ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

1
សង្គម

ជឿថាមនុស្សគ្រប់រូប សុទ្ធតែសម្លឹង និងស្រឡាញ់លើរូបសម្រស់ជាមុន មុននឹងលង់ស្រឡាញ់ដល់អត្តចរិតរបស់នរណាម្នាក់

មនុស្សភាគច្រើននិយាយថា គេស្រឡាញ់លើអត្តចរិត ចិត្តគំនិត​ គេមិនគិតលើរូបសម្រស់ រូបរាងខាងក្រៅ ឬទ្រព្យធននោះឡើយ តែទាំងនេះ ប្រហែលគ្រាន់តែជាចម្លើយ ឆ្លើយឱ្យពីរោះស្ដាប់តែមប៉ុណ្ណោះ ព្រោះមនុស្សស្ទើរតែទាំងអស់គឺ សុទ្ធតែផ្ដោតលើរូបរាងខាងក្រៅជាមុនសិន មុននឹងឈានដល់លង់ស្រឡាញ់នូវ ចិត្តគំនិត និងអត្តចរិតរបស់គេ ចំណែកលុយកាក់ សម្ភារនិយមនោះ ក៏មានមនុស្សមួយចំនួនធំ គឺគេមិនបានគិត ឬប្រកាន់ពិតមែន។ ជាក់ស្ដែងវាជាការពិត រូបសម្បត្តិខាងក្រៅ វាពិតជាទាក់ទាញនូវក្រសែភ្នែក និងចំណាប់អារម្មណ៍របស់គ្រប់គ្នាមែន ហើយគ្រប់គ្នា រមែងដាក់ចិត្តស្រឡាញ់លើរូបខាងក្រៅនេះហើយ មុននឹងងាកសម្លឹងទៅមើល និងអង្កេតលើចរិយាសម្បត្តិ ចិត្តគំនិត អត្តចរិតរបស់គេ។ ពាក្យដំបូងដែលគេនិយាយ នៅពេលដែលគេស្រឡាញ់នរណាម្នាក់នោះគឺ ”…

1 1
សម្រង់

ជ្រើសយករូបព្រះមួយអង្គដែលអ្នកពេញចិត្ត ដើម្បីទស្សទាយពីអត្តចរិតរបស់អ្នក ជាមនុស្សបែបណា?

១. ព្រះពុទ្ធលេខ ១ បើអ្នកជ្រើសរើសយករូបព្រទី១ នោះបញ្ជាក់ថា អ្នកជាមនុស្សដែលចេះរក្សាភាពស្ងៀមស្ងាត់គ្រប់ស្ថានការណ៍ មិនថាមានរឿងអ្វីកើតឡើងទេ ក៏ចិត្តរបស់អ្នកមិនដែលឆ្លេឆ្លានោះឡើយ គឺព្យាយាមដោះស្រាយដោយសន្តិវិធី និងបានល្អបំផុត ព្រោះអ្នកជាមនុស្សដែលចេះវិភាគ ថ្លឹងថ្លែង។ សារព្រះពុទ្ធ ៖ ដឹងច្បាស់ពីអ្វីដែលនាំអ្នកឆ្ពោះទៅមុខ និងអ្វីដែលនឹងរារាំងអ្នក ហើយជ្រើសរើសផ្លូវដ៏ល្អដោយការប្រើប្រាជ្ញា។   ២. ព្រះពុទ្ធលេខ ២ បើអ្នកជ្រើសរើសយករូបព្រះទី២ នោះបញ្ជាក់ថា អ្នកជាមនុស្សដែលមានឯករាជ្យ និងរឹងមាំបំផុត។ អ្នកជាមនុស្សដែលមិនចូលចិត្តរំពឹង ឬពឹងផ្អែកលើអ្នកណាទេ គឺតែងតែព្យាយាមដោះស្រាយគ្រប់យ៉ាងដោយខ្លួនឯង ជាហេតុធ្វើឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានបទពិសោធន៍ច្រើន និងទេពកោសល្យកាន់តែរីកដុះដាល។ អ្នកមិនចូលចិត្តធ្វើអ្វីដែលប្រថុយប្រថានឡើយ អ្នកជាមនុស្សដែលច្បាស់លាស់…

1 3
សម្រង់

ប្រភេទឈាម បញ្ជាក់ពីអត្តចរិត និងដំណើរជីវិតអ្នកបែបណាខ្លះ?

១ . ឈាមប្រភេទ A អ្នកជាមនុស្សដែលពិបាកគ្រប់គ្រងណាស់ តាំងពីតូចមកម្ល៉េះ រហូតដល់វ័យជំទង់ អ្នករឹតតែបង្ហាញនូវអាកប្បកិរិយាគួរឱ្យស្អប់ ព្រោះតែចរិតរឹងរូសមានះ ក្បាលរឹង មិនចេះស្ដាប់អ្នកណានោះឡើយ។ ប៉ុន្តែដល់ពេលឈានដល់វ័យមួយដែលអ្នកបានប្រឡូកក្នុងសង្គម ចេញធ្វើការ រកស៊ី អាចរកលុយបានដោយខ្លួនឯង អ្នកបែរជាកែប្រែអត្តចរិតទាំងស្រុង ចូលក្នុងសង្គមចុះ ចេះដឹង និងមានបទពិសោធន៍ច្រើនក្នុងជីវិត។ តែពេឈានដល់វ័យចំណាស់ អ្នកអាចនឹងប្រែទៅជាមនុស្សដែលពូកែអន់ចិត្ត គិតច្រើន ហើយក៏ចាប់ផ្ដើមរឹងរូសមានះសាជាថ្មីម្ដងទៀត ងាចនិយាយបានថា ពិបាកផ្គាប់ចិត្តបំផុត។ ២. ឈាមប្រភេទ B មនុស្សនៅក្នុងក្រុមឈាមនេះ ច្រើនតែមានកូនកើតមកស្អាតៗ គួរឱ្យស្រឡាញ់ ហើយមនុស្សមានឈាមប្រភេទហ្នឹង…

Knongsrok Thumbnail (1)
ទស្សនៈ

ជ្រើសរើសរូបមួយ ក្នុងចំណោមយាយម៉ាប់ទាំង ៤ ថាអ្នកណាមានជាងគេ នោះនឹងបង្ហាញថាអ្នកជាមនុស្សបែបណា នៅពេលដែលអ្នកខឹងម្ដងៗ

ក្នុងចំណោមរូបទាំង៤នេះ រូបណាមួយដែលអ្នកគិតថា ជាអ្នកមានជាងគេ នោះបញ្ជាក់ពីចរិតលក្ខណៈរបស់អ្នក ជាមនុស្សប្រភេទណា ឃោឃៅ ឬកាចសាហាវប៉ុនណា នៅពេលដែលអ្នកខឹងម្ដងៗ។ ១. ជ្រើសរើសរូប A រូបអក្សរ A វាបញ្ជាក់ថា នៅពេលដែលអ្នកខឹងម្ដងៗ គ្មានអ្វី អាចមកបញ្ឈប់អ្នកបានឡើយ។ ព្រោះតែកំហឹង ភាពឆេវឆាវ រួមផ្សំជាមួយនឹងចរិតលក្ខណៈដ៏កាចសាហាវរបស់អ្នក អាចធ្វើឱ្យអ្នក ធ្វើរឿងដែលមិនគប្បី និងឃោឃៅបំផុតបាន នៅពេលដែលអ្នកខឹងម្ដងៗ ដូច្នេះ បើអាច អ្នកគប្បីរៀនអត់ធ្មត់ សង្កត់ចិត្ត ហើយព្យាយាមឃ្លាតឆ្ងាយពីគេឯង នៅពេលដែលអ្នកខឹង កុំឱ្យកំហឹង ជះទៅកាន់អ្នកជុំវិញខ្លួន។…

1 5
សម្រង់

ជ្រើសរើសគ្រឿងសម្អាងមួយខាងក្រោមនេះ នឹងដឹងថា តើអ្វីដែលធ្វើបាបចិត្តអ្នករាល់ថ្ងៃនេះ ហើយអ្វីដែលអ្នកគួរតែទម្លាក់វាចោល!

១. ជ្រើសយកគ្រឿងសម្អាងទីA បើអ្នកជ្រើសយករូបទី១ នោះមានន័យថា អ្នកជាមនុស្សលិចលង់ក្នុងអតីតកាលខ្លាំង អ្នកបានយកមនោសញ្ចេតនាកាលពីអតីត មកគាបសង្កត់ និងធ្វើបាបផ្លូវចិត្តខ្លួនឯងរាល់ថ្ងៃ។ ដូច្នេះ អ្វីដែលអ្នកគួរធ្វើនោះគឺ បំភ្លេចអតីតកាលនោះចោលទៅ ទម្លាក់សម្ពាយមួយនេះចោល កុំចេះតែយកវាមកកទុកក្នុងចិត្តរាល់ថ្ងៃអី អ្នកត្រូវគិតថា វាបានកន្លងហូសទៅហើយ អ្វីៗដែលកន្លងហួស ទុកថាជាមេរៀន ក្ដោបក្ដាប់ពេលវេលាដែលនៅមាន ជាឱកាស សម្រាប់ចាប់ផ្ដើមជីវិតជាថ្មីវិញប្រសើរជាង។ ២. ជ្រើងយកគ្រឿងសម្អាង B បើអ្នកជ្រើសយកអក្សរ B នោះមានន័យថា អ្នកជាមនុស្សប្រកាន់ចិត្តស្អប់ ក្នុងចិត្ត គិតឃើញតែរឿងខឹង ស្អប់ ចងគំនុំនឹងអ្នកដទៃ នេះហើយ…

1 1
សម្រង់

ជ្រើសរើសកូនរុក្ខជាតិណាមួយក្នុងចំណោម៤ខាងក្រោម នឹងដឹងថា តើបញ្ហាអ្វីដែលធ្វើឱ្យស្មារតីអ្នក ហាក់ចុះខ្សោយ មិនមានកម្លាំងកំហែងសោះ

បើទោះបីជាមានមនុស្សមួយចំនួន មើលពីខាងក្រៅទៅ ហាក់មានភាពល្អប្រសើរ រឹងមាំ ស្វាហាប់យ៉ាងណាក៏ដោយ តែក៏នៅតែមានចំណុចខ្សោយណាមួយនៅខាងក្នុង ដែលបណ្ដាលមកពីបញ្ហាអ្វីមួយហើយ។ យ៉ាងណាមិញ គ្រាន់តែការជ្រើសរើសកូនប្រទាលណាមួយក្នុងចំណោម៤នេះ នោះនឹងអាចទស្សន៍ទាយដឹងពីបញ្ហា ដែលបណ្ដាលឱ្យអ្នកធ្លាក់ខ្សោយផ្នែកស្វារតីជាក់ជាមិនខាន។ ១ . កូនរុក្ខជាតិ A ប្រសិនបើអ្នកជ្រើសរើសយកកូនរុក្ខជាតិ A នេះ នោះមានន័យថា អ្នកមានបញ្ហាផ្នែកការងារដែលអ្នកកំពុងតែធ្វើនៅក្នុងពេលបច្ចុប្បន្ននេះ អ្នកហាក់កើតទុក្ខ មានភាពស្មុគស្មាញច្រើន អាចក្លាយជាសម្ពាធថែមទៀតផង ក៏ព្រោះតែអ្នកមានអារម្មណ៍ថា ការងារមិនរីកចម្រើន ចាប់ផ្ដើមធុញនឹងការងារ បាត់បង់ស្មារតីក្នុងការបំពេញការងាររបស់ខ្លួន ដូច្នេះ អ្នកគួរតែមានពេលសម្រាកលំហែខ្លះ ឬអាចទៅរកការងារណាថ្មី ដែលអាចជួយឱ្យអ្នកចាប់ផ្ដើមមានស្មារតី និងទឹកចិត្តត្រឡប់មកវិញ។…

1 2
សេដ្ឋកិច្ច

ជ្រើសរើសការ៉េមមួយដែលអ្នកពេញចិត្ត ដើម្បីដឹងពីលាភសំណាងដែលអ្នកនឹងទទួលបាននូវពេលឆាប់ៗខាងមុខនេះ

១. បើអ្នកជ្រើសយកការ៉េម A នោះមានន័យថា អ្នកនឹងមានសំណាងល្អ ចូលមកដោយមិនដឹងខ្លួន អ្នកនឹងទទួលបានផ្លែផ្កាពីកិច្ចការដែលអ្នកមិនរំពឹងថានឹងបានសោះឡើយ។ ចំណែកស្នេហាវិញ ក៏មានភាពផ្អែមល្ហែមគួរសម អាចរៀបចំគម្រោងដើរលេងកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់បានយ៉ាងរីករាយ។ ២. បើអ្នកជ្រើសយកការ៉េម B មានន័យថា ការសិក្សា និងការងាររបស់អ្នកមានភាពរលូន និងរីកចម្រើនបានល្អ ដរាបណាអ្នកនៅតែខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការងារ នោះលទ្ធផលល្អៗ ក៏នឹងចូលមកជាបន្តបន្ទាប់ផងដែរ។ ៣. បើអ្នកជ្រើសយកការ៉េម C អ្នកហាក់មានភាពទាក់ទាញបានច្រើនក្នុងពេលឆាប់ៗនេះ ហើយកិច្ចការងារដែលអ្នកបានត្រឹមតែគិតកាលពីមុន ក៏គួរតែអាចអនុវត្តបានហើយ ព្រោះវានឹងនាំឱ្យមានផលល្អៗច្រើនចូលមក និងមានលទ្ធផលដែលអ្នកនឹកស្មានមិនដល់។ ៤. បើអ្នកជ្រើសយកការ៉េម D សំណាងល្អរបស់អ្នកនឹងកើតឡើងព្រោះតែគ្រួសារជាអ្នកផ្ដល់ឱ្យ…

២ 8
សម្រង់

ជ្រើសរើសផ្លូវមួយដែលអ្នកស្រឡាញ់ ហើយចង់ដើរ នឹងអាចដឹងពីដំណើរខ្សែជីវិត និងអត្តចរិតរបស់អ្នក

១. ផ្លូវទី១ អ្នកជាមនុស្សស្ងៀមស្ងាត់ ចូលចិត្តប្រើជីវិតបែបសាមញ្ញៗ អ្នកគិតថា ជីវិតឱ្យតែមានក្ដីស្រឡាញ់ គឺអ្នកនឹងមានក្ដីសុខ សុភមង្គលហើយ។ ធ្វើអ្វីក៏ដោយ គឺអ្នកធ្វើទតាមដំណើរ មិនចូលចិត្តភាពតក់ក្រហល់ ឬប្រញាប់ប្រញាលទេ អ្នកជាមនុស្សម្នាក់ដែល មិនចូលចិត្តការប្រកួតប្រជែងឡើយ ហើយរឹតតែមិនចូលចិត្តមនុស្សច្រើនទេ តែពេលនេះ អ្នកហាក់ចង់ផ្លាស់ប្ដូរខ្សែជីវិត ដោយការចាប់ផ្ដើមចង់សាកល្បង ដើរចូលទៅក្នុងសង្គមមនុស្ស ចង់ស្គាល់គេស្គាល់ឯងឱ្យបានច្រើន ចំណុចមួយនេះ គឺជាការសម្រេចចិត្តត្រឹមត្រូវណាស់ ព្រោះអ្នកនឹងបានរីកចម្រើនជាងមុន បានជួបអ្វីដែលថ្មីៗ និងប្លែកៗក្នុងជីវិត។ ២. ផ្លូវទី២ អ្នកគឺជាមនុស្សដែលចូលចិត្តការប្រកួតប្រជែង និងការធ្វើដំណើរផ្សងព្រេង។ អ្នកជាមនុស្សត្រង់ទៅត្រង់មក មិនចេះបត់បែនច្រើនទេ ឃើញបែបណា…

1 3
សម្រង់

ជ្រើសរើសរូបមួយក្នុងចំណោមរូបទាំង៤ខាងក្រោមនេះ នឹងបង្ហាញថា អ្នកជាមនុស្សមានសំណាង និងមានក្ដីសុខប៉ុន្មានភាគរយក្នុងជីវិត

មនុស្សម្នាក់ៗ សុទ្ធតែមានសំណាង និងមានក្ដីសុខក្នុងជីវិតតាមបែបបទផ្សេងៗគ្នា យ៉ាងណាមិញ ការសាកល្បងទស្សន៍ទាយតាមរយៈការជ្រើសរើសរូបខាងក្រោមនេះ នឹងបង្ហាញពីលាភសំណាង និងសេចក្ដីសុខក្នុងជីវិតអ្នកផងដែរ។ តោះ! ជ្រើសរើស ធ្វើតេស្តសាកល្បង ហើយទៅមើលចម្លើយទាំងអស់គ្នា ៖ ១. បើអ្នកជ្រើសរើសយករូបអក្សរ A បើអ្នកជ្រើសរើសយករូបអក្សរ A នោះមានន័យថា អ្នកមានសំណាង ៦៥% នៅក្នុងជីវិត។ បើទោះបីជាអ្នកមានលាភសំណាងដល់ទៅ៦៥%ក្ដី តែយ៉ាងណា ជីវិតអ្នកក៏នៅមិនមានក្ដីសុខដែរ ម្យ៉ាងវិញទៀត រឿងខ្លះ ពេលខ្លះ អ្នកហាក់មានអារម្មណ៍ថា ជីវិតនេះ ទទេរស្អាត ព្រោះតែមានរឿងខ្លះ អ្នកបានបរាជ័យ…

១
សម្រង់

តោះ! មកដឹងពីចំណុចល្អ និងចំណុចអាក្រក់ របស់តារានិករទាំង ១២ ទាំងអស់គ្នា

១ . តារានិករកូនច្បង ♈Aries♈ 👉 #ចំណុចល្អ – ជាមនុស្ស​ឯករាជ្យ ហើយក្លាហាន – ត្រង់ទៅត្រង់មក – ពូកែនិយាយ – ពូកែបង្កើតមិត្តភាព​(គាត់នឹងពីណាក៏គាត់ស្គាល់ដែរ)​ – ឆ្លាត​ – មានការប្ដេជ្ញាចិត្តខ្ពស់ 👉 #ចំណុចអាក្រក់ – ឆាប់ខឹង បើទោះបីជារឿងតូច – ចូលចិត្តនិយាយបង្អុះបង្អាប់ – អាត្មានិយមបន្តិច – សម្ភារៈ​និយម – ចូលចិត្តការប្រកួតប្រជែងខ្លាំង…

១ 1
សម្រង់

ជ្រើសរើសរូបភាពមួយដែលអ្នកស្រឡាញ់ នោះនឹងអាចដឹងពីចរិតពិតពីធម្មជាតិរបស់អ្នកជាមនុស្សបែបណា!

តើរូបភាពមួយណាដែលអ្នកពេញចិត្តជាងគេ ជ្រើសយកមក ហើយផ្ទៀងផ្ទាត់ថា វាពិតជាដូចចរិតពិតពីធម្មជាតិរបស់អ្នកដែរឬទេ? ១. ជ្រើសយករូបទីA បើអ្នកជ្រើសយករូបទីA នោះមានន័យថា អ្នកជាមនុស្សមានភាពរស់រវើក និងរួសរាយរាក់ទាក់ណាស់ ដូច្នេះហើយ ចរិតពិតពីធម្មជាតិរបស់អ្នកគឺ អ្នកខ្លាចភាពឯកា ខ្លាចការដែលត្រូវនៅតែម្នាក់ឯង។ អ្នកក៏តែងតែបង្ហាញនូវប្រតិកម្មភ្លាមៗ ធ្វើដូចមិនមានរឿងអ្វី ដើម្បីបិទបាំងពីអារម្មណ៍តានតឹងដែលខ្លួនកំពុងតែមាន។ ២. ជ្រើសយករូបទីB បើអ្នកជ្រើសយករូបទីB នោះមានន័យថា អារម្មណ៍ខាងក្រៅរបស់អ្នក គឺងាយនឹងប៉ះទង្គិច អ្នកឆាប់បង្ហាញពីអារម្មណ៍រំភើប ឬកើតទុក្ខភ្លាមៗ ប៉ុន្តែធាតុពិត ចរិតពីធម្មជាតិរបស់អ្នក គឺជាមនុស្សដែលរឹងមាំណាស់ អ្នកអាចប្រឈមមុខជាមួយបញ្ហាគ្រប់យ៉ាងដែលបានកើតឡើង មិនដែលគេចវេស ឬរត់ចេញពីបញ្ហានោះឡើយ។ ៣.…

៣ 5
សម្រង់

ជ្រើសរើសទីក្រុងមួយដែលអ្នកចង់ទៅ ដើម្បីដឹងពីចិត្តគំនិតរបស់អ្នក

ប្រសិនបើមានឱកាស អាចបានទៅលេងក្រៅប្រទេស ក្នុងចំណោមទីក្រុងល្បីៗនៅលើពិភពលោកទាំង៤នេះ តើទីក្រុងណាមួយ ដែលអ្នកចង់ទៅជាងគេ? សូម្បីតែកន្លែងកម្សាន្តដែលអ្នកចង់ទៅ ក៏អាចទស្សន៍ទាយដឹង ពីចិត្តគំនិតរបស់អ្នកដែរ ៖ ១. ទីក្រុងប៉ារីស (ប្រទេសបារាំង) បើអ្នកជ្រើសយករូបទី១ ទីក្រុងប៉ារីស នោះមានន័យថា អ្នកជាមនុស្សដែលពោរពេញទៅដោយទំនុកចិត្តខ្ពស់ចំពោះខ្លួនឯង អ្នកតែងតែមានមោទកភាពលើអ្វីដែលជាខ្លួនឯង អ្នកស្រឡាញ់សេរីភាព មានឯករាជ្យ ក៏ជាមនុស្សម្នាក់ដែលមានវិន័យ ច្បាប់ទម្លាប់ខ្លាំងផងដែរ។ ២. ទីក្រុងញ៉ូវយ៉ក (សហរដ្ឋអាមេរិក) បើអ្នកជ្រើសយករូបភាពទី២ ទីក្រុងញ៉ូវយ៉ក នោះមានន័ថា មានចិត្តផ្លាស់ប្ដូរឆាប់រហ័ស មិនមានអ្នកណា អាចដឹងពីចិត្តអ្នកច្បាស់ រឹតតែមិនអាចសន្មតទុកមុនបានឡើយ។ អ្នកក៏ជាមនុស្សរហ័សរហួន…