
រូបមន្តនារីជប៉ុន៖ របៀបទទួលទានទឹកសណ្ដែក ១ អាទិត្យស្រក ៣ គីឡូ
មកសាកល្បងវិធីសម្រកទម្ងន់ដ៏ងាយមួយនេះ ពីជនជាតិជប៉ុន គឺអាចឲ្យអ្នកទម្ងន់រាងកាយដោយមិនដឹងខ្លួន ត្រឹមតែការប្រើប្រាស់ទឹកសណ្តែក។ តើធ្វើដូចម្តេចដើម្បីសម្រកទម្ងន់ដោយការទទួលទានទឹកសណ្តែក? ទឹកសណ្តែកមានគ្រឿងផ្សំ ដែលល្អសម្រាប់សុខភាព ហើយមានជាតិខ្លាញ់ទាប។ ការអនុវត្តគឺងាយ ចាប់ពីថ្ងៃដំបូង ដល់ថ្ងៃទី ៧ មុនរៀងរាល់ទទួលទានអាហារប្រចាំពេលនីមួយៗ អ្នកត្រូវទទួលទានទឹកសណ្តែក ២០០ ម.ល ដោយវាអាចបន្ថែមប្រូតេអ៊ីន ជួយដល់ចលនាក្រពះពោះវៀន ធ្វើឲ្យយើងមានអារម្មណ៍ឆ្អែត មិនសូវឃ្លាន។ ជាពិសេសសម្រាប់មនុស្សស្រី ក្នុងកំឡុងពេលមករដូវក៏អាចទទួលទានបានដែរ ហើយវានឹងជួយឲ្យការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព។ ដោយតាមអ្នកសាកល្បងភាគច្រើនបង្ហើបថា អាចស្រក ៣ គីឡូក្រាមឯណោះ។ គោលការណ៍សំខាន់មួយទៀត ក្រៅពីការទទួលទានទឹកសណ្តែកជាប្រចាំ ៣ ពេល អ្នកក៏ត្រូវទទួលទានទឹកនៅកម្រិតមធ្យមដែលល្អសម្រាប់សុខភាពបានហើយ…










