ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok Thamnail
កីទ្បា

Alejandro Garnacho កោះហៅចូលជម្រើសជាតិអាហ្សង់ទីនជាលើកដំបូង

Alejandro Garnacho ត្រូវបានក្រុមជម្រើសជាតិអាហ្សង់ទីនកោះហៅជាលើកដំបូង។ កីឡាករវ័យក្មេងទទួលបានរង្វាន់សម្រាប់ការបង្ហា្ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់សម្រាប់ Man United ក្នុងរដូវកាលនេះ។ មិត្តរួមក្រុមរបស់បិសាចក្រហម Lisandro Martinez ក៏ត្រូវបានគ្រូបង្វឹកលោក Lionel Scolani កោះហៅសម្រាប់ការប្រកួតនាពេលខាងមុខផងដែរ។ Garnacho តំណាងឱ្យអេស្ប៉ាញនៅកម្រិត U-18 ។ ទោះយ៉ាងណាក៏ដោយគាត់បានប្តូរទៅអាហ្សង់ទីនសម្រាប់ U-20s ។ គិតមកទល់ពេលនេះ កីឡាករវ័យ 18 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 4 ដងក្នុងរដូវកាលនេះ។ ប្រភព៖ FabrizioRomano

Knongsrok Thamnail
កីទ្បា

Erik ten Hag នឹងមិនមែនជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយលើអនាគតរបស់ Mason Greenwood នោះទេ

Mason Greenwood ទទួលបានសេរីភាពហើយ បន្ទាប់ពីតុលាការ Manchester បានទម្លាក់ការចោទប្រកាន់ទាំងអស់ពីបទរំលោភ និងវាយដំលើគូស្នេហ៍កាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារកីឡាករវ័យ 21 ឆ្នាំមិនទាន់ត្រូវបានប្រកាសថាគ្មានកំហុស ក្លឹប Manchester United កំពុងឆ្លៀតពេលនាំយកគាត់មកក្រុមវិញ។បិសាចក្រហមបច្ចុប្បន្នកំពុងវាយតម្លៃជម្រើសរបស់ពួកគេ ខណៈដែលការស៊ើបអង្កេតផ្ទៃក្នុងកំពុងបន្ត។ ទោះយ៉ាងណាក៏ដោយ គ្មាននរណានៅ Carrington អាចកោះហៅកីឡាកររូប​នេះមកក្រុមវិញស្រួលៗនោះទេ។យោងតាម The Athletic ទោះបីជា Erik ten Hag បាននិយាយជាមួយ Greenwood ក៏ដោយ អ្នកចាត់ការ​រូប​នេះនឹងមិនសម្រេចចិត្តអនាគតរបស់កីឡាករអង់គ្លេសរូបនេះឡើយ។ ការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងដោយ លោក…

Fddf
ប្លែកៗ

ជ្រើសរើសទេវតាមួយ ដើម្បីទទួលយកសារណែនាំដ៏ល្អ សម្រាប់ដើមខែមិនានេះ

ធ្មេចបើកទំព័រទី ៣ ប្រចាំឆ្នាំ ២០២៣ បានចូលមកដល់។ ពេលវេលារយៈពេលជាង ៤ តើអ្នកបានជួបរឿងរ៉ាវអ្វីខ្លះក្នុងជីវិត? យ៉ាងណាតាមរយៈអត្ថបទនេះ យើងនឹងបង្ហាញសារណែនាំដ៏ល្អសម្រាប់ជីវិតរបស់អ្នកនៅកំឡុងខែមិនានេះ ដែលអ្នកគួរតែទទួលបាន៖ ទេវតាទី ១ អ្នកជាមនុស្សដែលកំណត់គោលដៅច្បាស់លាស់ និងដឹងច្បាស់ថាអ្នកគួរធ្វើអ្វីក្នុងជីវិត។ អ្នកមានទេពកោសល្យក្នុងការបង្កើតកិច្ចប្រាស្រ័យទាក់ទង ហើយនាំឲ្យមនុស្សជុំវិញខ្លួនគោរពស្រលាញ់អ្នកខ្លាំងបំផុត។ ប៉ុន្តែអ្វីដែលជាបញ្ហា គឺភាពស្មុគស្មាញនៅខាងក្នុងរបស់អ្នក ដែលអ្នកលាយឡំនូវអារម្មណ៍សោកសៅជាច្រើន ហើយមិនសូវមានអ្នកដឹងពីអ្នកនោះទេ។ យល់ល្អពេលខ្លះគួរតែរៀនបើកចំហ ឲ្យមនុស្សក្បែរខ្លួននិងជិតស្និទ្ធនឹងអ្នកបំផុត បានដឹងលឺខ្លះ ព្រោះមិនប្រាកដថាគេមិនអាចជួយអ្នករហូតនោះទេ ក៏មានពេលខ្លះគេអាចមានយោបល់ល្អៗសម្រាប់អ្នកខ្លះដែរ។ ទេវតាទី ២ អ្នកជាមនុស្សដែលមានមិត្តភ័ក្ដិតិច តែពួកគេជាមិត្តល្អ ហើយទំនាក់ទំនងជ្រាលជ្រៅខ្លាំងណាស់។ អ្នកជាមនុស្សរាងត្រង់បន្តិច…

Tyty
ប្លែកៗ

ទឹកអប់ជួយមិនបានរហូតទេ បើចង់បានក្លិនក្រអូបធម្មជាតិចេញពីខាងក្នុង ត្រូវទទួលទានរបស់ ៥ យ៉ាងនេះ

ក្លិន​ខ្លួន​គឺ​ជា​ផ្នែក​មួយ​នៃ​មន្តស្នេហ៍​របស់​មនុស្ស ដែល​អាច​ទាក់ទាញ​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​មក​ចង់​ក្បែរ។ជា​ពិសេស​គឺ​នារីៗ​ការ​ជ្រើសរើស​ប្រើប្រាស់​ទឹកអប់ ដែល​មាន​ក្លិន​ដ៏​ទាក់ទាញ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ យ៉ាង​ណា​បើ​អ្នក​ចង់​ឲ្យ​មាន​ក្លិន​ក្រអូប​ភាយ​ចេញ​ពី​ខាង​ក្នុង​នៃ​ស្បែក ឬ​ចេញ​ពី​ខ្លួន​ប្រៀប​ដូច​ធម្មជាតិ​ផ្តល់​ឲ្យ​គឺ​វា​ពិត​ជា​ពិបាក ប៉ុន្តែ​នៅ​អត្ថបទ​នេះ​យើង​សូម​ណែនាំ​របស់ ៥ ប្រភេទ​ដែល​អ្នក​គួរ​តែ​ទទួល​ទាន ហើយ​វា​អាច​ជួយ​បង្កើត​ក្លិន​ល្អ​ចេញ​ពី​ខ្លួន​របស់​អ្នក​បាន៖ ១) ប៉េងប៉ោះ ប្រភេទ​បន្លែ​មួយ​នេះ គឺ​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ចូល​ទៅ​សម្លាប់​បាក់តេរី​និង​មេរោគ​ក្នុង​ខ្លួន តាម​បែប​ធម្មជាតិ ហើយ​ជាង​នេះ​ក៏​កាត់​បន្ថយ​បរិមាណ​បាក់តេរី​ដែល​អាច​បង្ក​ក្លិន​មិន​ល្អ​លើ​ខ្លួនប្រាណ​របស់​យើង​ផែរ។ លើស​ពី​នេះ​ក៏​ជួយ​បង្រួម​រន្ធ​ញើស​ឲ្យ​តូច​ជាង​មុន ដែល​វា​អាច​គ្រប់គ្រង​ពី​ការ​បញ្ចេញ​ជាតិ​រំអិល​នៃ​ញើស​ហួស​ប្រមាណ។ អ្នក​គួរ​តែ​ទទួល​ទាន​ទឹក​ប៉េងប៉ោះ​ក្រឡុក​កន្លះ​កែវ/ថ្ងៃ ឬ​ទទួល​ទាន​វា​ស្រស់ៗ​ក៏​បាន។ ២) តែ​បៃតង តែបៃតង​ជា​របស់​ពេញ​និយម​នៅ​ប្រទេស​ជប៉ុន ហើយ​វា​មិន​ត្រឹម​តែ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នោះ​ទេ ទៀត​សោត​ក៏​ផ្តល់​អត្ថប្រយោជន៍ ដែល​អាច​ជួយ​ឲ្យ​ក្លិន​ខ្លួន​មាន​ភាព​ឈ្ងុយ​ល្អ ហើយ​ទាំង​ក្លិន​ជើង​ក៏​ដូច​គ្នា។ វា​ក៏​មាន​សារធាតុ​ដែល​ជួយ​លុបបំបាត់​ជាតិ​ពុល​ក្នុង​ខ្លួន តែ​សូម​ណែនាំ​កុំ​សូវ​ទទួល​ទាន​ជាមួយ​ស្ករ យល់​ល្អ​គួរ​ប្រើប្រាស់​ទឹកឃ្មុំ​ជំនួស​បើ​ចាំ​បាច់ ដោយ​ប្រើប្រាស់​ទឹក​ឃ្មុំ​ក៏​វា​មិន​ងាយ​ឲ្យ​យើង​គីឡូ​ផង​ដែរ។ ៣)…

Dfdf
ប្លែកៗ

ប្រយ័ត្ន​តែ​ដាច់​សរសៃឈាម​ខួរក្បាល ដោយសារ​ទម្លាប់​មិន​ល្អ ៥ នៅ​ពេល​ព្រឹក

បើ​ចង់​ទទួល​បាន​សុខភាព​ល្អ បញ្ចៀស​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ រៀងរាល់​ពេល​ព្រឹក អ្នក​ត្រូវ​ហាមផ្តាច់​កុំ​អនុវត្ត​សកម្មភាព ៥ នេះ​ឲ្យ​សោះ៖ ៥) រួម​ភេទ​នៅ​ពេល​ព្រឹក បន្ទាប់​ពី​ភ្ញាក់​ពី​គេង រាងកាយ​តែងតែ​ស្ថិត​ក្នុង​ស្ថានភាព​ខ្សោះ​ជាតិ​ទឹក ដូច្នេះ​ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​នឹង​បណ្តាល​ឲ្យ​មាន​ការ​រំញោច​ចរាចរ​ឈាម​ខ្លាំង ហើយ​អាច​នាំ​ឲ្យ​ឡើង​សម្ពាធ​ឈាម កើត​ជា​ជំងឺ​គាំង​បេះដូង ដាច់​សរសៃឈាម​ជា​ដើម។ ៤) ឆេវឆាវ​ទាំង​ព្រលឹម ពេល​ឈាម​ស្ថិត​ក្នុង​សភាព Viscous នោះ​អត្រា​នៃ​ការ​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​ខួរក្បាល​គឺ​ឡើង​ខ្ពស់​ណាស់។ ដូច្នេះ​ការ​ផ្លាស់ប្តូរ​អារម្មណ៍​ឆេវឆាវ​ខ្លាំង​មួយ​រំពេច វា​ក៏​អាច​កន្រា្តក់​សរសៃឈាម​នាំ​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​ឈាម​មិន​គ្រប់គ្រាន់ បណ្តាល​ទៅ​ជា​ជំងឺ​ដាច់​សរសៃឈាម​បាន។ ៣) ងើប​ទៅ​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ​លឿន​ពេក នៅ​ពេល​ព្រឹក​ព្រលឹម​ពេក រាងកាយ​ដែល​ទទួល​សីតុណ្ហភាព​ខាង​ក្រៅ គឺ​ត្រជាក់​ខ្លាំង ដូច្នេះ​ការ​ហាត់ប្រាណ​នៅ​ព្រឹក​ព្រលឹម​ពេក នៅ​ខាង​ក្រៅ​ផ្ទះ គឺ​អាច​នាំ​ឲ្យ​ភាព​សុាំ​ចុះ​ខ្សោយ អាច​បង្កើន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ផ្សេងៗ​ដូច​ជា​លើស​ឈាម…

Ghgh
ប្លែកៗ

​ម្ចាស់​ឆ្នាំ​ទាំង ៤ និស្ស័យ​អណ្ដែត អើតឆ្វេងឃើញលាភ ងាកស្តាំឃើញសំណាង ពេញ ២ ខែបន្ទាប់

រយៈ​ពេល ៦០ ​ថ្ងៃ​រាប់​ចាប់​ពីពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែកក្កដា ពោល​ល្បាក់​ ២ ខែ​ខាង​មុខ ​ម្ចាស់​ឆ្នាំ​ទាំង ៤ នឹង​មាន​និស្ស័យ​អណ្ដែត ឡើង​ខ្ពស់​គ្រប់​វិស័យ​ត្រជាក់ត្រជំ​ពេញ​មួយ​គ្រួសារ៖ អ្នក​កើត​ឆ្នាំ​រកា – មាន់ ជោគវាសនា​ម្ចាស់​ឆ្នាំ​រកា នឹង​រីក​ជាមួយ​ទ្រព្យ ជាមួយ​លុយ​ចូល​ហោប៉ៅ តាម​ខ្សែ​សំណាង​ដែល​ព្រះ​ប្រទាន​ឲ្យ​នៅ​រយៈ​ពេល ២ ខែ​ខាង​មុខ។ គំនិត​គិត​ឃើញ​អ្វី​ល្អៗ ឲ្យ​អ្នក​អាច​ដើរ​នាំ​មុខ​គេ​ជានិច្ច​នៅ​ចន្លោះ​ពេល ៦០ ​ថ្ងៃ។ ជោគវាសនា​ម្ចាស់​ឆ្នាំ​រកា នឹង​មាន​ភាព​ស្ថិតស្ថេរ​លើ​ផ្នែក​សំណាង ត្រជាក់ត្រជំ​ពេញលេញ ដូច​បាន​ពរជ័យ​ពី​ឋានសួគ៌។ រឿងរ៉ាវ​នឹក​ស្មាន​មិន​ដល់ ភាព​ល្អ​ប្រសើរ នាំ​ឲ្យ​កើត​មាន​ការ​កោត​សរសើរ​ពី​មាត់​អ្នក​ដទៃ ល្មម​មនុស្ស​មួយ​ចំនួន​ច្រណែន​នឹង​ជីវិត​អ្នក។…

Dffd
ប្លែកៗ

លែង​លំបាក​ទៀត​ហើយ ចាប់​ពី​ថ្ងៃ ០៨/០៣/២៤ ម្ចាស់​ឆ្នាំ​ទាំង ៣ ក៏​នឹង​ដល់​ពេលវេលា​សោយសុខ

រឿងរ៉ាវ​ដែល​ពិបាក​កាល​ពី​មុន ចូល​មក​ដល់​ក្រោយ​ដើមខែថ្មីថ្មោង ថ្ងៃ​ទី ០៨ មិនា ឆ្នាំ ២០២៤ ឬ ០៨/០៣/២៤ នេះតទៅ នឹង​ដល់​ពេល​ដែល​អ្នក​ត្រូវ​ប្រែ​មក​សោយសុខ​វិញ​ហើយ។ តាម​ហោរាសាស្ត្រ គឺ​មើល​ឃើញ​ជោគវាសនា​ឆ្នាំ​ទាំង ៣ ដូច​ខាង​ក្រោម៖ អ្នក​កើត​ឆ្នាំ​វក – ស្វា ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ខ្ពស់ ​តែ​យ៉ាង​ណា​ជួន​ខ្លះ​ពួក​គេ​ខ្វះខាត​ឆន្ទៈ​ក្នុង​ការ​ព្យាយាម​បន្តិច ទើប​ជា​ហេតុ​នាំ​ឲ្យ​ការ​ក្លាយ​ជា​អ្នក​មាន ត្រូវ​បាន​រាំងស្ទះ​ដោយ​ដំណើរ​មួយ​ចំនួន​ក្នុង​ជីវិត។ សំណាង​ល្អ ព្រះ​នៃ​មហា​សំណាង​តែងតែ​នៅ​ក្បែរ​ម្ចាស់​ឆ្នាំ​វក​នេះ​ជានិច្ច ទើប​នាំ​ឲ្យ​ជីវិត​របស់​ពួក​គេ តែងតែ​រស់នៅ​ដោយ​ភាព​សុខសាន្ត មិន​ងាយ​នឹង​ជួប​រឿង​លំបាក​ឡើយ។ ឆ្នាំ ២០២៣ មិនមែន​ជា​ឆ្នាំ​ល្អ​សម្រាប់​ម្ចាស់​ឆ្នាំ​វក​ទេ តែ​ចូល​មក​ដល់​ឆ្នាំ ២០២៤…

Fgfg
ប្លែកៗ

ទឹកឃ្មុំ​មាន​សុទ្ធ​តែ​វីតាមីន​ល្អៗ តែ​បើ​អ្នក​ផឹក​ត្រូវ​ពេល ៤ នេះ ទើប​បាន​ប្រសិទ្ធភាព​ទ្វេ​ដង

ទឹក​ឃ្មុំ​សម្បូរ​ទៅ​ដោយ​វីតាមីន A, C, K ប៉ុន្តែ​ប្រសិន​បើ​អ្នក​ផឹក​វា នៅ​ពេល​ត្រឹមត្រូវ​ នោះ​វា​នឹង​បន្ថែម​ប្រសិទ្ធភាព​ទ្វេ​ដង៖ ១) ពេល​ព្រឹក បន្ទាប់​ពី​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់ ពេល​ព្រឹក​អ្នក​អាច​ទទួល​ទាន​ទឹក​ឃ្មុំ​មួយ​កែវ​លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ដើម្បី​ឲ្យ​វា​ចូល​ទៅ​សម្អាត​ជាតិ​ពុល​ទាំង​ឡាយ​ក្នុង​រាងកាយ ហើយ​ជួយ​ឲ្យ​អ្នក​បន្ទោបង់​បាន​ស្រួល។ លើស​ពី​នេះ វា​ក៏​ជួយ​សម្អាត​ក្រពះ ហើយ​អាច​បំពេញ​ថាមពល​ដល់​រាងកាយ​ខ្ពស់​ជាង​ទឹក​ដោះគោ​ដល់​ទៅ ៥ ដង។ ២) ពេល​រសៀល នៅ​ពេល​រសៀល អ្នក​គួរ​បន្ថែម​ការ​ទទួល​ទាន​ទឹក​ឃ្មុំ​មួយ​កែវ ដើម្បី​ជួយ​បំពេញ​ថាមពល អាច​ថា​កំឡុង​ពេល​ម៉ោង ៣-៤ រសៀល​គឺ​ល្អ​បំផុត។ ៣) ផឹក​បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច អ្នក​គួរ​បន្ថែម​ទឹក​ឃ្មុំ​លាយ​ទឹកក្ដៅឧណ្ហ៍ៗ ​មួយ​កែវ​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ…

Gff
ប្លែកៗ

ប៉ះ​គូ​ណា​ខ្លះ? ប្រុស​ស្រី​ ៤ គូ​ដែល​កើត​ឆ្នាំ​ទាំង​នេះ បើ​រៀបការ​នឹង​គ្នា ប្រៀប​ដូច​ទ្រព្យ​រត់​រក​ទ្រព្យ

សម្រាប់​គូស្នេហ៍​ទាំង ៤ គូ​ខាង​ក្រោម តាម​រយៈ​ឆ្នាំ​កំណើត​ដែល​បាន​បង្ហាញ ប្រសិន​ពួក​គេ​រៀបការ​នឹង​គ្នា មិន​ថា​ស្រី​ឬ​ប្រុស​កើត​ឆ្នាំ​ណា​មួយ ឲ្យ​តែ​មាន​ឆ្នាំ​ទាំង​ពីរ​បញ្ចូល​គ្នា នោះ​តាម​ជើង​លេខ ពួក​គេ​នឹង​មាន​សំណាង អាច​ក្លាយ​ជា​អ្នក​មាន​ទៅ​ពេល​ខាង​មុខ៖ [ឧទាហរណ៍៖ ជូត + រោង ល្អ អ៊ីចឹង​ខាង​ប្រុស​ ជូត ឬ​ស្រី​ជូត ល្អ​ដូច​គ្នា] គូ​ស្នេហ៍​កើត​ឆ្នាំ​ជូត និង​រោង មនុស្ស​ដែល​កើត​ឆ្នាំ​ជូត តែងតែ​នូវ​មក​នាំ​ថាមពល​ស្រស់ស្រាយ​ក្នុង​ជីវិត ខណៈ​ដែល​ម្ចាស់​ឆ្នាំ​រោង តែងតែ​មាន​ភាព​ស្វាហាប់ និង​រស់រវើក​ជានិច្ច។ ដូច្នេះ​ហើយ បើ​ពួក​គេ​រស់នៅ​ជាមួយ​គ្នា នោះ​នឹង​មក​នូវ​ការ​ផ្គុំ​មហិច្ឆតា​ធំ ក្តីស្រមៃ​ធំ អាច​ឆ្ពោះ​ទៅ​រក​វិថី​ជោគជ័យ​រួម​គ្នា​នៅ​ពេល​ខាង​មុខ។ យ៉ាង​ណា​អ្នក​កើត​ឆ្នាំ​ជូត…

Hggh
ប្លែកៗ

ស្រក​អត់​ដឹង​ខ្លួន! នេះ​រូបមន្ត​ប្រើ​សណ្តែក​ក្រហម ជួយ​ឲ្យ​ចង្កេះ​ស្លីម ​លើក​សម្រស់​ក្មេង​ជាង​វ័យ

នេះ​អាច​ជា​អត្ថបទ​ល្អ​មួយ សម្រាប់​ស្រ្តី​ជា​ពិសេស ឬ​សម្រាប់​បុរសៗ​ដែល​ចង់​ទទួល​បាន​ចំណេះដឹង​សម្រាប់​ចែក​ជូន​ស្រ្តី​ដែល​ខ្លួន​ស្រលាញ់។ នោះ​គឺ​ការ​ប្រើប្រាស់​សណ្តែក​ក្រហម ដែល​ងាយ​ធ្វើ ងាយ​រក​ទិញ ហើយ​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ស្រក​ក្បាល​ពោះ ចង្កេះ​តូច​ជាង​មុន និង​សំខាន់​អាច​ជួយ​លើក​សម្រស់​ថែម​ទៀត​ផង។ សណ្តែក​ក្រហម​មិន​ត្រឹម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់​មួយ​មុខ​ទេ តែ​វា​ក៏​ជួយ​បញ្ចុះ​កម្តៅ បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​ផង​ដែរ។ ជា​ទូទៅ​សណ្តែក​ក្រហម ១០០ ក្រាម មាន ៥៨ កាឡូរី ដែល​វា​ទាប​ជាង​ប្រភេទ​ពូជ​សណ្តែក​ដទៃ។ វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម និង​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ថែម​ទៀត​ផង។ ពាក់ព័ន្ធ​នឹង​សម្រស់​ឯ​ណោះ​វិញ វា​មាន​សមត្ថភាព​រារាំង​នៅ​ការ​ផលិត​និង​បន្ថយ​ជាតិ​ពណ៌​មេឡានីន បង្កើន​ល្បឿន​ការ​ផលិត​កូឡាជែន ដោយ​ហេតុ​នេះ​អាច​ជួយ​ឲ្យ​ស្បែក​រលោង​និង​មាន​ភាព​យឺត។ ដោយឡែក​វីតាមីន E ដែល​មាន​ក្នុង​នោះ ក៏​ជួយ​ពន្យារ​ភាព​ចាស់ និង​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ ជួយ​ឲ្យ​ស្បែក​រលោង​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ។…

21
សុខភាព

ឧស្សាហ៍ឈឺនេះឈឺនោះ សាកល្បងទទួលទានភេសជ្ជៈទាំងនេះដើម្បីសម្អាតពោះវៀននិងកម្ចាត់ជាតិពុល

ពោះវៀនបានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមរំលាយអាហារ ហេតុដូចនេះហើយការថែទាំនិងសម្អាតពោះវៀនជានិច្ចកាលគឺជារឿងមួយមិនត្រូវមើលរំលង។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់នោះវានឹងស្រូបយកជាតិអាសុីតដែលនាំឲ្យហើមពោះ ឈឺក្បាលនិងឈឺពោះជាដើម។ នេះគឺជាភេសជ្ជៈដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្អាតពោះវៀននិងកម្ចាត់ជាតិពុលផ្សេងៗ៖ ១. ទឺកសុទ្ធ ជាបឋម គ្មានអ្វីអាចយកឈ្នៈទឹកបានទេ។ ទឹកគឺជាសាធាតុសំខាន់បំផុតដែលក្នុងខ្លួនមនុស្សត្រូវការជាពិសេសក្នុងការកម្ចាត់ជាតិពុលនេះឯង។ អ្នកគួរបរិភោគទឹកពី ១០ទៅ១២កែវក្នុងមួយថ្ងៃដើម្បីបញ្ចេញរាល់ជាតិអាសុីតទាំងឡាយនិងងាយស្រួលក្នុងការរំលាយអាហារ។ ២. ទឹកប៉ោម ទឹកប៉ោមគឺជាភេសជ្ជៈដែលជួយសម្អាតពោះវៀនផងដែរ។ វាបានបំបែករាល់ជាតិពុល ពង្រឹងសុខភាពថ្លើមនិងជំនួយចលនាការរំលាយអាហារ។ បន្ទាប់ពីទទួលទានទឹកប៉ោមបាន៣០នាទី អ្នកគួរទទួលទានទឹកសុទ្ធតាមក្រោយដើម្បីឲ្យកាន់តែមានប្រសិទ្ធិភាព។ ៣. ទឹកក្រូចឆ្មារ ទឹកក្រូចឆ្មារមិនត្រឹមតែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មប៉ុណ្ណោះទេ ថែមទាំងមានមុខងារកម្ចាត់ជាតិពុលពីក្នុងខ្លួនយ៉ាងមានប្រសិទ្ធិភាព។ ចូរអ្នកលាយទឹកឃ្មុំបន្តិច ជាមួយនឹងក្រូចឆ្មារក្នុងទឹករួចបរិភោគរាល់ព្រឹកមុនបាយ។ ៤. ទឹកបន្លែស្រស់ ទឹកបន្លែដែលស្រស់និងនៅឆៅអាចផ្តល់លទ្ធផលខ្ពស់បំផុត។ វាជួយកម្ចាត់ជាតិពុលដែលនៅក្នុងខ្លួន ផ្តល់នូវជាតិវីតាមីន ជាតិរ៉ែ និងអាសុីតអាមីណេទៀតផង។…

20
ប្លែកៗ

ចង់បានក្លៀកសស្អាតដូចតារាកូរ៉េ ជៀសវាងកុំប្រើប្រាស់ផលិតផលលាបក្លៀកអី!

មនុស្សមួយចំនួនតែងប្រើប្រាស់ផលិតផលផ្សេងៗដើម្បីបំបាត់ក្លិននៅលើរាងកាយ។ ក្នុងនោះការបំបាត់ក្លិននៅបរិវេណក្លៀកគឺជាវិធីសាស្រ្តមួយដែលគេច្រើននិយមធ្វើ។ ផលិតផលបំបាត់ក្លិនក្លៀកមានច្រើនប្រភេទដូចជាលាបឬលុញនិងស្រ្ពាយបាញ់ជាដើម។ យ៉ាងណាមិញ ផលិតផលទាំងនោះបានផ្ទុកនូវសារធាតុគីមីផ្សេងៗដែលអាចផ្តល់ផលប៉ះពាល់ដល់សុខភាពដែលអ្នកអាចនឹងមិនដឹងពីមុនមក៖ ១. ប្រតិកម្មស្បែក ផលិតផលលុញក្លៀកភាគច្រើនមានផ្ទុកនូវជាតិអេតាណុលដែលនាំឲ្យក្លៀកបាត់បង់ភាពសំណើមនិងធ្វើឲ្យឡើងរោលឬរមាស់។ ក្រៅពីនេះ វាក៏មានផ្ទុកនូវសារធាតុគីមីផ្សេងៗទៀតដូចជា Triclosan ដែលធ្វើឲ្យស្បែកងាយនឹងប្រតិកម្ម។ ២. ប្រឈមនឹងជម្ងឺភ្លេចភ្លាំង ផលិតផលលាបក្លៀកត្រូវបានគេរកឃើញថាសម្បូរទៅដោយ Aluminum Derivatives. សារធាតុមួយនេះគឺជាកត្តាមួយដែលបណ្តាលកើតមានជម្ងឺភ្លេចភ្លាំងទៅលើមនុស្សចាស់ដូចនេះហើយអ្នកដែលប្រើប្រាស់ផលិតផលនេះអាចប្រឈមនឹងការភ្លេចច្រើនទៅថ្ងៃអនាគត។ ដើម្បីជៀសវាងបញ្ហាមួយនេះ អ្នកអាចជ្រើសរើសផលិតផលណាដែលគ្មានជាតិ Aluminum។ ៣. ប៉ះពាល់ដល់ការលូតលាស់ទារក ផលិតផលលាបក្លៀកមិនត្រឹមតែប៉ះពាល់ដល់អ្នកប្រើប្រាស់ផ្ទាល់ទេថែមទាំងអាចមានឥទ្ធិពលដល់កូនៗទៀតផង។ វាមានផ្ទុកនូវជាតិ Paraben ដែលនាំឲ្យក្មេងឆាប់ពេញវ័យមុនអាយុ។ ចំណែកឯសារធាតុ Phthalates វិញអាចបណ្តាលឲ្យកោសិកាមុយតាស្យុងដែលនាំឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារកដូចជាបម្រែបម្រួលក្រូម៉ូសូមជាដើម។ ៤. បណ្តាលឲ្យកើតមហារីកសុដន់…