដែរ ។ ២. ទឹកដោះគោ រសជាតិស្ត្របឺររី មនុស្សដែលស័ក្តិសមសម្រាប់អ្នក គឺត្រូវតែជាមនុស្សពូកែចែចង់បន្តិច ព្រោះអ្នកចូលចិត្តអ្វីដែលអាចពិសោធន៍ចិត្តគេបាន គេម្នាក់នោះត្រូវតែចេះស្លៀកពាក់ឱ្យបានសមរម្យ មានស្ទីលប្លែកៗ និងចូលចិត្តធ្វើដំណើរកម្សាន្ត ជាមួយមិត្តភក្តិច្រើនដូចអ្នកដែរ។ ៣. ទឹកដោះគោ រសជាតិសូកូឡា មនុស្សស័ក្តិសមនឹងអ្នកត្រូវតែជាមនុស្សកក់ក្តៅ ធ្វើជាអ្នកប្រឹក្សាយោបល់សម្រាប់អ្នកបានគ្រប់បញ្ហា ហើយតែងតែនៅក្បែរអ្នកពេលអ្នកមានបញ្ហា…

1629109108030
សេដ្ឋកិច្ច

ពេលអ្នកជួបទុក្ខ នរណានៅក្បែរអ្នក? ប្តីប្រពន្ធ មិត្តភ័ក្ត គ្រួសារ ឬខ្លួនឯង តើអ្នកអាចពឹងនរណាបាន? រើសកំណាត់ឈើមួយដែលអ្នកចូលចិត្ត ដើម្បីដឹងពីចម្លើយ

មនុស្សម្នាក់ៗកើតមក សុទ្ធតែពឹងផ្អែកគ្នាទៅវិញទៅមកជារឿងធម្មតា ពេលខ្លះការសុំជំនួយពីមនុស្សខុស គឺច្រើនតែគ្មានប្រយោជន៍។ ដូច្នេះថ្ងៃនេះយើងនឹងនាំមកការទស្សន៍ទាយមួយ ដែលអាចផ្តល់ចម្លើយដល់អ្នកបាន ។ សូមជ្រើសរើសកំណាត់ឈើ ១ ដុំដែលអ្នកឃើញហើយចូលចិត្តបំផុត ដើម្បីដឹងពីអនាគតអ្នកអាចពឹងនរណាបាន ។ ទី ១ មនុស្សដែលអ្នកអាចពឹងបាន គឺគូស្នេហ៍ (ប្ដីប្រពន្ធ, ឬគូសង្សារ) ។ នៅក្នុងជីវិតរបស់អ្នកគូស្នេហ៍មានសារៈសំខាន់ណាស់ មិនថាអ្នកមានស្ថានភាពលំបាកប៉ុណ្ណាទេ ដៃគូរបស់អ្នកនឹងក្លាយជាមនុស្សដំបូងដែលនៅក្បែរ និងជួយអ្នកជារៀងរហូត ។ ដូច្នេះប្រសិនបើថ្ងៃនេះ អ្នកបានជួបមនុស្សម្នាក់នេះហើយ ចូលថែរក្សាគាត់ឲ្យបានល្អ ។ ទី ២ ជីវិតរបស់អ្នកមានភាពស្រស់បំព្រង អ្នកមានបញ្ញាអារម្មណ៍ខ្ពស់…