
មនុស្សស្រី! ស្រឡាញ់ខ្លាំងប៉ុនណា ចិត្តដាច់ខ្លាំងប៉ុណ្ណឹង
មនុស្សស្រី មិនងាយនឹងស្រឡាញ់ មិនងាយដាក់ចិត្តស្រឡាញ់ រឹតតែមិនងាយនិយាយពាក្យថាស្រឡាញ់ ព្រោះនាងត្រូវឈឺចាប់ ខកចិត្ត រឹតតែខ្លាចប៉ះចំស្នេហាដែលមិនប្រាកដប្រជា មិនអាចស្រឡាញ់គ្នាបានយូរអង្វែង ដូច្នេះហើយ ទើបនាងមិនងាយនឹងសាងទំនាក់ទំនងជាមួយនឹងអ្នក។ យ៉ាងណាមិញ ប្រសិនបើនាងដាក់ចិត្តថាស្រឡាញ់នរណាម្នាក់ហើយនោះ ច្បាស់ណាស់ថា នាងនឹងស្រឡាញ់អស់ពីចិត្ត នាងអាចលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលនាងស្រឡាញ់ មិនថាត្រូវរងការលំបាក ព្យុះភ្លៀង មានបញ្ហាច្រើនយ៉ាងណាក៏ដោយ ក៏នាងមិនរារែកនឹងហែលឆ្លង ពុះពារជាមួយនឹងមនុស្សដែលនាងស្រឡាញ់ឡើយ នាងស្រឡាញ់ គឺស្រឡាញ់ហើយ ហើយក៏មិនងាយនឹងបោះបង់ចោលដែរ។ សម្រាប់មនុស្សស្រីខ្លះ បើទោះបីជានាងត្រូវដៃគូក្បត់ចិត្ត ឬធ្វើបាបចិត្តនាងយ៉ាងណា ក៏នាងនៅតែអាចទ្រាំទ្រ ហើយក៏នឹងអភ័យទោសឱ្យមនុស្សម្នាក់នោះម្ដងហើយម្ដងទៀត មិនខ្វល់ថាត្រូវឈឺចាប់ប៉ុន្មានដង ព្រោះនាងមិនចង់ឱ្យទំនាក់ទំនងដែលខំសាងឡើង ត្រូវប្រេះឆា ដោយសារតែអ្វីមួយនោះឡើយ…











