
តើចំណុចអ្វី ដែលអ្នកគួរតែកែប្រែ ដើម្បីទទួលបានស្នេហាដូចគេ?
ជ្រើសរើសគូស្នេហ៍ដែលអ្នកគិតថាផ្អែមល្ហែម និងស្រឡាញ់គ្នាជាងគេ ដើម្បីដឹងពីចំណុចដែលអ្នកគួរតែកែប្រែចំពោះខ្លួនអ្នកផ្ទាល់។ A. កែប្រែការស្លៀកពាក់ ទោះយ៉ាងណាក៏ដោយ យើងមិនអាចបដិសេធពីសារៈសំខាន់នៃរូបរាងទេ រូបរាងដែលមើលទៅស្រស់ស្អាត នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នក ទាំងទំនាក់ទំនងគ្រប់យ៉ាង រួមទាំងស្នេហាផងដែរ។ កុំឱ្យខ្លួនអ្នកត្រូវបានមនុស្សល្អៗមើលរំលង ដូច្នេះ អ្នកគួរតែចាប់ផ្ដើមពីចំណុចនៃការស្លៀកពាក់របស់អ្នកឡើងវិញ។ មានទំនាក់ទំនងរាប់មិនអស់ ដែលចាប់ផ្តើមមើលឃើញពីរូបរាងកាយជាដំបូង។ ព្យាយាមសិក្សា ហើយលើកវាឡើង ប្រសិនបើអ្នកស្អាតនោះអ្នកនឹងមិនខ្វះអ្នកតាមស្រឡាញ់នោះឡើយ។ B. ផ្តើមគំនិតក្នុងការសន្ទនាជាមួយអ្នកដទៃ ប្រាកដជាមាននរណាម្នាក់ដែលចូលចិត្តមនុស្សសកម្ម និងសាទរចំពោះការរាក់ទាក់ ព្រោះការនៅជាមួយមនុស្សបែបនេះ នឹងមិនដែលមានអារម្មណ៍ថាឃ្លាតឆ្ងាយឡើយ។ វាហាក់ដូចជាមនុស្សគ្រប់គ្នានៅជុំវិញពួកគេ គឺជាមិត្តរបស់ពួកគេ ដោយសារតែភាពស្និទ្ធស្នាល មិនគួរឱ្យជឿនៅក្នុងការសន្ទនាដំបូង។ ប្រសិនបើអ្នកអនុវត្តទម្លាប់នេះ អ្នកប្រាកដជានឹងកាន់តែបើកចំហ និងទាក់ទាញជាងនេះទៅទៀត…











