
៣ កុំសួរ ៤ កុំស៊ី! ជីវិតនឹងបានសុខសាន្ត សំណាងល្អចូលមកជារៀងរាល់ថ្ងៃ
មនុស្សឆ្លាត មានបញ្ញាពិតប្រាកដ នឹងចេះបែងចែកនូវអ្វីគួរ និងមិនគួរ ជាពិសេសគឺ របៀបនៃការនិយាយស្ដី។ យ៉ាងណាមិញ ក្នុងជីវិតប្រចាំថ្ងៃនេះមានរឿង ៣យ៉ាងហាមសួរ និង ៤ យ៉ាងហាមស៊ី ទើបជីវិតបានសុខសាន្ត សំណាងល្អជារៀងរាល់ថ្ងៃ។ ១. រឿង ៣ យ៉ាងហាមសួរ – កុំសួររកអាយុ ការសួរនាំអំពីអាយុ គឺជាសំណួរដែលពេញនិយមបំផុតដែលត្រូវសួរនៅក្នុងទីក្រុង ប៉ុន្តែនៅតំបន់ជនបទក៏កម្រត្រូវបានគេសួរដែរ។ ស្ត្រី និងមនុស្សចាស់ មនុស្ស ពីរប្រភេទនេះ ដាច់ខាតហាមសួរនាំអំពីអាយុរបស់ពួកគេ។ កុំសួរមនុស្សចាស់ ជាពិសេសអ្នកដែលមានអាយុលើសពី ៩០ ឆ្នាំ។…











