ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ប្លែកៗ

មនុស្សស្រី ដែលមានលក្ខណៈសម្គាល់ទាំង ៤នេះ ទោះខំប្រឹងប៉ុនណា ក៏មិនសល់លុយកាក់ ទ្រព្យច្រើនដូចគេដែរ

តាម​នរវិទ្យា បុគ្គល​ដែល​មាន​លក្ខណៈ​មួយ​ក្នុង​ចំណោម ៤ ខាងក្រោម​នេះ ច្រើន​តែ​ទុកដាក់លុយមិនសល់ មនុស្សប្រភេទនេះ ចាយច្រើនខ្ជះខ្ជាយ ច្បាស់ជាក្រមួយជីវិតមិនខាន។ ១. ថ្ងាសទាប ខ្លី សមាមាត្រមុខត្រូវបានគេចាត់ទុកថាជាស្តង់ដារ នៅពេលដែលថ្ងាសមានប្រវែង 1/3 នៃប្រវែងមុខ ទទឹងនៃថ្ងាស គឺពីរដងនៃកម្ពស់ថ្ងាស។ ប្រសិនបើថ្ងាសខ្លីជាង 1/3 នៃមុខ វាត្រូវបានចាត់ទុកថាជាថ្ងាសទាប/ថ្ងាសខ្លី។ យោងតាមនរវិទ្យា មនុស្សដែលមានថ្ងាសទាប ច្រើនតែស្លេកស្លាំង មនោសញ្ចេតនា ពិបាកគ្រប់គ្រងពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ។ បុគ្គលនេះច្រើនតែលោភលន់ចង់បានផលប្រយោជន៍ភ្លាមៗ មិនមានការគិតទុកជាមុន និងងាយរងឥទ្ធិពលនៃអារម្មណ៍ ដូច្នេះហើយគាត់តែងតែធ្វើការសម្រេចចិត្តខុស។ ពេលមានលុយក្នុងដៃ…

New Copy
សង្គម

ល្ខោនអាប៉េ​ គឺ​ជា​ឈ្មោះ​ល្ខោន​ច្រៀង​រាំ​បែប​បុរាណ កូនខ្មែរជំនាន់ក្រោយស្ទើរតែមិនស្គាល់

អាប៉េ​គឺ​ជា​ឈ្មោះ​ល្ខោន​ច្រៀង​រាំ​បែប​បុរាណ​មួយ​នៅ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ សិល្បៈ​ប្រភេទ​នេះ​ស្ទើរ​សល់​តែ​ឈ្មោះ​ប៉ុណ្ណោះ​ ព្រោះ​អាក់​ខាន​លែង​បាន​សម្តែង​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ផង​ និង​ម៉្យាង​ទៀត​កាល​ពី​ទម្រង់​សិល្បៈ​នេះ​នៅ​មាន​សកម្ម​ភាព​សម្តែង​នៅ​ឡើយ​នោះ​ ក៏​មិន​សូវ​បាន​សម្តែង​ច្រើន​ប៉ុន្មាន​ផង…​ គឺ​សម្តែង​តែ​ក្នុង​តំបន់​ ខ្លះៗ​ប៉ុណ្ណោះ​ ជា​ហេតុ​បណ្តាល​ឱ្យ​មាន​អ្នក​ស្គាល់​ ឬ​ចេះ​ចាំ​អំពី​ទម្រង់​សិល្បៈ​នេះ​តិច​ ។​ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពេល​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល​ ពត​ ដែល​បាន​រំលាយ​វប្បធម៌​ជាតិ​ជា​ផេះ​ផង់​ធូលី​ ដួល​រលំ​ទៅ​នៅ​ឆ្នាំ​១៩៧៩​នោះ​ ក្នុង​បំណង​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​នូវ​គ្រប់​ទម្រង់​សិល្បៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​នៃ​នាយក​ដ្ឋាន​សិល្បៈ​របស់​ក្រសួង​ឃោសនា​ការ​វប្បធម៌​ និង​ព័ត៌​មាន​ បាន​សាក​ល្បង​ប្រមូល​គ្រូ​ និង​សិល្ប​ករ​ ចាស់ៗ​ ដែល​សេស​សល់​ពី​ការ​កាប់​សម្លាប់​ មក​ពិភាក្សា​គ្នា​ ដើម្បី​រំលឹក​ឡើង​វិញ​ រួច​បង្ហាញ​ទម្រង់​សិល្បៈ​ទាំង​នេះ​ ទៅ​តាម​ការ​ចេះ​ចាំ​របស់​ខ្លួន​ ។​ ចំពោះ​ទម្រង់​សិល្បៈ​អាប៉េ​នេះ​ យើង​សង្កេត​ឃើញ​មាន​មតិ​ពីរ​ខុស​គ្នា​ គឺ​បង្ហាញ​ទម្រង់​សិល្បៈ​ល្ខោន​ពីរ​បែប​ខុស​គ្នា​ ប៉ុន្តែ​ទាម​ទារ​ឈ្មោះ​ថា​…

Cover Bun 5
ទស្សនៈ

ធ្វើបុណ្យទាន ដោយរបស់ ៥យ៉ាងនេះជួយឱ្យជីវិតកាន់តែរីកចម្រើន

ការធ្វើបុណ្យធ្វើទាន មិនត្រឹមតែធ្វើឱ្យអ្នកមានសេចក្តីសុខផ្លូូវអារម្មណ៍ថាបានធ្វើបុណ្យ នោះទេ តែការធ្វើបុណ្យដោយមានគន្លឹះ​ក្នុងការ​ធ្វើ​បុណ្យ អាចជួយពង្រឹង​សំណាង ហិរញ្ញវត្ថុ ជិវិតមិន​ខ្វះ​ខាត ជីវិត​រលូន​ក្នុង​ការ​ងារ និង​ហិរញ្ញវត្ថុ អាចសាកល្បង​ធ្វើ​បុណ្យ​ជាមួយ​វត្ថុ​៥​យ៉ាង​នេះ ។​ # ឆ័ត្រ ការធ្វើបុណ្យទាន ដោយផ្តល់ជាឆ័ត្រ របស់ជ្រក ជួយធ្វើឱ្យជីវិតមានសេចក្តីសុខ និងសុភមង្គល ។ # ​បាយ​ និងស្បៀង ការធ្វើបុណ្យទាន ដោយផ្តល់បាយ ស្បៀង និងគ្រឿងបរិភោគ​​ អាចជួយឱ្យអ្នករកស៊ីមានបាន មិនរបស់ញុំមិនខ្វះខាត និងមិនមានថ្ងៃជួបភាពអត់ឃ្លាន # អំពូល​ភ្លើង គោម…

22
ទស្សនៈ

មានតែប៉េងប៉ោះមួយផ្លែអាចទទួលបានស្បែកភ្លឺរលោងបានដោយអនុវត្តវិធីសាស្រ្តងាយៗមួយនេះ

ប្រសិនបើអ្នកចង់ទទួលបានស្បែកសម៉ត់រលោង ក្មេងជាងវ័យដោយចំណាយលុយតិចនិងគ្មានជាតិគីមី អ្នកអាចសាកល្បងធ្វើម៉ាសអប់មុខមួយនេះបាន៖ ១. ជាដំបូង ហាន់ផ្លែប៉េងប៉ោះជាពីរចំណិត ២. បន្ទាប់មក កោសសាច់ប៉េងប៉ោះចេញឱ្យបានជាល្បាយបុិៗ ៣. នៅពេលដែលបានល្បាយផ្លែប៉េងប៉ោះហើយ ចូរអ្នកដួសម៉្សៅអង្ករមួយស្លាបព្រាកាហ្វេចូលក្នុងល្បាយ ៤. បន្ទាប់មក យ៉ាអួរពីរស្លាបព្រាកាហ្វេ ៥. ទឹកឃ្មុំ មួយស្លាបព្រាកាហ្វេ ៦. ជំហានចុងក្រោយ អ្នកត្រូវកូរល្បាយនេះឱ្យសព្វ រួចយកទៅលាបលើផ្ទៃមុខបាន បញ្ជាក់៖ អ្នកអាចទុកម៉ាសអប់មុខនេះលើមុខពី២០ទៅ៣០នាទី សឹមលាងទឹកចេញហើយអាចធ្វើវាម្តងឬពីរដងក្នុងមួយសប្តាហ៍៕ អត្ថបទដោយ៖ Nuth ប្រភព៖ Simple Home Remedies

24
ទស្សនៈ

អស់បារម្មណ៍ការឡើងមុននិងស្បែកមុខស្រអាប់! យល់ដឹងអំពីគន្លឹះក្នុងការថែរក្សាស្បែកមុខឱ្យបានត្រឹមត្រូវតាមបែបកូរ៉េ

ប្រសិនជាអ្នកចង់ចាប់ផ្តើមការថែរក្សាផ្ទៃមុខដ៏ល្អឥតខ្ចោះមួយ ប៉ុន្តែមិនដឹងថាគួរចាប់ផ្តើមពីណាមក សូមកុំបារម្មណ៍ព្រោះអ្នកឯកទេសផ្នែកសើស្បែក Dr. Ashley Magovern បានចែករំលែកនូវគន្លឹះក្នុងការថែរក្សាសម្រស់តាមលំដាប់លំដោយមួយដែលត្រឹមត្រូវ។ ១. សម្អាតផ្ទៃមុខ (Cleanse) ការសម្អាតគឺជាជំហានដំបូងនិងសំខាន់ជាងគេក្នុងការថែរក្សាផ្ទៃមុខ។ អ្នកគួរជ្រើសរើសហ្វូមលាងមុខណាដែលស្រទន់និងមិនមានជាតិកាត់ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់របាំងស្បែកនាំឲ្យស្បែកមុខស្តើង។ ២. ទឹក Toner នេះគឺជាជំហានបន្ទាប់បន្សំប៉ុន្តែវាមានអត្ថប្រយោជន៍ក្នុងការតម្រូវកម្រិត pH លើស្បែកមុខ។ ប្រសិនជាមុខអ្នកឡើងមុន អាចប្រើផលិតផល Toner ដែលមានជាតិ salicylic acid ហើយសម្រាប់អ្នកស្បែកស្ងួត អាចប្រើ Toner ដែលផ្តល់ជាតិសំណើមដល់ផ្ទៃមុខ។ ៣. សេរ៉ូម Vitamin C…

តើអ្នកដឹងទេ? គ្រាប់ផ្កាឈូករ័ត្នមានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការថែរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យ
ទស្សនៈ

តើអ្នកដឹងទេ? គ្រាប់ផ្កាឈូករ័ត្នមានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការថែរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យ

គ្រាប់ផ្កាឈូករ័ត្នត្រូវបានគេប្រើប្រាស់នៅក្នុងផលិតផលថែសម្រស់ដោយសារគុណប្រយោជន៍ដ៏ច្រើនរបស់វា។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ ស្រួយៗដូចសណ្តែកដីប៉ុណ្ណោះទេ គ្រាប់ផ្កាឈូករ័ត្ននីមួយៗគឹសម្បូរទៅដោយសារធាតុជំនួយដល់សុខភាព។ វាសម្បូរទៅដោយជាតិប្រូតេអុីន វីតាមីន A វីតាមីនB3 វីតាមីនE  វីតាមីនB5 និងជាតិរ៉ែជាដើម។ ក្នុងនោះ គ្រាប់ផ្កាឈូករ័ត្នបានផ្តល់នូវអត្ថប្រយោជន៍ដល់សម្រស់ដូចជា៖ ១. រក្សាស្បែកមុខឲ្យភ្លឺថ្លា គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយ fatty acid ដែលមានឥទ្ធិពលខ្លាំងខ្លាក្នុងការប្រឆាំងនឹងបាក់តេរីផ្សេងៗ។ វាជំនួយដល់ការកម្ចាត់មុននៅលើផ្ទៃមុខ ភាពរោលនិងបញ្ហាស្បែកមុខមួយចំនួនទៀត។ ២. កាត់បន្ថយភាពចាស់ សារធាតុវីតាមីន E ដែលមាននៅក្នុងគ្រាប់ផ្កាឈូករ័ត្នត្រូវបានគេទទួលស្គាល់ថាមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយភាពចាស់ជរានិងភាពចាស់មុនអាយុជាដើម។ វាថែមទាំងជួយការពារផ្ទៃមុខពីបរិយាកាសជុំវិញខ្លួនទៀតផង។ ៣. ជួយឲ្យសក់លូតលាស់ ប្រសិនបើអ្នកកំពុងស្វែងរកវិធីដើម្បីឲ្យសក់ឆាប់លូតលឿន អ្នកអាចសាកល្បងជ្រើសរើសគ្រាប់ផ្កាឈូករ័ត្នមកជំនួយបាន។ វាសម្បូរទៅដោយជាតិស័ង្កសីនិងវីតាមីន…

Rttr
ប្លែកៗ

ជ្រើសរើសកូនសោរ​មួយ ដើម្បីបើកមើលកំណប់ ប្រចាំខែឧសភា

តាម​រយៈ​កូនសោរទាំង ៦ ដូច​បង្ហាញ​ក្នុង​រូប តើ​អ្នក​ចាប់​អារម្មណ៍​នឹង​ជ្រើស​យក​កូនសោរ​ណា​មួយ​ជាង​គេ ដើម្បីបើកកំណប់មាសកំណប់ប្រាក់? ជាមួយ​នឹង​ចម្លើយ​របស់​អ្នក អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង ថា​នៅ​កំឡុងខែឧសភា ទំព័រធំទី ៥ ឆ្នាំ ២០២៣ នេះ ជីវិត​អ្នក​នឹង​ត្រូវ​ជួប​រឿង​បែប​ណា​ខ្លះ តុះ​ទៅ​ផ្ទៀងផ្ទាត់​នៅ​ខាង​ក្រោម៖ កូនសោរ​ទី ១ វា​ជា​រឿង​ល្អ​ ៥០ អាក្រក់ ៥០។ អាក្រក់​ចង់​បង្ហាញ​មក​ថា អ្វី​ដែល​អ្នក​កំពុង​ធ្វើអ្វីមួយ ​ហាក់​គ្មាន​គោលដៅ​ច្បាស់លាស់​ទាល់​តែ​សោះ នាំ​ឲ្យ​ពេល​ខ្លះ វា​មើល​ទៅ​ដូច​ជា​ទង្វើ​ឆោត​ល្ងង់​ ដែល​អ្នក​គួរ​តែ​ផ្លាស់ប្តូរ។ ល្អ ៥០ គឺ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​នឹង​កើត​ឡើង​ ចូល​មក​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​វា​អាច​ពាក់ព័ន្ធ​នឹង​ផ្នែក​ទ្រព្យ…

Hghj
ប្លែកៗ

អ្នក​មាន​ខ្សែ​បាត​ដៃ​ប្រភេទ​ណា​មួយ? យើង​អាច​ទាយ​ដឹង​ថា​វាសនា​អ្នក នឹង​សំណាង​ឬ​អត់

ខ្សែ​បាតដៃ​ទាំង ២ ប្រភេទ​ខាង​ក្រោម គឺ​មាន​កំណត់​នូវ​ជោគវាសនា និង​សំណាង​ក្នុង​ជីវិត​របស់​អ្នក ផ្សេង​ពី​គ្នា។ តោះ​លើក​បាត​ដៃ​មើល​បន្តិច តើ​អ្នក​ស្ថិត​នៅ​ប្រភេទ​ណា​មួយ? ១) ខ្សែ​ពីរ​ត​ភ្ជាប់​គ្នា បុគ្គល​នេះ ជា​មនុស្ស​រហ័សរហួន មាន​ចិត្ត​ទូលាយ ហើយ​មាន​និស្ស័យ​ព្យាយាម​ក្នុង​ការ​សិក្សា​តាំង​តែ​ពី​ក្មេង​វ័យ។ ក៏​រមែង​មាន​គេ​រាប់អាន​ជុំទិស ដូច្នេះ​ចាស់​ទៅ​ គឺ​រស់នៅ​ប្រកប​ដោយ​ក្តីសុខ និង​ភាព​រុងរឿង។ ជោគវាសនា​ក្នុង​ជីវិត​របស់​មនុស្ស​នេះ ជា​ទូទៅ​មិន​ចូលចិត្ត​គិត​អ្វី​ស្មុគស្មាញ​ច្រើន​ទេ ជួប​អី​សឹម​ដោះ​ហ្នឹង ហើយ​តែងតែ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ជីវិត។ សំណាង​កើត​មាន ក៏​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ផង តែ​ល្អ​ត្រង់​មួយ គឺ​គេ​លេចធ្លោ​ត្រង់​ពូកែ​ខាង​បង្កើត​ទំនាក់ទំនង។ មនុស្ស​នេះ​ងាយ​ឡើង​តំណែង ឡើង​ឋានៈ ហើយ​បើ​ការ​ចាប់ផ្តើម​អាជីវកម្ម គេ​គិត​បាន​ល្អិតល្អន់ និង​មិន​ងាយ​បរាជ័យ​ឡើយ។ ២)…

Ythgh
ប្លែកៗ

ហោរាសាស្ត្រ ១៣-១៩ មិនា អ្នក​កើត​ឆ្នាំ​ ៣ យីអ៊ុន​ឡើង​ ដៃ​រវល់​រាប់​លុយ​មួយ​អាទិត្យពេញ

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ នៅចន្លោះសប្តាហ៍ថ្មី ពីថ្ងៃទី ១៣ ដល់ ១៩ មិនា ឆ្នាំ ២០២៣ ពួក​គេ​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​មាន​លុយ​ចូល​ឆឹបៗ រវល់រាប់លុយនាំចំណូលចូលហោប៉ៅសឹងមួយអាទិត្យពេញ៖ អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ មនុស្ស​ដែល​កើត​ឆ្នាំជូត នៅ​សប្តាហ៍ថ្មីនេះ ប្រៀប​ដូច​ជា​មាន​ផ្កាយ​នាំ​សំណាង ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ។ ដ្បិត​បើ​កន្លង​មក​មាន​គ្រោះ​ច្រើន​ក្នុង​ជីវិត តែ​មិន​អី​ទេ​ពេល​ខាង​មុខ​នេះ​ទៅ គឺ​នឹង​ល្អ​វិញ​ហើយ។ ជា​ពិសេស​ចំ​ដើមសប្តាហ៍តទៅ អ្នក​កើត​ឆ្នាំកណ្តុរ នឹង​មាន​យីអ៊ុន​ឡើង​ខ្ពស់ ហើយ​បើ​ចេះ​ចាប់​យក​ឱកាស​ទាំង​នោះ​ផង នោះ​នឹង​មាន​លុយ​កាន់​ពេញ ល្មម​នឹង​រាប់​ហត់។ អ្នក​កើតឆ្នាំឆ្លូវ – គោ…

Hghg
ប្លែកៗ

ចែក​គ្នា​បាន​ដឹង! ផឹក​របស់​ទាំង ៥ នេះ​មុន​ចូល​គេង អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់​និង​ស្បែក​ស្អាត​ជាង​វ័យ

សម្រាប់​អ្នក​ដែល​ចង់​បាន​រាងកាយ​រឹងមាំ ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ឲ្យ​ស្រក​ទម្ងន់ និង​ទទួល​បាន​ស្បែក​ស្អាត​ជាង​វ័យ អ្នក​គួរ​តែ​មាន​ទម្លាប់​ទទួល​ទាន​នៅ​ប្រភេទ​ភេសជ្ជៈ​ទាំង ៥ ដូច​ខាង​ក្រោម មុន​ពេល​ចូល​គេង៖ ៥) ទឹកឃ្មុំ​ក្រូចឆ្មា ក្រៅ​ពី​មាន​ប្រសិទ្ធភាព​បន្សាប​ជាតិ​ពុល​និង​ជួយ​ដល់​មុខងារ​ថ្លើម ទៀត​សោត​វា​ក៏​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត ហើយ​ស្រក​ទម្ងន់​បាន​ ដោយ​មាន​ប្រសិទ្ធភាព​ផង​ដែរ។ ជាក់ស្តែង​ក្រូចឆ្មារ​វា​មាន​វីតាមីន​ជា​ច្រើន ខណៈ​ដែល​ទឹក​ឃ្មុំ​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​ក៏​មាន​សរសៃ Pectin ដែល​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ​ផង​ដែរ មួយ​ទៀត​គឺ​ដុត​ខ្លាញ់​លើស​ឲ្យ​ក្លាយ​ជា​ថាមពល។ ៤) ទឹក​ផ្លែប៉ោម យោង​តាម​ការ​សិក្សា​ ជា​ទូទៅ​ផ្លែប៉ោម​មាន​ផ្ទុក​ត្រឹម ៧០-៨០ កាឡូរី តែ​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​មិន​មាន​ផ្ទុក​នូវ​ខ្លាញ់​លើស​នោះ​ទេ។ ដូច្នេះ​ការ​ទទួល​ទាន​ទឹក​ផ្លែប៉ោម​ស្រស់​មុន​ចូល​គេង គឺ​ត្រូវ​បាន​គេ​រាប់​ថា ជា​វិធី​សម្រក​ខ្លាញ់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ៣)…

Hghg
ប្លែកៗ

មនុស្ស​ភាគ​ច្រើន​ចន្លោះ​ប្រហោង ៥ ចំណុច​នេះ ដែល​នាំ​ឲ្យ​ស្បែក​ស្ងួត​ហើយ​មិន​ដឹង​មូលហេតុ

រៀងរាល់​ថ្ងៃ​មាន​ទម្លាប់​ជា​ច្រើន ដែល​ជឿ​ថា​គ្នា​យើង​មួយ​ចំនួន​នៅ​បន្ត ហើយ​ទម្លាប់​ទាំង​នោះ ដ្បិត​គិត​ពី​ក្រៅ​ទៅ​ថា​ល្អ តែ​ការ​ពិត​គឺ​វា​ប៉ះពាល់​ដល់​ស្បែក​ជា​ខ្លាំង។ យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត លែង​មាន​សំណើម ហើយ​អ្នក​ខ្លួន​ឯង​ផ្ទាល់​ក៏​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​ថែម​ទៀត៖ ៥) ផឹក​ទឹក​ច្រើន​ពេក យើង​តែងតែ​ណែនាំ​ឲ្យ​អ្នក​ទទួល​ទាន​ទឹក តែ​គួរ​ស្ថិត​នៅ​កម្រិត​បរិមាណ​ដ៏​សមរម្យ​មួយ​ដែរ។ បើ​អ្នក​ផឹក​ទឹក​ច្រើន​ពេក វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក ព្រោះ​បរិមាណ​ទឹក​ចូល​ខ្លួន​ច្រើន​ពេក រាងកាយ​នឹង​បាត់បង់​ជាតិ​រ៉ែ នាំ​ឲ្យ​ស្បែក​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​ជីវិត។ ៤) ងូត​ទឹក​ក្តៅ​យូរ ការ​ងូត​ទឹក​ក្ដៅឧណ្ណៗ ​មនុស្ស​ជា​ច្រើន​ជឿ​ថា​ដើម្បី​បន្ធូរ​អារម្មណ៍​ដ៏​តានតឹង​របស់​ពួក​គេ ប៉ុន្តែ​ការ​ងូត​រយៈ​ពេល​យូរ វា​នឹង​នាំ​ឲ្យ​ស្បែក​ឡើង​ស្ងួត ហើយ​លែង​មាន​សំណើម​បែប​រស់រវើក។ អ្នក​គួរ​តែ​ងូត​ទឹក​ត្រឹម​រយៈ​ពេល​ខ្លី ហើយ​ប្រើប្រាស់​សាប៊ូ​មក​ត្រដុស​លើ​ស្បែក​ស្រាលៗ និង​ជ្រើសរើស​របស់​ដែល​មាន​គុណភាព​ល្អ។ ៣) មិន​ប្រើ​ស្រោមជើង​ពេល​គេង មនុស្ស​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​នោះ​ទេ តែ​យើង​ណែនាំ​ឲ្យ​ប្រើប្រាស់​ស្រោម​ជើង​នៅ​ពេល​គេង ព្រោះ​វា​ក្រៅ​ពី​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់…

Fdfdf
ប្លែកៗ

ប្រយ័ត្ន​ឈឺ​ទាំង​គ្រួសារ! កំហុស​ទាំង ៥ ត្រូវ​ជៀស​ឲ្យ​បាន ពី​ការ​ប្រើប្រាស់​ទឹក​ឃ្មុំ

ទឹកឃ្មុំ​ប្រៀប​បាន​ដូច​ជា​ឱសថ​ទិព្វ​ពី​ធម្មជាតិ ហើយ​គ្រួសារ​ជា​ច្រើន​ប្រើប្រាស់​នៅ​តម្រូវ​ការ​ផ្សេងៗ​ពី​គ្នា ដោយ​វា​ក៏​​ល្អ​ចំពោះ​សុខភាព​លើ​ផ្នែក​មួយ​ចំនួន​ផង​ដែរ។ យ៉ាង​ណា​ការ​ប្រើប្រាស់ ក៏​ទាមទារ​ឲ្យ​ប្រើប្រាស់​ត្រឹមត្រូវ​តាម​បែបបទ មិន​ដូច្នោះ​ទេ ទឹកឃ្មុំ​អាច​នឹង​ប្រែ​ជា​របស់​មិន​ល្អ​ចំពោះ​សុខភាព​យើង​ទៅ​វិញ៖ ៥) ផឹក​ទឹកឃ្មុំ​ពេល​ភ្ញាក់​ពី​គេង នៅ​ពេល​ដែល​ពោះ​ទទេ អ្នក​មិន​គួរ​ប្រញាប់​ទទួល​ទាន​ទឹក​ឃ្មុំ​នោះ​ទេ មិន​ថា​តែ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ឬ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មារ ព្រោះ​វា​អាច​ដាក់​បន្ទុក​លើ​ប្រព័ន្ធ​រំលាយ​អាហារ នាំ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ។ លើស​ពី​នេះ​ដូច​អ្នក​ដឹង​ស្រាប់​ហើយ ទឹកឃ្មុំ​មាន​ជាតិ​ស្ករ​ច្រើន វា​ក៏​អាច​បណ្ដាល​ឲ្យ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ ជា​ពិសេស​សម្រាប់​អ្នក​ទឹកនោម​ផ្អែម ពេល​ទទួល​ទាន​វា​ទឹក​ព្រឹក គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ៤) រក្សា​ទុក​ទឹកឃ្មុំ​ខុស​របៀប ទឹក​ឃ្មុំ​មាន​មុខងារ​ពិសេស​អាច​ប្រឆាំង​នៅ​បាក់តេរី​មួយ​ចំនួន អាច​បញ្ចៀស​មិន​ឲ្យ​រាងកាយ​ឆ្លង​ជំងឺ។ ដោយឡែក​ក៏​លុះត្រា​អ្នក​រក្សា​ទុក​វា​ឲ្យ​បាន​ល្អ​ផង​ដែរ។ វិធី​ល្អ​បំផុត​ក្នុង​ការ​រក្សា​ទុក​ទឹក​ឃ្មុំ គឺ​ត្រូវ​ដាក់​វា​នៅ​ក្នុង​កែវ​កញ្ចក់ ឬ​កែវ​ណា​មួយ​ ហើយ​បិទ​គម្រប​ឲ្យ​តឹង រួច​រក្សា​ទឹក​នៅ​កន្លែង​ត្រជាក់​ហើយ​ស្ងួត ដោយ​ល្អ​បំផុត​អាច​ក្រោម…