
លំបាកឆ្អែតឆ្អន់ហើយ! ៣ ខែចុងក្រោយនៃឆ្នាំនេះ អ្នកឆ្នាំទាំង ៣ រីករាយនឹងលាភសំណាងវិញម្ដង
ដោយសារតែមានការជួយជ្រោមជ្រែងពីសំណាក់មនុស្សជុំវិញខ្លួន ព្រមជាមួយនឹងលាភសំណាងដែលពួកគេទទួលបាន អ្នកឆ្នាំទាំង ៣ ខាងក្រោមនេះ បន្ទាប់ពីឆ្លងកាត់ការលំបាកជាច្រើនកន្លងមក ដូច្នេះ នៅក្នុងរយៈពេល ៣ ខែចុងក្រោយ ជាពេលដែលពួកគេនឹងទទួលបានលាភសំណាង ជីវិតបានធូរស្រាលបន្តិចម្ដងៗ អាចមានឱកាសរកលុយបានច្រើនទៀតផង។ ១. ឆ្នាំវក ឆ្នាំស្វាសម្បូរទៅដោយមនោសញ្ចេតនា និងមានបញ្ញាខ្ពស់ដ៏កម្រ។ ក្នុងចំណោមឆ្នាំទាំង ១២ នេះ វាមិនមែនជាការបំផ្លើសទេដែលអាចនិយាយបានថា ឆ្នាំវក ជាឆ្នាំដែលឆ្លាតបំផុត និងមានសមត្ថភាពស្ទើរតែមិនអាចមើលឃើញបាន។ មនុស្សទាំងនេះ ពូកែ ឆ្លាត តែលាក់បាំងអ្វីដែលខ្លួនមាន មិនចេះអួតអាងឡើយ។ ជាមួយមនុស្សជុំវិញ អ្នកឆ្នាំវកតែងតែរួសរាយរាក់ទាក់។ ដូច្នេះពួកគេទទួលបានការអាណិតអាសូរ…











