
នេះរូបមន្តធម្មជាតិងាយៗ ប្រើតែត្រសក់ អាចជួយឲ្យមុខភ្លឺរលោង ក្មេងជាងវ័យកាន់ឆ្នាំ
ត្រសក់ជាផ្លែឈើម្យ៉ាងដែលមានផ្ទុកទឹករហូតដល់ ៩០ ភាគរយ ហើយវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម មាន pH ជាតុល្យភាពល្អឥតខ្ចោះសម្រាប់ថែរក្សាស្បែក ហើយត្រូវបានគេជ្រើសរើសយកមកច្នៃក្នុងរូបមន្តថែរក្សាសម្រស់ច្រើនបែបខុសពីគ្នា។ ថ្ងៃនេះ Knongsrok សូមណែនាំពីរូបមន្តប្រើប្រាស់ត្រសក់ មកជួយឲ្យមុខភ្លឺចែងចាំង ក្មេងជាងវ័យ ចំណាយតិច បានផលច្រើន និងមិនទាមទារពេលវេលាច្រើនទៀត។ យោងតាមអ្នកជំនាញបានឲ្យដឹងថា ការក្លាសេត្រសក់ក្នុងទូទឹកកកច្រើនម៉ោង ហើយយកវាមកប្រើប្រាស់ម៉ាស្សាមុខរៀងរាល់ព្រឹក មិនត្រឹមតែជួយបំបាត់ភាពហើយ កាត់បន្ថយការឡើងស្នាមក្រហមមុន និងជួយបង្រួមរន្ធញើសប៉ុណ្ណោះទេ វាក៏ថែមជួយផ្តល់សំណើមដល់ស្បែក ជួយឲ្យមុខភ្លឺរលោងល្អ មើលទៅក្មេងជាងវ័យ។ វិធីអនុវត្ត៖ យកត្រសក់មួយផ្លែទៅលាងសម្អាង ហើយកាត់ចុងម្ខាងនៃត្រសក់ បន្ទាប់ដាក់វានៅក្នុងថង់ ដើម្បីធានាអនាម័យកុំឲ្យមានបាក់តេរីឬមេរោគផ្សេងៗមកទំលើ រួចដាក់ចូលក្នុងទូទឹកកកកន្លែងកក យ៉ាងហោចណាស់…










