
នៅក្នុងភ្នែក Crush អ្នកជាមនុស្សបែបណា? ហើយមានតម្លៃប៉ុនណាសម្រាប់គេដែរ?
ជ្រើសរើសនាឡិកាណាមួយដែលអ្នកស្រឡាញ់ ដើម្បីដឹងច្បាស់ពីចិត្ត Crush របស់អ្នក គេគិត និងយល់យ៉ាងណាដែរចំពោះអ្នក? 1. នាឡិកាទី 1 នៅក្នុងភ្នែករបស់គាត់ អ្នកគឺជាមនុស្សដែលទន់ភ្លន់ ប៉ុន្តែមានការប្រុងប្រយ័ត្នខ្ពស់ណាស់។ អ្នកអាចនឹងមានការផ្ដោតអារម្មណ៍ចំពោះរឿងតិចតួច តែដាក់ចិត្តថាជារឿងដែលសំខាន់។ អ្នកតែងតែធ្វើអ្វីគ្រប់យ៉ាងដោយយកចិត្តទុកដាក់ ហើយតែងតែធ្វើតាមគោលការណ៍ផ្ទាល់ខ្លួនរបស់អ្នក អ្នកជាមនុស្សសកម្ម ធ្វើ់អ្វីក៏មិនខ្វល់ពីការនឿយហត់ឡើយ។ ដូច្នេះប្រសិនបើចំណាប់អារម្មណ៍របស់គាត់ចំពោះអ្នកពិតជាល្អបែបហ្នឹង អ្នកទាំងពីរនឹងមានសក្តានុពលច្រើនក្នុងការអភិវឌ្ឍនាពេលអនាគត។ 2. នាឡិកាទី 2 អ្នកជាមនុស្សស្អាតស្អំ និងសាមញ្ញធម្មតា មនុស្សផ្សេងទៀតអាចមើលឃើញថាគួរឱ្យស្រលាញ់ខ្លាំងណាស់ ប៉ុន្តែសម្រាប់ Crush របស់អ្នក មិនគិតដូច្នេះឡើយ។ គាត់មានអារម្មណ៍ថាអ្នករាក់បន្តិច គិតថាអ្វីៗសាមញ្ញពេកហើយមានសុទិដ្ឋិនិយមជ្រុល។…











